ភាគ ៥៤
« ទីបំផុតយើងក៍បានគ្រប់យ៉ាងរបស់ឯង !» គេនិយាយហើយក៍មើលមកជុងហ្គុកដែលកំពុងមើលមកគេ
«ការពិតលោកគួរតែស្លាប់បានហើយព្រោះខ្ញុំមិនចង់ឃើញលោករស់យ៉ាងវេទនាបែបនេះទេ !» សម្លេងតូចនោះនិយាយផងព្រមទាំងទាញកាំបិត ចេញពី ចង្កេះមក
« សុំទោសដែលខ្ញុំឆាប់បញ្ជូនលោកទៅជួបអ្នកម៉ាក់ លោក .. តែលោកគិតថា វាសមគួរទេដែលលោកសងនៅអ្វីដែលលោកធ្វើចំពោះ ថាកាសិ !» នាយតូចលើកកាំបិតឡើងព្រោះគិតថាឧកាសគឺមានហើយព្រោះ ចនជុងហ្គុកកម្រើកខ្លួនមិនបានឡើង ហេតុអីគេមិនសម្លាប់គេតែម្តងទៅ ...
«.........» កាំបិតដែលធ្លាក់ចុះមកតម្រង់បេះដូងរបស់រាងក្រាស់ តែគេ បង្វិលខ្លួនគេចរួចនិងលោតចុះពីលើគ្រែ
« លោក ? ... លោកដើរបាន !» នាយតូចទៅជាភ្ញាក់ផ្អើលពេលឃើញអ្នកកំលោះដែលដេកស្ងៀមលើគ្រែជាច្រើនអាទិត្យ កម្រើកខ្លួន បាននិងដើរតម្រង់មករកគេ
« តើវា ងាយណាស់មែនទេ ក្នុងការសម្លាប់ខ្ញុំ ? ថេយ៍ហ្សី យាម៉ាគូឈិ !» គេហៅឈ្មោះនោះធ្វើអោយអ្នកពីមុខ បើកភ្នែកធំៗ
ក្រាក
ទ្វារបន្ទប់សំងាត់ត្រូវបានបើកបង្ហាញអោយឃើញរាងតូចដែលមកជាមួយ ធានយូ ស៊ូ ស៊ូ និង អៃដូ
« ឯង ... ឯងមិចក៍នៅទីនេះ ! » គេចង្អុលទៅរាងតូច ដែលគេគួរនៅ ក្នុងគុក មិនអញ្ចឹង
« ព្រោះគំរោងរបស់ឯងត្រឹមជា ផែនការមួយដែលយើងចង់បកស្បែក មនុស្ស ក្លែងក្លាយដូចជាឯងទេ. » ថេយ៍យ៉ុងដើរមកជិតជុងហ្គុកនិង ញញឹមដាក់ នាយក្រាស់
« មួយរយះនេះអូនហត់ហើយ !» ជុងហ្គុក
« ដើម្បី បងនិង កូន .. អូនយល់ព្រមទាំងអស់ !» នាយក្រាស់ ទាញរាងតូចមកអោបនិង អង្អែលស្មារតូច តែភ្នែកគេមិនបាន គម្លាតពី អ្នកដែល មិនយល់ថា រឿងអ្វីជាអ្វីទេ..
« នេះមានរឿងអី ... ពួកឯងបោកយើង !» ថេយ៍ហ្សីភ័យហើយរត់ទៅទ្វារ ជួនជាមាន ឌីលែនឈរ បាំង
« អ្នកប្រុស ? ចៅហ្វាយ !» ឌីលែន
« ចាប់គេអោយជាប់ ឌីលែន !» ជុងហ្គុកស្រែកបញ្ជា តែគេមិនទាន់យល់អី ក៍រហ័សរត់ចុះទៅខាងក្រោមភ្លាមៗ តែមានគ្នា របស់ យាគូសានៅពេញ សូម្បី មនុស្ស របស់ត្រកូលចនក៍ត្រូវ មនុស្ស យាគូសា ចាប់នៅម្តុំ ដែរ ...
