ភាគ៥៧
ភូមិគ្រិះ ចន
តុ អាហារមួយ ដែលមាន ក្រុមគ្រួសារទាំងមូលញុាំអាហារជុំគ្នា
« ថ្ងៃនេះខ្ញុំធ្វើអាហារនេះ ដើម្បីអ្នកទាំងអស់គ្នា !» ហាណា និយាយព្រមទាំងសម្លឹងមើលគ្រប់គ្នា ដែលញាុំ អាហារធម្មតា
« មានអី. ល្អទេ តើ !» ស៊ូហ៊ុន
« បងធ្លាប់ស្រលាញ់អូនទេ ?» នៅសុខៗ ក៍មានសំណួរនេះឡើងមក
« នេះអូន ខ្វះពេលសួរមែនទេរ ?» ស៊ូហ៊ុន
« ត្រូវហើយ ព្រោះពួកយើងប្រហែលមិនមានពេលយូរទៀតទេ !» ហាណា ស្រក់ទឹកភ្នែក មើលទៅស៊ូហ៊ុន
« អត់ប្រយោជន៍ពិតមែន ...!» ស៊ូហ៊ុន
« នាងកុំសម្តែងអីល្អជាង , អាហារមួយពេលនេះក៍ល្អ !» លោកស្រី ចនថា ហផយក៍ងើបចេញពីតុអាហារតែមិនទាន់បោះជំហ៊ានផងគាត់ ក៍វិលមុខតែម្តង
« នេះមានរឿងអី ...! »
« ហាណា នាងធ្វើអីពួកយើង ?»
« សុំទោស ... »
ហាណា ឈរមើលគ្រប់គ្នាដែលលង់លក់នៅ បន្ទប់អាហារព្រោះតែថ្នាំសណ្តំប្រភេទខ្លាំង ..
« ខ្ញុំគិតថា គ្រប់យ៉ាង គួរតែបញ្ចប់ ត្រឹមពេលនេះ !» នាងបាន បណ្តេញ អ្នកបម្រើទាំងអស់ ហើយនាងក៍យក សាំងមក ចាក់បរិវេន ភូមិគ្រិះចនដ៍ធំស្កឹមស្កៃនេះ
« រឿងកើតឡើងនៅកន្លែងណា ក៍គួរបញ្ចប់នៅកន្លែងនោះដូចគ្នា !» ហាណា ទាញទូរស័ព្ទ តេទៅ លោកប៉ា ខ្លួនដែល រង់ចាំ ការវិលវិញរបស់ ថេយ៍យ៉ុងនិងចៅ
« អាឡូ លោកប៉ា !» ហាណា
« មានអីមែនទេ ? ថេយ៍យ៉ុងមកវិញហើយ ?»
« អត់ទាន់ទេ. តែកូននឹកលោកប៉ា .. នឹក បងស្រី !» ទូរស័ព្ទបានភ្ជាប់ចូលទៅ លេខរបស់ ហានសា
« អាឡូ ហាណា !» ហានសា
« បងស្រី .. !» ហាណា យំយ៉ាងខ្លាំងពេលឃើញ មុខរបស់បងស្រីដែលមានតែស្នាមជាំពីការវាយធ្វើបាប សឹងតែ គ្មានអ្នកណា ជួយបាន
« ឯងមានការអីមែនទេ ? រឿង ថេយ៍យ៉ុងបងដឹងហើយ !» ហានសា
« ចាស ... ខ្ញុំមិនធ្លាប់គិតថា និង មានថ្ងៃនេះ .. ថ្ងៃដែលមនុស្សអាក្រក់ដូចពួកយើងទទួលការអភ័យទោសពីគេ !» នាងនិយាយហើយក៍រិតតែយំ សូម្បី ឪពុកនាងក៍ដូចគ្នា
