ភាគ៤៧
ភូមិគ្រិះចននៅពេលល្ងាចពោពេញដោយភ្លើងពណ៍ និងភាពស្រស់ស្រាយព្រោះវត្តមាន គីមជីន និង មាន លោក គីម ដែលជាឪពុកទោះជាពួកគេនៅឆ្ងល់នៅឡើយថា ហេតុអី ស៊ូហ៊ុនអញ្ជើញគេមកបែបនេះទាំងដែលមិនមានទំនាក់ទំនងគ្នាជាយូរហើយ
« លោកប៉ា ...!» ហានណា
« កូន ជីន ...! យ៉ាងមិចហើយ ?» លោកគីម បានបើកហាងអាហារធម្មតាមួយ បន្ទាប់ពីលះបង់គ្រប់យ៉ាង .. គាត់ទើបយល់ច្បាស់ថា គ្រួសារទើបជាអ្វីៗរបស់គាត់. សូម្បីភរិយាទាំងពីរដែលចាកចេញទៅ សូម្បីកូនប្រុស ដែលគាត់មិនទាន់បានសុំទោស .. ការរលំ របស់ គ្រួសារគីម សាងវិបដិសេរី យ៉ាងខ្លាំង
« កូនសុខសប្បាយទេ ចុះលោកប៉ា ?» ហានណាមើលមុខឪពុកដែលលែងមានភាពហឺហារអ្វីទាំងអស់ ជាពិសេស ស្នាមជ្រីជ្រួញដែលបណ្តាលពីភាព ឯការ និងការនៅ ម្នាក់ឯង
« ប៉ា មិនអីទេ. ចុះនេះ មានកម្មវិធីអីមែនទេ ?» លោកគីម
« គឺ ពួកខ្ញុំមានភ្ញៀវពិសេសមកចូលរួមទើប ចង់អោយអ្នកទាំងអស់គ្នាជួបគេ !» ស៊ូហ៊ុន
« ចុះវា ពាក់ព័ន្ធអី និងខ្ញុំដែរ ?» លោកឡុង
« ពាក់ព័ន្ធ ខ្ញុំ ក៍មិនប្រាកដដែល ថា អ្នកទាំងអស់គ្នា និងគិតដូចខ្ញុំឬអត់ !» ស៊ូហ៊ុននិយាយចប់ ក៍មានសម្លេងឡាន បើកចូលមកភូមិគ្រិះចនជាពិសេស ជុងហ្គុកដែលដើរចុះមកពីជាន់លើ ល្មម ជាមួយគ្រប់គ្នា ដែលមើលទៅឡានទំនើបជាចហរើនគ្រឿង អមជាមួយ សញ្ញាក្រុម ម៉ាហ្វៀ ថាកាសិ
« មិចក៍ មើលទៅដូចប្រហែលៗ !» វ៊ូហា ចង្អុលទៅសភាពនេះដូចជា គេធ្លាប់ជួបនៅឯណាម្តង
« ត្រូវហើយ ... មិចក៍មានសភាព ដូចនិងក្រុម យាគូសា មេស ?» ហាណា និយាយហើយងាកទៅមើល ជុងហ្គុកដែលមានទឹកមុខស្មើរធេង
« ថេយ៍យ៉ុង!» សម្លេងហៅឈ្មោះនោះពេលដែលរាងតូចក្នុងឈុត មានតម្លៃថ្លៃចុះពីលើឡាន ទំនើប អមជាមួយកូនចៅជាច្រើន នៅ មុខទ្វារ របស់ភូមិគ្រិះចន
« នេះមែនទេ ភូមិគ្រិះចន? មិនអន់ឯណា !» នាយតូចសម្លឹងមើលជុំវិញ ស្របពេល ស៊ូហ៊ុនដើរចូលមករាក់ទាក់
