ភាគ៤៤
ប្រទេសជប៉ុន ...
« តើពិតមែនទេ ? ជុងហ្គុករកឃើញ ថេយ៍យ៉ុងហើយ ?» លោកអាគីរ៉ាសួរទៅកូនចៅជំនិតដែលផ្តល់ដំណឹងរឿងនាយតូចជាពិសេសគឺ ទាយាទរបស់ យាគូសា ដែលកំពុងមានជំងឺ ...
« បាទ ... គឺ ចៅហ្វាយជាអ្នកបញ្ជាក់ តែថា ចៅហ្វាយតូចបត់បង់ការចង់ចាំ !» កូនចៅបានលឺសម្លេងដកដង្ហើមធំពីអតីតមេ យាគូសា ជាពិសេស កង្វល់ជាច្រើនឆ្នាំវានៅតែមានជាបន្តបន្ទាប់
« ចឹង.. ក៍ចាត់កររឿងនៅទីនេះអោយឆាប់ចប់សិនទើបបានព្រោះយើងមិនចង់អោយ ថេយ៍យ៉ុងមានគ្រោះអ្វីឡើយ !» លោកអាគីរ៉ា
« តែលោកម្ចាស់ ... ក្រុមរបស់ ហូជិ ក៍កំពុងរើទៅប្រទេសកូរ៉េ .. ជាពិសេស ក្រុម ថាកាសិ ក៍មានបំណងរួមហ៊ុនជាមួយត្រកូលចនដែរ !» ហូឈិ
« ថាមិច ?»
ប្រទេសកូរ៉េ ..
« កូនមានឈឺត្រង់ណាទេ ?» នាយតូចនៅមើលរបួសកុនប្រុសដែលក្រវីក្បាលបញ្ជាក់
« ចាំប៉អោយ ឌីលែនទិញរបស់ទាំងនោះអោយកូន.. អោយច្រើនជាងនិងទៅទៀត !» ជុងហ្គុកមកអង្គុយជិតប៉ាតូចនិងកូន
« អត់ទេ... កូនអត់ចង់បានទេ. កូនចង់ទៅវិញ ហ្សីហ្សី ... » អាសឺ ក្រវីក្បាល ហើយ ឈោងដៃអោបនាយតូច
« អូ... អាសឺ កុំខ្លាច... ចាំ ហ្សីហ្សីនាំកូនទៅវិញ !» នាយតូចនិយាយហើយក៍ងើយមើលមុខជុងហ្គុកដែលសម្លឹងមកកាន់គេដូចជាមានកំហឹងនិងពាក្យទាំងនេះ ..
« អាសឺ នឹក លោកយាយ ... ហ្សីហ្សី នាំអាសឺទៅវិញ ហឹក !» ក្មេងតូចយំ រហូតទោះថេយ៍ហ្ស៊ីតាម លួងយ៉ាងណាក៍មិនបាត់រហូតគេគេងលង់លក់ទៅ ...
« នេះ គេចង់ត្រលប់ទៅចំការនោះវិញមែនទេ ?» ជុងហ្គុកទាញភួយអោយកូនតូចនិង ថេយ៍ហ្ស៊ីហើយឡើងទៅជ្រុងម្ខាងទៀត
« ត្រូវហើយ ... ពេល គេទទួលការព្យាបាលហើយខ្ញុំប្រហែលអាចនិងនាំគេទៅវិញក៍ថា បាន !» ថេយ៍ហ្ស៊ី
« អូនបានន័យថាយ៉ាងមិច ? គ្មានថ្ងៃទេដែលបងអោយអូនទៅណាម្តងទៀត. ទីនេះជាផ្ទះរបស់អូននិងកូន !» ជុងហ្គុក
