ភាគ15

3.3K 181 0
                                        

ភាគ១៥
ពិធីមង្គលការមួយប្រែក្លាយជាពិធីប្រកាសអត្តសញ្ញាណថ្មីញាំងអោយពិធីនេះមានតែពាក្យខ្សឹបខ្សៀវ ចំណែកកូនកំលោះក្រមុំក៍ធ្វើខ្លួនមិនត្រូវជាមួយអត្តសញ្ញាណថ្មីរបស់អ្នកធ្លាប់ជាអ្នកមីងតូច
" ចឹងតើបានជាគេមានចរឹកបែបនោះការពិតជាមនុស្សប្រុស !" ស៊ូហ៊ុនមើលទៅជុងហ្គុកដែលនៅក្នុងរាងកាយរបស់មនុស្សប្រុសតែជា ហាណាដែលតាមមើលជុងហ្គុកជាប់
« នេះគេមានគំរោងចង់ធ្វើអ្វីមែនទេ ?»ហាណា
« អូននិយាយអី ហាណា !» ស៊ូហ៊ុនដែលឈរជិតហាណាទើបងាកសួរ .. ការពិតគេក៍ពេញចិត្តនិងហាណាដូចគ្នាតែមិនចង់ធ្វើអោយថេយ៍យ៉ុងពិបាកចិត្តទើប ធ្វើជាមិនពេញចិត្ត
« មិន.. មិនមានអីទេ !»
(ក្នុងពេលដែលជូណាគឺជាបុ្រសចឹងមានន័យថា ការមានសម្ព័នរបស់ ជូណានិង ថេយ៍យ៉ុងនោះ ?)ហាណា មិនហ៊ាននិយាយពីរឿងដែលគេដឹងឡើងព្រោះជូណាធ្លាប់និយាយហើយបើហ៊ានតែបញ្ចេញ .. គេនិងមិនទុកនាងដូចគ្នា

« វាសមបំណងឯងហើយ ...! តែឯងកុំភ្លេចពាក្យឯងនិយាយ!» លោកស្រីធំ ដែលឈរជាមួយជុងហ្គុកនិយាយតិចៗ ដោយមានជុងហ្គុកឈរជិតនិងញញឹមដឺដង
« ប្រាកដណាស់ម៉ាក់ធំ !» ជុងហ្គុក
« យើងមិនធ្លាប់គិតថាឯងជាប្រុស ! តែបើវាជាបែបនោះក៍យើងមិនថាអីដែរ ! ប្អូនប្រុស !» លោកចនដើរមកអោបជុងហ្គុកយ៉ាងណែនទោះជានៅមិនយល់អ្វីតែគាត់ឃើញម្តាយមិនធ្វើអីសោះក៍មានតែសម្របតាមដែរ ..!
ពិធីមង្គលការប្រារព្ធយ៉ាងរលូនទោះជាចម្លែកបន្តិចតែក៍គ្មានរឿងអ្វីទាំងអស់រហូតដល់....
« អ្នកប្រុស ..! អ្នកប្រុស ថេយ៍  !» ឌីលែនដែលឈរនៅជិតជុងហ្គុកបានក្រលេកទៅឃើញថេយ៍យ៉ុងឈរ ធីងធោង.. និង មិនស្រួលក៍រត់ទៅគ្រាធ្វើអោយមានការឆោឡោរ ...
« នេះជាមង្គលការប្អូនឯង.. តើឯងចង់ធ្វើពុតស្អីទៀតហើយ !» អ្នកស្រីគីម ដែលឃើញគេចោមរោមមើលរាងតូចធ្វើអោយកើតក្តីខឹងឡើងមក ..
« ខ្ញុំ ... ខ្ញុំ មិនអីទេ !» ថេយ៍យ៉ុងនិយាយតិចៗ តែ រាងកាយកាន់តែខ្សោយហើយសន្លប់បាត់ ..
« នេះ មង្គលការខ្ញុំហេតុអីក៍រញ៉េរញ៉ៃ យ៉ាងនេះ !»
មន្ទីពេទ្យ ..
ទាំងអស់គ្នា ត្រូវមករង់ចាំមើល ថាតើ អ្នកប្រុសតូចរូបនេះកើតអីទើបបណជាសន្លប់យ៉ាងដូចនេះតែអ្វីដែលគេមិនចង់ជឿ ..
« សូមជួយត្រេកអរ .. អ្នកប្រុសតូច មានផ្ទៃពោះ៣ សប្តាហ៍ហើយ !» ពាក្យពេទ្យមួយឃ្លាសាងការត្រេកអរដល់គ្រប់គ្នា តែមិនមែនជាហាណា ..
« កូន ? កូនចឹងឬ ? » នាងសឹងតែដួលទាំងជំហរ. ផែនការដែលចង់មានកូនមុនថេយ៍យ៉ុងត្រូវរលាយជាផេះ.. ខុសពី ជុងហ្គុកដែលមានអារម្មណ៍ចំលែកយ៉ាងខ្លាំង
« ថេយ៍យ៉ុងមានកូន !ពួកយើងមានកូនជាមួយគ្នា ?» ទោះជាត្រេកអរយ៉ាងណាក៍គេវានត្រឹមឈរស្ងៀម .. ពេលមើលឃើញ ត្រកូលចនកំពុងញញឹមត្រេកអរទៅវិញ
« តែសុំអោយគាត់សំរាកសិនទៅ សុខភាពគាត់នៅខ្សោយខ្លាំងណាស់ បើអាចសុំអោយនៅក្រោមការត្រួតពិនិត្យរបស់ពេទ្យ ព្រោះទោះយ៉ាងណាក៍គាត់ ជាមនុសហសប្រុស ហើយក៍មានភាពខុសប្លែកពីគ្នាពេលដែល បុរសមានផ្ទៃពោះ ....» ចប់សម្តីពេទ្យគេក៍ចាកចេញទុកអោយគ្រប់គ្នានៅមើលមុខគ្នា
« ស៊ូហ៊ុនថ្ងៃនេះជាថ្ងៃមង្គលឯង ហើយក៍ជាសំណាងរបស់ត្រកូលចន.... ពួកឯងត្រលប់ទៅវិញទៅ ! » ជុងហ្គុកលើកពាក្យស្នើរ ធ្វើអោយស៊ូហ៊ុនមើលមុខជុងហ្គុក
« អ្នកមីង... អា៎ លោកពូ មានន័យថាយ៉ាងមិច ?» ពេល អត្តសញ្ញាណរបស់ ជុងហ្គុកត្រូវបើកឡើង. ចឹងនាមហៅក៍ផ្លាស់ប្តូរដូចគ្នា
« បងប្រុស និងអ្នកបងក៍ហត់នឿយ ណាម៉ាក់ធំកំពុងចាំដំណឹង. យើងនៅទីនេះជួយមើលការខុសត្រូវក៍បានហើយហហវឹងអឺ ក៍កំពុងនៅជួយរឿងពិធីពួកឯងមិនចឹង ? ទោះជាពិធីតូច តែក៍មានភ្ញៀវចូលរួម ពួកនាយគួរមានទំនួលខុសត្រូវ !» ជុងហ្គុកបកស្រាយន័យទាំងអស់ និងទឹកមុខមាំនោះធ្វើអោយគ្រប់គ្នា នៅខ្លាចរអា៎ ទើបបានសម្រេចតាមពាក្យគេនិយាយដោយមិនហ៊ានប្រកែកអ្វី ...
« ចឹងក៍ផ្ញើមើលថែថេយ៍យ៉ុងផង ពូតូច !» ស៊ូហ៊ុនចាកចេញទៅ ដោយមិនចាំអ្វី ខុសអីពី ហាណា នៅតែមើលទៅរាងតូចដែលកំពុងលង់លក់លើគ្រែពេទ្យ ..
« នាងគួរដឹងថា ធ្វើបែបណា៎ ហើយមនុស្សរបស់យើងនាងកុំមករញ៉េរញ៉ៃអោយសោះ !» ជុងហ្គុកមិនមើលមុខហាណាទេ ព្រោះគេកំពុងផ្តោតខ្សែភ្នែកលើ ថេយ៍យ៉ុងតែពាក្យគំរាមនេះធ្វើអោយហាណាឆេះឆួលនិងដើរចេញទៅ ...
« កូន.. ហេតុអ្វីក៍មកពេលនេះ ?» ជុងហ្គុក
ភូមិគ្រិះ ចន..
ដំណឹងដែលថេយ៍យ៉ុងកំពុងមានទាយាទនេះធ្វើអោយអ្នកក្នុងត្រចនសប្បាយរីករាយសឹងតែបំភ្លេចថាថ្ងៃនេះជាថ្ងៃរៀបការ ..របស់ ហាណា និង ស៊ូហ៊ុនទៅហើយ
« ពុទ្ធោអើយ ... យើងមិនព្រម ... យ៉ាងណា ឯងគ្មានថ្ងៃល្អជាងយើងទេ !» ហាណា ស្បថឡើង ពេលដែលឃើញថា គ្រប់គ្នា សឹងលើកទូលថេយ៍យ៉ុងដែលអាចផ្តល់ទាយាទអោយត្រកូលចនបាន
« យើងមិនព្រមអោយកូនឯងនិង ប្រុសសាហាយរបស់ឯងមកយកគ្រប់យ៉ាងបានដោយងាយទេ ថេយ៍យ៉ុង!» ហាណា ដឹងថានោះជាកូនអ្នកណាតែនាងគ្រាន់តែបោះជំហានដំបូងក្នុងត្រកូលចនហើយនាងក៍គ្មានភស្តតាងបញ្ជាក់ពីទំនាក់ទំនងរបស់ជុងហ្គុកទើបបានត្រឹមសម្តែងជាស្ងៀមស្ងាត់ ....
មន្ទីពេទ្យ...
១ ម៉ោងក្រោយពីពេទ្យបានចាក់ថ្នាំកំលាំងមានការមើលថែពីជុងហ្គុករាងតូចក៍ដឹងខ្លួននៅពេលបន្ទាប់
« កូន ? ខ្ញុំកំពុងមានកូន ?» ថេយ៍យ៉ុងមើលមុខជុងហ្គុកយ៉ាងស្រទន់ពេលដឹងថាខ្លួនកំពុងមានកូន .. របស់មានជីវិតតូចកំពុងមកចាប់កំណើតក្នុងផ្ទៃរបស់គេ
« ត្រូវហើយកូន .. កូនរបស់ពួកយើង !» ជុងហ្គុកដាក់ដៃលើពោះរាបស្មើរ ដូចជាផ្តល់កម្តៅអោយនាយតូចយ៉ាងចឹង ...
« កូនរបស់ពួកយើង !» ថេយ៍យ៉ុងអង្អែលពោះខ្លួនតិចៗ និងងើយមុខមើលជុងហ្គុកទាំងទឹកភ្នែក ...
« កុំយំ .. អូនគួរសប្បាយចិត្តមិនចឹង ?» ជុងហ្គុកលើកដៃជូតទឹកភ្នែកនោះ ហើយក៍ទាញរាងតូចមកអោប ...
« តែថា ...ស៊ូហ៊ុន?» ថេយ៍យ៉ុងទាញជុងហ្គុកចេញនិងសួរទៅកាន់ជុងហ្គុក..
« កុំបារម្ភ .. បងនិងចាត់ការរឿងគ្រប់យ៉ាង .. ហើយបងនិងទៅ ប្រទេសជប៉ុន !» ជុងហ្គុកនិយាយបែបនេះតែថេយ៍យ៉ុងផ្ទាល់ជាអ្នកមិនយល់ទៅវិញពីអ្វីដែល ជុងហ្គុកនិយាយ
« បងមិនព្រមអោយអូននិងកូន នៅទីនេះជាមួយពួកគេទេ ..! នេះជាកូនបង » ជុងហ្គុកថើបលើថ្ងាស ថេយ៍យ៉ុងបន្តិច ហើយក៍អង្អែលលួងលោមរាងតូច ដែលនៅ វិលវល់
« ខ្ញុំខ្លាច ...!» ថេយ៍យ៉ុងទាញដៃជុងហ្គុកមកអោបយ៉ាងជាប់ ហាក់ដូចខ្លាចថាគេនិងរលាយបាត់ ទើបជុងហ្គុកអត់ទ្រាំមិនបាន ឡើងមកគេងលើគ្រែអ្នកជំងឺ និងទាញ ថេយ៍យ៉ុងមកអោបក្នុងដើមទ្រូងធំទូលាយ ..
« បងនិងអោយកូនចៅតាមការពារអូន ..! » ជុងហ្គុកនិយាយយ៉ាងច្បាស់ ហើយគេក៍បានប្រាប់ឌីលែនរួចហើយអោយចាត់ចែងកូនចៅមកដូចគ្នា ...
ផ្ទះជាយក្រុង
« នេះជាបញ្ជារបស់ លោកម្ចាស់ .. ហើយពួកឯងក៍គួរដឹងហើយថា អ្នកណាជាម្ចាស់តូចរបស់ពួកឯង ហើយត្រូវតាមមើលថែគាត់អោយល្អបំផុត !» ឌីលែនបានបញ្ជាកូនចៅអោយតាមមើលចៅហ្វាយ ដែលពេលនេះគេក៍មិននឹកស្មានថា ថេយ៍យ៉ុងបានដល់កំរិតនេះទេ បើគេ កុំបានឃើញខ្សែដៃ នាគនោះ ...
« សម្រេចថា អ្នកប្រុស ថេយ៍យ៉ុងជា ម្ចាស់តូចរបស់យើងមែនទេ ឌីលែន ?» ឈីស៊ុង នៅតែមិនអស់ចិត្ត ទើបសាកសួរ ទោះជាដឹងហើយថា ជុងហ្គុកតែងបញ្ជាគេរហូតអោយតាមដាន ថេយ៍យ៉ុងជាពិសេស
« ចុះឯងគិតថា លោកម្ចាស់យកខ្សែដៃនាគ អិយ អ្នកប្រុស ថេយ៍យ៉ុងពាក់ លេងឬ ?» ឌីលែនថាហើយក៍ក្រវីក្បាល ដែលរឿងផ្លាស់ប្តូរភ្លាមៗ តែគេក៍ត្រូវធ្វើការងារគ្រប់យ៉ាងអោយល្អដូចគ្នា ...
ថ្ងៃថ្មីគួរជាថ្ងៃល្អរបស់កូនក្រមុំទើបរៀបការចូលគ្រួសារ ចនតែវា មិនមែនបែបនេះពេលគ្រប់គ្នា រវល់តែជាមួយនិង ថេយ៍យ៉ុងដែលចេញពីពេទ្យ តាំងពីរព្រឹកទៅវិញ ,
« បងប្រុស ដើរតិចៗ ..!» ហាណា រត់មកគ្រា ថេយ៍យ៉ុងទាំងដែលគេចង់តែរុញរាងតូចអោយរលូតកូននោះទៅវិញទេ ..
« បងមិនអីទេ !» ថេយ៍យ៉ុងមិនមានអារម្មណ៍ល្អទេពេលដែល អ្នកដែលស្អប់ខ្លួនមករហូតបែរជាធ្វើទន់ភ្លន់រហូតគេទទួលយកសឹងមិនបាន ..
« មិនអីទេបងប្រុស !» ហាណា..
« ចៅប្រសារយើងមកហើយ .. ចូលមក ចៅ !» លកស្រីធំក៍រត់មកទទួលយកថេយ៍យ៉ុងដែលធ្វើអោយហាណាពិតជាជហរេញឆ្អន់ខ្លាំងណាស់ ..
« កូនប្រសារអង្គុយទៅ ថ្នមៗ !» សូម្បី អ្នកស្រីចនក៍ដូចគ្នា គ្រប់គ្នាលើកដំកើនថេយ៍យ៉ុងសឹងស្មើរត្បូងកែវមានតម្លៃ ធ្វើអោយជុងហ្គុកដែលដើរចូលមកកិតពីក្រោយហាណានិយាយពាក្យចំអកអោយហាណាដូចគ្នា
« យើងមិនធ្លាប់គិតថានិងបានឃើញហេតុការណ៍នេះទាល់តែសោះ !» ជុងហ្គុក
« ចុះបើគ្រប់គ្នា ដឹងការពិតវិញនោះ ?» ហាណា
« បើដូចនោះរឿងមុនដំបូងគេដែលយើងធ្វើគឺសម្លាប់នាងចោល !» ជុងហ្គុក

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now