Season 2 ភាគ30

2.6K 147 3
                                        


ភាគ៣0
ថេយ៍យ៉ុងដើរចេញពីក្រុមហ៊ុនត្រកូលគីមទាំងរំភើបបន្ទាប់លោកគីមយល់ព្រមអោយគំរោងការនេះទៅកាន់ថេយ៍យ៉ុងកាន់ ទាំងដែលនាយតូចមិនដែរមករករញ៉េរញ៉ៃរឿងក្រុមហ៊ុនឡើយ
« ចៅហ្វាយតូចប្រយ័ត្ន !» ឈីស៊ុង ទាញនាយតូចយ៉ាងលឿនពេលដែលមាន ក្រុមម៉ាហ្វៀ មកស្ទាក់បាញ់ពួកគេ
ផាំង ... ផាំង
« ពួកគេជាអ្នកណានិង ?» ថេយ៍យ៉ុងរត់ទៅពួននៅចន្លោះឡានដែលនៅចំណត
« គឺជាមនុស្សរបស់សត្រូវ យាគូសា ណា៎ ចៅហ្វាយតូច !» ឈីស៊ុងនិយាយហើយក៍ហុច កាំភ្លើងអោយស៊វចាន់
« នេះចៅហ្វាយទុកការពារខ្លួនទៅ !» ឈីស៊ុងហុចកាំភ្លើងអោយនាយតូច
« ការពារចៅហ្វាយតូច !» សម្លេងមនុស្សមួយក្រុមបានចូលមក. ថេយ៍យ៉ុងក្រឡេកទៅក៍ឃើញថា ជាក្រុម ធានយូ និង ស៊ូ ស៊ូ
« ធាន យូ ? ស៊ូ ស៊ូ ?» ថេយ៍យ៉ុង
ផាំង ផាំង
សម្លេងកាំភ្លើងបាញ់ប្រហារគ្នាពេញនោះធ្វើអោយ ពិបាកដឹងថា អ្នកណាឈ្នះឬ ចាញ់
« ពួកឯងសម្លាប់វាអោយបាន ... ប្តីវា យើងបានធ្វើអោយរបួសធ្ងន់ហើយ !» សម្លេងពួកក្រុមនោះ ស្រែកហើយធ្វើអោយ ថេយ៍យ៉ុងភ្ញាក់ផ្អើលភ្លាម
« ជុងហ្គុក? ស៊ូ ស៊ូ មានរឿងអី ?» នាយតូចស្រែកពីជ្រុងម្ខង និងមានការ ការពារពេញពី កូនចៅយាគូសា ..
« ចៅហ្វាយត្រូវ គេ លួចវាយប្រហារ និងមានរបួស !» ស៊ូ ស៊ូ ស្រែកពីជ្រុងម្ខាង ហើយបាញ់តរទល់ ព្រមគ្នា
« សម្លាប់ពួកវា ទាំងអស់ ... សម្លាប់បាន ម្នាក់ យើងអោយ ១ សែន!» សម្លេងមាំ មានអំណាចស្រែកបញ្ជា ឡើង ធ្វើអោយធាន យូ ស៊ូ ស៊ូ និង ឈីស៊ុង សឹងមិនជឿ ថានេះជាសម្លេង ថេយ៍យ៉ុងឡើង ព្រមជាមួយរាងតូច ដែលមើលទៅសុភាពរាបសារ ទាញ ដោះសោរកាំភ្លើងយ៉ាងជំនាញ បាញ់ទៅ ខាងសត្រូវ ...
១0 នាទីក្រោយមក ...
មនុស្សមួយក្រុមត្រូវចាញ់ក្រោមស្នាដៃកូនចៅ យាគូសា អមជាមួយថេយ៍យ៉ុងដែលឈរភ្ជុងកាំភ្លើងទៅកាន់ក្បាលមេក្រុមពួកមកលបប្រហារគេ
« បើខ្លាំងសម្លាប់យើងមក ! នេះ ឬ ប្រពន្ធសំណព្វ របស់ មេយាគូសា !»
« ហឹស ... សម្លាប់ឯង ?ដូចជាស្រួលពេកហើយទេដឹង ?» ថេយ៍យ៉ុងយកកាំភ្លើងហុចអោយស៊ូស៊ូ ហើយក៍ទាញសាវ របស់កូនចៅចេញមក
« ឯងដឹងទេថា .. យាគូសាជំនាញអីជាងគេ ?» ថេយ៍យ៉ុងយកចុងដាវ ភ្ងើយមុខរបស់ មេក្រុមឃាតករ ..
« ហឹស .. ដូចឯងធ្វើអីយើងបាន ?»
« ហឹស ! តើ ជុងហ្គុកយ៉ាងមិចហើយស៊ូស៊ូ ?» ថេយ៍យ៉ុង
« ចៅហ្វាយធំ ត្រូវរបួសស្មារ បន្ទាប់ពីដឹងរឿងគាត់ អោយពួកខ្ញុំមកការពារចៅហ្វយតូច !» ស៊ូស៊ូ
« ចៅហ្វាយរឿងនេះទុកអោយខ្ញុំចាត់ការ !» ធានយូ
« មិនបាច់ទេ ! យើងលឺច្បាស់ណាស់ថាវា ធ្វើអោយជុងហ្គុករបួស !» ថេយ៍យ៉ុងសម្លឹងមើលមេក្រុមឃាតករនោះមិនដាក់ភ្នែក
ឆ្វាច ... អូយ ឆ្វាច
ដៃទាំងសងខាងរបស់ មេក្រុមឃាតករ ត្រូវកាត់ត្រឹមស្មារ និងសូម្បីជើង ... កាត់ដោយ ដាវ ដ៍វែងស្រួច ព្រមជាមួយកែវភ្នែកមិនព្រឹចទាល់តែសោះ
« ចៅហ្វាយ !» កូនចៅយាគូសា ទាំងអស់ លួចខ្លបខ្លាចអំណាចនាយតូច ពេលដែលល្បីមករហូតថា គេជាមនុស្សសុភាពរាបសារ តែមើលទៅជាពាក្យកុហកទាំងអស់
« គាត់ដូច ចៅហ្វយធំ !» ឈីស៊ុង លេបទឹកមាត់មិនចូលបំពង់ករ ពេលឃើញបែបនេះ
« សល់ប៉ុន្មាន សម្លាប់ចោលទាំងអស់ ហើយសម្អាតទីនេះទៅ !» ថេយ៍យ៉ុងនិយាយហើយក៍ដើរចេញទាំងទឹកមុខមាំ .. ក្នុងចិត្តគិតបារម្ភដល់ប្តី ដែលនៅឆ្ងាយ ..
« ចៅហ្វាយតូច កាចតើ ... នេះ កាច សាហាវទាំងពីរនាក់ ប្តីប្រពន្ធ .. ពិភពលោកប្រែជាក្តៅហើយតែពិននេះ !» ឈីស៊ុងរអ៊ូតិចៗ និងមើលទៅថេយ៍យ៉ុងដែលធ្វើដំណើរលឿនដូចហោះទៅកាន់ឡានបាត់ ...
ក្នុងឡាន
« ធានយូ និង ស៊ូ ស៊ូ កុំអាលទៅភូមិគ្រិះចន... យើងមានការងារអោយពួកនាយធ្វើ !»
« បាទ/ ចាស ចៅហ្វាយ »
ភូមិគ្រិះចន...
គ្រាន់តែបោះជំហានចូលភ្លាមនាយតូចក៍លឺសម្លេងរបស់រាងក្រាស់នៅខាងក្នុង
« ជុងហ្គុក? លោកប្តី ... បងមកវិញហើយ ?» ថេយ៍យ៉ុងស្ទុះរត់ទៅយ៉ាងលឿនព្រមទាំងយំទៀតធ្វើអោយ អ្នកក្នុងគ្រួសារងាកមកមើលគ្រប់គ្នា
« អូនសម្លាញ់ ... កើតអីមិចក៍យំ ?» ជុងហ្គុកមើលមុខតូចច្រមិចដែលយំយ៉ាងជោគពេញមុខទៅហើយ
« បងប្រុស ស្រលាញ់ពូតូចណាស់ណ៎ !» ហាណា មានបំណង បញ្ជោះព្រោះតែ ស៊ូហ៊ុនក៍នៅទីនេះដូចគ្នា
« ចង្រៃយ៎ ...យើងកំពុងរៀបផែនការហើយ !» ស៊ូហ៊ុនគិតទាំងមានកំហឹងដែល ទើបមួយថ្ងៃសោះ ជុងហ្គុកគេត្រលប់មកវិញហើយ
« ពិតមែនហើយខ្ញុំមិនដែលឃើញបងប្រុស បង្ហាញ ចរឹកបែបនេះសោះ !» ហានសាក៍ជិនឆ្អន់ដូចគ្នា អំបាញ់មិញ គេកំពុងចង់ឆ្លៀតស្និតនិងជុងហ្គុកបានទៅហើយ
« លោកប្តី.. អូននឹកបងណាស់ !» ថេយ៍យ៉ុងដឆងថា ជុងហ្គុករបួស តែមិនដឹងកន្លែងណា៎ ទើបបានត្រឹមអោបគេថ្នមៗ ដោយមានការអោបត្រលប់មកវិញដូចគ្នា
« បងក៍នឹកអូន ! ចឹង ពូទៅសំរាកសិនហើយ. !» ជុងហ្គុកនិយាយដាក់ ថេយ៍យ៉ុងនិង ស៊ូហ៊ុនហើយក៍បណ្តើររាងតូចទៅជាន់លើ ...
« នេះហើយ ចរឹកពិតរបស់វា ... បងល្មមដឹងហើយឬនៅ ថាយ៉ាងមិច !» ហាណា
បន្ទប់ taekook
« លោកប្តី , បងត្រូវរបួសកន្លែងណា៎ ? » គ្រាន់មកដល់បន្ទប់ភ្លាមថេយ៍យ៉ុងក៍ចាប់ជុងហ្គុកដោះអាវមើលរបួស
« បងមិនអីទេ. ចុះអូន ? »ជុងហ្គុកអង្អែលមុខស្រទន់ គ្រាន់ចុះពីលើយន្តហោះភ្លាម ធានយូរក៍តេ ប្រាប់រឿងគ្រប់យ៉ាង
« អូនមិនអីទេ ! អូនភ័យណាស់ពេលលឺថាបងរបួស !» ថេយ៍យ៉ុងយំដូចកូនក្មេងធ្វើអោយជុងហ្គុករអាចិត្តម្តង
« កូនទន្សាយ , មិចក៍យំ បងមិនអីឯណា !» ទោះដៃម្ខាងឈឺ តែគេនៅអោបនាយតូចមកក្នុងដើមទ្រូងកក់ក្តៅ
« លោកប្តី ... សម្លាប់ពួកវាចោលទៅ ! អូនមិនចង់ចាំ .. អូនខ្លាចពួកវា ធ្វើអោយបងមានគ្រោះថ្នាក់ !» ជុងហ្គុកភ្ញាក់បន្តិចពេលលឺ រាងតូចនិយាយបែបនេះ .. តែគេក៍យល់
ព្រោះគ្រប់យ៉ាងគេអ្នកបង្រៀននាយ .. តើគេមិនយល់យ៉ាងមិច
« បងមិនចង់អោយពួកគេស្លាប់ស្រួលទេ. ហើយវាមិនសមដែលពួកគេស្លាប់ព្រមគ្នាយ៉ាងស្រួល!» ជុងហ្គុកប្រាប់ហើយ ថេយ៍យ៉ុងក៍លើកដៃអង្អែល ជិតរបួសនោះ ដែលជាកន្លែងសាក់រូបនាគរាជ របស់ យាគូសាទៀត
« អូនក៍ជាចំណែករបស់ យាគូសា .. អោយតែពួកវា ហ៊ាន មានបំណងមិនល្អ អូននិងសម្លាប់ចោលទាំងអស់ !» ថេយ៍យ៉ុងនិយាយដាច់ខាត ធ្វើអោយជុងហ្គុកញញឹមសមចិត្តដែលបង្វឹក កូនឆ្មារអោយទៅជា រាជនី របស់ ស្តេចតោ បាន ...
« សំខាន់ បងចង់ប្រាប់អូនថា ភាគហ៊ុន ៣៥% របស់ ត្រកូលគីម ជារបស់អូនហើយ !» ជុងហ្គុកនិយាយហើយ ថេយ៍យ៉ុងក៍មើលមុខគេទាំងមានពន្លឺភ្លឺផ្លេក
« ពិតមែន ? » ថេយ៍យ៉ុង
« អូនថា បងកុហក ?» ជុងហ្គុក
« អត់ទេ .. តែអូនសប្បាយចិត្តណាស់ ..! » ថេយ៍យ៉ុងអោបរាងក្រាស់ និងនឹកដល់រឿងមួយដូចគ្នា
« អូននិង អោយ ស៊ូ ស៊ូ មកទីនេះ ដើម្បីជួយពួកយើង ហើយធានយូរ និងដើរតួជំនួសអូន !» ថេយ៍យ៉ុងប្រាប់ពីផែនការរបស់ខ្លួនទៅប្តី
ភូមិគ្រិះ គីម
« នេះបងឆ្កួតមែនទេ ទើបអោយគំរោង មហាសាលទៅវា គ្រប់គ្រង !» អ្នកស្រីគីម
« បងមិនឆ្កួតទេ តែអូនក៍ដឹងថា ថេយ៍យ៉ុងពេលនេះមានឋានះធំជាង ស៊ូហ៊ុនទៀតនៅ ក្នុងត្រកូលចន!» លោក គីម និយយអោយប្រពន្ធយល់
« អោយតែបែបនេះ .. តែអូនមិនធ្លាប់ទុកចិត្តវាម្តងណាឡើយ !» អ្នកស្រីគីម
ភូមិគ្រិះចន
ស៊ូស៊ូបានប្រមូលខោអាវមកភូមិគ្រិះចននិងព្យាយាមសម្តែងញិកញក់ដាក់ជុងហ្គុកទោះជាដឹងថាជាផែនការប្រពន្ធតែគេក៍សូវចូលចិត្តដោយភាពទើសទាល់
« ហូយ ចៅហ្វាយជួយសម្តែងតិចទៅ .. មើលចៅហ្វាយតូចសម្តែងសមណាស់ !» ស៊ូស៊ូ លួចខ្សឹបទៅ ជុងហ្គុកនិងដៀងមើល ថេយ៍យ៉ុងដែលសម្តែងជា ក្មេងប្រុសមិនដឹងខ្យល់អី
« អ៊ួក .. អ៊ួក !»
« ថេយ៍យ៉ុង...!» ជុងហ្គុករត់ទៅតាម ហើយ ស៊ូស៊ូ ធ្វើមុខមិនពេញចិត្តព្រោះតែកំពុងអង្គុយជាមួយសត្រូវ
« នាងឃើញទេ ... ជុងហ្គុកស្រលាញ់កូន ! បើនាងមានកូន គេប្រហែលមើលមកនាង !» ហាណា បញជោះចង់ប្រើ ស៊ូ ស៊ូ ជាឈ្នាន់កំចាត់ ថេយ៍យ៉ុង
« ចឹងឬ ? ក៍ល្អ » ស៊ូស៊ូ ប្រើកែវភ្នែកដិតមើលមក ពួកគេ ដោយញញឹមមានល្បិច !»
បន្ទប់ទឹក
« ថេយ៍យ៉ុងអូនយ៉ាងមិចហើយ !» ជុងហ្គុកខំរត់មកបន្ទប់ទឹក តែអ្វីដែល សឹងមិនជឿ គឺថេយ៍យ៉ុងឈរ ឆ្លុះកញ្ចក់ធម្មតា ទៅវិញ
« ខ្ញុំគ្មានអីទេ .... អួយ ជុងហ្គុកអូនទ្រាំមិនបានទេ !» ថេយ៍យ៉ុងតប ទៅជុងហ្គុកតិចៗ តែក៍ស្រែកទៅខាងក្រៅដូចគ្នា ធ្វើអោយជុងហ្គុកក្រវីក្បាលតែម្តង
« ហ្ហើយអូនឯងនេះ .. មកបងគ្រា !» ជុងហ្គុកគ្រានាយតូចមកកាន់តុអាហារវិញ
« នេះមិនគិតទៅពិនិត្យសុខភាព កូនទេឬ បងប្រុស ?» ហានសា និយាយដៀមដាម អោយថេយ៍យ៉ុងខឹង
« កូនបងសុខភាពល្អ បងនិងការពារគេ. តែយ៉ាងណា៎ ក៍អរគុណដែលបារម្ភ !» ថេយ៍យ៉ុង...
( ហឹស .. លើកមុនយើងអាច កម្ចាត់កូនឯង ..លើកនេះក៍ដូចគ្នា )

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now