Seaon3 ភាគ៥៦

1.5K 66 0
                                        



បច្ចុប្បន្ន

« ឈប់ទៅ ថេយ៍ហ្សី យល់ដល់ឯងជួយយើងកាលពី ៣ ឆ្នាំមុន .. កែខ្លួនទៅ !» ថេយ៍យ៉ុង

« កែ ខ្លួន ? ហេតុអីយើងត្រូវកែខ្លួន .. គេសម្លាប់ប៉ាយើង .. ហើយប៉ាយើងក៍ជាលោកអ៊ុំរបស់ឯង !» ថេយ៍ហ្សី ងាកមកសម្លក់នាយតូច គេមិនព្រមចាញ់ទេ ទោះជានាទីចុងក្រោយក៍ដោយ ..

« តែឯង ក៍ប្រើផ្ទៃមុខយើងជាឪបករណ៍ បោកយើងអោយសម្លាប់គ្រួសារយើង !» ថេយ៍យ៉ុង

« ថេយ៍យ៉ុងបានប្រាប់យើងហើយរឿងកាលពី៣ ឆ្នាំមុន !» ជុងហ្គុក

« នាយសម្តែងបានសមណាស់ .. ដើរតួ ជា ថេយ៍ហ្សីហើយដើរតួសម្តែងជា ថេយ៍យ៉ុងទៀត !»ជុងហ្គុកថា អោយ ថេយ៍ហ្សី ដែលកំពុងខឹងដែលរឿងទាំងអស់ត្រូវក្រឡាប់ចាក់

« ឯង ក្បត់និង ថាកាសិ .. ល្អ បើឯងនៅតែគិតថាពួកគេល្អ ចឹងក៍ចាំ យក សាកសពកូនឯងទៅ !» គេសើចដូចជាមនុស្សឆ្កួត ហើយក៍មាន ក្រុម កូនចៅថាកាសិ មួយចំណួនសម្រុកចូលមកដូចគ្នា

« ឯងកុំកិតថា ត្រឹមល្បិច បន្លំពិននិងអាចចាប់យើងយកទៅបុស្តិ៍ប៉ូលីសបាននោះព្រោះយើងមិនព្រមអយឯងបង្វិលក្បាលគ្រប់គ្នាទេ»ថេយ៍យ៉ុងនិយាយហើយក៍ក្រឡេកទៅទ្វារក៍ឃើញវត្តមាន ម្ចាស់ ក្រុមម៉ាហ្វៀ ថាកាសិ

« ខានជួបគ្នា យូរហើយ .. លោកចនជុងហ្គុក!» លោកស្រីយាម៉ាគូឈិ ដើរចូលមកទាំងញញឹមហាក់មានអំណាចសម្រាប់គ្រប់គ្នា

« អ្នក....! គឺ អ្នក !» ជុងហ្គុកមើលមុខមនុស្សស្រីម្នាក់នេះធ្វើអោយគេនឹកដល់ពេលវេលា មួយដែល គេធ្លាន់ជួបគេម្តង

« មិននឹកស្មានថា ជាតិនេះខ្ញុំបានជួបលោកក្នុងរូបរាងនេះម្តងទៀតសោះ. .... កាលពីមុន លោកដូចជាក្មេងស្រីតូចគួអោយស្រលាញ់តែការពិតលោកជា ឃាតករឈាមត្រជាក់ !» លោកស្រីនិយាយហើយក៍អោយកូនចៅគេយក រូបថតមួយចំណួនចេញមក

« កូនអ្នកទាំងពីរក្នុងដៃយើង .. ហើយលោកអ៊ុំរបស់លោកដូចគ្នា !» លោកស្រីយាម៉ាគូឈិ

« ហឹស ..! ឯងគិតថាយើងមិនរៀបផែនការគ្រប់យ៉ាង ?  រងចាំមើលតែ សាកសពកូនឯងទៅ ចនថេយ៍យ៉ុង !» គេនិយាយហើយក៍ចាកចេញជាមួយម្តាយទុកអោយថេយ៍យ៉ុងឈរគាំងនៅមួយកន្លែងតែម្តង

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now