ភាគ៤៣
« មិនគិតថា លោកស្គាល់ខ្ញុំទៅហើយតែថា មិចក៍លោកបិទមុខ លាក់អត្តសញ្ញាណទៅវិញ ?» ជុងហ្គុក
« អរ សុំទោស ! ព្រោះតែពេលចេញទៅណា ខ្ញុំចូលចិត្តពាក់របាំងមុខ !» ថេយ៍យ៉ា ញញឹមចុងមាត់ ហើយ ក៍ដោះរបាំងមុខចេះ តែសភាពបន្ទប់ទៅជាស្ងាត់ជ្រងំ បន្ទាប់ពីឃើញ្ទៃមុខជាមួយស្នាមញញឹមកំណាច
« គីម ... ថេយ៍យ៉ុង?» ឈ្មោះដែលហៅនោះធ្វើអោយថេយ៍យ៉ាជ្រួញចិញ្ចើមបន្តិចហើយក៍ញញឹមជាថ្មី
« មិនមែនទេ... ខ្ញុំឈ្មោះថា ថេយ៍យ៉ា !»
« នេះជាស្អីនិង ? ឌីលែន !» ជុងហ្គុកងាកមកនិយាយជាមួយកូនចៅខ្សឹបៗ សូម្បី ស៊ូស៊ូក៍ចំហរមាត់ដូចគ្នា
« នេះខ្ញុំមិនមែនស្រវាំងភ្នែកទេ ?» ស៊ូហ៊ុន
« នេះពួកលោកមានរឿងមែនទេ ? តើពួកយើងអាចនិយាយគ្នារឿងជំនួញបានឬនៅ ?» ថេយ៍យ៉ា សួរបញ្ជាក់ហើយក៍យកឯកសារក្រុមហ៊ុនចេញមក ស្របពេល ដែល ជុងហ្គុកនិងស៊ូហ៊ុនចូលអង្គុយកន្លែងរៀងខ្លួន
« កាលពី២ ឆ្នាំមុនពួកយើងមានគំរោងខនដូនៅ សឹង្ហបុរី ហើយនេះឯកសារលំអិត !» ថេយ៍យ៉ាហុចឯកសារអោយពួកគេ ទោះជាជាគ្មានអារម្មណ៍នេះជឯកសារអ្វីតែ ពួកគេសង្កេតបានច្បាស់ណាស់ថា មុខមាត់ គ្រប់យ៉ាងគឺ ដូចជាថេយ៍យ៉ុងលើកលែងកែវភ្នែកកំណាចនោះវា ដូចពេលថេយ៍យ៉ុងវះកាត់ភ្នែកហើយថ្មី តែភាពមុឺងម៉ាត់ ម្ចាស់ការលើខ្លួនឯងគឺខ្ពស់ជាង
« តើ សម្រេចថាយើងនិងសហការណ៍គំរោងនេះជាមួយគ្នា ?» ថេយ៍យ៉ា
« អឺ ប្រហែលជាខ្ញុំត្រូវការពេលសម្រេចចិត្តសិន !» ជុងហ្គុកចង់ចំណាយពេលយល់ដឹងពីក្រុមហ៊ុននេះអោយច្បាស់ជាពិសេស ប្រវត្តិម្ចាស់ក្រុមហ៊ុនតែម្តង
« បាទ មិនអីទេ ... តែយ៉ាងណា៎ ក៍កុំយូរពេកព្រោះខ្ញុំមិនចូលចិត្តការរង់ចាំទេ. ជាពិសេសការរង់ចាំដែលគ្មានសង្ឃឹម ... » នាយតូចនិយាយបន្តិចហើយក័ក្រោកឈរ ទាញសម្លៀកបំពាក់អោយរៀបរយនិង ធ្វើការគោរពលា បែបជប៉ុនទៅកាន់ ជុងហ្គុកនិងស៊ូហ៊ុន...
« ស៊ូស៊ូ .. តេ ទៅ ភូមិគ្រិះចន!»
ភូមិគ្រិះចន
