ភាគ14

2.6K 159 9
                                    

ភាគ១៤
" ខ្ញុំចង់លែងលះ !" ថេយ៍យ៉ុង
"បងមិនព្រម !" ស៊ូហ៊ុន
" នេះមានរឿងអី ថេយ៍យ៉ុង?កូនហ្វឹង ?" អ្នកស្រីចនមិនយល់រឿងហេតុក៍ឃើញតែសភាពមិនល្អ
" ចឹងបងធ្វើបែបនេះធ្វើអី ? នោះជាប្អូនរបស់ខ្ញុំណា៎ " ថេយ៍យ៉ុងយំឡើងទន់ខ្លួនអស់ តែជាស៊ូហ៊ុនឆ្កឹងមិនដឹងនិយាយអ្វីហើយស្រាប់តែហាណា រត់មកតាមដោយស្លៀកត្រឹមរ៉ូបដៃមួយស្តើង
" បងប្រុស ... ហឹក ខ្ញុំខុសហើយ បងប្រុសចង់វាយធ្វើបាបខ្ញុំក៍បាន ...តែបងកុំលែងលះ !" គ្រាន់មកដល់ភ្លាមហាណាក៍យំត្អូញត្អែរភ្លែតដូចគ្នា ជាហេតុអោយអ្នកស្រីចនយល់គ្រប់រឿង
" ពួកឯងឆាប់រៀបចំខ្លួនអោយស្រួលហើយតាមយើងទៅផ្ទះធំ !" អ្នកស្រីចននិយាយហើយក៍ចាកចេញទៅ នៅតែជូណាដែលញញឹមចុងមាត់ក្រសែភ្នែកមើលទៅហាណាយ៉ាងមានន័យជ្រៅ
( ជំហ៊ានទីមួយបានសម្រេចហើយ !) ហាណាញញឹមមានប្រៀបតែនៅធ្វើទឹកមុខសោកសៅ ដែលថេយ៍យ៉ុងដឹងច្បាស់ពីអត្តចរិករបស់នាងណាស់
ភូមិគ្រិះធំ
បន្ទាប់អស់ពីសម្លេងទាំងព្រឹករបស់ថេយ៍យ៉ុងហើយពេលនេះគឺជាសម្លេងយំរបស់ហាណា វិញម្តង
" នេះឯងធ្វើបែបនេះបានយ៉ាងមិច ស៊ូហ៊ុន?" អ្នកស្រីចននិយាយយ៉ាងហួសចិត្ត ដែលរឿងរបស់អេណាទើបបញ្ចប់កាលពី ប៉ុន្មានថ្ងៃមុនសោះពេលនេះបែរជាមានរឿងរបស់ ស៊ាប លី ហើយនាង ក៍មិនមែនអ្នកបម្រើឬ អ្នកណាមកពីណា ...
" គឺ ខ្ញុំស្រវឹង !" ស៊ូហ៊ុនមិនមានអ្វីនិយាយហើយយប់មិញគេក៍ដឹងថាជាហាណាតែ ព្រោះអំណាចតណ្ហាបាំងមុខទើបគេមិនបានគិតថានិងមានរឿងបែបនេះនិងអាចកើតឡើង
" ហឹក..ចឹងបងក៍លែងលះជាមួយខ្ញុំទៅ.. ហើយសុំបងទទួលខុសត្រូវលើហាណា !" ថេយ៍យ៉ុងដឹងថាហាណាមកទីនេះក្នុងបំណងអ្វីស្រាប់ទៅហើយ។ ចំណែកខ្លួនគេក៍មានចំណងជំពាក់ជាមួយអ្នកផ្សេងក៍ចង់រំដោះខ្លួនចេញតែមើលទៅវាមិនងាយស្រួលនោះទេ
" បងមិនព្រម.. អូនជាប្រពន្ធបង .!" សម្តីរបស់ ស៊ូហ៊ុនធ្វើអោយហាណា ក្តាប់ដៃដោយកំហឹងដែរគិតថា ស៊ូហ៊ុនទាំងស្រលាញ់ថ្នាក់ថ្នមថេយ៍យ៉ុងទាំងគេទើបសប្បាយជាមួយខ្លួនពេញមួយយប់សោះ
" មិនអីទេបងប្រុស។ វាជាយល់ច្រលំ ខ្ញុំនិងចាត់ទុកថាមិនមានរឿងអ្វីកើតឡើង !" ហាណា .
" មិនបាន យ៉ាងណា ក្មួយក៍ជា ត្រកូលគីម និងជាប្អូន របស់គីម ចាន់... បើបែបនេះប៉ានិងរៀបចំអោយរៀបពិធី យក ហាណាចូលត្រកូលចនជាអ្នកនាងទី២ ជាប្រពន្ធ ស៊ូហ៊ុនដូចគ្នា !" លោកចន
" ថាមិច ?" ទាំងអស់គ្នាមិននឹកគិតឃើញដូចលោកចនសូម្បី ជូណាក៍ហួសចិត្តដែលត្រកូលនេះនៅតែមិនចោលចរឹកបែបនេះ ...
" តែថា....!" ថេយ៍យ៉ុង
" គ្មានតែស្ករអ្វីទាំងអស់... យើងជាមេគ្រួសារហើយយើងជាអ្នកសម្រេចចិត្តគ្រប់យ៉ាង !" លោកចននិយាយហើយក៍ងើបចេញទៅដោយគ្មានអ្នកណាហ៊ានតបតរ
" ចង្រៃយ៎ !" ជូណាក៍ខឹងនិងងើបចេញទៅ ដែរគ្រប់យ៉ាងមិនបានតាមការគិត។ ហើយថេយ៍យ៉ុងក៍ដូចគ្នា ព្រោះគេមិនចង់ទទួលយករបៀបរបបចាស់ៗ ដែលហាណានិងមកច្រៀតជ្រែកជីវិតគេឡើយ
" ទីបំផុតយើងក៍បានឋានះជា អ្នកនាងតូច ត្រកូលចន!" ហាណា ញញឹមសមចិត្តនិងខ្លួនឯង ហើយដំណឹងនេះក៍បានលេចលឺទៅដល់ភូមិគ្រិះគីមនៅពេលបន្ទាប់
" ថា ...ថាមិច កូនហាណា ?" អ្នកស្រីគីម សួរកូនស្រីម្តងទៀតដែលនាងមិនចង់ទុកពេលយូរនិងរត់មកប្រាប់ម្តាយឪពុក
" ហេតុអ្វីក៍មានរឿងកើតឡើង ក្រែងស៊ូហ៊ុនជាប្តីរបស់ថេយ៍យ៉ុង"លោកគីម
" ការពិតគឺ បងប្រុស...គាត់ដាក់ថ្នាំខ្ញុំនិង បងថ្លៃ...គាត់មានបំណងធ្វើបាបខ្ញុំ !" ហាណាមកផ្លុំត្រចៀកឪពុកអោយមានគំនិតស្អប់ថេយ៍យ៉ុងបន្ថែម
" ឯងមានន័យថាមិច ?" លោកគីម
" ព្រោះខ្ញុំបានដឹងថាគាត់ដឹងថា ស៊ូហ៊ុនពេញចិត្តខ្ញុំទើបគាត់ធ្វើបែបនេះ ! គាត់ថាធ្វើបែបនេះទើបចងចិត្តប្តីគាត់បាន ហឹក !" ហាណានិយាយបណ្តើរទឹកភ្នែកបណ្តាលធ្វើអោយលោកគីមមានកំហឹងផ្ទុះឡើងភ្លាម
" អាកូនចង្រៃ ល្បិចមាយា !" លោកគីម
" លោកប៉ាកុំអាលខឹង... " ហានសាដែលដឹងរឿងគ្រប់យ៉ាងងើបមកទប់ឪពុក
" បើរឿងហួសជាបែបនេះហើយ ខាងលោកចនក៍ទទួលខុសត្រូវ មិចក៍យើងមិនប្រើឧកាសនេះ !? លោកប៉ាក៍ឃើញថា ១ ខែនេះ ថេយ៍យ៉ុងសឹងនិងមិនអើពើនិងពួកយើងទេ !" បន្ទាប់ពី បងប្រុសដែលនៅបរទេស ហានសាជាកូនដែលលោកគីម មានជំនឿទុកចិត្តជាងគេព្រោះនាងជាមនុស្សមុឺងមាត់ និងអាចជួយការងារគាត់បានច្រើន ,
" កូនសាមានន័យថាយ៉ាងមិច ? " លោកគីម
" បងប្រុស..ប្រហែលចង់ប្រឆាំងនិងលោកប៉ាទើបសាងរឿងទាំងនេះ! ចុះបើ ហាណាអាចធ្វើអោយស៊ូហ៊ុនស្រលាញ់ហើយជួយពួកយើងនោះ ?" ហានសានិយាយលាក់គំនួចតែអ្វីក៍មិនសំខាន់ដែលពេលនេះលោកគីមនឹកឃើញគឺ ជំនួញប្រាក់រយលានដែលត្រូវការរួមសហការណ៍ពីខាងត្រកូលចននោះ ...
" នៅតែពួកកូនល្អជាងគេ !" លោកគីម
ផ្ទះលំហែកាយ ..
" ខ្ញុំមានដំណឹងមួយមកប្រាប់ម៉ាក់ធំ !" ជូណាដែលមកមើលលោកស្រីចនដែលទន់ខ្សោយព្រោះតែមិនសូវបានអាហារគ្រប់គ្រាន់
" យើងមិនស្តាប់ ហើយយើងក៍មិនខ្វល់ដែរ !" លោកស្រីធំ
" អរ ! តែខ្ញុំនៅចង់អោយម៉ាក់ធំដឹង .. ទី១ គឺ រឿង ក្រុមហ៊ុនត្រកូលចន.. គឺ សឹងថា ៨0% ក្នុងដៃខ្ញុំទៅហើយ ប្រើខ្ញុំប្រលែងតែត្រឹម១ ថ្ងៃ គ្រប់យ៉ាងនិងរលាយ តែបើអ្នកម៉ាក់ព្រមបើកចំហរអត្តសញ្ញាណរបស់ខ្ញុំ ...គ្រប់យ៉ាងនិងដូចដើមហើយខ្ញុំក៍និងតាមជួយបងប្រុសអោយក្លាយជាអ្នកជំនួញមានមុខមាត់ជាងគេហើយម៉ាក់ធំអាចនិងត្រលប់ទៅប្រើប្រាស់ជីវិតដូចមុនបានយ៉ាងស្រួល !" សំណើររបស់ ជូណាធ្វើអោយលោកស្រីធំមើលមុខគេ ជាប់
" ម៉ាក់ធំក៍ដឹងថាខ្ញុំមិនចេះនិយាយលេងសើចទេ !" ជូណា ..
" ឯងចង់អោយយើងធ្វើយ៉ាងមិច ?" លោកស្រីធំ
" ម៉ាក់ធំនិងដឹង !"
ពេលរាត្រីយប់ស្ងាត់ ជារឿងធម្មតាដែលជូណាមកបន្ទប់របស់ថេយ៍យ៉ុងតែខុសត្រូង់លើកនេះគេមកទាំងកំហឹងតែម្តង ..
« ខំរៀបផែនការយ៉ាងល្អ តែចង្រៃនៅមិនបានផល !» ជុងហ្គុក
« ខ្ញុំក៍មិនដឹងដូចគ្នា តែថា ល្អឬ ដែល អោយហាណា រៀបការចូលមក ?!» ថេយ៍យ៉ុងនិយាយផងខ្លះ ចំពោះរឿងដែលថេយ៍យ៉ុងទៅឃើញ ពួកគេនៅជាមួយគ្នាព្រោះជុងហ្គុកជាអ្នកបង្គាប់រឿងគ្រប់យ៉ាងដែលសង្ឃឹមថានិងបានពាក្យលែងលះតែវាមិនបានសមហរេចបែរជា ហាណាត្រូវរៀបការចូលមកក្នុងត្រកូលចនធ្វើជាអ្នកស្រីទី២ ទៅវិញ
« បើចឹងមានតែប្តូរផែនការ !» ជុងហ្គុកគិតសារជាថ្មីហើយមានតែវិធីស្របតាមគំនិតត្រកូលចនប៉ុណ្ណោះ ...
ថ្ងៃបន្ទាប់ភូមិគ្រិះគីម ..
សម្លេងទូរស័ព្ទរោទ៍ ធ្វើអោយហានសាមកទទួលព្រោះគិតថាជាលេខគូដណ្តឹង ដោយសារគេមិនទាក់ទងមកជាច្រើនថ្ងៃហើយ
« សួស្តី ហានសានិយាយ !»
« ថា... ថាយ៉ាងមិច ? មិនពិតទេ ប៉ៃជីង ! » សម្លេងយំខ្សឹកខ្សួលនោះលាន់លឺពេញភូមិគ្រិះគីម ធ្វើអោយអ្នកបម្រើរត់មកមើលទាំងអស់តែក៍គ្មានអ្នកណាដឹងឡើយថាមូលហេតុអ្វី ..!

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now