ភាគ២៧
ថេយ៍យ៉ុងអោបជុងហ្គុកយ៉ាងជាប់ គ្រាន់តែគេឃើញជុងហ្គុកខឹងយ៉ាងនេះចិត្តគេក៍មិនសុខដែរ
« វាហ៊ានណាស់ដែលប៉ះពាល់អូន !» ជុងហ្គុកនិយាយទាំងមើលមុខនិងដៃរបស់ស៊វចាន់ដែលមានស្នាមព្រោះតែប្រឆាំងនិងស៊ូហ៊ុន..
« អូនមិនអីទេ. ការពិតអូនបម្រុងនិងតដៃហើយ បើបងមិនមក! តែអូនមិនចង់អោយអ្នកណាដឹងថាអូនមានវិជ្ជាការពារខ្លួនទេ !» ថេយ៍យ៉ុងនិយាយអោយជុងហ្គុកមានទំនុកចិត្តហើយវាពិតមែនដែលគេអាចតដៃបានព្រោះស៊ូហ៊ុនក៍មិនខ្លាំងប៉ុន្មាន បើមិនចឹងមិនមែនគេអាចធាក់នាយអោយទៅក្រោមទេ
« តែបងមិនបានមានចិត្តអត់ធន់ចាំអោយអូន ត ដៃវាទេ.... !» ជុងហ្គុកសង្រឺតធ្មេញធ្វើអោយថេយ៍យ៉ុងស្រងាកចិត្តបន្តិច តែនាយតូចក៍អោនទៅអោបនាយក្រាស់
« បងកុំធ្វើអីគេនៅពេលនេះអោយសោះ !» នាយតូចនិយាយខ្សឹបៗ
« យ៉ាងមិច ? ឬ អូននៅស្រលាញ់...!» សម្តីរបស់ជុងហ្គុកត្រូវអាក់ពេលម្រាមស្រឡូនមកបិទពីលើ
« អូនមិនចង់អោយបងមានឈ្មោះអាក្រក់..អូនចង់អោយបងនៅក្បែរអូន .. រង់ចាំមើលថ្ងៃដែលពួកគេវិនាសបន្តិចម្តងៗ !» នាយតូចនិយាយយ៉ាងច្បាស់ទោះលឺតែពីរនាក់តែសម្លេងនេះបញ្ជាក់ពីភាពដាច់ខាតនិងកំហឹងកំរិតណា៎ទើប ជុងហ្គុកដកដង្ហើមធំ ហើយអោបប្រពន្ធជាទីស្រលាញ់យ៉ាងណែន ..
(តែបងមិនចង់អោយអូនយករឿងពួកគេមកដាក់ក្នុងជីវិតទេ ! បងសុខចិត្តអោយគេសម្លាប់បង ក៍បងមិនអោយអ្នកណាប៉ះពាល់អូនទេ !)
ជាច្រើនថ្ងៃបន្ទាប់ ស៊ូហ៊ុនក៍មិនហ៊ានមកជិតថេយ៍យ៉ុងពិតមែនតែគេបែរជាចាំមើលជុងហ្គុកជាប់ជាពិសេស ពេលនេះដែលមានលេខាស្រី កំពុងតែឈរកៀកកិតនិងរាងក្រាស់
« ចៅហ្វាយ ! នេះជាណាត់ការជប់លាងយប់នេះ!» ស៊ូស៊ូ ហុច ក្រដាសអញ្ជើញដាក់នាយក្រាស់ដែលរវល់និងឯកសារដោយនាងបានពាក់អាវបង្ហាញករវាល ..
« ចឹងឬ ? ចឹងអ្នកនាង អាចទៅជាមួយខ្ញុំ ល្ងាចនេះ ហើយកុំភ្លេចយកឯកសារទៅជាមួយផង !» ជុងហ្គុកថាហើយក៍បន្តមើលឯកសារដោយមិនចាប់អារម្មណ៍ថា នាងក្រមុំកំពុងញញឹមមានល្បិច ...
ភូមិគ្រិះ ចន
ជាពេល កណ្តាលយប់ហើយ ថេយ៍យ៉ុងនៅអង្គុយចាំរាងក្រាស់ដោយមិនទាន់ចូលគេងទេ
« មិនបាច់ចាំទេ , គេមានណាត់ជាមួយគេហើយ !» ស៊ូហ៊ុនដើរចូលមកឃើញថេយ៍យ៉ុងនៅអើតឡើមភាពច្រណែនក្រោធខឹង ធ្វើអោយគេចង់បំផ្លាញក្តីស្រលាញ់នេះខ្លាំងណាស់
« លោកមានន័យថាយ៉ាងមិច ?» ថេយ៍យ៉ុង
តឹង ....
សម្លេងសារក្នុងទូរស័ព្ទធ្វើអោយនាយតូចបើកមើល ក៍ឃើញថាជាជុងហ្គុកកំពុងនៅលើគ្រែជាមួយនិងនារីម្នាក់ ...
« ខ្ញុំប្រាប់ហើយ !» ស៊ូហ៊ុនពេញចិត្ត ណាស់និងទឹកមុខរបស់រាងតូចជាមួយទឹកភ្នែកដែលកំពុងស្រក់ចុះមក
« ឈីស៊ុង ! » សម្លេងស្រែកហៅធ្វើអោយ ដៃឆ្វេងរបស់ជុងហ្គុកចូលមកយ៉ាងលឿន និងភាំងដូចគ្នាពេលចៅហ្វាយតូចកំពុងឈរយំ ...
« ចៅហ្វាយតូចមានអីមែនទេ ?» ឈីស៊ុង
« នាំខ្ញុំទៅជួបជុងហ្គុក!» ថេយ៍យ៉ុងនិយាយហើយក៍ដើរទៅចំណតឡានយ៉ាងលឿន ..
« ហឹស ចាំមើលថាឯងអាចបដិសេដរឿងនេះដោយរបៀបណា៎ ... ពួកឯងជាអ្នកសាងវាដោយខ្លួនឯង !»
Condo ..
សម្លេងកណ្តឹងបន្លឺឡើងធ្វើអោយស្រីស្រស់បើកទ្វារមកយ៉ាងលឿន
« ជុងហ្គុកនៅឯណា៎ !» សម្លេងតូចតែកំណាចបង្ហាញខ្លួន ជាមួយ និង ឈីស៊ុង
«នៅ... នៅខាងក្នុង !» ស៊ូស៊ូចង្អុល ទាំងនាងនៅក្នុងឈុត អាវដេកយប់ដូចដែលថតអោយគេមើល..
« ជុងហ្គុក!» សម្លេងហៅ ជាមួយទឹកភ្នែកធ្វើអោយជុងហ្គុកដែលដេកលង់លក់ នោះភ្ញាក់ព្រើតព្រោះសម្លេងថេយ៍យ៉ុងយំជាអ្វីដែលនាយក្រាស់មិនចូលចិត្តឡើយ
« ថេយ៍យ៉ុង?» នាយក្រាស់ ភ្ញាក់ព្រើត ទាំងមើលសភាពរបស់ខ្លួននិង កន្លែងដែលគេនៅ
« នេះមានរឿងអី !» ជុងហ្គុក
« ត្រលប់ទៅផ្ទះវិញ ! អូនមកទទួលបង » ថេយ៍យ៉ុងនិយាយហើយក៍ទាញសំលៀកបំពាក់នាយក្រាស់មកពាក់អោយជុងហ្គុកនិងរៀបចំសណ្តាប់ធ្នាប់យ៉ាងល្អ
« តើ ចៅហ្វាយចង់អោយខ្ញុំធ្វើយ៉ាងមិចបន្ត ?» ស៊ូស៊ូ
« ស្អែកទៅភូមិគ្រិះចន...!» ថេយ៍យ៉ុង
ភូមិគ្រិះចន
« ថេយ៍យ៉ុង... !» ជុងហ្គុកនៅតែមិនយល់ ហើយថេយ៍យ៉ុងក៍មិននិយាយអីទើបគេតាមស្រែកសួរ
« អូនមិននឹកស្មានថាបងធ្វើបែបនេះ ! អូនជាប្រពន្ធបងណា៎ !» នៅសុខៗ នាយតូចស្រែកយំមកភ្លាមៗ ធ្វើអោយជុងហ្គុកភាំង ថាមានរឿងអី សូម្បីកូនចៅគេក៍បាត់ទៅណាក៍មិនដឹង
« បង... បង!» ជុងហ្គុក
« បងនៅជាមួយនាងទាំងពេលនេះអូនកំពុងចាំបងនៅក្នុងផ្ទះ .. បងធ្វើបែបនេះដោយរបៀបណាជុងហ្គុក! ប្រាប់អូនមក ហឹក ..!» នាយតូចទះតប់តិចៗ លើទ្រូងមាំ តែសម្លេងឈ្លោះគ្នាធ្វើអោយអ្នកត្រកូលចនចេញមកមើលដូចគ្នា
« អូនស្តាប់បងនិយាយសិន !» ជុងហ្គុកចង់បកស្រាយដូចគ្នា ប្រហែលជានាយតូចខឹងរឿងលេខា សូម្បីគេក៍មិនយល់អ្វីដូចគ្នា
« ស្តាប់មែនទេ ? បងដឹងទេថាអូនខូចចិត្តកំរិតណាពេលដែលឃើញបងនៅគ្រែជាមួយស្រីផ្សេង !» នាយតូចយំហើយក៍រត់ឡើងទៅបន្ទប់ និងមានជុងហ្គុករត់តាមពីក្រោយទៀត
បន្ទប់Taekook
សម្លេងទ្វារបើកតាមពីក្រោយរបស់ជុងហ្គុកបន្ទាប់ពីធ្វើចិត្តបានមកជួបថេយ៍យ៉ុងដែលកំពុងអង្គុយមើលមកគេ
« អូនយល់ច្រលំហើយ !» ជុងហ្គុកដើរទៅជិតនាយតូចតែគេបែរ ជាងើបមកអោបរាងក្រាស់
« កុំនិយាយអូនដឹងរឿងទាំងអស់ហើយ !» ថេយ៍យ៉ុងអោបជុងហ្គុកនិងញញឹមស្រស់ ...
១៥ នាទីក្រោយ
« ថាមិច ? វាជាគំរោងការរបស់អូន ?»ជុងហ្គុកហួសចិត្តម្តងទៀតពេលប្រពន្ធ ម្នាក់នេះដឹងរឿងទាំងអស់
« និយាយទៅមកពី នាងជាសិស្ស និស្សិតដែលបងធ្លាប់ជួយឧបត្ថម្ភ ទើបបន្ទាប់ពី ស៊ូហ៊ុនអោយលុយនាងទៅធ្វើរឿងទាំងនេះ , នាងបានមកប្រាប់ ឌីលែន !» ថេយ៍យ៉ុងនិយាយហើយក៍សើចនិង ទឹកមុខស្វាមីដែលមានកំហឹង
« ឌីលែនក៍ដឹង ? នេះពួកអូនទុកបងជាស្អីហា៎ !» ជុងហ្គុកងើបឈរ និយាយទាំងខឹង !
« លោកប្តីកុំខឹង ! ចាំមើលឆាកល្ខោននៅថ្ងៃស្អែកល្អទេ ?» ថេយ៍យ៉ុងយកដៃអង្អែលដើមទ្រូងគេលួងលោមចិត្ត ព្រោះគេដឹងថា ជុងហ្គុកនៅខឹងនៅឡើយ
« បងនិងចាំមើលថា អូនមានល្បិចយ៉ាងមិច កូនទន្សាយល្បិចខូច !» នាយក្រាស់ យកចុងដៃទៅកៀសចុងច្រមុះរបស់ថេយ៍យ៉ុងនិងដើរទៅបន្ទប់ទឹក ដោយទឹកមុខស្មើរ
« មុខនិង ខឹងប្រាកដណាស់ ចាំស្អែកអូននិងលួងបង !» ថេយ៍យ៉ុងមើលដឹងថាជុងហ្គុកខឹងហើយពិតមែនគឺគេមិនគេងអោបនាយតូចទេ ទោះជានាយតូចអោបគេឡើងណែនក៍ដោយ. តែគេក៍មិនដកខ្លួនឆ្ងាយពីថេយ៍យ៉ុងដែរ
ព្រឹកថ្ងៃថ្មី ...
សម្លេងក្អួតកំឡុងពេលអាហារព្រឹកធ្វើអោយ ត្រកូលចនមលលមុខគ្នា ជាពិសេស ជុងហ្គុកដែលបារម្ភ ភរិយាដោយមិនអាចធ្វើអ្វីបាន
« ជុងហ្គុក! អូនវិលមុខណាស់ !» ថេយ៍យ៉ុងដើរតាមការគ្រារបស់ជុងហ្គុក
« បងប្រុសកើតអី ?» ហាណា ងាកសួរ ទាំងនាងកំពុងមានការសង្ស័យក្នុងចិត្ត
« គឺ បងមិនដឹងទេ តែវិលមុខ និងចង់ក្អួត !» ថេយ៍យ៉ុងនិយាយផងនិងរិតទ្រូងផង
«កុំនិយាយថាឯងមានផ្ទៃពោះណា៎ ?» អ្នកស្រីចនចង្អុលទៅថេយ៍យ៉ុងហើយក៍ភ្ញាក់ផ្អើលដូចគ្នា
« កូន ? » ថេយ៍យ៉ុងមើលពោះខ្លួនឯង អ្នកទាំងអស់គ្នាក៍មើលទៅរាងតូច នងពោះរាបស្មើរនោះ ...
« អ្នកប្រុសមានគេមកសុំជួប !» ឈីស៊ុង រត់ចូលមកក្នុងស្របពេលមានវត្តមានរបស់ ស៊ូស៊ូ មកដូចគ្នា
« អីយ៉ា ... ពូតូច .. លេខាពូមកដល់ផ្ទះហើយ » ស៊ូហ៊ុនបន្ទាប់ពីខឹងចិត្តដែលម្តាយនិយាយថាថេយ៍យ៉ុងមានផ្ទៃពោះមក.. ស្របពេលនេះ លេខាស្រីក៍មកទីនេះដូចគ្នា
« នាង ...!» ថេយ៍យ៉ុងស្រាប់តែយំភ្លាមនិងងាកមើលជុងហ្គុកដែលឈរថ្មឹងព្រោះដឹងថានេះជាផែនការរបស់ប្រពន្ធកំហូច តែ គេកំពុងនៅមានចំណាប់អារម្មណ៍ និងពាក្យថា កូនទៅវិញទេ ...
« ចៅហ្វាយ !» ស៊ូស៊ូរត់ទៅអោបជុងហ្គុក
« នាងមកធ្វើអី !» ជុងហ្គុកនៅចាំថា យប់មិញថេយ៍យ៉ុងជអ្នកបញ្ជាអោយស៊ូស៊ូមក តែគេក៍ចង់ពីផែនការនេះដែរ
« ខ្ញុំមកចង់និយាយរឿងរបស់យើង !» ស៊ូស៊ូ
« មានរឿងអីជុងហ្គុក!» លោកចន
« មានរឿងអីទៀតទៅលោកប៉ា .. គឺពូតូចនិងណា៎ មានទំនាក់ទំនងលួចលាក់ជាមួយលេខា ស៊ូ !» ចប់សម្លេងចំអកនោះ ធ្វើអោយ ជុងហ្គុកសម្លឹងមើលមុខគេ បើគេកុំដឹងថានេះជាគំរោងការម្លេះគេ និងវាមុខសង្ហារបស់ក្មួយប្រុសនេះជាក់ជាមិនខាន !
« ស្អីគេ ជុងហ្គុក!» តាំងពីដើមមក មិនថា ជុងហ្គុកឬ ក្នុងនាមអ៊ីមី នាយមិនដែលមានទំនាក់ទំនងស្នេហាជាមួយអ្នកណាឡើយ ហើយចុះនេះជាស្អី
« មិននឹកស្មានថា ប្អូនថ្លៃ ដ៍ល្អ មានចរឹកព្រានបែបនេះសោះ !» អ្នកស្រីចន
« នេះ ពូ តូច ក្បត់បងប្រុសខ្ញុំ ?» ទោះទឹកមុខ ហាណា កំសត់ តែក្នុងចិត្តគេពិតជាសមចិត្ត ណាស់ដែលថេយ៍យ៉ុងត្រូវគេក្បត់បែបនេះ
« បានហើយ ... អ្នកទាំងអស់គ្នា ឈប់និយាយទៅ !» នាយតូចស្រែកយំ និងងាកមើលទៅជុងហ្គុក
« បងប្រាប់អូនមក ... ថាបងមានអីជាមួយនាងពិតមែនទេ ?» ថេយ៍យ៉ុងចង្អុលទៅ ស៊ូ ស៊ូ តែ ជុងហ្គុកមិនទាន់ឆ្លើយផង ស៊ូស៊ូក៍ឆ្លើយជំនួស
« ត្រូវហើយ .. នេះភស្តុតាង !» ស៊ូស៊ូ បង្ហាញរូប របស់ពួកគេលើគ្រែ តែ ថា ថេយ៍យ៉ុងនិយាយកាត់
« ល្អ ! ចឹង ច្បាប់ត្រកូលចននៅដដែរ .. នាងនិងក្លាយជាប្រពន្ធចុងរបស់ ជុងហ្គុក!» ថេយ៍យ៉ុងនិយាយកាត់ធ្វើអោយគ្រប់គ្នា សឹងមិនជឿថា ថេយ៍យ៉ុងមានចរឹកបែបនេះ ហ៊ានអារកាត់ គហរប់យ៉ាងភ្លាមៗ
« បងប្រុស ធ្វើបែបនេះមិនកើតទេ ! ពេលនេះបងកំពុងមានកូនផង !» ហាណា
« មិចក៍មិនកើត បើឯងក៍ធ្លាប់ជាប្រពន្ធទី២ ដូចគ្នា !» វាដូចជា ផ្លែកាំបិតឆូតមុខហាណាយ៉ាងចឹង
« នេះអូនចង់បានបែបនេះ ?» ដល់វគ្គ ជុងហ្គុកសួរទៅ ប្រពន្ធខ្លួនម្តង
« នាងមកហើយ ! នាងមករកបង អោយទទួលខុសត្រូវ ចឹង យើង... !» ថេយ៍យ៉ុងចាប់ផ្តើមនិយាយផង យំស្រែកផង និងសន្លប់ បាត់ ..ធ្វើអោយភូមិគ្រិះចនឆោឡោរ
« ថេយ៍យ៉ុង..!កូន ? » ជុងហ្គុក
មន្ទីពេទ្យ ...
ថេយ៍យ៉ុងភ្ញាក់ដឹងខ្លួនហើយឃើញជុងហ្គុកនៅជិតទាំងអង្គុយកាន់ដៃគេ
« លោកប្តី !»
« អូនយ៉ាងមិចហើយ ?» ជុងហ្គុកគ្រានាយតូចអោយក្រោកអង្គុយហើយស្ទាបមុខដែលមានទឹកមុខស្លេកស្លាំង
« អូនសន្លប់មែនទេ ?» ថេយ៍យ៉ុង
« ត្រូវហើយ ... ហ្ហើយ បងក៍ស្មានថាអូនមានផ្ទៃពោះ ! តែក្មេងល្ងង់ ញុាំអាហារមិនទៀង រហូតក្រពះមិនល្អ !» ជុងហ្គុកដកដង្ហើមធំ ដំបូងៗ ក៍អរ ផង ភ័យ ផងតែពេលដឹងថាសុខភាពប្រពន្ធមិនល្អក៍កាន់តែបារម្ភ
« អា៎ .. ចឹងអូនមិនបាន មានផ្ទៃពោះទេ ?» ថេយ៍យ៉ុងធ្វើមុខស្អុយ ធ្វើអោយជុងហ្គុកនៅមិនសុខដូចគ្នា
« មិនអីទេ ... យ៉ាងណា ថ្ងៃមួយគេនិងមកនៅជាមួយយើងម្តងទៀត !» ជុងហ្គុកអង្អែលពោះរាបស្មើរតែថេយ៍យ៉ុងបែរជាកាន់ដៃគេជាប់ ...
« ចុះបើពួកយើងមានកូនតែម្តងទៅ ?» ថេយ៍យ៉ុង
« អូនចង់ធ្វើអីទៀតហើយ ?» ជុងហ្គុក
ដំណឹងថេយ៍យ៉ុងមានផ្ទៃពោះលឺ ដល់ ត្រកូលគីម ជាមួយរឿងរបស់ ស៊ូស៊ូ ធ្វើអោយ ហានសា មានចិត្តខឹងដែលមិនបានទៅជិតស្និតជាមួយជុងហ្គុកមុន
« បងស្រី .. ខ្ញុំថាបងមកនៅទីនេះមួយរយះសិនទៅ !»
ហាណា ខ្សឹបប្រាប់ ហានសា ដែល ឪពុកម្តាយកំពុងនិយាយជាមួយនិង លោក ចនអ្នកស្រីចន
« បងក៍គិតបែបនិង ...! យើងមិនគួរប្រមាថ វាសោះ !» ហានសា នឹកខឹងដល់រឿងដែលធ្វើអោយថេយ៍យ៉ុងរួចខ្លួនម្តងហើយម្តងទៀត .
« នោះ... ថេយ៍យ៉ុង!» លោកគីម ងាកទៅឃើញ ជុងហ្គុកកំពុងគ្រាថេយ៍យ៉ុងចូលមកបន្ទាប់ពីតេប្រាប់អ្នកផ្ទះថាថេយ៍យ៉ុងមានទំងន់និងមកវិញដូចគ្នា .
« លោកប៉ា ! » នយតូចឈរ មើលលោកគីម ដែលកំពុងងើបមករកគាត់ ទាំងទឹកភ្នែកដក់ជាប់ក្នុងរង្វង់ភ្នែក
« ប៉ា ដឹងរឿងរបស់ឯងហើយ ! នេះកំពុងមានផ្ទៃពោះលើកទី២ មែនទេ ?» លោកគីម និយាយនិងមើលទៅ ផ្ទៃពោះរាបស្មើរនោះ
« ត្រូវហើយ ប៉ាក្មេក .. ថេយ៍យ៉ុងកំពុងមានកូនហើយនេះ ប៉ាក្មេកមកចូលរួមត្រេកអរមែនទេ ?» ជុងហ្គុកទាញថេយ៍យ៉ុងទៅអោបដោយខ្លាចថា លោកគីម ធ្វើអ្វីចំពោះប្រពន្ធគេ តែ គាត់បែរជាទាញដៃរបស់ ថេយ៍យ៉ុងទៅកាន់
« រឿងពីមុនអោយប៉ា សុំទោស ! ពេលនេះកូនប្រុសដ៍ស្លូតបូតរបស់ប៉ា មានក្តីសុខ ប៉ាក៍សប្បាយចិត្ត !» គាត់ និយាយផងដៀងភ្នែកមើលទៅជុងហ្គុកផងដែលគាត់ ធ្វើបែបនេះព្រោះអំណាចខាងជំនួញ ក្នុងដៃជុងហ្គុកក៍ខ្លាំង បើគាត់អាចអោយថេយ៍យ៉ុងស្តាប់សម្តីគាត់ ចឹង គាត់អាចនិងឈានដៃដល់ប្រាក់រាប់ពាន់លាន
« លោកប៉ា !» នាយតូចហូរទឹកភ្នែកភ្លាម និងស្ទុះអោយឪពុកដោយមានគាត់អោបតបវិញ ហើយអង្អែលក្បាលនាយតូច
( លោកប៉ាគិតអីកុំស្មានថាខ្ញុំមិនដឹង ! game នេះគ្មាន រូបរាង គ្មានក្លិន គ្មាន ផ្សែង តែខ្ញុំនិងដុតវាអោយក្លាយជាផេះផង់ !)
