ភាគ៥
ដូចជាជូណាបានប្រាប់យ៉ាងចឹងថា ហ្វឹងឡៃនិងភ្ញាក់ដឹងខ្លួនមកដោយការយល់ច្រឡំដែលសូម្បី ថេយ៍យ៉ុងក៍ភ្ញាក់ដូចគ្នាពេលដឹងខ្លួនមកឃើញស៊ូហ៊ុនដេកនៅលើគ្រែជាមួយខ្លួនតែបែរជាបាត់ ជូណា ទៅយ៉ាងចឹងដូចជាគេបាននិយាយថាគេគឺ កំពុងត្រៀមខ្លួនទៅ ប្រទេសជប៉ុន ...
« អូន ជាប្រពន្ធបងហើយអូនសម្លាញ់ .. តែថា បងមិចក៍រាងឈឺខ្លួនយ៉ាងនេះ ?» ស៊ូហ៊ុនងើបមកឃើញថាថេយ៍យ៉ុងរៀបចំខ្លួនរួចជាស្រេចទៅហើយទើបគេដើរមកថើបថ្ពាល់របស់ភរិយាបន្តិច តែវាដូចជាគេត្រូវអ្នកណាវាយយ៉ាងចឹងឡើងឈឺ សព្វសាច់ទៅហើយ ..
« ប្រហែលបងហត់ហើយយប់មិញ .. ឆាប់ងូតទឹក លោកប៉ាអ្នកម៉ាក់ អាចនិងចាំ!»ថេយ៍យ៉ុងមិនហ៊ានមើលមុខស៊ូហ៊ុនទេ ដែលគេមើលទៅល្វើយតែបែរជាញញឹមរហូតប្រហែលជាគិតថា ថេយ៍យ៉ុងបានក្លាយជាប្រពន្ធគេពិតមែន...
«ល្អ.. ល្អ ចាំបងសិន !»ថាហើយស៊ូហ៊ុនក៍ទៅរៀបចំខ្លួនមែន
( ប្រពន្ធយើងមិនអន់ឯណា យប់មិញពិតជាពុះកញ្រ្ជោលជាងអេណាទៅទៀត !) ស៊ូហ៊ុនគិតបណ្តើរសើចដូចមនុស្ស ឆ្កួតបណ្តើរធ្វើអោយថេយ៍យ៉ុងដែលយល់ន័យព្រោះជូណាបានប្រាប់ទុកនោះទើបគេក្រវីក្បាល
«នេះ គេជាមនុស្សរោគចិត្តទេដឹង ?» ថេយ៍យ៉ុងតុអាហារ ...
វត្តមាន លើកចុងក្រោយរបស់ អ្នកនាងតូចឃោឃៅររបស់ជាមួយដាវសាំម៉ូរៃ របស់ខ្លួនមកដាក់លើតុ ..
«ប្អូនថ្លៃ ? នេះជាតុអាហារណា៎ !» ម្តាយក្មេករបស់ថេយ៍យ៉ុងមើលមុខប្អូនថ្លៃខ្លួនដែលបញ្ចេញចរឹកគ្មាន២ ក្នុងគ្រួសារ
« ឯងទៅ ជប៉ុនមែនទេ ?» លោក ចន
«ត្រូវហើយ.. បងមិនបាច់ខ្វល់រឿងការងារ .. ខ្ញុំបានចាត់ចែងអស់ហើយ .. ឯកសារផ្សេងៗ ហាមអ្នកណាប៉ះពាល់ដាច់ខាត បើគ្មានសមត្ថភាពធ្វើវា !» ជូណានិយាយថាអោយអ្នកទាំងអស់គ្នារួមទាំងលោកចនដែលគេត្រូវបានអ្នកជាត្រកូលចនទុកជារបស់មានតម្លៃព្រោះតែ រាល់ការងារទាំងអស់ដែលគេធ្វើគឺល្អជាងអ្នកជាបងប្រុសរបស់ខ្លួនទៅទៀត... បើកុំមាន ច្បាប់គ្រួសាររបស់ដូនតាចនម្លេះគេទេជាអ្នកស្នងត្រកូលហើយម្តាយគេក៍មិនត្រូវស្លាប់ដើម្បីការពារគេដែរ
« ឯងទៅគោរព ផ្នូរម្តាយឯងមែនទេ ? អុះ ត្រូវហើយគេស្លាប់ដោយមនុស្សរបស់ យ៉ាគូសា ឯងក៍គួរប្រយ័ត្នខ្លួនផង !» អ្នកស្រីចននិយាយបែបមើលងាយម្តាយរបស់ជូណាដែលជាអ្នកស្រីទី២ របស់ត្រកូលវ៉ាងកាលពី ៣0 ឆ្នាំមុន ..
« ត្រូវហើយ ! អ្នកណាធ្វើអ្វីលើម្តាយខ្ញុំ .. ខ្ញុំចាំច្បាស់ណាស់ !ហើយកុំភ្លេចថា ថ្ងៃបុណ្យគំរប់ខួបម្តាយខ្ញុំ ក៍ជាថ្ងៃបុណ្យរបស់លោកប៉ាដូចគ្នា. អ្នកបងនិយាយបែបនេះដូចជាថាអោយលោកប៉ាដែរ» ជូណានិយាយចប់ក៍ងើបទៅដោយមិននិយាយលា អ្នកណាឡើយ ..តែក៍សាងការបាក់មុខយ៉ាងខ្លាំង ហើយរបស់អស់ ១៥ ឆ្នាំនេះមកនេះគ្មានអ្នកណាដឹងឡើយថា លោកម្ចាស់ ចននិង អ្នកស្រីទី២ ស្លាប់ដោយសារអ្វី .!
( តើគ្រួសារនេះមានរឿងអ្វី ? ម្តាយរបស់ អ្នកមីង ត្រូវគេសម្លាប់ចឹងឬ ?) ថេយ៍យ៉ុងហេតុតែមិនអាចធ្វើអ្វីបាន ក៍បានត្រឹមមើលរាងខ្ពស់ស្រឡះ មនុស្សស្រីនោះដើរចេញទៅជាមួយកូនចៅរបស់ខ្លួន..
« បើវាទៅហើយមិនបាច់មកវិញកាន់តែល្អ ! កាលនោះអ្នកម៉ាក់មិនគួរទទួលយកវាមកវិញនោះទេ»
