ភាគ19

2.9K 167 12
                                        



ភាគ១៩
« ចុះបើខ្ញុំ ចង់បានក្មេងម្នាក់នេះ ?» ជុងហ្គុក
« មានន័យថាយ៉ាងមិច ?» លីយីងនិយាយទាំងញ័រទទ្រើក មិនចង់ជឿអ្វីដែរលឺ
« ការពិតខ្ញុំមិនធ្លាប់គិតចង់ធ្វើបាបអ្នកដែលមិនដឹងរឿងអ្វីទេ ... បើអ្នកគ្រូឆ្លាត គួរតែ យល់ព្តមសំណើរនេះ !» ជុងហ្គុកដើរទៅជិតលីយីងហើយយក ដាវដ៍វែងកាត់អូសលើដៃរបស់លីយីងធ្វើអោយមានសម្លេងស្រែកឈឺចាប់យ៉ាងខ្លាំង
« សម្រាប់រឿងដែលនាងធ្វើអោយម្តាយយើងស្លាប់ .. យើងលើកលែងអោយនាងព្រោះបងប្រុសនាងបានស្លាប់ទៅហើយតែ បើនាងចង់អោយកូននាងនៅតែអាចមានជីវិតហើយនៅជាអ្នកប្រុសត្រកូលគីម .. យល់ល្អចាកចេញពី គេ ... គ្រប់យ៉ាងដែលទាក់ទងនិង ថេយ៍យ៉ុងនាងគ្មានសិទ្ធមកដឹងលឺឡើយ !» ជុងហ្គុកនិយាយហើយក៍បីថេយ៍យ៉ុងចេញទៅបន្ទប់មួយទៀត ដោយរៀបចំគ្រប់យ៉ាងអោយ ចាង លីយីង ដោះស្រាយជាមួយត្រកូលគីមវិញ ...
ត្រកូលគីម
ក៍ដូចផែនការគ្រប់យ៉ាងដែលជុងហ្គុករៀបចំទុក .. ចាង លីយីង បានដឹកដៃកូនប្រុសមកត្រកូលគីមវិញ នៅប៉ុន្មានថ្ងៃបន្ទាប់
« អ្នកម៉ាក់ .. បងស្រីម្នាក់នោះថា កូនជារបស់គាត់ .. មានន័យយ៉ាងមិចទៅ !» នាយតូចនិយាយទៅរកម្តាយទាំងមិនយល់អ្វីសោះព្រោះប៉ុន្មានថ្ងៃមកនេះ ម្តាយគេមានអាការះចម្លែកនិងមិនដែរអោបថើបគេឡើយ
« នាងស្រីអត់កេត្តរិ៍ខ្មាស មកវិញធ្វើអី!» អតីតគូ ដណ្តឹងលោកគីម មកចេញមកឃើញ ម្តាយកូន ទាំងពីរក៍គិតថា នាងត្រលប់វិញហើយតែមិនទាន់បាននិយាយអីផងលោកគីមក៍ចេញមកដែរ
« លីយីង .. អូនទៅណា ប៉ុន្មានថ្ងៃនេះ !» លោកគីម
« ខ្ញុំយកកូនមកអោយលោក ! គេជាកូនលោក... ហើយនេះលិខិតលែងលះ !» លីយីងហុចក្រដាសនោះអោយទីលោកគីម ដែលឈរមើលមក
« មានន័យថាយ៉ាងមិច ? » លោកគីម
« ខ្ញុំនិងទៅនៅជាមួយមនុស្សដែលខ្ញុំស្រលាញ់ .. ហើយខ្ញុំមិនត្រូវការកូននេះទេ !» និយាយរួច លីយីង ក៍ច្រាន ថេយ៍យ៉ុងទៅកាន់ លោកគីម និងងាកខ្លួនចាកចេញទៅ
« អ្នកម៉ាក់ .. អ្នកម៉ាក់ទៅណា !» ថេយ៍យ៉ុងរត់តាមម្តាយនិងអោបជើងគេជាប់ ..
« ចាប់បីថ្ងៃនេះទៅយើងមិនមែនម្តាយរបស់ឯងទេ ថេយ៍យ៉ុង.... ហើយកុំមករវល់និងជីវិតយើងទៀត !» លីយីងមិនត្រូវការការបកស្រាយអ្វីទាំងអស់ទាំងរុញច្រាននាយតូចដួលហើយក៍ចាកចេញទៅ ...
បច្ចុប្បន្ន
« ឯងបានសងសឹកហើយ .. ពេលនេះក៍សមចិត្តរបស់ឯងដូចគ្នា... សាវចាន់ ក្លាយជាបែបនេះហើយ គេ បាត់បង់កូននិង ពិការភ្នែកហើយ ! ដូចកាលនោះឯងធ្វើអោយខ្ញុំពិការដៃ យ៉ាងអញ្ជឹង !» អ្នកស្រីចាងនៅតែបប្តសុំអង្វរជុងហ្គុកតែជុងហ្គុកមិននិយាយអ្វីទាំងអស់ ..
« ជុងហ្គុក!» សម្លេងហៅនោះធ្វើអោយពួកគេក្រឡេកមើលទៅថេយ៍យ៉ុងដែហៅគេ
« ថេយ៍យ៉ុង.. អូនដឹងខ្លួនហើយ ?» ជុងហ្គុក
« អ្នកម៉ាក់ .. និយាយពិតមែនទេ .. គ្រប់យ៉ាងជាល្បិចបងមែនទេ !» ថេយ៍យ៉ុងរាវដៃរកមើលជុងហ្គុកទើបគេមិនបង្អង់យូរនិងចាប់ដៃរាងតូចជាប់
« បង... !»
« ប្រាប់មកថា វាជាការពិតមែនទេ ?» គីមចាននៅតែសួរបញ្ជាក់ ..
« ថេយ៍យ៉ុង.. ឯងសម្រាកសិនទៅ !» អ្នកស្រីចាង
« ជុងហ្គុកប្រាប់អូនមក .. អ្នកម៉ាក់ជាអ្នកធ្វើអោយ អ្នកម៉ាក់បងស្លាប់មែនទេ ! ប្រាប់អូនមក.. ហឹក ហេតុអ្វីគ្រប់យ៉ាងប្រែជាបែបនេះ ហេតុអី !» ថេយ៍យ៉ុងយំកាន់តែខ្លាំងធ្វើអោយជុងហ្គុកនិង លីយីងដឹងថាថេយ៍យ៉ុងបានស្តាប់លឺគ្រប់យ៉ាងហើយ ..
« ស្តាប់បងណា៎ .. ថេយ៍យ៉ុង!» ជុងហ្គុកបម្រុងបកស្រាយប្រាប់ថេយ៍យ៉ុងតែគេក៍ត្រូវថេយ៍យ៉ុងរុញចេញវិញ
« ចេញទៅ ... អ្នកទាំងអស់គ្នា ប្រើប្រាស់ខ្ញុំ ..ហេតុអី តើខ្ញុំធ្វើខុសអ្វី , !» នាយតូចមិនស្តាប់អ្នកណាអ្នកណាទាំងអស់ .. រិតតែស្រែកយំជាពិសេស ពេលនេះគេដឹងថា ខ្លួនបាត់បង់កូននិងពិការភ្នែកទៀត ...
« ថេយ៍យ៉ុង!»
ជាច្រើនថ្ងៃមកនេះ ថេយ៍យ៉ុងមិននិយាយរកអ្នកណាទាំងអស់ នាយទាំងដឹងថា ខាង ត្រកូលចនគ្មានអ្នកណាមកមើលគេសូម្បីម្នាក់ តែរិតសំខាន់គឺ រឿង ស៊ូហឺ ដែល ពេល ស៊វចាន់ សួរ ជុងហ្គុកតែងនិយាយពីអ្វីផ្សេងទើបគេរើស ជាការចង់ត្រលប់មកត្រកូលចន
« ខ្ញុំចង់ត្រលប់ទៅផ្ទះវិញ !» នៅសុខៗ នាយក៍ប្រាប់ទៅកាន់ជុងហ្គុកដែរកំពុង ជូតខ្លួនអោយនាយតូច
« តែអូនមិនទាន់ជាទេ ... បងថា / ខ្ញុំចង់ទៅវិញ /!» ថេយ៍យ៉ុងនិយាយឡើងដាច់ខាតនិងប្រែខ្នងគេចពីជុងហ្គុក
ដំណឹងដែរថេយ៍យ៉ុងបានដឹងខ្លួនក៍លឺទៅដល់ត្រកូលចនដែលពេលនេះកំពុងជប់លាងព្រោះតែ ហាណាកំពុងមានផ្ទៃពោះ តែស្របពេល ឌីលែនក៍បានរុញរទេះថេយ៍យ៉ុងចូលមកដូចគ្នា
« ថេយ៍យ៉ុង?» គ្រប់គ្នា មិននឹកស្មានថា ថេយ៍យ៉ុងចេញពីពេទ្យទាំងបែបនេះឡើយជាពិសេស ជុងហ្គុកគ្រាន់និយាយថា ថេយ៍យ៉ុងដឹងខ្លួនប៉ុណ្ណោះ ..
«
« បងប្រុស ?? បងប្រុសពិតជាបងប្រុសមែន?បងត្រលប់មកវិញហើយ ?» ហាណានិយាយទាំងធ្វើជារំភើបតែអ្វីដែលស៊ូហ៊ុននិយាយអ្វីធ្វើអោយជុងហ្គុកសឹងតែវាយ គេទៅហើយ
« ដឹងខ្លួនហើយ .. ក៍រង់ចាំ លិខិតលែងលះទៅ ... កូនក៍ថែរក្សាមិនបាន ហើយថែមទាំងខ្វាក់ភ្នែកទៀត !» សម្តីមួយឃ្លានេះធ្វើអោយថេយ៍យ៉ុងសឹងតែទប់ដង្ហើមអោយស្លាប់ តែនាយបែរជាសួរទៅកាន់ស៊ូហ៊ុនទៅវិញ
«បងនិយាយថាមិច ? អ្នកណាលែងលះ ?» ថេយ៍យ៉ុង..
« គឺ យើងនិងលែងលះជាមួយឯងហើយ .. » ស៊ូហ៊ុននិយាយឡើងដាច់ខាតធ្វើអោយហាណាពេញចិត្តមិនស្ទើរទេដែរឃើញបែបនេះ
« តែខ្ញុំជាប្រពន្ធពេញសិទ្ធរបស់បង .. ខ្ញុំដឹខ្លួនប៉ុន្មានថ្ងៃហើយហេតុអីក៍មិនមានអ្នកណាទៅមើលខ្ញុំ !» ជាសំណួរដែរថេយ៍យ៉ុងចង់ដឹងចង់លឺ មករហូត ថាហេតុអ្វី !
« បានហើយ .. យើងមិនចង់អោយមានរឿងអាក្រក់ក្នុងត្រកូលចនទៀតទេ !» អ្នកស្រីចនចេញមុខមកនិយាយដោយធ្វើអោយថេយ៍យ៉ុងញញឹមបានបន្តិច តែនាយតូចមិនបានឃើញទឹកមុខគ្រប់គ្នាទេ ថា មិនដូចអ្វីដែរគេគិត
« អ្នកម៉ាក់ ..!» ថេយ៍យ៉ុងលូកដៃទៅតាមសម្លេងដែលនិយាយមក តែអ្វីដែលទទួលបានគឺការក្រវាសដៃចេញ
«ត្រកូលចនមិនត្រូវការមនុស្សពិការមកធ្វើជាបន្ទុកទេ .. ហើយឯងក៍គួរលែងលះជាមួយនិងស៊ូហ៊ុនទៅ !» អ្នកស្រីចន
« អ្នកទាំងអស់គ្នា មានន័យថាយ៉ាងមិច ?» ថេយ៍យ៉ុង
« ឯងមានដឹងខ្លួនទេ ថាឯងធ្វើស្អីខ្លះ ?» លោកចនចេញមកនិយាយម្តង ដែលជុងហ្គុកបានត្រឹមឈរស្តាប់ហើយមិននិយាយអ្វីទាំងអស់ ..
« ខ្ញុំធ្វើអី ?» ថេយ៍យ៉ុងតបតរវិញដោយសម្លេងញ័រ
«យើងមិនដឹងថា ឯងជាសាហាយជាមួយ ស៊ូហឺ ឬ អត់តែឯងធ្វើអោយកូនប្រុសស្លាប់ .. ស៊ូហឺ ស្លាប់ដោយសារឯង ... យើងមិនត្រូវការមនុស្សចង្រៃដូចជាឯងក្នុងត្រកូលចនទេ !»លោកចន
«ថា.. ថាមិច ? ស៊ូហឺ ? ស្លាប់ហើយ ? មិនពិតទេមែនទេ ? ស៊ូហ៊ុនប្រាប់ខ្ញុំមកមិនពិតទេមែនទេ ?» ថេយ៍យ៉ុងនៅ តែសួរទៅស៊ូហ៊ុននិងព្យាយាមក្រោកឈរ តែបែរជាដួលវិញ សំណាងមានជុងហ្គុកទប់ទាន់ ..
«ថេយ៍យ៉ុង... ស៊ូហឺបានស្លាប់ហើយ .. នៅពេលក្រឡាប់ឡាននោះ !» ជុងហ្គុកនិយាយចប់ ថេយ៍យ៉ុងក៍ច្រានគេចេញមួយទំហឹង
«មិនពិត .. មិនពិតទេ លោកកុហកខ្ញុំ ! ស៊ូហឺមិនស្លាប់ទេ .. មិនពិតទេមែនទេ .. ស៊ូហឺ ឯងនៅឯណា ចេញមក .. យើងមិនលេងជាមួយឯងទេ ចេញមក !» ថេយ៍យ៉ុងសឹងទទួលយកមិនបានរឿងដែលបានលឺ តែពេលជុងហ្គុកចូលទៅ ជិតគេ បែរជាបានត្រឹមការរុញចេញ
« ចេញទៅ .. ពួកអ្នកអាក្រក់ណាស់ .. ហឹក ខ្ញុំនិងលែងលះជាមួយលោក ចនស៊ូហ៊ុន.. ! » ថេយ៍យ៉ុងនិយាយចប់ ក៍សាក ងើបឈរដោយខ្លួនឯង សូម្បីឌីលែនទ្រាំមិនបានក៍មកគ្រា ដែរ
« អ្នកប្រុសតូច ... !» ឌីលែន
« យកឯកសារមក !» សម្តីនេះធ្វើចេញពី ស៊ូហ៊ុនធ្វើអោយថេយ៍យ៉ុងអស់ សំណើចភ្លាមៗ
« ហាហា .. គ្រប់គ្នា ត្រៀមទុករួចហើយមែនទេ ? មនុស្សត្រកូលចនថោកទាបណាស់ !» ថេយ៍យ៉ុង
ផាច់ ...
« បងថ្លៃ ! » សូម្បីជុងហ្គុកក៍មើលមិនទាន់ពេល អ្នកស្រីចនបានទះថេយ៍យ៉ុងមួយទំហឹងដៃរហូតមានឈាមហូរតាមមាត់ ..
« ឯងមានសិទ្ធអីមកថាអោយត្រកូលចន.. ឆាប់សុីញ៉េហើយចេញទៅ !» អ្នកស្រីចនទះរាងតូចមួយដៃនិងចាប់ដៃរបស់ថេយ៍យ៉ុងមកដាក់កន្លែងសុីញ៉េ ..
( ហេតុអីលោកមិនជួយខ្ញុំ ... ហេតុអីលោកបានត្រឹមតែឈរមើលអោយគេធ្វើបែបនេះមកលើខ្ញុំ ចនជុងហ្គុក)

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now