ភាគ៥0
ពេលវេលា ចេះតែកន្លងផុតទៅ .. ពេលខ្លះ ជុងហ្គុកព្យាយាម ប្រមូលកំលាំងដើម្បីនិយាយជាមួយនិងគ្រប់គ្នាណាស់តែថាវាដូចជាពិបាកសម្រាប់គេ ទាំងគេ គឺ ជាបុរស មាំរាងកាយមិនធ្លាប់ឈឺអ្វី ហើយរបួសលើដងខ្លួនដែល ថេយ៍យ៉ុងសាងបន្លំភ្នែកគេឯងក៍ជាសះស្បើយ
បន្ទប់ ផ្ទាល់ខ្លួនក្នុងភូមិគ្រិះធំទូលាយធ្លាប់តែគ្រប់គ្រងដោយម្ចាស់បន្ទប់ប្រុស តែពេលនេះសមីខ្លួនកំពុងដេកស្តូកស្តឹង ...
« អូនឃើញបងលំបាកណាស់ ... ចង់និយាយអីមែនទេ ?» នាយតូចកាន់ថាសអាហារមកអោយនាយកំឡោះដែលបានត្រឹមមើលគេធ្វើគ្រប់យ៉ាងតែមិនអាចកម្រើកបាន
« ការពិតអូនក៍អាណិតបង.. ដែលប្រុសសង្ហាដូចបងបែរមកក្លាយជាបែបនេះ !» នាយតូច ទាញរាងក្រាស់អោយក្រោកឡើងផ្អែកខ្នងនិង ក្បាលគ្រែ
« មក ញុាំបាយសិនទៅចាំអូនបញ្ចុក !» ថេយ៍យ៉ុងទាញ ថាស បាយមកជិតនាយក្រាស់ហើយដួសអាហារដាក់មាត់គេ
« បងញុាំទៅ... អូនខំអោយគេចម្អិនអាហារល្អៗអោយបង !» ថេយ៍យ៉ុងញញឹមដាក់ ជុងហ្គុកតែគេមិនព្រមហា៎មាត់ទាំងគេ សម្លឹងរាងតូចជាប់
« បងញុាំឬ អត់ ?» នាយតូច ព្យាយាមម្តងហើយម្តងទៀត តែជុងហ្គុកមិនព្រម ហារមាត់ ទើបគេខឹងឡើងមក
« ចង្រៃយ៎ បងចង់ងាប់មែនទេ ? សុីទៅ ... !» នាយតូចចាប់មាត់ជុងហ្គុកបញ្ច្រក់ អាហារទាំងគេខំខាំថ្គាមជាប់ព្រោះតែគេដឹងថាអាហារទាំងនេះមានអី
«.......» ជុងហ្គុកព្យាយាម ប្រមូលកំលាំងព្រូសអាហារចេញមក ពេញមុខរបស់ថេយ៍យ៉ុង
« ចនជុងហ្គុក.... » នាយតូចខឹងឡើងសង្រ្កឺតធ្មេញ ចំពេលដែលអាសឺ រត់ចូលមក
« ប៉ា.... ប៉ាធំ !» ក្មេងតូចរត់កាន់ រូបគំនូររបស់ខ្លួនមកអោយនាយក្រាស់ដែលមើលទៅគេ ដូចគ្នា
« អាសឺ ឆ្លាត... កូនថាមើលកូនល្អ.. ត្រូវស្តាប់ប៉ាទេ ?» ថេយ៍យ៉ុងអោនមកអង្អែលក្បាលកូនតូចហើយក៍ងាកទៅញញឹមដាក់ជុងហ្គុក
« បាទ .. !»
« ចឹងកូនញុាំអាហារនេះទេ ? ប៉ាធំញុាំមិនអស់ ប៉ាតូចស្តាយ !» ហ្សីហ្សីកាន់ថាសនោះចុះមកអោយក្មេងតូច ហើយងើបទៅយកស្លាបព្រាដែលជ្រុះជិតដៃនាយក្រាស់
