ភាគ៤«អ្នកមីងជាសត្វចម្លែក?»ថេយ៍យ៉ុងថាហើយកូនចៅជូណាក៍ងាកមកគ្រប់គ្នាមិនលើកលែងជូណាដូចគ្នា
«ស្អី?ស្អីគេ?»ជូណាមើលទៅ ថេយ៍យ៉ុងដោយមិនយល់ថាក្មេងនេះនិយាយពីអ្វី
« អ្នកមីងមិចអោបចង្កេះខ្ញុំ ? ទោះខ្ញុំជាប្រុស តែថា.. តែថា ខ្ញុំក៍ជាប្រពន្ធគេដែរ !» និយាយហើយ ផ្សៃមុខសររលោងប្រែជាក្រហម ហើយអ្នកក្នុងឡានទាំងអស់ទៅជាអស់សំណើច ...
« ពួកឯងបិទត្រចៀកទៅ !» ជូណា
« ហា? បិទយ៉ាងមិច ចៅហ្វាយស្រី ?» ឌីលែននិង ឈីស៊ុង
« គឺ បិទ បង្អួចឡាន ហើយក៍បិទ ត្រចៀកពួកឯងផង !» និយាយចប់កូនចៅគេក៍ធ្វើតាមបញ្ជា លើកលែងតែ ថេយ៍យ៉ុងមិនយល់អ្វី ហើយកាន់តែភ័យពេលដែលខ្លួននាយតូចត្រូវផ្តួលលើពូកឡាន
« អ្នកមីងតូច ? ធ្វើស្អី?» ថេយ៍យ៉ុងបើកភ្នែកធំៗពិនពងមាន់ ពេលដែលត្រូវនារីឆ្នាស់ឆ្នើមទ្រោបពីលើ
« គឺប្រដៅ ប្រពន្ធគេបន្តិច ថា កុំអោយ ធ្វើខ្លួនល្ងង់ពេក !» ជូណា និយាយចប់ក៍មិនចង់លឺពាក្យប្រកែកអ្វីក៍បានថើបបំបិទមាត់រាងតូចហើយ« ហឹម .. អឺ.. អឺ !» ថេយ៍យ៉ុងបែរជាបើកភ្នែកធំៗ ពេលដែលត្រូវគេ ថើបទាំងបឺតជញ្ជក់បបូរមាត់ ជាពិសេស នៅ ជ្រែកអណ្តាតចូលទៅក្រលាញ់លេង ផ្តោះផ្តងយកភាពផ្អែមពីរាងតូច ... ម្រាមស្រឡូនបានលូកចូលអាវយឺតនិងអង្អែលសព្វសាច់ ដោយថេយ៍យ៉ុងបានតែច្រានទ្រូងគេតិចៗតែអ្វីដែលរាងតូចចាប់គឺគេមិនមានទ្រូងដូចមនុស្សស្រី នោះទេ
« អ្នក ...? មិនមានដើមទ្រូង? មិចក៍រាបម្លេស ?» ថេយ៍យ៉ុងនិយាយថែមទាំងច្របាច់ដើមទ្រូងរបស់ជូណាទៀតធ្វើអោយ អ្នកពីលើទ្រាំមិនបាន វាយដៃតូចនោះ
« កុំព្រហើន ! នេះហ៊ានប៉ះយើងហើយច្របាច់ទៀត !» ជូណា សម្លឹងមើលថេយ៍យ៉ុងដែលមើលដើមទ្រូងខ្លួនមិនដាក់ភ្នែកតែមិនទាន់បាននិយាយអីផង ថេយ៍យ៉ុងក៍សរុបសេចក្តីតែឯង
« អរ! អ្នកមីងប្រើប៉ុងមែនទេ ? ចឹង អានេះកល់ហើយបានឡើង.. ការពិតថ្នល់ជាតិសោះ !» ថេយ៍យ៉ុងមិននិយាយតែមាត់នៅច្របាច់ដើមទ្រូងរបស់ជូណាទៀតហាក់ដូចចង់ដឹងថាជាស្អី ជាស្អីចឹង
ផ្លាច់ ...
« អូយអ្នកមីងមិចផ្ទាត់ថ្ងាសខ្ញុំ !» ថេយ៍យ៉ុងលើកដៃអង្អែលថ្ងាស ថ្ងៃនេះ២ ដងហើយដែលត្រូវជូណា ផ្ទាត់ថ្ងាសរបស់ខ្លួន
« ក្មេងល្ងង់ យើងមិនមែនមិត្តឯងទេ. បែបនេះប្រហែលត្រូវដាក់ទោសអោយធ្ងន់តែម្តង !» ជូណានិយាយហើយក៍ងើបរៀបចំខ្លួននិងបញ្ជាកូនចៅអោយជូនខ្លួនទៅផ្សារទំនើប នាំ ថេយ៍យ៉ុងទៅទិញអីវ៉ាន់ជាច្រើន ....
ល្ងាច ...
បន្ទាប់ពីដើរ ផ្សារ អស់ជាច្រើនម៉ោងរបស់ជាច្រើនបានបញ្ជូនយកទៅផ្ទះតូច ដែលជាផ្ទះមង្គលការរបស់ថេយ៍យ៉ុងមិនថែមតែប៉ុននឹង សូម្បី ស៊ូហ៊ុនក៍ឆ្ងល់ដូចគ្នាថា ហេតុអ្វី ប្រពន្ធខ្លួន អាចនៅជិត ជូណាអស់ជាច្រើនម៉ោងទាំងដែល អ្នកមាននាមជាម្តាយមីងនេះ ជាមនុស្សកំណាចណាស់ ...
បន្ទប់ ថេយ៍យ៉ុង
« ថ្ងៃនេះ អូនប្រហែលហត់ហើយ ! អ្នកមីងមានធ្វើបាបអូនឬទេ ? ស៊ូហ៊ុនដើរមកជិតថេយ៍យ៉ុងដែលកំពុងរៀបខោអាវដែល ជូណាទិញអោយចូលក្នុងទូរ
« អត់ទេ ! អ្នកមីងចិត្តល្អណាស់ !» ថេយ៍យ៉ុងញញឹមដាក់ ហ្វឹងឡៃ
« បងមិនជឿទេ ! កញ្ជ្រោង កន្ទុយ៩ និងជា មនុស្សចិត្តល្អនោះ ! នេះនាងប្រាកដជាចង់លេងសើចអីមិនខាន !»ស៊ូហ៊ុននិយាយធ្វើអោយថេយ៍យ៉ុងឈប់ឆ្ងក់មិនយល់និងពាក្យនាមហៅរបស់ ស៊ូហ៊ុន
« នេះបងមានន័យថាយ៉ាងមិច ?» ថេយ៍យ៉ុងងាកមកមើល ស៊ូហ៊ុនដែលមានទឹកមុខមិនពេញចិត្ត
« អូនមិនដឹងឬ យ៉ាងមិច ? ដែល គ្រប់យ៉ាងក្នុងគ្រួសរ ចនគ្រប់យ៉ាងដោយ ស្រីកញ្ជ្រោង នោះ , បើ កុំ តែលោកប៉ា ជាកូនប្រពន្ធដើមម្លេស តំណែង ម្ចាស់ សម្ពន័ ត្រកូលចនប្រហែល ធ្លាក់ ក្នុងដៃ ស្រីល្បិចមាយានោះហើយ .. » ស៊ូហ៊ុននិយាយដោយមិនគិតព្រោះថា យ៉ាងណា នេះជាប្រពន្ធហើយគេក៍គិតថា ថេយ៍យ៉ុងជាក្មេងមិនដឹងអ្វីមិនយល់សេចក្តីអ្វីទាំងអស់
« បងមានន័យថា គាត់ជាកូនប្រពន្ធចុង ?» ថេយ៍យ៉ុង
« ត្រូវហើយ ! កាលនោះ លោកតា ទៅជប៉ុនមានគ្រោះថ្នាក់ ចៃដន្យអី ក៍បាននារី ពួក យ៉ាគូសា ជួយ ហើយនាងក៍ត្រូវគេបណ្តេញចេញទើបលោកតា អាណិតយកធ្វើជា អង្គរក្ស ! ហើយ មិនដឹងប្រើល្បិចយ៉ាងមិចទើបបានជាភ្លាត់មានកូនជាមួយលោកតា !» ស៊ូហ៊ុននិយាយហើយក៍ ទាញថេយ៍យ៉ុងមកអោប
« អូនសម្លាញ់ កុំភ័យ ! យ៉ាងណា កូនប្រពន្ធចុងក៍គ្មានតម្លៃអ្វីដែរ ទោះកើតបាន កូនប្រុសក៍គេនិងមិនមានដង្ហើមលើលោកនេះដូចគ្នា ព្រោះកូនប្រពន្ធចុងគ្មានសិទ្ធ ក្នុងមរតក ត្រកូលវ៉ាងដាច់ខាត !»ស៊ូហ៊ុននិយាយហើយថេយ៍យ៉ុងក៍នឹកឃើញសម្តីរបស់ឪពុកភ្លាមដែលចង់អោយខ្លួនមានកូនស្នងទាយាទត្រកូលចនឬ នេះជាហេតុផល ? ព្រោះកូនដែលកើតពី ប្រពន្ធដើមទើបជាអ្នកស្នងមរតកពិតប្រាកដ ?
