ភាគ២៩
វត្តមានរបស់ ស៊ូស៊ូក្នុងភូមិគ្រិះចនពិតជាចម្លែកខ្លាំងណាស់ជាពិសេស ស៊ូហ៊ុនដែលជាមេផែនការគ្រប់យ៉ាង
« នាងចង់បានស្អីទៀត !» ពេលដែលគីមចន់បង្វិលគ្ប់យ៉ាងទៅជាបែបនេះទើបស៊ូហ៊ុនមកគំរាម ស៊ូស៊ូវិញ
«គ្រែងលោកចង់អោយខ្ញុំទាក់ចៅហ្វាយមិនអញ្ចឹង ?»ស៊ូស៊ូតបយ៉ាងធម្មតានិងដៀងភ្នែកមើលទៅហាណាដែលដើរចូលមក
«តែយើង ត្រូវការអោយនាង ធ្វើអោយពួកគេបែកបាក់គ្នា !» ហាណា
« ខ្ញុំនិងធ្វើបើអាច !» ស៊ូស៊ូនិយាយហើយក៍ដើរចេញទៅ ទុកអោយប្តីប្រពន្ធ២ នាក់នេះមើលមុខគ្នា ស្របពេលដែល ជុងហ្គុកកំពុងគ្រា រាងតូចចុះមកក្រោម
« បងប្រុសទន់ខ្សោយរហូតពូតូចត្រូវតាមគ្រាដល់ថ្នាក់នេះ ?» ហាណាដើរតម្រង់ទៅកាន់ ថេយ៍យ៉ុងក៍ឃើញស្នាមពេញររាងតូចដូចគ្នា និង ស៊ូហ៊ុនក៍មើលយល់ពីស្នាមទាំងនេះ
« វាចម្លែកមែនទេ ពេលដែលខ្ញុំកំពុងមានទាយាទត្រកូលចន..!» នាយតូចនិយាយបញ្ឈឺព្រមទាំងអង្អែលពោះខ្លួនឯង
« នេះឯងបញ្ឈឺយើង ?» ហាណា
« ជុជុ កុំស្រែកលឺពេកប្អូនស្រី ! សុខភាពប្អូនក៍មិនទាន់ល្អ !» នាយតូចថាអោយចំមុខនិងរៀបដើរចេញ
« ហឹស... ដើរលឿនបែបនេះមិនខ្លាចរលូតកូនជាលើកទី២ ទេ ? តែលើកមុខ នោះជាកូន របស់ ស៊ូហឺ ចុះកូននេះ ?» ស៊ូហ៊ុនដើរមកជិតថេយ៍យ៉ុងនិងជុងហ្គុក
« លោកនិយាយស្អី !» នាយតូចមិនចូលចិត្តទឹកមុខកំហូចនេះទេ គេកំពុងរៀបផែនការអ្វីម្ស៉ាងហើយ
« និយាយស្អី ? ខ្ញុំមិនបានទេ តែថា មនុស្សធ្លាប់មានសាហាយស្មន់ហើយតើអាចទេនិងស្មោះត្រង់ជាមួយប្តីនោះ !» ស៊ូហ៊ុន
ផាច់ ...
ថេយ៍យ៉ុងទះគេមួយដៃធ្វើអោយហាណាភ្ញាក់ផ្អើលដូចគ្នា
« កូនខ្ញុំត្រូវស្លាប់ព្រោះតែផលប្រយោជន៍របស់មនុស្សថោកទាប .. គ្មានថ្ងៃដែលខ្ញុំអោយអ្នកណាមើលងាយកូនខ្ញុំទេ !» ថេយ៍យ៉ុង
« នេះឯងហ៊ាទះយើង ?» ស៊ូហ៊ុនខឹងឡើងយារដៃបម្រុងវាយថេយ៍យ៉ុងតែជុងហ្គុកទាញកាំភ្លើងចេញមក
« សាក ប៉ះប្រពន្ធយើងទៅ ... ដៃឯងអាចនិងប្រើមិនបានទៀតក៍ថាបាន !» ជុងហ្គុក
« នេះពូ កាន់ជើង វាទាំងវា ធ្លាប់ជាសាហាយជាមួយ ប្អូនថ្លៃចឹងឬ ?» ស៊ូហ៊ុនសម្លឹងមើល ទៅជុងហ្គុក
«ស៊ូហឺ ជាក្មួយយើងដូចគ្នា , គេមានចរឹកបែបណាយើងដឹងច្បាស់ណាស់ ! កូននោះក៍មិនមែនកូនគេដូចគ្នា » ជុងហ្គុកមិនចង់បំផ្លាញកិត្តិយសអ្នកដែស្លាប់ហើយទេ ដូចគ្នា និងថេយ៍យ៉ុងដែលមានអារម្មណ៍ខុសខ្លាំងណាស់ « ចុះជាកូនអ្នកណា ! ខ្ញុំដឹងថានោះមិនមែនកូនខ្ញុំ ?!» ស៊ូហ៊ុន
« ត្រូវហើយ , តើកូនខ្ញុំអាចមានឪពុកថោកទាបបានយ៉ាងមិច ! ហ៊ានសម្លាប់កូនខ្លួនឯង តើលោកចាំមិនបានទេឬ ថា អេណា និងកូនវេទនា កំរិតណា៎ !» គហរប់យ៉ាងដូចត្រូវគាស់មកដាក់ពីមុខធ្វើអោយ ស៊ូហ៊ុនខឹងឡើងក្រហម មុខ
« ហឹស ! តើគិតថាមនុស្សទន់ជ្រាយដូចឯងធ្វើអីបាន ! បម្រើរឿងលើគ្រែបានដែរទេ ដូចយើងដឹង សូម្បីយើងក៍មិនដែលមានអារម្មណ៍ថានៅជាមួយឯងអស្ចារ្យម្តងណាឡើយ !» ស៊ូហ៊ុនលែងគោរពអ្នកណាហើយ ទើបប្រើពាក្យទាំងនេះ តែថេយ៍យ៉ុងក៍ញញឹមបញ្ឈឺ ថែមទាំងដើរមកជិតគេ និង ខ្សឹបដាក់គេ
« ព្រោះតាំងដើមឡើយ យើងមិនដែលឡើងគ្រែជាមួយឯងសូម្បីម្តង ! ហាហា .. អាល្ងង់ !» ថេយ៍យ៉ុងសើចដូចមនុស្សឆ្កួតនិង ដើរមកអោបដៃជុងហ្គុកចេញទៅ ទុកអោយស៊ូហ៊ុននៅឈរថ្មឹងនិងអ្វីដែលលឺ !
« បងជឿរអូនឬនៅថា វា បោកបង ! វានិង ជុងហ្គុកជាសាហាយនិងគ្នា !» ហាណាដើរមកនិយាយ ព្រោះតាំងថ្ងៃដែលគេមានបំណងប៉ះពាល់ថេយ៍យ៉ុងហាណាបាននិយាយប្រាប់គេអស់ហើយតែគេនៅស្ទាក់ស្ទើរក្នុងចិត្ត
« វា ពាក់ស្នែងអោយត្រកូលចន! យើងនិងមិនលើកលែងអោយវាជាដាច់ខាត !» ស៊ូហ៊ុន
បន្ទប់ធ្វើការ
« ចៅហ្វាយតូច ចង់អោយខ្ញុំមករស់នៅទីនេះធ្វើអី ?» ស៊ីស៊ូ មើល២ នាក់ ប្តីប្រពន្ធ ដែល កំពុងពិនិត្យមើលឯកសាររបស់ ត្រកូលចន
«ព្រោះ ធានយូ និងមកជំនួសកន្លែងនាង .. នាងមកជួយមើលថែ ថេយ៍យ៉ុងនៅទីនេះសិនទៅ !» ជុងហ្គុកប្រាប់ទៅ ស៊ូស៊ូ ព្រោះនាងក៍ស្គាល់ធានយូ ដោយសារពួកគេ រៀនជាមួយគ្នា
« ពិតឬ ? អីយ៉ា ... ខ្ញុំមិនចង់ជួបគេទេចៅហ្វាយ !» នាងតូចនិយាយស្របពេលដែល ជុងហ្គុកក្រវីក្បាល
« ហេតុអី ?» ថេយ៍យ៉ុងសួរយ៉ាងងឿងឆ្ងល់ ដែល ស៊ូ ស៊ូ នៅពេលនេះដូចក្មេងក្រមុំតូចអញ្ចឹង
« អីយ៉ា ចៅហ្វាយតូចមិនដឹងទេ ឬ ? គាត់ ចូលចិត្តធ្វើបាបខ្ញុំណាស់ ! មានតែបង ឌីលែន និង ឈីស៊ុងទេ ដែលចិត្តល្អ !» ពួកគេជាក្មេងកំព្រា ដែលទទួលការឧបត្ថម្ភពីជុងហ្គុកទើបពួកគេគោរព ស្រលាញ់រាងក្រាស់ខ្លាំងណាស់
« ចឹងក៍ល្អហើយ ព្រោះនាង នៅមិនទាន់រួចទោសទេ ! យើងនិងអោយ ធានយូ ចាត់ការនាងអោយធ្ងន់ !» ជុងហ្គុកចង្អុល មុខ ស៊ូ ស៊ូ និងនិយាយបែបប្រាកដប្រជា
« អីគេ ចៅហ្វាយ ! ទោសអី ?» ស៊ូស៊ូ
« គឺ ទោស នាងដាក់ថ្នាំយើង រួមដៃគ្នា ជាមួយប្រពន្ធជើងល្អ !» ជុងហ្គុកថាអោយ ស៊ូស៊ូនិង ថេយ៍យ៉ុងធ្វើអោយអ្នកទាំងពីរធ្វើមុខមិនត្រូវនោះទេ
« លោកប្តី ! គឺ រឿងវា លឿនពេកអូនគ្មានពេលបរិយាយទេ... ណា៎ កុំខឹងអូនអី !» នាយតូចចាប់ផ្តើមញិកញក់ជាថ្មីធ្វើអោយជុងហ្គុករអារចិត្តតែម្តង
« ចឹង យើងនិងកាត់ប្រាក់ខែ នាង ស៊ូស៊ូ !» ជុងហ្គុក
« អៅ ! ចៅហ្វាយ ត្រង់ចៅហ្វាយតូច .. ចៅហ្វាយមិនថាអីទេ មិចមកកាត់ប្រាក់ខែខ្ញុំទៅវិញ !» ស៊ូស៊ូ
« ជ្រើស រវាងកាត់ប្រាក់ខែ និងអោយ ធានយូរ ចាត់ការ នាងយកមួយណា៎ !» ជុងហ្គុក
« កាត់ប្រាក់ខែ ! » ចម្លើយយ៉ាងលឿនមិនបាវ់គិតច្រើនធ្វើអោយថេយ៍យ៉ុងសើចសប្បាយនិងចរឹក ពួកគេ មុននិងឌីលែនដើរចូលមកល្មម
« ចៅហ្វាយ ! នៅ ប្រទេសជប៉ុនមានរឿងហើយ !» ឌីលែន
« មានរឿងអី ?» ជុងហ្គុក
« មានក្រុមផ្សេងមក ចង់ទំលាក់ ក្រុម យាគូសា !» ឌីលែន
ជុងហ្គុកត្រូវ ប្រញាប់ធ្វើដំណើរទៅ ប្រទេសជប៉ុនដោយលេសអាងថា គំរោង ខុនដូថ្មីនៅទីនោះមានបញ្ហា
« បងប្រយ័ត្នខ្លួនផង !» ថេយ៍យ៉ុងរៀបចំខ្លួនអោយជុងហ្គុកនិងមានស៊ូស៊ូ តាមទៅជាមួយព្រោះជាលេខានិងជា មនុស្សដែលអាចទុកចិត្តបាន
« កុំបារម្ភអី បងនិងប្រញាប់មកវិញ តែកុំភ្លេចមើលថែខ្លួនផង !» ជុងហ្គុកថើបប្រពន្ធ ហើយក៍ចេញទៅ ទុកអោយថេយ៍យ៉ុងនៅឈរចាំមើលដំណើរគេ
« ចៅហ្វាយតូចកុំបារម្ភអី .. ចៅហ្វាយពូកែណាស់ !» ឈីស៊ុងដែល អុិបូទុកអោយការពារនាយតូចក៍និយាយប្រាប់ដូចគ្នា
« ខ្ញុំដឹង តែអារម្មណ៍ខ្ញុំមិនល្អពិតមែន !» ថេយ៍យ៉ុងដើរទៅជាន់លើ ចំពេល អ្នកបម្រើ កំពុងលើកគហរែដែលបាក់ចុះមកល្មម ផ្ទៃមុខសរ ប្រែជាក្រហម
« គ្រែនេះមាំណាស់ ចៅហ្វាយប្រើយូរឆ្នាំហើយមិចក៍បាក់ទៅកើត !» ឈីស៊ុងនិយាយថែមធ្វើអោយរាងតូចធ្វើអីមិនត្រូវដូចគ្នា
« បានហើយ បើអស់ការងារហើយខ្ញុំទៅសំរាកសិន!» ថេយ៍យ៉ុងដើរយ៉ាងលឿនទៅ បន្ទប់ខ្លួន.. ព្រោះតែអៀននិង រឿងដែរកើតឡើង ..
យប់ឡើង ..
បន្ទាប់ពីមកពីធ្វើការស៊ូហ៊ុនដឹងថា ជុងហ្គុកទៅ ប្រទេសជប៉ុនបាត់គេ ក៍កើតចិត្តចង់ធ្វើបាបនាយតូចម្តងទៀត ..
ក្រាក ទ្វារត្រូវបានបើក ព្រោះគេលួចយកសោរសាគួរមកចាក់ចូល
« នេះគេមិននៅ ?» ស៊ូហ៊ុនកហរឡេកមើលជុំវិញក៍មិនឃើញ ថេយ៍យ៉ុងតើអាចយ៉ាងមិចបើគេជាអ្នកឃើញច្បាស់ថា ថេយ៍យ៉ុងឡើងមកហើយ !
« ចង្រៃមែន តែមិនអីទេ .. យើងនិងធ្វើជាប្តីឯងអោយបាន !» ស៊ូហ៊ុនថាហើយក៍ដើរចេញទៅបាត់ ដោយមិនដឹងថា ថេយ៍យ៉ុងនៅ ក្នុងបន្ទប់នេះ តែជាបន្ទប់សំងាត់ឯណោះទេ
ដាវ សាម៉ូរៃ ដ៍វែង ចាំង កំពុងត្រូវជូតសម្អាតយ៉ាងថ្នមដៃ .. និងលម្អិត
« ឯងជារបស់យើង ! ថ្ងៃមួយយើងនិងប្រើឯងសងសឹកពួកវា ទាំងអស់ !» ថេយ៍យ៉ុងជូតដាវ របស់ជុងហ្គុកដូចគ្នា និងយកដាវទាំងពីរមកដាក់កន្លែងដើមដែលជាធ្នើរនៅបន្ទប់ គេងវិញ...
ប្រទេស ជប៉ុន
ជុងហ្គុកមកដល់ភ្លាមក៍ជួបពួកចាំស្ទាក់ធ្វើបាបធ្វើអោយគេរបួសនៅដៃដូចគ្នា
« នេះរបួសជ្រៅណាស់ !» លោកអាគីរ៉ា និយាយផង ដេររបួស អោយជុងហ្គុកផង
« មិនអីទេ លោកអ៊ុំ តែខ្ញុំមិនយល់ថាពួកគេជាអ្នកណា៎ !» ជុងហ្គុក
« ជាក្រុម ហ៊ូជិ ក្រុមនេះចង់គ្រប់គ្រង តំបន់ខ្លះរបស់ យាគូសា ... ដូចគ្នា នៅមានក្រុម ថាកាសិ ទៀត តែ អ៊ុំ ក៍មិនដឹងដូចគ្នា ថា ក្រុមមួយណាជាអ្នកធ្វើបាបឯង !» លោកអាគីរ៉ា
« រឿងនេះត្រូវតែប្រុងប្រយ័ត្ន !» ជុងហ្គុក
« និយាយចឹងក៍ត្រូវព្រោះតែ អ៊ុំគិតថា មកពីឯងមកស្នងតំណែង ហើយ ប្រពន្ធ ឯងដូចគ្នា ប្រហែលអាចមិនមានសុវត្ថិភាព !» ពេល លឺ លោកអាគីរ៉ា និយាយបែបនេះធ្វើអោយជុងហ្គុកភ័យដូចគ្នា ..
« ចឹងខ្ញុំប្រញាប់ទៅវិញហើយ !»
ព្រឹកថ្ងៃបន្ទាប់
គីមចន់ មកតុអាហារអង្គុយធម្មតា តែ ទឹកមុខរបស់គ្រប់គ្នា បង្ហាញយ៉ាងច្បាស់ថា យ៉ាងមិច លើកលែង លោក ចននិង អ្នកស្រីចនដែលមិនមកចូលរួម ព្រោះតែ រឿងរបស់ ជុងហ្គុកនិង ស៊ូហ៊ុនឈ្លោះគ្នា និងហើយ
« នេះបងប្រុស មិនចាញ់កូនទៀតទេឬ ?» ហានសា ដែលបានមកស្នាក់នៅនិយាយ
« កូនបង ជាក្មេងឆ្លាត មិចនិងធ្វើបាបបងបាន !» ថេយ៍យ៉ុង
« ហឹស ! ក៍សុំអោយគេមានសុខភាពល្អផង កុំអោយដូចកូនមុន » ហាណា និយាយហើយ ហានសាក៍សើចបន្តរ
« ថ្ងៃ នេះបងចង់ទៅក្រុមហ៊ុនត្រកូលគីមបន្តិច ចង់ទៅលេងលោកប៉ា !» ថេយ៍យ៉ុងធ្វើអោយ ២ នាក់នោះមនចំងល់ព្រោះនាយតូចមិនដែរខ្វល់ទេរឿងក្រុមហ៊ុនស្អីនិង , ចំណែក ស៊ូហ៊ុនដឹងដំណើររបស់រាងតូចគេក៍រៀបផែនការចាំស្ទាក់ តែ មានហាណា នៅជាមារជ្រែក តោងគេឡើងស្អិត ...ក្រុមហ៊ុន គីម
វត្តមាន យ៉ាងជឿជាក់របស់ ថេយ៍យ៉ុងធ្វើអោយបុគ្គលិកទាំងអស់អោនគោរព ព្រោះគេទើបស្គាល់ រាងតូចតាមរយះពត៍មានដូចគ្នា
« លោកប៉ា !» ថេយ៍យ៉ុងបើកទ្វារមកជួបនិងឪពុក ដែលកំពុងមើលឯកសារ
« ឯងមកទីនេះធ្វើអី ?» លោកគីម
« កូននឹកលោកប៉ា !» ថេយ៍យ៉ុង
« មានរឿងអីមែនទេ ? ចុះជុងហ្គុកនោះ ?» លោកគីម
« លោកប្តី ទៅធ្វើការ. តែថា កូនមានអីអោយប៉ាមើល !» ថេយ៍យ៉ុងខ្ទាស់ដៃបន្តិច ឈីស៊ុងក៍យក ឯកសារ មកអោយលោកគីម
« នេះជា ?»
« នេះជាគំរោង ការងារថ្មី ដែល ត្រកូលចនកំពុងចង់រួមសហការណ៍... » ថេយ៍យ៉ុង
« ចុះមិចក៍យកមកអោយយើង ?» លោកគីម
« លោកប៉ា .. យ៉ាងណា ខ្ញុំជាត្រកូលគីម. ខ្ញុំចង់អោយត្រកូលគីម មានអំណាច ក្នុងមុខជំនួញដូចគ្នា » លោកគីម មើលថេយ៍យ៉ុងមិនដាក់ភ្នែក តែគាត់ក៍ពេញចិត្តនិងគំរោងការងារនេះដូចគ្នា
« ឯងចង់បានអីមែនទេ ?» លោកគីម
« អឺ ... គឺមិនច្រើនទេ. គ្រាន់តែថា សុំធ្វើជាអ្នកតំណាង គំរោងលើកនេះក៍បាន !» ថេយ៍យ៉ុងញញឹមដាក់ឪពុក លើកទី១ ហើយដែលគាត់ឃើញស្នាមញញឹមកំណាចបែបនេះ