ភាគ៣៧
ភូមិគ្រិះចន...
« លោកប្តី . បងបានគ្រប់យ៉ាងត្រលប់មកវិញហើយ !» គ្រាន់មកដល់បន្ទប់ភ្លាម ថេយ៍យ៉ុងក៍អោបអ្នកមានមាឌមាំ ទាំង អង្អែលលើដើមទ្រូងទូលាយ
« ជាផែនការអូន ... នេះអូនចង់បានអី ជាកាដូ ?» ជុងហ្គុកទាំងអោបថើបលើរាងតូចដឺលអោបគេណែនៗ
« គឺជីវិត អ្នកសម្លាប់ម៉ាក់អូន !»សម្តីមួយឃ្លាធ្វើអោយជុងហ្គុកឈប់កាយវិការភ្លាមៗ
« មានន័យថាយ៉ាងមិច ?» ជុងហ្គុក
« បងដឹងទេ ថាអូនរកឃើញអីនៅកន្លែងម៉ាក់អូនស្លាប់!» នាយតូចលើកដៃរបស់រាងក្រាស់មកអង្អែលថ្ពាល់របស់ខ្លួននិងដៃគេក៍អង្អែលលើខ្សៃដៃរបស់ ជុងហ្គុកដូចគ្នា
« មានអ្នកយកខ្សែដៃមួយនេះទៅទំលាក់ចោលជិតសាកសពអ្នកម៉ាក់ !» កែវភ្នែកមុតបើកឡើងដោយកំហឹង ចំណែកជុងហ្គុកបែរជាភាំងពេលលឺដូចនេះ
« អូនមានន័យថាយ៉ាងមិច ?» ជុងហ្គុកស្រាប់តែភ្ញាក់ក្រញាងពេលគិត ដល់វេលា គេបាត់ខ្សែដៃនេះព្រមទាំងពេលថេយ៍យ៉ុងយកខ្សែដៃមកអោយគេ
« កុំធ្វើមុខបែបនេះ ... ចនជុងហ្គុក, អូនមិនអោយមនុស្សអាក្រក់មកបង្វិលក្បាលអូនលេងទេ ! » នាយតុចអោបរាងក្រាស់យ៉ាងណែននិងនិយាយរឿងប្រាប់
« មានន័យថាមានគេលួចខ្សែដៃរបស់បង ?» ជុងហ្គុកមិននឹកស្មានថាខ្លួនប្រហែសដល់ថ្នាក់នេះ បិះនិងធ្វើអោយមានរឿងវិវាទ
« ហឹស! គេប្រហែលគិតថាអូននិងសម្លាប់បងសងសឹកហើយ !» នាយតូច សើចយ៉ាងកំណាច
« នេះអូនចង់ធ្វើអីទៀតហើយ ?» ជុងហ្គុកទាញកាយតូចខិតបន្តិចនិងមើលដោយពិចារណា
« ជីវិតត្រូវសងដោយជីវិត .... បងជាអ្នកប្រាប់អូនមករហូត មិនត្រូវទេ ?» ថេយ៍យ៉ុង
« ថេយ៍យ៉ុង!»
កន្លងទៅ២ ថ្ងៃហើយដែល ជុងហ្គុកនិង ថេយ៍យ៉ុងត្រឡប់មករស់នៅក្នុងភូមិគ្រិះដ៍ធំនេះវិញ ... តែព្រោះ DNA ដែលជុងហ្គុកអាចជួយជីវិតរបស់ លោកចនដោយអាសារអាការះ ស្ទះសរសៃឈាម និងលាងឈាម ចេញ( ជាការ ប្តូរឈាមថ្មីខាងបច្ចេកវិទ្យាពេទ្យ) ទើបធ្វើអោយអស់មន្ទិលរឿង ជុងហ្គុកជា ត្រកូលចនពិតមែន
«បងប្រុស » វ៊ូហា ( ជូណា ) ជាឈ្មោះពិតរបស់ អ្នកដែលបន្លំធ្វើជាជូណា ចូលមករកជុងហ្គុកនៅបន្ទប់ធ្វើការមិនមែននាង ជាត្រកូលចនអីនោះទេ តែមូលហេតុព្រោះនាង ជា ក្មួយលោកស្រីធំ ហើយក៍ជា កូនប្រសារទី ២ បន្ទាប់ពី ហាណា
«នាងចូលមកបានយ៉ាងមិច !» ជុងហ្គុកសម្លឹងមុខវ៊ូហា
« ខ្ញុំចង់អោយជួយខ្ញុំរឿងមួយ !» វ៊ូហា
« រឿងអី ?» ជុងហ្គុក
« ម៉ាក់ធំ ចង់កំចាត់ខ្ញុំ , តែខ្ញុំស្រលាញ់ ស៊ូហ៊ុន.. បងប្រុសអោយខ្ញុំធ្វើអីក៍បានអោយតែខ្ញុំអាចរក្សាតំណែង កូនប្រសារនៅទីនេះ !»វ៊ូហា
«ពិត ឬ ? ស្អីក៍បាន ?» ជុងហ្គុកញញឹម ចុងមាត់ និងមើលទៅទ្វារដែលមានវត្តមាន រាងតូចដើរចូលមក
«ចឹងខ្ញុំ អោយនាងជួយខ្ញុំរឿងមួយ !»ថេយ៍យ៉ុង...
ភូមិគ្រិះគីម
« ពួកវាដូចជាជ្រុលពេលហើយ !» បន្ទាប់ពីដឹងថា ថេយ៍យ៉ុងចាត់ការបង្វិលរឿងគ្រប់យ៉ាង ហានសានិង ហាណា ក័មករកម្តាយអោយជួយ ...
« ខ្ញុំថា សម្លាប់វាម្នាក់ទៀតតែម្តងទៅអ្នកម៉ាក់ និងចប់រឿងរ៉ាវ !» ហាណា
«នាងប្អូនល្ងឺ ... ឯងក៍ដឹងថា ខ្នងវាជាអ្នកណា!» ហានសា
« តែប្អូនឯងនិយាយត្រូវ ... បើហួសជាជីកគល់ហើយត្រូវតែជីកទាំងឬស !» អ្នកស្រីគីម សម្លឹងមើលកូនស្រីកំសត់របស់ខ្លួនដែលធ្លាក់ខ្លួនវេទនា ព្រោះតែ ថេយ៍យ៉ុង
ភូមិគ្រិះ ចន
« បងមិនព្រម ... អូនក៍ដឹងថាពួកគេស្អប់អូនយ៉ាងណា បើមានរឿងអី តើ អ្នកណាហ៊ានធានាជីវិតអូន ?» ជុងហ្គុកស្រែកអោយរាងតូច ដែល ចង់ទៅ ភូមិគ្រិះគីម ម្នាក់ឯង ..
« បងជាអ្នកបង្រៀនអូន .. អោយយកឈ្នះគ្រប់យ៉ាងមិនចឹង ?» ថេយ៍យ៉ុងមិនខ្លាច ជុងហ្គុកទេ ថែមទាំងអង្គុយគងពាក់ខ្លា ព័ន្ធដៃសម្លឹងមកជុងហ្គុកទៀត
« បងបង្រៀនអូនអោយរឹងមាំ តែមិនមែនអោយរឹងរួសបែបនេះទេ !» ជុងហ្គុក
« ក៍លោកជាអ្នកសាងខ្ញុំឡើងមកដោយខ្លួនឯងទេចនជុងហ្គុក...! » ថេយ៍យ៉ុងស្រែកតបទៅវិញ កែវភ្នែកពោរពេញដោយកំហឹងសំម្លឹងមកកាន់អ្នកមានាមជាស្វាមី
«នេះអូន ..... » ជុងហ្គុក
« លោកកុំភ្លេចថា ... មានពេលមួយសាតានក៍ជា ទេវាតា ដូចគ្នា ... ខ្ញុំនិងសម្លាប់ គ្រប់គ្នា ដែលមករារាំងផ្លូវខ្ញុំ !» ថេយ៍យ៉ុង
«សូម្បីតែបងមែនទេ ?» ជុងហ្គុក
« គិតដោយខ្លួនឯង ... វាដល់ពេលហើយដែលខ្ញុំនិងជំរះបញ្ជីជាមួយអ្នកដែលធ្វើបាបខ្ញុំ !» ថេយ៍យ៉ុងនិយាយចប់ក៍ងើបដើរចេញទុកអោយជុងហ្គុកនៅខឹងចិត្ត ក្រវាសរបស់របរ រាយប៉ាយពេញបន្ទប់
«ពុទ្ធោអើយ ... នេះយើងជាអ្នកបង្កើតបិសាចកំណាចនេះមកមែនទេ !» ជុងហ្គុកយកដៃជ្រោងសក់ នឹកឃើញដល់រឿងកាលនៅជប៉ុន ..
៥ ខែមុន
«ឯណា ម្ចាស់តូច !» រាងក្រាស់ សួរទៅកូនចៅ ដែលកំពុងយាមកាម ទើបគេអោនគោរព និងចង្អុលទៅសួនក្រោយផ្ទះ ...ទើបជុងហ្គុកដើរតាម ហើយក៍ឃើញ ប្រពន្ធ កំពុងអង្គុយអង្អែលលេងឆ្មានៅលើភ្លៅ
«អូយ ... នេះឯងខាំយើង ?» ថេយ៍យ៉ុងស្រែកដោយការខឹងសម្បារ ...
« អ្នកប្រុសតូច យ៉ាងមិចហើយ !» ធានយូរដែលឈរយាមកាមក៍ចូលមកមើល ដូចគ្នា និងជុងហ្គុកដែលកំពុងដើរយម្រង់មក
« អាឆ្មាចង្រៃ .. ឯងហ៊ានខាំយើង !» ថេយ៍យ៉ុងស្រែកដោយកំហឹង និងយកដាវដែលនៅលើតុ ហូតចេញមកកាត់ កូនឆ្មាតូចនោះជាពីរដោយមិនព្រិចភ្នែកទាល់តែសោះ ..
« អ្នកណាក៍ដោយដែលធ្វើបាបយើង ពួកវានិងងាប់ដោយវេទនា !» ឈាម ស្រក់លើចុងដាវ ...ថេយ៍យ៉ុងឈរមើល សពឆ្មានោះដោយញញឹមកំណាច សូម្បី ធានយូរក៍មិនហ៊ានកម្រើកអ្វី ចាប់តាំងពីថ្ងៃ នោះគ្រប់គ្នា ក៍សង្កេតថា ថេយ៍យ៉ុងមានអការះចម្លែកពេលខ្លះខឹងឡើងមកដូចជាមនុស្ស ឆ្កួតតម្រូវអោយគេសម្របតាមចិត្តនិង ព្យាយាម យល់ចិត្តគេបន្តិចម្តងៗ
បច្ចុប្បន្ន
តឹង តឹង ..
« លោកអ៊ុំ មកប្រទេសកូរ៉េ ?» ជុងហ្គុកមើលសារដែលផ្ញើចូលមកហើយក៍ទាញកាំភ្លើងចេញពីថតតុ
« ចង្រៃយ៎ ... នេះជាអ្វីដែលធ្វើអោយអូនសម្រេចថានិងធ្វើបែបនេះ ?» ជុងហ្គុករត់ចុះមកជាន់ក្រោម ស្របពេលឡានរបស់ ថេយ៍យ៉ុងបានចាកចេញទៅដូចគ្នា
ក្នុងឡាន
« អាឡូ លោកប៉ា .. ខ្ញុំមានរឿងចង់និយាយជាមួយលោកប៉ា .. នៅឯផ្ទះអ្នកម៉ាក់ !» ថេយ៍យ៉ុងតេ ទៅលោក គីមហើយក៍អោយកូនចៅ ទៅទទួល លីង លីង ពី ផ្ទះនោះមកដូចគ្នា ...
« អ្នកប្រុស តើ យើងទៅណា៎ !» ធានយូ
«ទៅភូមិគ្រិះគីម !» ថេយ៍យ៉ុង
បើមកមើល ប្រលានយន្តហោះក៍មាន វត្តមាន វ៊ូហា ជាមួយ ក្មេងស្រីដែលដឹងថា ជា ចាង លីង លីង .. កំពុងឈរ check in នៅ ប្រលានយន្តហោះ
« បងស្រី ... តើបងប្រុស ខ្ញុំមានរឿងអីទើបចង់អោយខ្ញុំទៅជប៉ុនលឿនយ៉ាងនេះ ?» លីងលីង សួរទៅ វ៊ូហា ដែលនាងតូចស្គាល់ហើយតាមរយះការប្រាប់របស់បងប្រុស
« យើងមិនដឹងទេ តែគេថា មានរឿងត្រូវចាត់ការ !» វ៊ូហា និយាយហីហី អោយតែ បញ្ជូននាងតូចនេះចាកចេញផុត ក៍តួនាទីនាងហើយ
« លីង លីង !» លោកអាគីរ៉ា
« លោកតា !» លីង លីង រត់ទៅរក លោកអាគីរ៉ា ដែលមកជាមួយកូនចៅជច្រើន សូម្បីតែ វ៊ូហា ក៍ភាំងស្មារតី
« នេះមិចក៍ចៅមកទីនេះ !» លោកអាគីរ៉ា
« បងប្រុស ប្រាប់ថា អោយខ្ញុំទៅរកលោកតា នៅជប៉ុន !» លីងលីង និយាយតាមការពិតហើយក៍ចង្អុលទៅ វ៊ូហា ...
« នាងជាអ្នកណា៎ ?កុំនិយាយថា នាងគឺ ជា ....?» លោកអាគីរ៉ា និងកូនចៅពិតជា ភាន់ភាំងណាស់ពេលដែលអ្នកនៅមុខគឺ ពិតជាមានមុខមាត់ដូចនិងជុងហ្គុកយ៉ាងអញ្ចឹង
« ខ្ញុំមិនដឹងអីទេ ... តែថា ក្មេងនេះគឺ ត្រូវទៅហើយ !» វ៊ូហា
« មិនបាច់ទេ នាំខ្ញុំទៅជួបនិងជុងហ្គុក!» លោកអាគីរ៉ា និយាយយ៉ងមុឺងមាត់ ស្របពេលនោះ ក៍មានការខល ចូលមកដូចគ្នា
« ជុងហ្គុក!»
ភូមិគ្រិះគីម
ឡានខ្មៅជាច្រើនចូលមកឈប់មុខភូមិគ្រិះតែថេយ៍យ៉ុងមិនចុះមកទេ ដោយស្របពេលអ្នកស្រីគីមក៍ចេញមកមើលដូចគ្នា ថា ឡានអ្នកណាមក សុីផ្លេ មិនឈប់ ...
« ចាប់គេ ..ហើយដុតផ្ទះនេះចោលទៅ !» សម្លេងតូចបញ្ជាពីក្នុងឡានកូនចៅដែរហែហមមកមិនហ៊ានប្រកែកឡើយ ទើបសម្រុកទៅចាប់ អ្នកស្រីគីម ដែលស្រែក មិនទាន់ ....
