Season 3 ភាគ41

2.1K 96 2
                                        


ភាគ៤១

            ព្រឹកថ្ងៃ ថ្មី អ្វីៗ ក៍ថ្មី តែខុសអីពី ថេយ៍ហ្សីដែលដេកមើល មុខអ្នកដែលឆក់យកគ្រប់យ៉ាងពីគេកាលពីយប់មិញ
«ខ្ញុំស្គាល់គេពិតមែន ? ខ្ញុំជាប្រពន្ធរបស់គេ ? » នាយតូចលើកម្រាមដៃទៅប៉ះចុងច្រមុះនាយក្រាស់ថ្នមៗ ហើយញញឹមបន្តិច
« ចុះអា សុីង ... បើគេដឹងរឿងអា សុីងនោះ ? ទេ ..! ខ្ញុំមិនប្រាដកទេថា គេជាប្តីខ្ញុំ !» នាយតូចក្រវីក្បាល ជំនះការគិត ទាំងអស់
« អ្នកណាគេ អាសុីង ?» រាងតូចភ្ញាក់ព្រើតពេលអ្នកដែលគិតថាគេងលង់លក់បែរជាបើកភ្នែកធំៗ មលមកគេហាក់ដូចជាចង់លេបគេយ៉ាងអញ្ជឹង
« លឺ បងសួរទេថាអ្នកអា សុីង នោះ ?» ជុងហ្គុកងើបអង្គុយដំបូងគេក៍ចង់ដឹងថា រាងតូចចង់ធ្វើអ្វីលើគេ តែឈ្មោះមនុស្ស ប្រុស នោះធ្វើអោយគេ ចាប់អារម្មណ៍ណាស់
« ហឹក ... ហឹក ឈឺ លែងខ្ញុំទៅ !» នាយតូចស្រក់ទឹកភ្នែកពេលដែល បាតដៃមាំ ចាប់ដើមដៃរបស់គេខ្លាំងៗ
« ប្រាប់បងភ្លាម !» ជុងហ្គុក
« គេជា ប្អូនប្រុស ខ្ញុំ ... ខ្ញុំ ឈ្មោះ ថេយ៍ហ្សីគេឈ្មោះ សឺ អ៊ីង ហឹកឈឺ .. ខ្ញុំមិនមែនជា ប្រពន្ធលោកទេ ! ខ្ញុំចង់ទៅរកប្អូនខ្ញុំ ... សុំមេត្តា !» នាយតូចយំសរស្រាក់ធ្វើអោយជុងហ្គុកជ្រួញចិញ្ចើមមិនយល់ន័យអី តែពេលឃើញគេយំខ្លាំងបែបនេះក៍ទាញ កាយតូចមកអោយភ្លាម
« បាន បាន ចាំបងនាំទៅ តែបងជឿថាអូនជា ប្រពន្ធបង ថេយ៍យ៉ុង!» ជុងហ្គុកទាំងអោបថើប លើ ក្បាល ដែលជោគដោយញើស មិនដឹងថាគេភ័យឬយ៉ាងណា
STOP
🛑
មុនបន្តសាច់រឿងយើង admin សុំមក បើកកក់ រឿងថ្មីរបស់ admin ..បន្តិចណា.. 🥹👌

ចាំអាន trailer នៅខាងក្រោមតែយើងមកបន្ត សិនក៍បាន ហិហិ »»»»»»»»»»»»»បន្ត

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ចាំអាន trailer នៅខាងក្រោមតែយើងមកបន្ត សិនក៍បាន ហិហិ
»»»»»»»»»»»»»
បន្ត ...

ផ្ទះ ចំការ
គ្រាន់ចុះពីលើឡានភ្លាម នាយតូចក៍រត់ទៅរក អ៊ុំប្រុស អ៊ុំស្រគ៍ស្របពេលមានក្មេងតូចកំពុងឈរជិតនោះ
« ហ្សី ហ្សី ....!»ក្មេងប្រុស វ័យ ៣ ឆ្នាំ រត់មករកនាយតូចទាំងយំតិចៗ
« អូ ... កុំយំ អាសឺ ក្មេងឆ្លាត !» នាយ តូចអង្អែលក្បាល ក្មេងតូចហើយក៍ងាកទៅខាងជុងហ្គុក
« ចៅហ្វាយ តាមដែលពួកគេនិយាយថាពេលបានជួប អ្នកប្រុសតូច កាល២ ឆ្នាំមុន អ្នកប្រុសតូចបីក្មេងម្នាក់នេះរត់តាមព្រៃ ហើយមកដល់ចំការគាត់ !» ឌីលែន និយាយរឿងដែលគេ សើបដឹងពីម្ចាស់ចំការ ដែលកាលពីយប់មិញទាំងគំរាម និង លួងលោម
« ចុះក្មេងនេះជាអ្នកណា?» ជុងហ្គុក
« អ៊ុំប្រុស ស្រីថា មិនដឹងទេ តែអ្នកប្រុស ប្រាប់ថា ជាប្អូនប្រុស !» ឌីលែននិយាយ ការពិតគេក៍មានចំងល់ចង់ដឹងដីចគ្នា ថា ក្មេងនោះជាអ្នកណា៎ ហើយ ថែមទាំងមើល មុខមាត់ពិតជាដូចចៅហ្វាយគេណាស់
« ឯងកំពុងគិតដូចយើងមែនទេ ?» ជុងហ្គុកងាកមើលកូនចៅ ពួកគេក៍ង៉ក់ក្បាល ក្នុងចិត្ត គិតថា នេះជា កូនប្រុស អ្នកប្រុសតូចជាក់ជាមិនខាន
«ហ្សី កុំទៅណា៎ ... អាសឺ ខ្លាច .. ងងិត !» ម្រាមតូចដាក់លើភ្នែកបង្ហាញពីការភ័យខ្លាចរបស់គេធ្វើអោយនាយតូចសើចបន្តិច
« អាសឺ កុំខ្លាច ហ្សីហ្សី មិនទៅណាទេ !»
«ចុះពូ នោះជាអ្នកណា៎ !» កែវភ្នែកថ្លាយ៉ង់សម្លឹងទៅកាន់អ្នកមានមាឌមាំខ្ពស់
«គេជា ..../ យើងជាប្តីបងប្រុសឯង !» ថេយ៍ហ្សីប្រុងនិយាយតែ ជុងហ្គុកនិយាយកាត់
« ប្តី ? ហ្សី ហ្សីប្តីមានន័យថាយ៉ាងមិច ?» ពេល ក្មេងតូចសួរបែបនេះនាយតូចបែរជាឆ្លើយមិនចេញទៅវិញ
«ប្តី គឺជាមេគ្រួសារ ជា អ្នកមានឋានះ និងជា.....»ជុងហ្គុកបម្រុងនិយាយថាជាប៉ាទៅហើយតែគេផ្ទាល់ក៍មិនចង់ធ្វើអោយហ្សីអ៊ីងបដិសេធអ្វយើបបានត្រឹមដើរមកជិតនាយតូចនិង សឺ សឺ
« ទៅនៅផ្ទះរបស់យើងវិញ ... !» ជុងហ្គុកប្រាប់ហើយក៍មិនរង់ចាំចម្លើយទទួលយកក្មេងតូចទៅពរ ហើយក្រសោបស្មារថេយ៍ហ្សីដើរទៅកាន់ឡាន និងងាកក្រោយបន្តិច
«គុណរបស់អ្នកទាំងពីរ ខ្ញុំនិងអោយយ៉ាងសាកសម !» ទោះមិនដឹងថា អ្នកកំលោះនេះជាអ្នកណា៎ អ៊ុំប្រុសស្រីបានត្រឹមតែញញឹម ...
ភូមិគ្រិះ ចន
ជុងហ្គុកបីក្មេងតូចដែលនិយាយចករើនរពឹសនៅតាមផ្លីវចូលមកក្នុងភូមិគ្រិះជួនជាពេល ជូណាក៍បីកូនប្រុស ចេញមកដូចគ្នា និង ស៊ូហ៊ុនតាមមកដែរ
« លោក ? គេជា ?បងប្អូនភ្លោះ ?»ថេយ៍ហ្សីបើកភ្នែកធំៗ ពេលមើលឃើញច្បាស់ផ្ទៃថាមានមុខមាត់ដូចនិងជុងហ្គុកណាស់
« មិនមែនទេ ... អូនប្រហែលហត់ហើយចាំបងអោយគេយក អាសឺ ទៅគេង !» ជុងហ្គុក
« លោកពូប្រាកដហើយថា នេះជា ថេយ៍យ៉ុង? ហើយចុះក្មេងនេះ ?» បើមើលតាមវ័យនិងមាឌ ប្រាកដណាស់ថា អាសឺ មានមាឌធំជាង កូនប្រុសរបស់ ស៊ូហ៊ុនក៍ប្រហែលអាយុបងខែ
« ប្រពន្ធយើង ... ហើយក្មេងនេះជាអ្នកណា ឯងគង់តែដឹងទេ !» ជុងហ្គុកនិយាយកាត់ហើយក៍ទាញ ហ្សីអ៊ីងទៅតាម
« mommy ! អាសឺ ខ្លាច !» សម្លេងតូចហៅស្មារតីរបស់ហ្សីអ៊ីងអោយមើល
« លោកឈប់សិន ... អាសឺ .. អាសឺ ឈាមច្រមុះហើយ !» ថេយ៍ហ្សីស្រែកភ្លាមៗ ធ្វើអោយ ជុងហ្គុកសម្លឹងមើលក្មេងតូចក្នុងដៃដែលកំពុងបិទភ្នែកសន្សឹមៗ
« គេ កើតអី ? ថេយ៍យ៉ុង?» ជុងហ្គុកងាកមើលរាងតូចដែឆ្លេរឆ្លា
« គេមានជំងឺ មហារីកខួរឆ្អឹង ... លោកជួយយកគេទៅពេទ្យផង !» នាយតូចយំសស្រាក់ហើយឌីលែនដែលឃើញចៅហ្វាយធ្វើអីមិនត្រូវក៍រត់មកទទួលអាសឺ ពីដៃ និងស្រែកហៅ កូនចៅឯទៀតអោយទាក់ទងទៅមន្ទីពេទ្យ
« កុំនិយាយថា នេះជាកូនរបស់ ពួកគេណា?» ហាណាមិនដឹងចេញពីជ្រុងណាមកនិយាយបែបនេះធ្វើអោយស៊ូហ៊ុននិង វ៊ូហា ចំហរមាត់
« មិនអាចទេ ? បើចឹង ស៊ូហានយើងនិង.. ក្លាយជាទី២ ហើយ !» ជូណានិយាយទាំងខាំមាត់ដោយកំហឹង នាងព្យាយាមយ៉ាងណាទំរាំ មកដល់ជំហាននេះ បើជា ហាណាវិញបែរជាពេញចិត្តយ៉ាងខ្លាំងដែលដឹងថា កូនរបស់ជូណានិងអស់ប្រយោជន៍
មន្ទីពេទ្យ
ហ្សីអ៊ីងឈរមុខបន្ទប់icu ទាំងយំមិនឈប់
« ថេយ៍យ៉ុង... គេជាកូនអូនមែនទេ ? អូនកុហកថាគេជាប្អូនប្រុស ? ទាំងដែរគេកើតចេញពីអូន ?» សម្លេងជុងហ្គុកធ្វើអោយថេយ៍ហ្សីងាកមកមើលគេ
« លោក? ... មិចក៍លោកដឹង?» ថេយ៍ហ្សី
« អ្នកណាគេជាប៉ាម៉ាក់របស់ក្មេង? » ចម្លើយរបស់អ្នកទាំងពីរ មិនទាន់បាន ទេតែមានការប្រជែងពីសំណាក់គ្រូពេទ្យ
« អា សឺ .. គេជាកូនខ្ញុំ .. ហឹក ..តែគេអត់មានប៉ាធំទេ !» នាយតូចនិយាយហើយក៍ត្រូវជុងហ្គុកចូលមកអោប
« ខ្ញុំជាប៉ារបស់ អាសឺ !» ជុងហ្គុកមកបញ្ជាក់ធ្វើអោយគ្រូពេទ្យមើលមុខអ្នកទាំងពីរ
« បញ្ជាក់ថា លោកគឺ ប្រុសomega មានកូនបាន ?» គហរូពេទ្យសួរបញ្ជាក់រាងតូចហើយគេក៍ង៉ក់ក្បាល
« តើយ៉ាងមិចទៅលោកគ្រូពេទ្យ ?» ជុងហ្គុក
« គឺថា តាមអាការះរបស់ក្មេងត្រូវការវះកាត់ ខួរឆ្អឹងខ្នង.. និងបញ្ចូលឈាម ..!» គ្រូពេទ្យ
«ពី អ្នកជាប៉ា ? ព្រោះគ្រូពេទ្យពីមុនធ្លាប់ប្រាប់ខ្ញុំហើយ» ពាក្យនេះថេយ៍ហ្សីនិយាយទាំងអួលដើមករ
« ឈាមរបស់ខ្ញុំ , គេជាកូនខ្ញុំ » ជុងហ្គុកមិននិងគិតច្រើនក៍និយាយភ្លាមៗ
«ចឹងខ្ញុំ សុំបូមឈាមលោកទៅពិនិត្យសិនហើយ បើទាក់ទង និងការវះកាត់ក៍សុំពេលវេលាអោយក្មេងមានអាការះល្អ សុខភាពក៍រឹងមាំ !» លោកគ្រូពេទ្យ
« តើ ត្រូវការយូរប៉ុណ្ណា?» ជុងហ្គុក
« មួយសប្តាហ៍... ពួកយើងនិងផ្តល់ដំណឹងជូនលោក !» គ្រូពេទ្យនិយាយហើយចាកចេញ
« លោក.. គេមិនមែនជាកូនលោកទេ , លោកកំពុងយល់ច្រលំហើយ !» នាយតូចងាកមកមើលរាងក្រាស់
« ជាកូនបង ឬ អត់ ចាំមើល ការពិនិត្យឈាម ចេញមក, អូនក៍ដូចគ្នា បើគេជាកូនបង មានន័យថា អូនជាថេយ៍យ៉ុង!» ជុងហ្គុកនិយាយយ៉ាងមានន័យនិងមិនត្រូវការអោយ ហកសីអ៊ីងនិយាយអីថែមឡើយ
« អូនប្រាប់បងបានហើយឬនៅថា មានរឿងអី លើអូននិងកូនក្នុងពេលបីឆ្នាំមកនេះ ...! ហើយក៍សុំការពិតផង !» ជុងហ្គុក
« ខ្ញុំមិនដឹង ... ខ្ញុំដឹងតែថា ជង៣ ឆ្នាំមុនខ្ញុំត្រូវបានគេរកឃើញនៅ ជើងភ្នំ ហើយ មិនប៉ុន្មានខែក្រោយ ខ្ញុំ ... ក៍មាន អាសឺ !» នាយតូចយំរិតតែខ្លាំងនិងស្រុតចុះពេលនឹកដល់រឿងរ៉ាវដែលគេមិនដឹងរឿងអ្វីសោះ
« ខ្ញុំខ្លាច ... ខ្ញុំមិនដឹងថាខ្លួនឯងជាអ្នកណា៎ ខ្ញុំមិនយល់ថាហេតុអីខ្ញុំអាចផ្តល់កំណើតអោយអាសឺ ..! អ្នកភូមិថាខ្ញុំជាមនុស្សប្រុសចង្រៃ ដែលអាចបង្កើតកូនបាន គេបណ្តេញខ្ញុំនិងអាសឺ ... ហឹក ខ្ញុំឈឺ ...!» នាយតូចស្រែកយំហើយទទួលការអោបពីរាងក្រាស់
« គឺបង.. គឺបងជាអ្នកធ្វើអោយអូនក្លាយជាបែបនេះ អោយបងសុំទោស !»
« ខ្ញុំ.... មិនស្គាល់លោកទេ តែលោកប្រៀបដូចជាម្ចាស់ជីវិតខ្ញុំ !»
»»»»»»»»»»»»

#វង្វេងស្នេហ៍ប្រពន្ធឆ្នាស់

Trailer

«នេះអូនមិនប្រច័ណ្នបងទេ ដែលបងស្និតស្នាលនិងនាងបែបនេះ ?» ជុងហ្គុកសួរប្រពន្ធទាំងឆ្ងល់ ព្រោះថេយ៍យ៉ុងមិនបង្ហាញកាយវិការអីសោះ
«នាងចង់ធ្វើជាស្រីលោក !» ជុងហ្គុក
« ហឹម .. អូនប្រហែលមើលដឹងហើយ ?» ជុងហ្គុក
« ចុះលោកចង់មានស្រីក្រៅអត់?បើចង់មានខ្ញុំមិនថាអីទេ» ថេយ៍យ៉ុង ងើយមុខមើលរាងក្រាស់
« អេ៎ ? នេះអូនជាប្រពន្ធបងណា ! ប្រពន្ធបែបណាអោយប្តីមានស្រី ?» ជុងហ្គុកកាន់តែឆ្ងល់ឡើង
« លោកដឹងហើយថាខ្ញុំជាប្រុសមិនអាចមានកូនបានទេ , បើលោកមានស្រីមានកូនខ្ញុំអាចនិងធ្វើចិត្តតែបើលោកមានប្រុស .... !» និយាយបានពិននេះ ជុងហ្គុកថយមួយជំហានភ្លាមព្រោះក្រសែភ្នែកនោះធ្វើអោយគេថប់ដង្ហើមយ៉ាងចម្លែក
« បើ... បើបងមានប្រុសយ៉ាង.. យ៉ាងមិច?» ជុងហ្គុកសួរទាំងលេបទឹកមាត់ចង់ស្លាក់
« គ្មានយ៉ាងមិចទេ តែថា លោកដែលមើលរឿងហ្គេមឃាតកម្ម អត់ ? ធានាថា សប្បាយទាំងលោកនិងប្រុសរបស់លោកតែម្តង !»
បេះដូងរបស់ជុងហ្គុកធ្លាក់ដល់ឋានរកភ្លាមគ្រាន់ឃើញប្រពន្ធនិយាយទាំងញញឹម កំណាច
#ស៊ូអោយបងមានស្រីតែបើបងមានប្រុស_ស្លាប់ 🤣

សូមសំណាងល្អ  
សូមវេរលុយ បន្ទាប់ពី កក់ រយះពេល 3ថ្ងៃទើប បានឈុតពិសេស
..................................................................

📖វង្វេងស្នេហ៍ប្រពន្ធឆ្នាស់
BL Taekook
  _  តម្លៃ 6$ (24000រៀល )
  _  កម្រាស់ 200+ ទំព័រ
  _ ស្នាដៃនិពន្ធដេាយ :ស្រមោលចាន់
ចំពោះអ្នកកក់ រយះពេល 14ថ្ងៃ និងប៉ុនោះ និងទទួលឈុតពិសេស
- poster Taekook 4 សន្លឹក
- ខ្សែករ ត្បូងពណ៍ស្វាយមួយ ( limited set 50)
- Sticker Taekook
- ហត្ថលេខាអ្នកនិពន្ធផ្ទាល់
_ ចាប់អារម្មណ៍អាចទាក់ទងទៅកាន់ ឆាត នាងខ្ញុំ
_ លេខវេរលុយ: 015743348
_ សេវ៉ាដឹក តាមj&t រឺ វីរះប៑ុនថាំង 2$គ្រប់ខេត្តក្រុង

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now