ភាគ ៥២បន្ទាប់ពីរឿង ចលាចល ក្នុងក្រុម ត្រកូលចនសូម្បី លោកស្រីធំ ក៍ទាល់តម្រិះ ថា និងធ្វើបែបណា ព្រោះគ្រប់យ៉ាងស្របទៅតាម ចហបាប់ ជាពិសេស កូនប្រុសគាត់ក៍មិនអាចធ្វើអី្វបានដូចគ្នា
« ពួកយើងត្រូវទទួលស្គាល់ទៅថា ចាញ់ គេហើយ .. គ្រប់យ៉ាងត្រូវ គ្រប់យ៉ាងដោយ ថេយ៍យ៉ុង!» លោកចនអង្គុយលើរទេះរុញ តាំងពីគាត់ ធ្លាក់ ខ្លួនឈឺមក គាត់ក៍មិនគិតនិងប្រជែងអ្វីតែ ម្តាយគាត់ទេដែលមិនព្រមនោះ
« តែយើងមិនព្រម !» លោកស្រីធំ
« ចុះបើខ្ញុំជួយអ្នកទាំងអស់គ្នា អោយបានគ្រប់យ៉ាងមកវិញ ?» រាងកាយនាងតូចដែលស្គាល់ ច្បាស់ថា ជា លីង លីង ប្អូន ថេយ៍យ៉ុងបង្ហាញមុខ ក្នុងបន្ទប់ ធំ របស់ លោកចន
« ចាង លីង លីង ?» ស៊ូហ៊ុនងាកមកមើល នាងតូច តាមគ្រប់គ្នា ហៅឈ្មោះគរ តែគេ បែរជា សង្កេតឃើញភាពខុសគ្នា
« នាងជាអ្នកណា ?» ស៊ូហ៊ុនស្រែកភ្លាម សូម្បី វ៊ូហា ក៍អាចមើល ដឹង
« នាងមិនមែន លីង លីង ទេ !» ហេតុអីនាងមិនដឹងពី រូបរាង ដែលឈរមុខគេព្រោះគេ ក៍ធ្លាប់ បន្លំបែបនេះ
« នេះខ្ញុំ មិនស្អាតដូច លីង លីង មែនទេ ទើបអ្នកទាំងអស់គ្នា ងាយមើលដឹងបែបនេះ ?» អ្នកមានរាងខ្ពស់ស្រឡះ ឈរ កណ្តាល បន្ទប់ ហើយអោបដៃអស់សំណើច
« ព្រោះតែ .....! » ហាណា
« ព្រោះតែដូច ជុងហ្គុកកាល បន្លំជា ស្រី? » នាយនិយាយហើយក៍ មើលមកស៊ូហ៊ុន
« លោកចង់បានគ្រប់យ៉ាងមកវិញ? »
« ឯងជាអ្នកណា ហើយមានន័យថា យ៉ាងមិច ?» ស៊ូហ៊ុន
« ឆាប់ប្រាប់មកថា ឯងជាអ្នកណា ?» លោកស្រីធំ
« ចុះបើ ខ្ញុំប្រាប់ថា ខ្ញុំ ទើបជា ថេយ៍យ៉ុង? »
« មិន... មិនអាចទេ ! » ហាណា
« ប្អូនស្រីហា៎ .. ជុងហ្គុកខ្លាំងយ៉ាងមិចនៅតែមាន នាង នេះ បន្លំជា អុីមុី. ចុះទំរាំ បងទៀតនោះ !» គេ និយាយហើយ គ្រប់គ្នា ក៍គិតដូចគ្នា
« មិនអាចទេ ហេតុអី ... ចុះគេម្នាក់នោះ ? » ស៊ូហ៊ុន
« ថេយ៍ហ្សី យ៉ាម៉គូឈិ សត្រូវ ស្លាប់រស់ របស់ យាគូសា !» នាយតូចនិយាយហើយក៍ដើរទៅ ជ្រុងមួយនៃ បន្ទប់ និងសម្លឹងមើល រាងតូចដែលកំពុង ចាកចេញពីផ្ទះ ព្រោះគេមិនបានសង្កេតថា មានអ្នកណា មក