ភាគ10

3.9K 186 4
                                        




ភាគ១0
គ្រប់គ្នា កំពុងឆ្ងល់អំពីរខ្សែរដៃដែលថេយ៍យ៉ុងនិងជូណាពាក់ វាពិតជាដូចគ្នា មែន ទាំងរបស់គេឯងគ្រាន់ជារបស់ដែលមានប្រេនម៉ាកល្បី ខុសពីថេយ៍យ៉ុង
« ខ្សែដៃនេះ គួរជាខ្សែដៃគូរច្រើនជាង !» អ្នកស្រីចននិយាយហើយក៍ឃើញជូណាអស់សំណើចក្រវីក្បាល
« វាជាខ្សែដៃសំណាង .. ខ្ញុំអោយទៅកូនប្រសារត្រកូលចនចាត់ទុកថាអោយសំណាងទៅនាង .. តើត្រូវទេ?» ជូណានិយាយទាំងដែលឃើញពីការច្រណែនគ្មានហេតុផលរបស់អ្នកគ្រប់គ្នា
« តែថា គួរជាខ្ញុំពាក់គូរជា ប្រពន្ធ !» ស៊ូហ៊ុន ក៍ពេញចិត្តទៅលើខ្សែដៃនេះដែរ តែចម្លើយដែរបានគឺធ្វើអោយគេបាក់មុខ
« របស់មានម្ចាស់ទោះឯងចង់បានយ៉ាងណាក៍បានត្រឹមមើល !» ជូណា
« បានហើយៗ នេះអត់ប្រយោជន៍មែនដែលមកឈ្លោះគ្នានិងរឿងអត់ប្រយោជន៍ទាំងនេះ !» លោកចនថាអោយក៍ឃើញគ្រប់គ្នា ស្ងាត់អោយឆឹង
« តែថា ថេយ៍យ៉ុង.. ឯងទៅលេងផ្ទះយ៉ាងមិចដែរ ?» ស៊ូហឺ ដែលមិនសូវខ្វាយខ្វល់និងរឿងអ្វីឡើយក៍សាកសួរទៅរាងតូចព្រោះនាយជាមនុស្សដែលស្គាល់ពីថេយ៍យ៉ុងច្បាស់ណាស់
« គឺថា គ្មានអ្វីទេ ! លោកប៉ារវល់ទៅបរទេស ទើបមិនបានជួបគាត់ឡើយ !» តែទឹកមុខរបស់ថេយ៍យ៉ុងធ្វើអោយស៊ូហឺ ដឹងថា ម្តាយកូនទាំងនោះប្រហែលធ្វើបាបរាងតូចគ្នា
« បងប្រុស .. ម៉ាក់ធំនិយាយថា ចង់អោយបង្កើតសាខានៅ ជប៉ុនមែនទេ ?» ជូណា
« ត្រូវហើយ យើងមិនទាន់មានសាខា ក្រុមហ៊ុននៅជប៉ុនទេ !» លោកចន
« ចឹងចាំខ្ញុំ ចាត់ចែងអោយ តែខ្ញុំ មិនបានទៅគ្រប់គ្រងនៅទីនោះទេ! » ជូណា
« ចុះឯងចង់អោយអ្នកណា ទៅគ្រប់គ្រង?បើមិនមែនឯង » លោកចន
« បងក៍ដឹងថាខ្ញុំគ្រប់គ្រងភាគហ៊ុនទាំងអស់ ហើយទីផ្សារភាគហ៊ុនប៉ុន្មានថ្ងៃនេះធ្លាក់ចុះស្មានតែខ្ញុំមិនដឹងមែនទេ ? » ជូណានិយាយចំចំណុចរបស់លោកចន, ជាចំណុចដែលអាចធ្វើអោយអ្នកស្តាប់ដឹងថា ការពិតអ្នកខ្លាំងខាងគ្រប់គ្រងក្រុមហ៊ុនពិតប្រាកដជាអ្នកណាទៅវិញទេ
« ចឹងឯងចាត់ចែងតាមការគួរ !» លោកចន
« លោកប្តី ! អ្នកបម្រើបានប្រាប់ថា អ្នកម៉ាក់ត្រលប់ទៅសៀងហៃវិញហើយ !» អ្នកបម្រើបានរត់មកខ្សឹបប្រាប់ អ្នកស្រីចនដែល នៅ ដេហ្គូ ក៍មាន ក្រុមគ្រួសាររបស់ខាង ត្រកូលគាត់ ជាអ្នកជំនួញ តែគ្រប់យ៉ាងក៍លោកស្រីធំចនជាអ្នកគ្រប់គ្រងទើបគាត់មិនដែរមកជាប់លាប់ជាមួយខាងត្រកូលចនទេ តាំងពីជូណា ចូលខ្លួនជាអ្នកជួយក្នុងក្រុមហ៊ុនចន
« ងាប់ហើយ នេះខ្ញុំទើបជួបម៉ាក់ធុំទេ ! » ជូណាថា ហើយក៍ងើបទៅខងក្រៅយ៉ាងលឿន ..
« នេះគេទៅតាមយកចិត្តអ្នកម៉ាក់ទៀតហើយ ! » អ្នកស្រីចនមិនពេញចិត្តតាំងពីដើមឡើយ ដែលពេឡគាត់រៀបការចូលត្រកូលចនមកម្លេស
ចំណតឡាន ...
« ម៉ាក់ធំ !» សម្លេងហៅធ្វើអោយលោកស្រីធំឈប់ភ្លាមៗ
« មានអីមែនទេជូណា ?» លោកស្រីចន
« នេះខ្ញុំទើបត្រលប់មកវិញ ! ម៉ាក់ធំក៍ប្រញាប់ទៅម្លេស ? » ជូណា
« ក៍ម៉ាក់ មកសែនផ្នូររបស់លោកប៉ា ហើយម៉ាក់ក៍មានការងារបន្ទាន់ដូចគ្នា .. តែកុំភ្លេចរឿងដែរម៉ាក់ប្រាប់ ! » លោកស្រីធំ និយាយហើយក៍ចូលឡាន ទុកអោយជូណា ញញឹមនិងលើកដៃលា លោកស្រីធំ ហាក់ដូចជាក្មេងស្រីទន់ភ្លន់ម្នាក់តែវា ត្រឹមមួយនាទីពេលដែលឡានចេញផុត ..
«ខ្ញុំនិងធ្វើអោយត្រកូលចនឈឺចាប់ម្តងបន្តិចៗ ម៉ាក់ធំកុំបារម្ភ !» ជូណាបម្រុងនិងងាកខ្លួនចូលទៅហើយក៍ឃើញ ថេយ៍យ៉ុងមកឈរពីក្រោយគេ ...
« អ្នកមីងមានន័យថាយ៉ាងមិច ?»
រាត្រីកាលកំពុងតែដំណើរទៅមុខតែអ្វីដែលធ្វើអោយថេយ៍យ៉ុងមិនយល់នោះគឺគេស្តាប់មិនខុសទេដែរលឺ ជូណានិយាយថានិងធ្វើអោយ ត្រកូលចនវេទនា ...ទាំងដែលជូណានិយាយថាមិននិយាយអ្វីឡើយ
« កំពុងគិតពីយើងមែនទេ ?» ម្តងទៀតហើយដែលជូណាចូលមកក្នុងបន្ទប់របស់ ថេយ៍យ៉ុង
« អ្នកមីង ! » ថេយ៍យ៉ុងដែលឈរនៅ មាត់ បង្អួចភ្ញាក់អោយព្រឺតជាពិសេស ពេលដើរទៅជិត ស៊ូហ៊ុនក៍ឃើញគេដេកដូចជាស្លាប់ចឹង ទើបទាញដៃ ស៊ូហ៊ុន អោយធ្លាក់ចុះពីគ្រែភ្លាម
«អ្នកមីង ? ធ្វើអីនិង ?» ថេយ៍យ៉ុងមិនគិតថា នារី រាងស្តើងអាចមានកំលាំងដល់ថ្នាក់នេះមើលទៅគេពិតជាធម្មតា ខ្លាំងណាស់
« កុំឆ្ងល់និងចង់ដឹងរឿងរបស់យើងច្រើនពេក ..!» ជូណាដាក់ខ្លួនដេកនៅ កន្លែងដែលស៊ូហ៊ុន ដេកអំបាញ់មិញ .. ហើយក៍ប៉ក់ដៃហៅថេយ៍យ៉ុងអោយមកជិត
«ហេតុអ្វីក៍អ្នកមីងធ្វើបែបនេះ ? ខ្ញុំ ជាប្រពន្ធស៊ូហ៊ុនហើយជា ក្មួយប្រសារអ្នកមីង !» ថេយ៍យ៉ុង
« យើងប្រាប់ឯងរឿងមួយ ! អេណាស្លាប់បាត់ហើយ !» ជូណារើសមិនឆ្លើយនិងថេយ៍យ៉ុងតែបែរជាប្រាប់រឿងអេណាទៅវិញ ...
« ថាមិច ? នាងស្លាប់ ហើយ ? នេះអ្នកមីងសម្លាប់មនុស្ស !?» ថេយ៍យ៉ុងមិនចង់ជឿថា អេណា ស្លាប់ ទាំងដែលកូនចៅរបស់ជូណាបានយកនាងទៅមន្ទីពេទ្យទេ
« មិនមែនទេ ... ការពិតនាងស្លាប់ដោយរលូតកូន ហើយពេទ្យក៍ពិនិត្យដែរថា គឺនាងត្រូវរំលូតកូនដោយថ្នាំបុរាណ !» និយាយចប់ ថេយ៍យ៉ុងក៍រិតទ្រូង ហាក់ភ័យខ្លាចយ៉ាងខ្លាំងខុងពីជូណាដែល ធម្មតា ទៅហើយ
« មានន័យថានាងនិយាយពិត ?» ថេយ៍យ៉ុងមិននឹកស្មានថា អេណានិយាយពិតហើយ ស៊ូហ៊ុនធ្វើរឿងទាំងនេះ !
« នេះហើយជារឿងដែរយើងហាមឯង មិនអោយមានកូនជាមួយ វា បើមិនចង់អោយជីវិតឯងនិងកូន ត្រូវរស់នៅដោយភាពឈឺចាប់ ! » ជូណាទាញថេយ៍យ៉ុង អោយផ្តេកខ្លួនមកលើដៃគេ ទាំងអោបនិង ថើបលើសក់ទន់រលោងនោះ
« ហេតុអីក៍អ្នកមីងជួយខ្ញុំ ?» ថេយ៍យ៉ុង
« យើងមានហេតុផលរបស់យើង ! » ជូណានិយាយហើយថេយ៍យ៉ុងងើយមុខបន្តិចក៍ជួបនិងកែវភ្នែកស្រទន់ដែលកំពុងមើលមកគេ ... តែពេលដែលមើលជិតបែបនេះទើបដឹងថា មុខមាត់របស់ជូណាពេលមិនតុបតែងមុខគឺមាន សភាពស្បែកដូចមនុស្សប្រុសចឹង ... ចិញ្ចើមតូចបែរជាជ្រួញចូលគ្នា និង ម្រាម ស្រលូនលូកទៅអង្អែលមុខនោះ ...
« យ៉ាងមិច ? » ជូណា
« ស្បែកអ្នកមីង ? ដូចមនុស្សប្រុស ? ហើយនេះអីគេ ? » ពេលអូសមកដល់ ករ ថេយ៍យ៉ុងក៍ប្រទះនិង ស្បែកបន្តិចហាក់ដូច ស្កុតដែលបិទយ៉ាងចឹង ..
« ដកដៃ ចេញថេយ៍យ៉ុង!» ជូណា គំរាមយ៉ាងតឹងសរសៃរករ ធ្វើអោយថេយ៍យ៉ុងរហ័សដកដេញចេញយ៉ាងលឿនដូចពាក្យនិយាយយ៉ាងចឹង ...
« សុំ.. សុំទោស !» សម្លេងតូចប្រែជាញ័រហើយងើបអង្គុយយំ ភ្លាមតែម្តង ធ្វើអោយជូណាដក ដង្ហើមធំនិងងើបមកអោបលួងលោម ..
« ក្មេងល្ងង់ ! យើងប្រាប់ហើយថា រឿងខ្លះកុំចង់ដឹងលឺខ្លាំងពេក !» សម្លេងយំអណ្តឺនអន្តកធ្វើអោយជូណាថាំចិត្តយ៉ាងខ្លាំងនិងផ្តួលកាយតូចអោយគេងទៅវិញ ..
« យើងធ្វើដំណើរមកហត់ជាច្រើនម៉ោងណា៎ មកដលើមានរឿងរបស់ឯងទៀត. យើងត្រូវការសម្រាក ... ឆាប់គេងទៅ !» និយាយចប់ ជូណាក៍ ផ្តួលខ្លួនគេងអោបថេយ៍យ៉ុងដូចគ្នា ..
( ខ្ញុំត្រូវតែដឹងអោយបានថា អ្នកមីង ជួយខ្ញុំព្រោះអ្វី ?)
ជាច្រើនថ្ងៃកន្លងផុតទៅ ...
« បងប្រុស !» នៅសុខៗ វត្តមាន ហានសា ហាណា ក៍មាននៅក្នុងភូមិគ្រិះ ចនតែក៍មិនមែនតែ២ នាក់គេនិងទេ
« លោកប៉ា អ្នកម៉ាក់ ! ហានសា ហាណា !» ថេយ៍យ៉ុងក៍មិននឹកស្មានថា អ្នកក្នុងត្រកូល គីម និងមកបែបនេះសោះ តែអ្វីក៍មិនសំខាន់និង ថា តើពួកគេមករកអ្វីនោះដែរ ..
« ប៉ា និងម៉ាក់មកលេងឯង ! ហើយក៍ចង់ពឹងឯងរឿងមួយដែរ !» លោក គីម មិនបង្អន់យូរក៍ងើបដើរមកជិតរាងតូចហើយនិយាយប្រាប់ ថេយ៍យ៉ុង
« មានរឿងអីលោកប៉ា ?» ថេយ៍យ៉ុងងាកទៅមើលខាងក្រោយខ្នងឪពុកដែលកំពុងមើលផ្ទះធំរបស់ត្រកូលចន
« គឺ ហានសា ... គេប្រាប់ថា ចង់មកស្នាក់នៅជាមួយកូននិងសុំទោសរឿងដែលធ្លាប់ធ្វើមិនល្អលើកូនកន្លងមក !» លោកចននិយាយចំៗ មិនទុកន័យអ្វីទាំងអស់តែជាថេយ៍យ៉ុងដែលជ្រួញចិញ្ចើមងឿងឆ្ងល់
« មកលេង ?» ថេយ៍យ៉ុងស្ទួនពាក្យរបស់ឪពុកតែគាត់ក៍ដាក់ដៃលើស្មាររបស់នាយតូច
« ក៍អោយប្អូនមកលេងទៅ ហើយប៉ាម៉ាក់ក៍មានការងាររវល់. ឯ ហានសា និង ទៅដើរលេងជាមួយប៉ៃជីងទើបប៉ា ចង់យកប្អូនមកផ្ញើម៉ារយះដូចគ្នា .. »គ្រាន់តែនិយាយពីប៉ៃជីង ថេយ៍យ៉ុងក៍មានអារម្មណ៍មិនស្រួលដូចគ្នា .. ដូចជាពេលនេះចឹង. ហានសា បានរត់ទៅទាញដៃ ប៉ៃជីងអោយចូលមកខាងក្នុង
« បងប្រុស ពួកខ្ញុំអាចដើរលេងមើលខាងក្នុងបានទេ ?» ហានសា និយាយល្អដាក់ ថេយ៍យ៉ុងភ្លាមព្រោះតែទីនេះជា កន្លែងរបស់ត្រកូលចន..
« បាន បាន .. តែកុំទៅជាន់លើ បន្ទប់ លោកប៉ា អ្នកម៉ាក់ និង អ្នកមីង ! » ថេយ៍យ៉ុងចង្អុលទៅបន្ទប់របស់ ជូណាធ្វើអោយ ប៉ៃជីងតាមមើលដែរ.
« បាន បាន ខ្ញុំមើលតែជុំវិញនេះទេ ! » ហានសា និយាយហើយក៍ ដើរទៅជាមួយប៉ៃជីង
« បងប្រុស ... ខ្ញុំសុំទោសដែលមករំខានបង !» ហាណា រត់មកអោបដៃនាយតូចហើយក៍ធ្វើភ្នែកយ៉ាងគួរអោយស្រលាញ់ ...
« លោកប៉ាអ្នកម៉ាក់ ប្រញាប់ទេ ? អាច រង់ចាំ បង ស៊ូហ៊ុននិង លោកប៉ាក្មេក ( លោកចន) មកពីក្រុមហ៊ុន !» ថេយ៍យ៉ុងនិយាយហៅយកគួរ តែ លោកគីម មិនបដិសេដ ហើយមាន អ្នកស្រី គីម ដើរមកជិតទៀត
« ចាំ ម៉ាក់ជួយធ្វើអាហារល្ងាចនេះ ! កូនធ្វើអាហារ រាល់ថ្ងៃមែនទេ ?» អ្នកស្រី គីម
« អឹ .. អត់ទេ គឺ មាន ចុងភៅហើយ !». ទាំងសំលៀកបំពាក់ និងការរស់នៅ គ្រាន់តែ អ្នកស្រីគីម ចូលមកភ្លាម ក៍អាចដឹងថា វាខុសគ្នា ខ្លាំងណាស់ ពី កាលថេយ៍យ៉ុងនៅភូមិគ្រិះគីម ហើយភាព ហុឺហារ បញ្ជាក់ច្បាស់ថា ត្រកូលចនពិតជាមានមហាសាលពិតមែន ..
«ចឹងឯងកំដរម៉ាក់ដើរលេងបន្តិចទៅ !» អ្នកស្រីគីម
« បាទ បាន !»
៣0 នាទីក្រោយមក ..
ឡានសេរីទំនើបក៍បានចូលមកជាមួយកូនចៅ តាមធម្មតាតែអ្វីដែលចំលែកគឺ មានឡានរបស់ ភ្ញៀវដែលមកចតដូចគ្នា
« ឡានអ្នកណានៅមុខផ្ទះ ?» ជូណាសួរអ្នកបម្រើដែលរត់មកទទួល
« គឺ គ្រួសារអ្នកប្រុសតូចមកលេង!» អ្នកបម្រើតបហើយក៍រត់ទៅធ្វើតួនាទីរាងខ្លួន ដោយជូណាក៍មិនខ្វល់ដូចគ្នា
សួនខាងក្រោយ ..
« សម្លេងឡាន អ្នកមីង ! ប្រហែលជាគាត់ត្រលប់មកវិញហើយ !» ថេយ៍យ៉ុងនិយាយ ដោយគ្រាន់តែងាកមើលមកបន្តិច តែដោយសារជាប់ និយាយជាមួយឪពុកទើបមិនងើបទៅមើល

« ហានសា... បងដូចជាមិនទាន់បញ្ជាកាងារកូនចៅ ចាំបន្តិចបងទៅនិយាយការងារសិន!» ប៉ៃជីង មានឪកាស ដែល គ្រប់គ្នា ឈ្លក់វង្វេងនិង បរិវេនផ្ទះនេះ គេក៍នឹកដល់រងស្រឡូនរបស់មនុស្សស្រី ដែលល្បីឆ្នាស់ឆ្នើម ទើបចង់ដឹងដូចគ្នា ថា មន្តស្នេហ៍មនុស្សប្រុសដូចគេដែលសូម្បី ហានសា នៅ ចុះចាញ់ ..ថាអាច យកឈ្នះឬ អត់ ..
ក្នុង ភូមិគ្រិះ ...
« ថេយ៍យ៉ុងថា បន្ទប់នោះ !» ប៉ៃជីង ដើរលបៗ មើលដល់ក្នុងបន្ទប់ធំទូលាយ ជាមួយរាងនារីដែលកំពុងឈរបែរខ្នង ក្នុងអាវឃ្លុំ ត្រៀមទៅងូតទឹក...
« នេះមែនទេ ចនជូណា .. ពិតជាស្អាតណាស់ !» សម្លេងនិយាយធ្វើអោយជូណាងាកមកភ្លាម និងបើកភ្នែកធំ ខ្លួនបម្រុងរត់ទៅរកដាវ ដែរភ្ជួរហើយតែត្រូវប៉ៃជីងរហ័ស .. ទៅ ទាញនាងអោយដួលលើគ្រែ និងខ្ទប់មាត់គេជិត ថែមទាំងក្នុងសភាពអាវឃ្លុំគេសឹងកម្រើកមិនបាន ..
« ជុះ.. ជុះ អ្នកនាង ពិតជាស្អាតណាស់ .. កំពុងឆ្ងល់មែនទេថា ខ្ញុំចូលមកយ៉ាងមិច ? គឺ ថេយ៍យ៉ុងក្មួយប្រសារអ្នកមីងនោះអី !» ប៉ៃអីងប្រាប់ទៅជូណាដែលជ្រួញចិញ្ចើម ..
« ខ្ញុំពេញចិត្តអ្នកនាង ... ចង់បានអ្នកនាង ... អូយ !» ព្រោះភ្លេចខ្លួនទើប ប៉ៃជីង ត្រូវជូណា កហរវ៉ាត់មួយជើងឡើងផ្ងារហើយ ជូណាក៍ទៅយកដាវមកទាន់ តែទ្វារក៍បើក ភ្លាមដូចគ្នា
« អ្នកមីង !» ថេយ៍យ៉ុងដែលដើរក្នុងផ្ទះយករបស់តែបែរជាមិនឃើញប៉ៃជីងមកនិយាយទូស័ព្ទ ដូចជាថា ក៍នឹកផ្នូកមកដល់ អ្នកមីងថ្លៃ .. ហើយពេលនេះចុងដាវស្រួចកំពុងភ្ជង់លើករ របស់គេពិតមែន
« ថេយ៍យ៉ុង... គេឆ្កួតហើយគេចង់សម្លាប់បង !» ប៉ៃជីង ឆ្លៀតឪកាសថាអោយ ជូណាដែលឃើញនាងមិននិយាយស្តីអ្វី ឬ ថា នាងខ្លាចខ្មាសគេ ដែលមានមនុស្សប្រុសមកដល់បន្ទប់ ?
« យើងគួរទុកជីវិតអោយអ្នកឈ្លានពានកន្លែងយើងទេ !?» សម្លេងធំដូចមនុស្សប្រុសបន្លឺឡើងធ្វើអោយប៉ៃជីងនិងថេយ៍យ៉ុងចំហរមាត់ បើកភ្នែកធំៗ
« ឯង ... ឯងជាសត្វអ្វី ? ឯងមិនមែនមនុស្សស្រីទេ !» ប៉ៃជីង និយាយទាំងញ័រទទ្រើក
« អ្នកមីង ? ...! » ថេយ៍យ៉ុង
« យើងលើកលែងអោយឯងតែបិទមាត់របស់មាត់ឯងអោយជិត បើយើងដឹងថាឯងនិយាយអ្វីពីយើង ! ជីវិតឯងនិងបញ្ចប់ពេលនោះដូចគ្នា !» ជូណានិយាយហើយក៍ដកដាវដាក់ស្រោមវិញនិងសម្លក់មើល ប៉ៃជីងដែលរត់ចេញក្រៅទាំងភ័យខ្លាច ...
« អ្នកមីង ? សម្លេងអ្នកមីង ?» ថេយ៍យ៉ុងតែម្នាក់ដែរឈរថ្មឹងនៅទីនេះចំងល់ជាច្រើនកំពុងចាក់សួរគេ ...
« ចេញទៅ !» ពាក្យយ៉ាងខ្លាំងដេញនាយតូចដែរភាំងតែគេក៍មិនគិតយូរអោយជូណាខឹងលើសនិង ...

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now