Season 2ភាគ26

1.9K 113 0
                                    


ភាគ២៦
ព្រឹកថ្ងៃបន្ទាប់ ជាពេលវេលាស្រស់ស្រាយសំរាប់គ្រប់គ្នា តែសំរាប់ជុងហ្គុកពេលនេះដូចជាមានខ្លាឃ្មុំកូអាឡា វង្វេងមេ តាមជាប់ ...
« បងថាអូនញុាំអីសិនទៅ !» នៅតុអាហារដែលជុងហ្គុកសឹងមិនអាចកម្រើកខ្លួនបានទាល់សោះតែក៍មិនខឹងអ្វីឡើយដែលមានថេយ៍យ៉ុងអង្គុយលើភ្លៅទេ ..
« ញាុំក៍បាន !» និយាយហើយគេក៍សម្រូលខ្លួនលើភ្លៅមាំនោះតែ មិនដឹងថាម្ចាស់រាងកាយកំពុងគ្រឺតខ្នាញ់យ៉ាងខ្លាំងព្រោះតែត្រកៀកសាយនោះនៅមិនស្ងៀមទេកម្រើកចុះឡើង ..
« បងថាអូនទៅអង្គុយ ... !» ជុងហ្គុកនិយាយមិនទាន់ចប់ទេថេយ៍យ៉ុងក៍បញ្ចុកអាហារគេនិងញញឹមពព្រាយដាក់ នាយក្រាស់ធ្វើអោយគេហួសចិត្តនិង ចរិកញិកញ៉ក់ នេះតែម្តង
« លោកប្តី ហា៎ .អូនចង់ទៅប្រទេសកូរ៉េវិញ !» មាត់ទំពារផង បញ្ចុក ជុងហ្គុកផង ថែមទាំងនិយាយពីតម្រូវការរបស់ខ្លួនទៅកាន់រាងក្រាស់ថែមទៀត ..
« ហេតុអី ? ឬ អូនពិបាករស់នៅទីនេះ ?» ជុងហ្គុកមិនចង់អោយថេយ៍យ៉ុងទៅវិញខ្លាចថាពួកមនុស្សទាំងនោះនិងមកធ្វើបាបគេម្តងទៀត
« អូនចង់នៅក្បែរបង !» ពាក្យត្រឹមមួយឃ្លាតែអាចផ្តល់ក្តីស្រលាញ់គ្រប់យ៉ាងតាម ជុងហ្គុកមិនស្ទាក់ស្ទើរនិងរៀបចំ អោយថេយ៍យ៉ុងមកប្រទេសកូរ៉េ ក្នុងនាមជាប្រពន្ធគេដូចគ្នា ...
បច្ចុប្បន្ន
ជុងហ្គុកគិតរឿងរ៉ាវ មុនមកដល់ប្រទេសកូរ៉េរហូតលង់លក់តាមរាងតូច រហូតព្រះអាទិត្យនៃព្រឹកថ្ងៃថ្មីឈានចូលមកដល់ ...
« លោកប្តីអូនសង្ហាណាស់ !» ថេយ៍យ៉ុងភ្ញាក់នៅពេលព្រឹកក៍ឃើញថាខ្លួននៅក្នុងរង្វង់ដៃស្វាមីដូចរាល់ដង ..
« ហឹម ...! អូនភ្ញាក់ហើយ ? » ជុងហ្គុក
« បាទ...! បងចង់ញាុំអីទេចាំអូនទៅធ្វើអោយ » ថេយ៍យ៉ុងចុះពីគ្រែ ថ្នមៗ តាមចរឹកទន់ភ្លន់ និង មិនភ្លេចដើរទៅយកកន្សែងសើម ដែលជុងហ្គុកទុកចោលទៅ ខាងក្រោម
« ញុាំអូន !» ជុងហ្គុកនិយាយញឹកញាប់ជាពាក្យបង្អាប់តែសំរាប់ថេយ៍យ៉ុងគឺ អៀនឡើងក្រហមមុខទៅហើយ ..
« អូនមិនមែនអាហារទេ !» ថាចប់ក៍ដើរចុះទៅខាងក្រោមដើម្បីធ្វើម្ហូបអោយជុងហ្គុកព្រោះនៅជប៉ុននាយធ្វើញឹកញាប់ទៅហើយក៍ដឹងថាជុងហ្គុកចូលចិត្តអាហារជប៉ុនជាងអាហារកូរ៉េផង ...
បន្ទប់អាហារ ..
មេដោះបានមកធ្វើអាហារពេលព្រឹកតាមទម្លាប់តែលើកនេះគាត់ប្រហែលជាខកព្រោះតែ កូនប្រសាត្រកូលចនកំពុងធ្វើតែម្នាក់ឯងឡើងញាប់ដៃជើង .. និងរៀបចំជាស្រេច
« នេះអ្នកប្រុសតូច ធ្វើអីនិង ?» មេដោះ
« ធ្វើ ម្ហូប អោយលោកប្តី !» ថេយ៍យ៉ុងនិយាយទាំងញញឹមពព្រាយ និងមានអាហាតរៀបចំស្រេច ដោយមេដោះនិងអ្នកបម្រើលើកយកចេញមក ..
« អ៊ុំជួយមើលផង .. ខ្ញុំទៅលើសិន !» ថេយ៍យ៉ុងលាងដៃសម្អាតហើយក៍ដើរចេញពីផ្ទះបាយនិង ជួនជាជួបនិងស៊ូហ៊ុន...
« ថេយ៍យ៉ុង!» តាំងពីត្រលប់មកពីជប៉ុន ថេយ៍យ៉ុងនិងស៊ូហ៊ុនមិនដែលនិយាយគ្នាទាល់តែសោះ
« មានអីមែនទេ ?ស៊ូហ៊ុន!» នាយតូចហៅឈ្មោះគេចំៗ ដោយមិនរអែងចិត្តអ្វី ជាហេតុអោយម្ខាងទៀតមានទឹកមុខមិនពេញចិត្តឡើងមក
« នេះអូនហៅឈ្មោះបងពេញតែម្តង ?» ស៊ូហ៊ុន
« ពេលនេះខ្ញុំជាពូតូចថ្លៃរបស់លោក ! ឋានះខ្ញុំក៍ធំជាងលោកដែរ.... តើ ខ្ញុំមិនអាចហៅឈ្មោះចំរបស់លោកបានទេ ?» ថេយ៍យ៉ុងនិយាយទាំងមើលទៅស៊ូហ៊ុនចំៗ តែម្តង
« ហេតុអី ក៍អូនធ្វើបែបនេះ ? ហេតុអីក៍រៀបការជា កញ្ជ្រោងនោះ ?» ស៊ូហ៊ុនសួរទៅថេយ៍យ៉ុងទាំងមិនអស់ចិត្ត
« ជារឿងរបស់ខ្ញុំ ..!» ថេយ៍យ៉ុងឆ្លើយហើយក៍ដើរចេញតែ ត្រូវស៊ូហ៊ុនចាប់ដៃជាប់
« ឬ ព្រោះគេ ជា អ្នកប្រុសទី២ ..មានឋានះខ្ណស់ជាងបងក្នុងផ្ទះនេះមែនទេ ?» ស៊ូហ៊ុនថា អោយថេយ៍យ៉ុងចំ ៗ តែ នាយតូច រលាស់ដៃ ចេញពីគេ
« ខ្ញុំមិនខ្វល់ទេឋានះគេជាអ្វីតែគេជាមនុស្សតែម្នាក់ធ្លាប់នៅក្បែរខ្ញុំ .. មិនថា ខ្ញុំជាមនុស្ស ពិការ ឬ ជាយ៉ាងណា៎ !» ថេយ៍យ៉ុងថា ហើយក៍ដើរឡើងទៅជាន់លើបាត់ ដោយមាន ហាណា នៅ ឈរមើលពីជ្រុងម្ខាងទៀតមក
« ហឹស ! វាគួរតែដល់ពេលហើយដែលយើងបកអាក្រាត ពួកឯង !» ហាណា ..
១ ម៉ោងកន្លងផុតទៅ
បន្ទប់អាហារពោរពេញដោយភាពស្ងប់ស្ងាត់ព្រោះតែវាជាទម្លាប់ទៅហើយ និង ណាមួយម្នាក់ៗ នៅមានរឿងត្រូវដោះស្រាយ..
« លោកប្តី .. នេះអាហារថ្ងៃ !» ថេយ៍យ៉ុងមកជូនដំណើរជុងហ្គុកទៅធ្វើការ និងមានប្រអប់បាយដែលរៀបចំ អោយឌីលែនទទួលយកទៅ ..
« អូនសម្លាញ់ សម្រាកអោយច្រើនទៅ ! ចាំ ល្ងាចបងបងប្រញាប់មកវិញ !» ជុងហ្គុកនិង ថេយ៍យ៉ុងបង្ហាញកាយវិការផ្អែមល្ហែម និងរីករាយជាជាងស៊ូហ៊ុនដែលមិនមានអ្នកណាខ្វល់ខ្វាយ. គេបានត្រឹមលួចមើល ស្របពេលជុងហ្គុកចេញទៅ និង វត្តមាន ថេយ៍យ៉ុងដើរមកបន្ទប់វិញ ..
« ស៊ូហ៊ុន!» ថេយ៍យ៉ុងភ្ញាក់ព្រើតពេលឃើញ ស៊ូហ៊ុននៅមុខបន្ទប់របស់ខ្លួន
« នេះស្រលាញ់គ្នា ណាស់ ! ទាំងគេជាប្តីទី២ របស់អូនទេ !» ស៊ូហ៊ុន
« លោកគ្មានសិទ្ធមកមើលងាយជុងហ្គុកទេ .. ហើយមេត្តា ចេញពីបន្ទប់ខ្ញុំទៅ !» ថេយ៍យ៉ុង
« ហឹស តើវាល្អជាងបងកំរិតណា៎. វាអាចធ្វើអោយឈ្លក់វង្វេងនិងវាដល់កំរិតនេះ !» ស៊ូហ៊ុនមិនត្រឹមនិយាយថែមទាំងទាញដៃរាងតូចទៅក្នុងបន្ទប់ទៀត
« ស៊ូហ៊ុនលោកធ្វើអី .. លោកឆ្កួតហើយ លែងខ្ញុំ !» ថេយ៍យ៉ុងភ័យយ៉ាងខ្លាំងពេលដែលត្រូវគេធ្វើមកលើខ្លួនបែបនេះ ព្រោះវាលឿនពេក ជាពិសេសពេល រាងកាយតូច ត្រូវកញ្ចក់ទៅលើគ្រែ
« នេះជាគ្រែអូន និងវា. តែពេលនេះបងនិងធ្វើអោយវាជាគ្រែរបស់ពួកយើង !» ស៊ូហ៊ុនទាញ កន្រ្តាក់អាវ ខ្លួនឯង និងឡើងទៅទ្រិបលើរាងតូចភ្លាមៗ
« អាយ ... អត់ទេ លែងខ្ញុំ ... ជួយផង ! ជុងហ្គុកជួយអូនផង លែង !» ថេយ៍យ៉ុងទាំងរើនិងពង្រាស់គ្រប់បែបយ៉ាងហើយថែមទាំងធាក់ ស៊ូហ៊ុនចេញទៀត
ព្រូស ....
រាងតូចស្រវេស្រវា ងើបឡើងរត់ទៅទ្វារតែត្រូវស៊ូហ៊ុនងើបទាន់ទៅទាញមកវិញ
«អូនធ្លាប់ជាប្រពន្ធបង ... បើគ្រាន់បម្រើបងម្តងទៀតក៍មិនអីដែរ !» ស៊ូហ៊ុនទាញថេយ៍យ៉ុងមកកាន់គ្រែវិញ
« អាយអត់ទេ ... ខ្ញុំមិនមែនប្រពន្ធលោកទេ ... ហើយក៍មិនធ្លាប់ជាប្រពន្ធលោកដែរ !» ថេយ៍យ៉ុងស្រែកដាក់ ស៊ូហ៊ុនធ្វើអោយភាំងបន្តិច តែរាងកាយមាំដែលកំពុងទ្រោបលើថេយ៍យ៉ុងត្រូវទាញកន្រ្តាក់ភ្លាម
« អាចង្រៃ ... ឯងចង់ធ្វើអីប្រពន្ធយើង !» ជុងហ្គុកដាល់ ស៊ូហ៊ុន២ /៣ ដៃ. បើគេកុំភ្លេចឯកសារ ... គេក៍មិននឹកស្មានថា និងមានរឿងបែបនេះលើប្រពន្ធរបស់គេឡើយ
« គេទើបជាប្រពន្ធខ្ញុំ ! » ស៊ូហ៊ុននិយាយហើយក៍ត្រូវជុងហ្គុកដាលើមួយដៃទៀត និងងើប ឡើងដើរទៅ យក ដវដាក់តាំង ..
« ជុងហ្គុក!» ថេយ៍យ៉ុងស្លុតបន្តិចនិងងើបទៅអោបរាងក្រាស់ភ្លាម ...
« អូនសម្លាញ់លែងបង !» ជុងហ្គុក
« អត់ទេ ! បងកុំធ្វើបែបនេះ ... បើបងធ្វើបែបនេះបងនិងមានបញ្ហា !» ថេយ៍យ៉ុងយំអោបជុងហ្គុកនិងមើលទៅ ស៊ូហ៊ុនដែលឈាមមាត់ ស្របពេល លោកចននិងអ្នកស្រីចនចូលមកល្មម
« លោកប៉ា អ្នកម៉ាក់ !» ស៊ូហ៊ុន
« នេះមានរឿងអី ! អាយ ស៊ូហ៊ុនមិចក៍បងមកនៅទីនេះ !» ហាណា ធ្វើជាភ្ញាក់ទាំងដែលនាងដឹងគ្រប់យ៉ាង
« សួរកូនប្រុស របស់បងទៅថា គេមានបំណងអីលើប្រពន្ធខ្ញុំ !» ជុងហ្គុកនៅតែកាន់ដាវមុខស៊ូហ៊ុនដែលប្រុងងើបឡើង
« ឯងដណ្តើមប្រពន្ធយើង... គេជាប្រពន្ធយើងតាំងពីដំបូង !» ស៊ូហ៊ុនច្រណែនឡើងឆ្កួតលីលា និងចង្អុលទៅ ថេយ៍យ៉ុង
ផាច់ ...
មួយដៃពីរាងតូចទៅលើផ្ទៃមុខដែលមានស្នាមជាំរួចទៅហើយ
« ខ្ញុំមិនមែនជាប្រពន្ធលោកទេ ...! ពួកយើងក៍បានលែងលះគ្នារួចហើយដែរ គឺលោកទេជាអ្នកសុំខ្ញុំលែងលះ ឬ លោកបាត់បង់ការចងចាំហើយ ?» ថេយ៍យ៉ុងនិយាយយ៉ាងអង់អាចនិងមើលទៅ អ្នកក្នុងគ្រួសារចនជាពិសេស អ្នកស្រីចនដែលជាអតីតម្តាយក្មេក
« តើខ្ញុំនិយាយត្រូវទេ បងថ្លៃ ?» ពីម៉ាក់ក្មេកមកជា បងថ្លៃ ជាពាក្យហៅបញ្ឈឺចិត្ត ធ្វើអោយ គ្រប់គ្នា មិនហ៊ានសម្លឹងមើលរាងតូចឡើយ ...
« បង...!» ស៊ូហ៊ុនបម្រុងកាន់ដៃថេយ៍យ៉ុងតែត្រូវជុងហ្គុកទាញរាងតូចមកអោបយ៉ាងជាប់ ...
« ប្រពន្ធយើង .. ឯងគ្មានសិទ្ធមកប៉ះទេ , យើងចាត់ទុកថា មិនមានរឿងនេះ នៅថ្ងៃនេះ .. តែបើឯងហ៊ាននៅជិតប្រពន្ធយើង , យើងនិងសម្លាប់ឯងដោយមិនខ្វល់ថា ឯងជា ត្រកូល ចនម្នាក់ដែរឡើយ !» ជុងហ្គុកនិយាយហើយក៍ទាញថេយ៍យ៉ុងទៅជាន់ខាងក្រោម
« អាកូនចង្រៃ , ធ្វើអី មិនមើលមនុស្សទេយ៉ាងមិច !» លោកចនក៍អាម៉ាស់មុខ ពេលជុងហ្គុកនិយាយចំ បែបនេះទើបបានត្រឹមដើរចេញ ដោយមានអ្នកស្រីចនតាមទៅដែរ
« គេមិនមែនជាប្រពន្ធបង ..តាំងពីដើមមកហើយ !» ហាណា
« អូនមានន័យថាយ៉ាងមិច ?» ជុងហ្គុក

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now