ភាគ ៤៨
អរុណរះនាព្រឹកព្រលឹម បង្ហាញរាងកាយតូចស្រស់កំពុងគេងផ្កាប់មុខលើគ្រែដែលមានខ្លួនប្រាណទទេរស្អាត មានតែស្នាកស្នាមសង្រ្គាមស្នេហ៍
« អូនសម្លាញ់ !» ជុងហ្គុកផ្លាស់ប្តូរសម្លៀកបំពាក់ថ្មីហើយដើរចេញមកក៍ឃើញតែអ្នកដែលនៅជាមួយខ្លួនពេញមួយយប់កំពុងគេងលក់នៅឡើយ
« ឈប់ទៅ... សុំអង្វរ !» សម្លេងងុលៗ ព្រោះផ្ទប់មុខនិងខ្នើយ និយាយមិនយល់ភាសា
« អូនគេងទៅ ហើយបងទុកលុយខ្លះអោយអូននៅលើតុ មិនបាច់អោយអូនទៅធ្វើការទេ ចាំល្ងាចបងទិញអាហារមក !» ជុងហ្គុកថើបថ្ពាល់តូចហើយទុកលុយមួយដុំ នៅក្បែរគ្រែនិងដើរចេញមកក្រៅប្រទះភ្នែកជាមួយកូនតូច
« ប៉ាធំ... ឯណា ហ្សីហ្សី ?» អាសឺ រត់មកអោបជើងនាយក្រាស់ ហើយក៍ងើយមុខញញឹមដាក់
« កូនប៉ា មើលថែ ប៉ាតូចណា៎ ប៉ាតូចមិនស្រួលខ្លួន ប៉ាមិនចង់អោយប៉ាតូចទៅធ្វើការហត់ទេ ខ្លាចគេធ្វើបាប !» ជុងហ្គុកនិយាយហើយក៍ងើបចាកចេញទៅ
« តែ ហ្សីហ្សី រឹងមាំណាស់ ហើយក៍មិនធ្លាប់ទុកអោយមានជី......!» សម្លេងតូចនោះត្រូវបញ្ឈប់យ៉ាងលឿន ដោយអ៊ុំស្រី ដែលរត់មកបំបិទមាត់ អាសឺ
« មិញ កូននិយាយអី ?»ជុងហ្គុកងាក មកខ្វាច់ ទាំងមានឌីលែននៅឈរមុខទ្វារចាំស្តាប់ដូចគ្នា
« គឺ ក្មេងៗ ចេះតែនិយាយទេលោក .» អ៊ុំស្រី
« ចន.... ជុងហ្គុក... លោកទុកខ្ញុំជាស្អីហា៎ !» សម្លេងស្រែកពីក្នុងបន្ទប់មក ជាមួយទ្វារត្រូវបើកឡើង
« ចៅហ្វាយ ប្រយ័ត្ន ? ...!» ឌីលែន រត់យ៉ាងលឿនមកទាញ ជុងហ្គុកចេញពី ការគប់របស់រាងតូចតែអ្វីក៍មិនធ្វើអោយគេឯងភាំង គឺ ជើងស្រឡូនស្អាតដែរ បង្ហាញ ព្រោះម្ចាស់សមីខ្លួន រុំតែកន្សែងចេញមក ..
« ថេយ៍យ៉ុង? មិចអូនចេញមកទាំងបែបនេះ ?» ជុងហ្គុកខឹងឡើងក្រពុលរាងកាយដែលគេហួងហែងកំពុងឈរច្រត់ចង្កេះកណ្តាលផ្ទះ
« នេះជាស្អី ? លោកគិតថា ខ្ញុំជាប្រុសលក់ខ្លួនឬ យ៉ាងមិច ?» ថេយ៍ហ្ស៊ីបាច លុយមួយដុំដែលជុងហ្គុកអោយនោះ ទៅចំកណ្តាលមុខគេតែម្តង សូម្បីឌីលែនក៍ភ្ញាក់ផ្អើលដូចគ្នា
