ភាគ៣

3.7K 158 1
                                        


ភាគ៣
ក្នុងឡាន ...
« អ្នកមីង ... ! នេះមិនមែនជាផ្លូវទៅផ្សារទំនើបទេ !» ថេយ៍យ៉ុងដែលមើលតាមផ្លូវរហូត ... ក៍សួរឡើង
« យើងមានការងារត្រូវធ្វើសិន ចាំនាំឯងទៅដើរផ្សារ !» ជូណា
« ចៅហ្វាយ ! ពួកយើងមកដល់ហើយ !» ឌីលែន ដែលជាកូនចៅ បានប្រាប់ទៅ ជូណា ដែល កំពុងលើកសក់ចង់ មើលទៅនាងពិតជាដូចនារីដែលមានអំណាចម្នាក់...
«ទីនេះជា ? ក្រុមហ៊ុន ត្រកូល គីម ?» ថេយ៍យ៉ុងមិនធ្លាប់មកក្រុមហ៊ុនអ្នកជាឪពុកសូម្បីម្តង ហើយនេះជាលើកទីមួយដូចគ្នាដែលគេមក..
« យ៉ាងមិច ? មិនស្គាល់ ក្រុមហ៊ុនរបស់ឪពុកឯងទេឬយ៉ាងមិច ?» ជូណាអោនមើលអ្នកដែលមានទឹកមុខក្រៀមក្រំ បន្តិច ហើយ ក៍ទាញ ដើមដៃគេអយដើរទៅជាមួយ
« អ្នកមីង .. អ្នកមីងមកទីនេះធ្វើអី? » ថេយ៍យ៉ុង
« មានការងារដែរត្រូវធ្វើទើបមក បើមិនមាន យើងមិនមកជាន់ទេ !» សម្តី ផ្តាច់ការហើយមុតធ្វើអោយ ថេយ៍យ៉ុងលេបទឹកមាត់ផ្សើមបំពងករ...
« សួស្តី .. អ្នកនាង ចន!» បុគ្គលិកក្រុមហ៊ុនស្គាល់គេច្បាស់ ហើយក៍មិនមានអ្នកណាហ៊ានជំទាស់និងគេដែរ
« យើងមករកលោកគីម !» ជូណានិយាយហើយបុគ្គលិកក៍នាំគ្នា ស្វាគមន៍នាងនិងនាំទៅ បន្ទប់ប្រជុំដែលមាន ម្ចាស់ភាគហ៊ុនជាច្រើនរង់ចាំ ..
« លោកប៉ា !» គ្រាន់តែឃើញអ្នកជាពុកភ្លាម ថេយ៍យ៉ុងក៍បម្រុង ស្ទុះទៅរកគាត់បើ កុំមាន ជូណាទាញ ដៃនាយតូចជាប់
« សូមអញ្ជើងអ្នកនាងចនអង្គុយចុះសិនទៅ !» លោកគីម ហាក់មិនខ្វល់និងកូនប្រុសស្រាប់ទៅហើយ ព្រោះអ្វីដែលគាត់ចង់បានគឺ ការរួមសហការជាមួយក្រុមហ៊ុនត្រកូលវ៉ាង
«ប្អូនជីដូនមួយសុខសប្បាយទេ ?» ណាហាន
« សួស្តី បង ជីដូនមួយ !» ថេយ៍យ៉ុងធ្វើការអោនគោរព អ្នកដែលមើលមកគេដោយស្នាមញញឹមចម្លែក ហើយគេក៍ជា គូដណ្តឹងរបស់ គីម ជីង ( ប្អូន ថេយ៍យ៉ុង)
« សុំទោសដែលមិនបានចូលរួមពិធីមង្គលការរបស់ឯងព្រោះបងរវល់នៅសៀងហៃ ទើបមកដលើ កណ្តាលយប់មិញដូចគ្នា !» បើតាម ការនិយាយស្តីក៍អ្នកមិនដឹងអាចនិយាយបានថា ជាបងជីដូនមួយដែលស្រលាញ់ប្អូនណាស់ តែមិនមែនសំរាប់ថេយ៍យ៉ុងឡើយព្រោះគេ មិនចង់មានរឿងជាមួយ ហានី​នៅរឿងដដែរៗ ហើយពេលនេះគេក៍បានរៀបការរួចដូចគ្នា
« កុំនិយាយរឿងអត់ប្រយោជន៍ពេក ...!» ជូណាស្រែកមួយឃ្លា សឹងធ្វើអោយគ្រប់គ្នា ញ័រអស់ទាំងប្រាណទៅហើយ
( ងាប់ហើយ ! នេះចៅហ្វាយស្រីខឹង ? ) អង្គរក្សរបស់ ជូណា បានត្រឹមលេបទឹកមាត់ព្រោះពេលដែលជូណាខឹងឡើងមកគឺគួរអោយខ្លាចយ៉ាងខ្លាំង
« សុំ.. សុំទោស អ្នកមីង !» ថេយ៍យ៉ុងផ្ទាល់ក៍ខ្លាចនិងសម្លេងរបស់ នារីម្នាក់នេះ ឬ នេះហើយជាហេតុផល ដែលនាងមើលទៅឃោឃៅរនិង ព្រៃផ្សៃ ?
« បាទ.. បាទ អ្នកនាងតូច ! នេះឯកសារ ..! » លោកគីម ក៍មិនគិតយូរ. គំរោង ខនដូ នេះ គេព្យាយាមយ៉ាងខ្លាំងព្រោះជាតំបន់សេដ្ឋកិច្ចពិសេស ហើយដីទាំងនោះក៍នៅក្រោមអំណាចត្រកូលវ៉ាងស្រាប់ទៅហើយ
« បានហើយ ... នេះ ថេយ៍យ៉ុងចុះទៅ !» ជូណា បាន សុីញ៉េរួចហើយក៍ ស្រាប់គេហុចក្រដាសនោះទៅអោយថេយ៍យ៉ុងម្តង
« ខ្ញុំ ? ហេតុអ្វីខ្ញុំត្រូវសុីញ៉េ ?» ទាំង លោក គីម និង ប៉ៃ ជីវ ក៍មិនយល់ តាំងពីដំបូងដែលថេយ៍យ៉ុងមកជាមួយនិង ជូណាតែម្តង
« ឯងជា កូនប្រសារត្រកូលចន... ហើយនេះ ប្តីឯងរវល់ ក៍ឯងសុីញ៉េ ទទួលហ៊ុនជំនួសទៅ ! » ជូណាមិននិយាយច្រើនទេ ក៍ចាប់ដៃថេយ៍យ៉ុងហើយកាន់ប៊ិច សុីញ៉េ ហើយគេក៍ក្រោកឈរ ត្រៀមចាកចេញ ..
« បើ អស់ហើយយើងទៅ !» ជូណា
« អឺ អ្នកនាងតូច ! ខ្ញុំ សុំនិយាយជាមួយកូនប្រុស ខ្ញុំមួយភ្លែតបានទេ ?» លោកគីម និយាយដោយសម្លេងមាំ. ជូណាក៍បានមើលមុខឪពុកកូនឆ្លាស់គ្នាហើយក៍និយាយយ៉ាងខ្លី
« បាន តែ ១0 នាទី ! ខ្ញុំមិនចូលចិត្តនៅកន្លែងណាយូរៗ ទេ ! ហើយជាពិសេស មនុស្សរឿងច្រើន !» ថា ហើយ គេក៍ចាកចេញជាមួយអង្គរក្សភ្លាមដោយមិនគិតនិងងាកមើលអ្នកណាឡើយ ដែល ណារ៉ាក៍ចាកចេញទៅព្រោះលោកគីម បានអោយគេទៅចាំសិន
« ទើបតែរៀបការបានមួយថ្ងៃសោះ .. ឯងអាចយកចិត្ត ស្រីឆ្នាស់ដូចជា ចនជូណា បាន. នេះជាកូនប្រុសដែលខ្ញុំចិញ្ចឹម ពិតមែនឬ ?» លោកគីម ថាអោយថេយ៍យ៉ុងដែល នាយតូចបានត្រឹមតែអោនមុខចុះប៉ុណ្ណោះ ..
« លោកប៉ា មានរឿងនិយាយតែប៉ុននេះទេ ? ចឹងខ្ញុំ សុំទៅវិញហើយ !» ថេយ៍យ៉ុង
« យើងនិយាយមិនទាន់ចប់ទេ ! ថេយ៍យ៉ុង!» លោកគីម ស្រែកភ្លាម ធ្វើអោយ នាយតូចឈរញ័រជើងយ៉ាងខ្លាំង.
« ឯងជាកូនប្រុសល្អរបស់យើង ... ហើយឯងក៍ត្រូវសងគុណយើងច្រើនជាងនេះ មិនមែនត្រឹមឯកសារមួយសន្លឹកនេះទេ .. ឯងយល់ទេ ?» លោកគីម និយាយហើយក៍ ហុចឯកសារច្បាប់ផ្សេងអោយទៅថេយ៍យ៉ុង
« នេះ ? ... ជាអ្វី ?» រាងតូចបើកភ្នែកធំៗ ពេលមើលឯកសារដែលឪពុកខ្លួនហុចអោយ. ទឹកភ្នែកនៃភាពឈឺចាប់ក៍ហូរចុះមកភ្លាមព្រោះជាឯកសារពិនិត្យសុខភាពរបស់ ថេយ៍យ៉ុងនិងនិយាយពីការអាចពពោះបាន ..
« បើឯងកុំជាកូនយើង,ជាកូនប្រុស ច្បង ហើយអាចមានកូនបាន... ឯងគិតថា គ្រួសារចនចង់បានយកទៅក្នុងគ្រួសារគេមែនទេ ? ចាំក្នុងខួរក្បាលល្ងង់របស់ឯងទៅ ថា កំឡុងពេល ៣ ខែ ឯងត្រូវមានកូនជាមួយស៊ូហ៊ុនអោយបាន ហើយ កូនឯងនិងជាទាយាទ របស់ ត្រកូលចន!» លោកគីម
« លោកប៉ាធ្វើបែបនេះធ្វើអ្វី ? » ថេយ៍យ៉ុងងើយមុខមើលឪពុកទាំងឈឺចាប់ ដែលខ្លួនមាននាមជាអ្នកប្រុសធំគ្រួសារអ្នកមាន តែបែរជាមិនមានតម្លៃអ្វីសោះតែម្តង..
« យើងត្រូវការទ្រព្យសម្បត្តិគ្រួសារចន.. យើងមិនអោយគ្រួសារចនឈរ លំដាប់លេខមួយឡើង ហើយចាំក្នុងខួររបស់ឯង បើឯងហ៊ានតែនិយាយរឿងនេះ , យើងក៍មិនទុកឯងដែរ ថេយ៍យ៉ុង!» លោកគីម និយាយសម្តីមួយឃ្លាយ៉ាងឃោឃៅរបំផុត ដែលអ្នកជាឪពុកមិនគួរនិយាយជាមួយកូនឡើយ
« លោកប៉ា ?»
ចំណតឡាន ..
ថេយ៍យ៉ុងបានរត់បណ្តើរយំបណ្តើរចុះមកវិញបន្ទាប់ពីដឹងពីគោលបំណងរបស់អ្នកជាឪពុកក៍មិននឹកស្មានដូចគ្នាថាជីវិតគេគឺត្រឹមជាឧបករណ៍សំរាប់ដោះដូរពេលមានប្រយោៈន៍គេក៍លើកដំកល់កន្លែងខ្ពស់ពេលដែលអស់ប្រយោជន៍ក៍បានត្រឹមជាសំរាមដែលគេខ្ពើមរអើមទៅវិញ ...
« អាយ.. អ្នកណា ?» ថេយ៍យ៉ុងស្រែកដោយការភ្ញាក់ផ្អើលបន្តិចពេលត្រូវដៃអ្នកណាចាប់ទៅកៀនជញ្ជាំង ..
« មកនេះ.....!» ណាហាន
« បងជីដូនមួយ?» ថេយ៍យ៉ុង
« ពេលដែលយំក៍ស្អាត .. យើងពិតជាសោកស្តាយណាស់ដែលឯងក្លាយជាប្រពន្ធអ្នកដទៃទៅវិញ !» ណាហានចាប់ដៃរបស់ថេយ៍យ៉ុងជាបើសឹងកម្រើកមិនបាន តែ ភ្នែករបស់គេកំពុងរ៉េរ៉ា មើលដងខ្លួនតូចច្រលឹងដែលក្នុងកណ្តាប់ដៃ ..
« បងជីដូនមួយ... លែង .. លែងខ្ញុំទៅ !» ថេយ៍យ៉ុងទាំងភ័យខ្លាចនិង វិលវ៉ល់ទៅហើយ តែណាហានមិនគិតថានិងស្តាប់ឡើយថែមទាំងនិយាយចំអកថែមទៀត
« ហឹស.. តែយើងប្រហែលមិនស្តាយទេបើឯងជួយយើងអោយបាននាង.... !» សម្តីរបស់ណាហានធ្វើអោយថេយ៍យ៉ុងងើយមុខឡើងមើលទៅគេ
« នាង ?.. អ្នកណា ?»
« ចន​ ជូណា នោះអី ! យើងមិនដែលឃើញអ្នកណាទាំងស្អាតនិងឆ្មើងបែបនេះឡើង បើបានឡើងគ្រែជាមួយនាងប្រហែលជារោលរាល!» ទឹកមុខព្រានបង្ហាញអោយឃើញហើយក៍មិនមែនលើកទីមួយឡើងដែលថេយ៍យ៉ុងបានឃើញ
« បងជីដូនមួយ ? បងនិយាយស្អីនិង ... ! បានហើយលែងខ្ញុំ ហើយក៍កុំគិតថាចង់ធ្វើអី អ្នកមីងតូចអោយសោះ. បងក៍ឃើញក៍ដឹងថា ត្រកូលវ៉ាងបែបណា ហើយក៍កុំគិតនិងក្បត់ គីម ជីវ !» ថេយ៍យ៉ុងរលាស់ដៃរបស់ខ្លួនពី ណារ៉ាក៍ជួនពេលដែល មានអង្គរក្ស របស់ ជូណារត់តាមរកនាយដូចគ្នា
« អ្នកប្រុសតូច ?អ្នកប្រុសតូចនៅឯណាបាទ ?» សម្លេងឌីលែនលាន់លឺជាន់ចំណតឡាន ធ្វើអោយ ណាហានប្រលែងដៃដូចគ្នា ដោយខ្លាចថាខូចផែនការរបស់ខ្លួន
« ហឹស .. យើងប្រាប់ឯងទៅចុះថា នាងប្អូនល្ងង់របស់ឯងគ្មានថ្ងៃជឿសម្តីឯងទេ. បើចង់សុខខ្លួនជាអ្នកប្រុសតូចត្រកូលចនកុំចង់ប្រឆាំងជាមួយយើង !» ថាហើយណាហានក៍រត់ទៅក្នុងបាត់ទុកអោយថេយ៍យ៉ុងទន់ជង្គង់ភ័យនិងអ្វីដែលបានលឺ
« អ្នកប្រុសតូច ? អ្នកប្រ្សមិចក៍មកនៅទីនេះ ? ចៅហ្វាយស្រីអោយមកតាម អ្នកប្រុសតូច !» ឌីលែនបានស្ទុះមកទាញថេយ៍យ៉ុងអោយក្រោកឈរឡើងហើយគ្រានាយតូចចេញទៅ ងែគេក៍បានឃើញស្រមោលអ្នករត់ទៅក្នុងអាគារអំបាញ់មិញដូចគ្នា
« ខ្ញុំមិនអីទេ ' អ្នកមីងប្រហែលជាខឹងខ្លាំងហើយ !» ថេយ៍យ៉ុងញញឹមមិនសមព្រោះអាចដឹងខ្លះពីអត្តចរឹករបស់ ជូណា ហើយនេះក៍មិនមែម ១0 /១៥ នាទីដែរ
« ខ្ញុំក៍មិនដឹងដូចគ្នា !»
ក្នុងឡាន ..
« មានអីនិយាយឬអត់ ? » សម្លេង មាំនិយាយពេលដែលថេយ៍យ៉ុងចូលមកដល់ក្នុងឡាន
« គឺ ថាគ្មានទេ !» ថេយ៍យ៉ុងមិនហ៊ានមើលមុខជូណាទេ តែក៍អាចដឹងថា ប្រហែល អាក្រក់ខ្លាំងព្រោះសូម្បីអង្គរក្ស ក៍ទាញរនាំងបិទ ចន្លោះ មិនអោយឃើញថែមទៀត
« ឯងដឹងទេ ថាយើងមិនចូលចិត្តមនុស្សទន់ខ្សោយ !» ជូណាងាកទៅថាអោយថេយ៍យ៉ុងដែលអង្គុយអោនមុខ
« ខ្ញុំ ... ខ្ញុំ !» ថេយ៍

« អាចង្រៃនោះវាធ្វើស្អីឯង !» ជូណាសួរម្តងទៀតហើយថេយ៍យ៉ុងក៍កាន់តែភ័យ
« យើងសួរថា វាធ្វើស្អីឯង !» សម្លេងមាំស្រែកម្តងទៀង
« មិន..មិនបានធ្វើអ្វីទេ ... អាយ អ្នកមីង !ឈឺ !» ថេយ៍យ៉ុងស្រែកពេលដែលម្រាមស្រឡូនលុកមកច្របាច់ករគេ
« ឯងនៅកុហកយើងទៀត !» ជូណា បន្តឹងដៃបន្តិចតែក៍មិនខ្លាំង ..
« ខ្ញុំ.. ខ្ញុំ មិនបានកុហកទេ!» ថេយ៍យ៉ុង
« យើងឃើញពេញភ្នែកថាវា ប៉ះឯង !» ជូណាស្រែកហើយក៍ក្រឡេកឃើញករដៃរបស់រាងតូចឡើងស្នាមជាំ..
« នេះស្អី !» ជូណាលើកដៃរបស់រាងតូចហើយគេក៍ស្រកទឹកភ្នែកចុះមក ..
« អ្នកណាអោយឯងយំ ! ឆាប់និយាយមកថាវានិយាយស្អីជាមួយឯង ឬ ត្រូវការអោយយើងទៅ បំបែកក្បាលវាអោយអស់សង្ស័យ ?» ជូណានិយាយហើយក៍ឃើញថេយ៍យ៉ុងក្រវីក្បាលទាំងទឹកភ្នែកសស្រាក់ទើបគេព្រលែងដៃពីករ សរខ្ចី ដែល ភ័យរហូតអង្គុយខិតឆ្ងាយសឹងតែចេញក្រៅទ្វារទៅហើយ
« គឺ មិនមានអ្វីទេ.. គាត់ គាត់ គ្រាន់តែពេញចិត្តអ្នកមីង អាយ ... អ្នកមីង !» ថេយ៍យ៉ុងនិយាយមិនទាន់ចប់ផងក៍ត្រូវកំលាំងរបស់ស្រីកំណាច ទាញទៅជិតខ្លួនហើយក៍ថើបបំបិទមាត់នោះ ...
« ហឹម ...! »
« យើងមិនខ្វល់ទេថា វា ជាអ្នកណា ហើយក៍មិនខ្វល់ដូចគ្នាថាវា និយាយបែបណាពីយើង .. តែបើវា រញ៉េរញ៉ៃ ពេក មានតែវិធីមួយទេ គឺ ងាប់ !» សម្តីនេះមិនមែនតែថេយ៍យ៉ុងទេ ដែលលឺ សូម្បី តែ កូនចៅគេដែលអង្គុយពីមុខក៍អត់មិនបាននិងលេបទឹកមាត់ដូចគ្នា
« ចៅហ្វាយ ស្រី បាទ ! អញ្ជើញទៅណា បន្ត !» ឌីលែន ព្យាយាមណាស់សំរាប់ការសួរមកអ្នកខាងក្រោយ តែអ្វឋិដែលលឺ សឹងធ្វើអោយគេ បោកក្បាលនិង ចង្កូតឡាន
« ទៅផ្ទះ ឯងទេដឹង! យើងប្រាប់ហើយថា ទៅផ្សារទំនើប !» ជូណា ..
( គាត់ទាំងកាច និង ព្រៃផ្សៃ តែហេតុអ្វី ក័គាត់ក្លាយជានារីបែបនេះទៅវិញ ?) ថេយ៍យ៉ុងលួចមើលជូណាតាមកន្ទុយភ្នែក តែពេលដឹងខ្លួនដូចមានអ្វីកំពុងរិតគេ ហើយកហរឡេកមកចង្កេះរបស់ខ្លួនក៍ឃើញថាម្រាមដៃមាន ថ្នាំក្រចកក្រហម ស្រស់ កំពុងរិតចង្កេះតូចនេះ ហើយថែមទាំងអង្អែលត្រកៀកគេទៀត
« អ្នកមីងជា សត្វចម្លែក ?»

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now