ភាគ៤៦
ក្រុមហ៊ុនចន..
« សម្រេចថា គំរោងនេះនុងចាប់ផ្តើមហើយណា៎ ?» ថេយ៍យាអង្គុយមើលឯកសារទាំងសងខាង ភាពម៉ត់ចត់ និងមុឺងម៉ាត់ មិនបានអោយ ស៊ូហ៊ុននិងជុងហ្គុកមើលឃើញពីរូបរាង ថេយ៍យ៉ុងក្នុងរាងកាយនេះឡើយ
« បាទ! ហើយក៍សង្ឃឹមថា ការសហការណ័លើកនេះនិងបានផលល្អដូចគ្នា !» ស៊ូហ៊ុន
« បាទ ...! ហើយនេះក៍លិខិតអងញជើញពួកលោកទៅពិធីខួបកំណើតអ្នកម៉ាក់ខ្ញុំនៅខែក្រោយដូចគ្នា .. អូ៎ មួយទៀតសង្ឃឹមថា ពួកលោកនិងនាំក្រុមគ្រួសារទៅជាមួយដែរ !» ថេយ៍យា និយាយពីបំណងខ្លួននិងរៀបចំចាកចេញទៅ តែមិនដឹងថាហេតុអ្វីបែរជា ស៊ូហ៊ុននិយាយតបវិញ
« តើខ្ញុំអាចអញ្ជើញលោកទៅពិសារបាយផ្ទះខ្ញុំមួយពេលបានទេ ?» ស៊ូហ៊ុន
« ស៊ូហ៊ុន?» ជុងហ្គុកក៍មិននឹកស្មានថា ស៊ូហ៊ុនហ៊ានធ្វើអីតាមចិត្តនៅមុខគេបែបនេះសោះ
« ផ្ទះលោក ? ភូមិគ្រិះចនអញ្ចឹងឬ ?» ថេយ៍យា
« បាទ... អឺ គឺថា ខ្ញុំចង់អោយលោកជួបមនុស្សម្នាក់ !» ស៊ូហ៊ុន
« អ្នកណាគេ ? តើគេមានសារះសំខាន់អោយខ្ញុំជួបដែរ ?» ថេយ៍យា
« បើថា មានក៍បាន ... ឬ ថាមិនមានក៍ថាបាន!» សម្តីនោះធ្វើអោយនាយតូចលើកចិញ្ចើម រាងចម្លែកបន្តិចដែរ
« ok ខ្ញុំនិងទៅតាម សំណូមពរលោកទៅចុះ !» ថេយ៍យា ..
« ចាំខ្ញុំប្រាប់អ្នកផ្ទះថាមានភ្ញៀវពិសេស ចូលរួម » ស៊ូហ៊ុនជូនថេយ៍យាដល់មុខទ្វារក៍ងាកមកជួននិងជុងហ្គុក
« នេះឯងចង់ធ្វើអី ស៊ូហ៊ុន?» ជុងហ្គុក
« ខ្ញុំក៍ចង់ដឹងដូចគ្នា ថា គេជាថេយ៍យ៉ុងពិតឬ អត់ ?» ស៊ូហ៊ុន
« មិនអាចទេ ....!»
« មិនអាច ឬ ព្រោះពូតូចគិតថា ថេយ៍យានោះទើបជា ថេយ៍យ៉ុង?» ស៊ូហ៊ុន
ការជជែកវែកញែកនោះលឺដល់អ្នកទើបចាក់ចេញមិនទាន់ផុតទ្វារដូចគ្នា ធ្វើអោយមានលេចស្នាមញញឹមឃោឃៅឡើងមក ..
« វាពិតជាសប្បាយណាស់ ពេលដែលអាចធ្វើអោយ យាគូសា វិលវ៉ល់ បែបនេះ !»
