ភាគ៤៥ពេលវេលាពិតជាដើរលឿនហើយសឹងមិនគួរអោយជឿថា ចនជុងហ្គុកកំឡោះសង្ហាអង្គនាយក ក្រុមហ៊ុនធំ ហ៊ានបរិច្ចាគខួរឆ្អឹងអោយក្មេងប្រុសម្នាក់ដែលមិនទាន់ដឹងប្រវត្តិអ្វីសោះ
« នេះចៅហ្វាយយើង... ហេតុអីក្លាយជាគ្មានការពិចារណា៎ !» ឌីលែន សម្លឹងមើលមុខ ថេយ៍ហ្ស៊ីដែលឈរមើល កូនប្រុសដែល កំពុងគេងលើគ្រែជាប់ជាមួយ ជុងហ្គុក
« នែ លោកបានហើយ ! ចាំអោយបងថ្លៃ ដឹងខ្លួនសិនទៅ !» ចាង លីង លីង ក៍មិនចូលចិត្តដែលឃើញ វត្តមានអហនកមានមុខមាត់ដូចបងប្រុសខ្លួននៅទីនេះទាំងការពិតបានបង្ហាញយ៉ាងច្បាស់
« ខ្ញុំ... ខ្ញុំបាននិយាយហើយថា ខ្ញុំមិនមែនជា ថេយ៍យ៉ុងទេ ហើយ អាសឺក៍មិនមែនជាកូនគាត់ !» ថេយ៍ហ្ស៊ីអង្អែលមុខកូនប្រុស ដែលទទួលបានការវះកាត់យ៉ាងត្រឹមត្រូវរួចហើយ
« យើងនិងសើបអោយដឹងថា ពួកនាយជាអ្នកណា ! មានបំណងអីជាមួយត្រកូលចន!» ឌីលែន និយាយស្រាប់តែ ក្រឡេកឃើញ ចៅហ្វាយខ្លួនដឹង ខ្លួនឡើងមកដូចគ្នា
« បងថ្លៃ ?» លីងលីង
« អូយ ... នេះខ្ញុំនៅឯណា !» ជុងហ្គុកនិយាយតិចៗ ស្របពេលក្រឡេកទៅឃើញ នាយតូចឈរនៅ គ្រែមួយទៀត
« អាសឺ ? អាសឺ យ៉ាងមិចហើយ ?» ជុងហ្គុក
« គេមិនអីទេចៅហ្វាយ ! ចៅហ្វាយបារម្ភពីខ្លួនឯងទៅ !» ឌីលែន និយាយហាក់ មានកំហឹងធ្វើអោយ ជុងហ្គុកមានចំងល់ព្រោះកូនចៅម្នាក់នេះមិនដែលមានកាយវិការបែបនេះឡើយ
« នេះឯងហ៊ាននិយាយបែបនេះជាមួយយើង ?» ជុងហ្គុក
« អត់ទោស ចៅហ្វាយ តែ វាក៍ជាការពិត. ខ្ញុំមិនដឹងថាអ្វីដែលបណ្តាលអោយចៅហ្វាយសម្រេចចិត្តគ្រប់យ៉ាងលឿនបែបនេះទេ !» ឌីលែនធ្វើការអោនសុំទោស ដល់ជុងហ្គុកធ្វើអោយសមីខ្លួនមីងមាំងដូចគ្នា
« លោក ...! » ថេយ៍ហ្ស៊ីដើរមកជិតហើយក៍អោនគោរព ជុងហ្គុក
«ថេយ៍យ៉ុង? អូនធ្វើអី និង ?» ជុងហ្គុក
« ខ្ញុំអរគុណណាស់ដែលលោកបានជួយកូនប្រុសខ្ញុំ ! ជំងឺរបស់បានជាដោយសារមានការជួយពីលោកដូចគ្នា !» ថេយ៍ហ្ស៊ី
![](https://img.wattpad.com/cover/354063653-288-k138844.jpg)