Seaaon 2 ភាគ3

2.1K 146 4
                                    


ព្រឹកថ្ងៃបន្ទាប់ ជាពេលវេលាដែលអ្នកទាំងអស់គ្នាមើលមុខគ្នាទៅវិញទៅមកព្រោះសកម្មភាពស្និតស្នាលរបស់ អ៊ីចាន់ ដែលពីមុនថេយ៍យ៉ុងនិង ស៊ូហ៊ុនក៍មិនដែលសម្តែងបែបនេះឡើយ ..
« ញុាំស៊ុបខ្លះទៅ.. នេះទាន់ក្តៅៗ »មិនមានអ្នកណាធ្លាប់បានឃើញឡើយភាពទន់ភ្លន់ពីបុរសម្នាក់ឬ និយាយបានថាសូម្បីតែពេលគេជាមនុស្សស្រីក៍ដោយ
« អរគុណ ..!» សូម្បី ស្នាមញញឹមពង្វក់ចិត្តនេះក៍ថេយ៍យ៉ុងមិនដែលបង្ហាញដែរ .. ស៊ូហ៊ុនបានត្រឹម ក្តាប់ដៃ ងើបដើរចេញពេលឃើញ អតីតភរិយា ប្រែជា ពូថ្លៃទៅវិញ ...
« បង និង ពូតូច ពិតជាផ្អែមល្ហែមមែន !» ហាណា មិនភ្លេចនិងបញ្ឈឺ ទៅរាងតូចបំណងអោយគ្រប់គ្នាមើលមកគេមិនល្អ
« បងក៍ឃើញ ស៊ូហ៊ុនល្អនិងឯងដូចគ្នា !» ថេយ៍យ៉ុងញញឹម តបមកវិញធម្មតា និងញុាំអាហារទាំងអស់ ដោយអ្នកស្រីចនក៍លូកដៃក្នុងរឿងនេះឡើយ ព្រោះគាតដឹងថា ជុងហ្គុកមិនចូលចិត្តដែលអ្នកណា រញ៉េរញ៉ៃនិងជីវិតពួកគេ ...
សួន ខាងក្រោយ ..
« យើងមិននឹកស្មានថាឯងនិងសាហាយឯង មានល្បិចយ៉ាងនេះសោះ , ចឹងតើបានជាគេស្ងប់ស្ងាត់អស់ច្រើនខែ !» ហាណា ដែលដើរតាមមករាងតូចអង្គុយអានសៀវភៅ នៅសួនខាងក្រោយ ..បំណងចង់និយាយចំអក អោយគេ
« នែ៎ យើងនិយាយជាមួយឯង !» ហាណា ចាប់ដៃរបស់ថេយ៍យ៉ុងពេលនាយតូចបម្រុងដើរចេញ..
«អរ៎ ឬ មកពីបាន សាហាយធ្វើប្តីពេញសិទ្ធហើយឋានះឡើងជាងមុនទើបមិនអើរពើរនិងសម្តីយើង ?» ហាណា និយាយម្តងទៀត កាន់តែធ្វើអោយថេយ៍យ៉ុងមានទឹកមុខមិនពេញចិត្តលើសដើម ...
« ខ្ញុំមិននិយាយជាមួយឯងទេ ! ពេលនេះឯងកំពុងមានផ្ទៃពោះ យល់ល្អ យកពេលទៅសម្រាកទៅ !» ថេយ៍យ៉ុងនិយាយផងសម្លឹងមើលពោះរបស់ហាណា ដែលខ្ទាតចេញបន្តិចហើយព្រោះអាយុគហ៍ប្រហែល៤ ខែ ទៅហើយ
« ហឹស ! ត្រូវហើយ យ៉ាងណាកូនយើងជាទាយាទរបស់ត្រកូលចន!» ហាណា អង្អែលពោះរបស់ខ្លួនបន្តិចហើយក៍និយាយចម្អកទៅថេយ៍យ៉ុងដែលនៅមើលពោះគេមិនឈប់ .. តែក៍ភ្ញាក់ពេលថេយ៍យ៉ុងយក ដៃមកដាក់ពោះគេ
« បើកូនខ្ញុំនៅ គេទើបជាទាយាទត្រកូលចន... !» ថេយ៍យ៉ុងនិយាយនិងអង្អែលពោះនោះបន្តិចមុននិងដើរចេញទៅ ទុកអោយហាណានៅភាំងដែលលឺ ថេយ៍យ៉ុងនិយាយបែបនេះ ...
« នេះគេ !?»
បន្ទប់ Taekook ..
« ហេតុអី្វកូនមិននៅជាមួយប៉ាតូច!» ថេយ៍យ៉ុងអង្អែលពោះខ្លួនឯងហើយក៍ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ...
ក្រុមហ៊ុន ចន..
ទំាង ជុងហ្គុកនិង ស៊ូហ៊ុនមិននិយាយរាល់គ្នាទាល់តែសោះតែយ៉ាងណា ស៊ូហ៊ុននៅតែនៅមិនសុខក្នុងខ្លួនព្រោះតែរឿងគ្រប់យ៉ាងវាលឿនជងការគិតរបស់គេ...ហើយក៍ពិតជាស្មានមិនដល់ពិត
តុក តុក
« ចូលមក..!» ជុងហ្គុក
« លោកពូ ហេតុអ្វីក៍ធ្វើបែបនេះ !» ស៊ូហ៊ុនសួរទៅរាងក្រាស់ភ្លាមគ្រាន់តែចូលមកដល់
« រឿងអ្វី ?» ជុងហ្គុកដឹងថាគេមានបំណងសួរអ្វីតែនាយមិនគិតចង់បរិយាយអ្វីដូចគ្នា
« គឺរឿងរបស់ថេយ៍យ៉ុង.!» ស៊ូហ៊ុនគ្រាន់បញ្ចេញឈ្មោះថេយ៍យ៉ុងភា្លម , គេក៍នឹកខឹងចិត្តដែលអ្នកជាពូបែរជាយកប្រពន្ធខ្លួនមកធ្វើជារបស់ខ្លួនទៅវិញ ...
« យើងគ្មានអ្វីនិយាយជាមួយឯងទេ !» ជុងហ្គុកថា ហើយក៍បន្តការងារ របស់ខ្លួនទោះជាស៊ូហ៊ុនចង់និយាយអ្វីក៍មិនកើតទើបបានត្រឹមចេញទៅវិញ
ភូមិគ្រិះចនធំ ..
« ជួយយក ទឹកក្រូចខ្ញុំមួយមក !» ថេយ៍យ៉ុងដើរមកប្រាប់អ្នកបម្រើដែលកំពុងធ្វើការ
« បងប្រុសខ្ញុំពេលនេះចេះប្រើអ្នកបម្រើទៀត !» ហាណា នៅ បន្ត មករញ៉េរញ៉ៃជាមួយថេយ៍យ៉ុង
« អ្នកប្រុស !» អ្នកបម្រើបានហុចកែវទឹកក្រូចនោះអោយថេយ៍យ៉ុងតែ ហាណាបែបជាឆក់យកទៅវិញ
« ហាណា នេះទឹកក្រូចបងទេ !» ថេយ៍យ៉ុងមើលទៅ ហាណាដែលលើកទឹកកហរូចផឹកមិនគិតថាស្តាប់អ្វីឡើយ ...
« អស់ហើយ ! មានអី ឆ្ងាញ់តើ !» ហាណា ចាក់ ផ្កាប់កែវអោយថេយ៍យ៉ុងមើលថែមទៀត ក្នុងបំណងឌឺដង ..
« .....!» ថេយ៍យ៉ុងបានត្រឹមក្រវីក្បាលហើយដើរហួសទៅខាងលើវិញដោយញញឹមចុងមាត់បន្តិច ...
១៥ នាទីក្រោយមក ..
សំលេងយំរបស់ហាណាលាន់លឺពេញភូមិគ្រិះព្រោះតែអាការះទន់ដៃជើងបន្ទាប់ពីចេញចូលបន្ទប់ទឹកមិនឈប់ ...
« នេះ ឯងញុាំអីមិនល្អមែនទេ ? » អ្នកស្រីចនមើលទៅហាណាដែលត្រូវអ្នកបម្រើគ្រា ហើយអាការះអស់កំលាំង ..
« ហាណា !» ស៊ូហ៊ុនបានមកដល់ផ្ទះហើយក៍លឺអ្នកបម្រើប្រាប់ដូចគ្នា
« ស៊ូហ៊ុន! អូន ....! » ហាណា បម្រុងនិងនិយាយត្អូញត្អែរហើយតែ ថេយ៍យ៉ុងក៍មកដល់ល្មម
« ហាណា. បងលឺថា ឯងមិនស្រួលខ្លួន !» ថេយ៍យ៉ុងរត់មករក ហាណាភ្លាម ជួនពេល ជុងហ្គុកដើរមកខាងក្នុងដូចគ្នា
« ចេញទៅ ... ឯងដាក់អីក្នុងទឹកក្រូចនោះ !» ហាណា ច្រាន ថេយ៍យ៉ុងចេញមួយទឹកហឹងហើយក៍ចង្អុលមុខនាយតូចជាប់
« ឯងនិយាយអី ហាណា ..! បងមិនដឹងអីទេ !ជុងហ្គុក....» ថេយ៍យ៉ុងត្រូវរាងក្រាស់ដើរមកអោបពីក្រោយហើយសម្លឹងមើលហាណាដូចគ្នា
« អូនមិនអីទេមែនទេ ? » ជុងហ្គុកសួរទៅ ថេយ៍យ៉ុងនិង ងាកមកមើល ហាណា ធ្វើអោយនាងរាងភ័យខ្លាចដូចគ្នា
« គឺ ទឹកក្រូចរបស់ បងប្រុស ទើបខ្ញុំចុកពោះបែបនេះ !» ហាណា បង្អន់សម្លេងបន្តិច តែក៍តវ៉ាមិនបានពេលដែលនាយតូចតបតរ មកវិញ
« តែ ឯងទាញវាយកទៅផឹកដោយខ្លួនឯង តើ !» ថេយ៍យ៉ុងថា ហើយគ្រប់គ្នាក៍មើលទៅហាណា បំណងចង់ដឹង ..
« ខ្ញុំ .. ខ្ញុំមិនគិតថា ញុំាហើយ វាទៅជាបែបនេះទេ !» ហាណា និយាយទាំ រញ័រ អស់ហើយ
« តែនាងគ្មានសិទ្ធមករុញ ភរិយាខ្ញុំទេ. គេជាបងប្រុសនាង ហើយ ក៍មាននាមជា ពូតូចក្នុងផ្ទះនេះដូចគ្នា » ជុងហ្គុកសម្លឹងមើលគ្រប់គ្នា ហើយក៍គ្រា ថេយ៍យ៉ុងទៅជាន់លើវិញ ..
« មើលថែរក្សា ខ្លួនឯងផង ហាណា យ៉ាងណា នាងកំពុងមានទាយាទ អោយត្រកូលចន!» អ្នកស្រីចននិយាយហើយក៍ដើរចេញទៅ ..ទុកអោយហាណា នៅខឹងចិត្តនិងគ្រប់យ៉ាង

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now