ភាគ១៣
ព្រឹកព្រលឹម ...
រាងកាយមនុស្ស កំពុងចាកចេញពីបន្ទប់ម្ចាស់ផ្ទះតូចតែក៍ឃើញថាមានអ្នកណាកំពុងតែអង្គុយលើសាឡុងរង់ចាំរួចជាស្រេច ...
« មិនធ្លាប់ដឹងថា .. អ្នកមីងនិងក្មួយប្រសារប្រុស ដែលជប្រពន្ធគេមានសម្ពន័ភាពជ្រាលជ្រៅជាមួយគ្នាសោះ ! » ហាណា និយាយហើយដើរមកជិតជូណា ដែលមើលមកដោយទឹកមុខងាប់ មាំ
« ហើយវាយ៉ាងមិច ! កុំស្មានថាយើងមិនដឹងថានាងបានលបមើលពួកយើងអោយសោះ !» ជូណានិយាយព្រោះបន្ទាប់ពីថេយ៍យ៉ុងសន្លប់ស្អាត គេបាននាំរាងតូចទៅងូតទឹកសម្អាតខ្លួន .. ពេលមកលើគ្រែគេក៍បើកមើលកាមេរ៉ាសុវត្ថភាព តែអ្វីដែលគេដឹងជាមុនគឺមានអ្នកឈរមុខបន្ទប់ស្តាប់ពួកគេ ..
« ចុះបើខ្ញុំយករឿងនេះទៅប្រាប់អ្នកផ្ទះធំ ?» ហាណា បានគំរាមជូណាដែល ម្ចាស់ខ្លួនបានត្រឹមអស់សំណើច
« ក៍អញ្ជើញប្រាប់ .. តែយើងថានាងឆ្លាតគ្រប់គ្រាន់បើនាងស្តាប់តាមសម្តីយើងវិញ !» ជូណា
« អ្នកមានន័យថាយ៉ាងមិច ?» ហាណា ..
« ចុះបើយើងជួយអោយនាងបានស៊ូហ៊ុន! ? ក្រែងនាងចូលមកទីនេះដើម្បីចាប់ក្មួយប្រុសយើងមិនចឹង ?» ជូណា ឈរទល់មុខហាណានិងញញឹមមានប្រៀបជាង .. ហើយប្រាកដណាស់ ថា ហាណាពិតជឿតាមសម្តីរបស់ ជូណាពិតមែន ..
« ចុះបើខ្ញុំយករឿងនេះទៅប្រាប់ស៊័ហ៊ុន និង អ៊ុំប្រុសអ៊ុំស្រី. ថេយ៍យ៉ុងក៍និងត្រូវ ខ្ទាតដូចគ្នា !» ហាណា
« គិតឬ ថាគេជឿ ព្រោះយ៉ាងណា ថេយ៍យ៉ុងជាប្រពន្ធ ស៊ូហ៊ុនហើយយើងមានឋានះជា មីងថ្លៃ .. នាងគួរតែឆ្លាតជាងនេះ គីម ហាណា !» ជូណា និយាយហើយក៍ចាកចេញទៅទុកអោយហាណា នៅគិតតែម្នាក់ឯងរហូតសម្រេចចិត្តរត់តាម ជូណាដែលដើរទៅ ផ្ទះធំ ...
ថេយ៍យ៉ុងដែលពេញមួយថ្ងៃមិនបានឃើញជូណាទាល់តែសោះ
ផ្ទះជាយក្រុង...
« សួស្តីម៉ាក់ធំ !» សម្លេងមាំនិងមានអំណចបានចូលមកក្នុងបន្ទប់ផ្ទះលំហែកាយមួយដែលទុកចោលជាពិសេស គឺមានអ្នកមាននាមជាលោកស្រីធំត្រកូលចនកំពុងត្រូវចងដៃជើងនៅខាងក្នុង ..
« ឯង ... នាងក្មេងរមិលគុណ ឯងចង់ធ្វើអីយើង !» លោកស្រីធំ មិននឹកស្មានថាថ្ងៃដែលគាត់ និងចាកចេញទៅសៀងហៃជាថ្ងៃដែលជូណាបញ្ជាគេអោយមកចាប់គាត់យកមកទីនេះសោះ !
« ហឹស! ម៉ាក់ធំគិតថា គ្រប់យ៉ាងដូចមុនមែនទេ ?» ជូណាដើរទៅអង្គុយលើកៅអីមុខលោកស្រីចនថែមទាំងដោះអាវធំ ពីក្រៅ នៅសល់តែអាចយឺត ប៉ុណ្ណោះ ..
« ឯង .. ចង់បានអ្វីពីយើង ! បើយើងលើកដំកើនឯងជាអ្នកនាងក្នុងគ្រួសារចនហើយ !» លោកស្រីធំ ស្រែកដាក់ជូណាដែលកំពុងសើចចំអកអោយគាត់
« ឆ្នាំនោះបើកុំជាពត៍មានល្បីទេ ដែលកូនស្រីត្រកូលចនត្រូវមនុស្សយាគូសាចាប់ខ្លួន.. តើ លោកស្រីអាចថានិងជួយខ្ញុំពីដៃ យាគូសាទេ ? ម្លេសពេលនេះខ្ញុំស្លាប់ជាមួយអ្នកម៉ាក់ហើយ !» ជូណាស្រែកតបទៅ លោកស្រីចនវិញ ..
« នាងក្មេងរមិលគុណ ! យ៉ាងណាក៍យើងជាចិញ្ចឹមឯងដែរ !» លោកស្រីចន
« បើចឹងមែន ម៉ាក់ធំគួរទទួលយកធាតុពិតរបស់ខ្ញុំ ! » និយាយចប់ ជូណា ក៍លើកសក់វែងបន្តិចឡើង និងបកស្បែកក្លែងក្លាយជាមួយនិងឪបករណ៍សម្លេងចេញ
« ឯង ... ឯងជា មនុស្សប្រុស ?» លោកស្រីចនភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរទើបនិងដឹងថាក្មេងស្រីដែលឆ្នាស់ឆ្នើមនេះជាមនុស្សប្រុស ជាកូនប្រពន្ធចុង !
« រំភើបទេម៉ាក់ធំ ? ដែលដឹងថាខ្ញុំជាប្រុស !» ជុងហ្គុកញញឹមនិងដើរជុំវិញលោកស្រីចន
« មិនពិត .. បើឯងជាប្រុស មិចក៍លោកម្ចាស់ ...!» លោកស្រីចន
« ព្រោះតែអ្នកម៉ាក់ខ្ញុំបង្កើតខ្ញុំនៅជប៉ុននោះអី .. ហើយខ្ញុំក៍មិនដែលដឹងហេតុផលឡើយថាហេតុអ្វីអ្នកម៉ាក់ អាយូមិ មិនដែលនាំខ្ញុំមកលេងម៉ាក់ធំញឹកញាប់ ហើយក៍តែងអោយខ្ញុំលាក់អត្តសញ្ញាណខ្លួន .. »
« មិនអាចទេ ... លោកម្ចាស់មិចក៍មិនដឹង !» លោកស្រីចន
« ព្រោះអ្នកម៉ាក់ អាយូមិ ធ្លាប់ជាមនុស្សរបស់ យាគូសានោះអី .. ម៉ាក់ធំក៍គួរដឹងហើយថា យាគូសាជាអ្វី ហើយ គ្រាន់តែបន្លំខ្លួនក៍មិនបាននោះ !» ជុងហ្គុកនៅនិយាយរឿងនិងម្តាយរហូតអស់ទើប លោកស្រីចនមិនចង់ជឿថា នាងជាប្រពន្ធចុង នោះពិតជាពូកែលាក់រឿងភេទរបស់កូននាងមែន ..
« ខ្ញុំក៍សរសើរ អ្នកប្រាប់លោកប៉ាដូចគ្នា ថា ខ្ញុំជាក្មេងប្រុស ! ទាំងខ្ញុំ មិនដែលភ្លាត់ស្នៀតម្តងណាឡើយ !» ជុងហ្គុកមើលទៅរូបថតម្តាយដែលដាក់តាំងក្នុងផ្ទះលំហែកាយជាមួយនារីម្នាក់ទៀត .. ទើបធ្វើអោយគេខឹងរហូតគប់រូបថតនោះទៅជញ្ជាំង ..
ប្រាវ ...
« ឯងចង់បានអី ! » លោកស្រីធំសួរទៅ ជុងហ្គុកទាំងញ័រទទ្រើក
« ខ្ញុំចង់បានអីមែនទេ ?គឺចង់អោយម៉ាក់ធំទទួលយកខ្ញុំដោយបើកចំហរ !» ជុងហ្គុក
« មិនអាចទេ ! យើងមិនព្រម ...!» លោកស្រីចន
« ចឹងក៍រង់ចាំមើលទៅថា តើខ្ញុំនិងធ្វើគ្រប់គ្រងគ្រប់យ៉ាងជំនួសបងប្រុសដោយវិធីណា ហើយសម្លាប់គាត់ដោយយ៉ាងមិច ហាហា !» និយាយចប់ ជុងហ្គុកក៍ដើតចេញដោយមិនខ្វល់និងសម្លេងហៅរបស់លោកស្រីចនឡើយ
ភូមិគ្រិះចន
គ្រប់យ៉ាងគឺដំណើរការធម្មតា ទោះជា ជូណាមានការរវល់និងការងារតែគេក៍ដែលភ្លេចអោយថេយ៍យ៉ុងបញ្ច្រកថ្នាំទៅហ្វឹងឡៃដែរ តែអ្វីដែលកាន់ចម្លែកគឺហាណាដែលប៉ុន្មានថ្ងៃនេះចិត្តល្អដាក់ខ្លួនយ៉ាងចម្លែកទៅវិញ
« បងប្រុស ! ថ្ងៃនេះជាថ្ងៃអ្វីបងដឹងទេ ?» ហាណា
« ជាថ្ងៃអ្វី ? » ថេយ៍យ៉ុងមើលមុខហាណាដែលញញឹមស្រស់ស្រាយ ទៅវិញ
« ជាថ្ងៃខួបអាពាហ៍ពិពាហ៍ បងបាន១ ខែ ហើយ. កាលពីបងរៀបការខ្ញុំមិនបានចូលរួមតែពេលនេះខ្ញុំនិងធ្វើពិធីជប់លាងយ៉ាងធំអោយបង !» ហាណា និយាយបណ្តើរធ្វើកាយវិការបណ្តើរដូចជាសប្បាយជាងសមីខ្លួនទៀត
« ជប់លៀង ? អ្នកម៉ាក់ លោកប៉ាប្រហែលមិនយល់ស្របទេ !» ថេយ៍យ៉ុងនិយាយអោយតែបានតែអ្នកណាទៅដឹងថា ជូណាក៍លូកមាត់ចូលមកដែរ
« ជាឪកាសល្អហើយ ផ្ទះនេះមិនសូវជារៀបចំការជប់លៀងអីដូចគ្នា ..» ជូណា
« អ្នកមីង ? ( នេះគេយល់ស្របតាម គីម ហាណា?) » ពេលដែល ជូណាយល់ស្របហើយ ថេយ៍យ៉ុងក៍មិនគិតយូរនិងយល់ស្រប តាមនិង ..
ពិធីជប់លាងនៅពេលល្ងាចក៍កើតឡើងតែអ្នកស្រីចននិងលោកចនសុំមិនចូលរួម
« ហ្ហើយឯង អាយុចំណាស់នេះហើយនៅទៅជប់លាងអីជាមួយក្មេងៗទៀត !» លោកម្ចាស់ចនថាអោយជូណាដែលតុបតែងខ្លួនយ៉ាងសុិចសុី ! និងចូលរួមកម្មវិធីនោះ
« ក៍ខ្ញុំនៅលីវ ខ្ញុំចង់សប្បាយដូចគ្នា !» ជូណានិយាយហើយក៍ដើរធ្វើព្រងើយចេញទៅ ធ្វើអោយលោកចនមិនចង់តបតរ ក៍ដើរទៅក្នុងវិញ ...
Cheers.....
សម្លេងតន្រ្តីនិង ការជួបជុំយ៉ាងសប្បាយ តែអ្វីក៍មិនស្មើរនិង ហាណាដែលកំពុងជិតជូណានិយាយផងសើចផងធ្វើអោយថេយ៍យ៉ុងលួចតាមមើលមិនដាក់ភ្នែកទាល់តែសោះ..
« មិននឹកស្មានថាស្រីកញ្រ្ជោងនេះពិតជាមានចាប់អារម្មណ៍មនុស្សត្រកូលគីមណាស់ណ៎ !» ស៊ូហ៊ុនមកឈរជាតិថេយ៍យ៉ុងដែលកំពុងឈរអាំងសាច់ .. តែនាយតូចមិនតបអ្វីហើយកាន់អាហារយកមកតុជួបជុំ
« អបអរថ្ងៃខួបអាពាហ៍ពិពាហ៍បងប្រុស ! និង បងថ្លៃ !» ហាណាបាន លើកកែវសាំប៉ាញអោយទៅថេយ៍យ៉ុងនិងស៊ូហ៊ុន...
« អរគុណហាណា !» ថេយ៍យ៉ុងទទួលផឹកទាំងស្ទាក់ស្ទើរតែជាជូណាក៍លើកផឹកតំណាលគ្នាទើបថេយ៍យ៉ុងផឹកអស់តែម្តង ...
២ ម៉ោងក្រោយមក ..
ពិធីជប់លាងដ៍សាមញ្ញនេះត្រូវបានបញ្ចប់តែ អ្វីដែលមិនបញ្ចប់គឺជា ហាណា ដែលកំពុងមើលទៅស៊ូហ៊ុនដែលកំពុងតែរសេសរសោះក្នុងខ្លួន..
« ថ្នាំកំពុងតែបញ្ចេញរិទ្ធហើយ នាងឆាប់យកគេទៅ !» ជូណានិយាយហើយហាណាក៍មិនគិតយូរនិងគ្រា ស៊ូហ៊ុនទៅក្នុងបន្ទប់របស់ខ្លួននៅផ្ទះតូច
« ហឹស! ដេកលក់ស្រួលណាស់កូនទន្សាយ !» ជូណាសម្លឹងមើលថេយ៍យ៉ុងដែលគេងលង់លក់ដូចគ្នា តែជាស៊ូហ៊ុនតែម្នាក់ដែរត្រូវថ្នាំនោះ ...
ព្រឹកឡើង ...
« អាយ ........!» សម្លេងរបស់នាយតូចលាន់លឺពេញភូមិគ្រិះតូច.. ធ្វើអោយអ្នកក្នុងបន្ទប់ទាំងពីរស្លន់ស្លោរងើបឡើង ជាពិសេស ស៊ូហ៊ុនដែលមើលទៅក្នុងបន្ទប់និងអ្នកដែលខ្លួននៅជាមួយពេលក្រឡេកមកមាត់ទ្វារក៍ជថេយ៍យ៉ុង..
« ថេយ៍យ៉ុងស្តាប់បងសិន !» ស៊ូហ៊ុនងើបចុះពីពូកហើយលើកកន្សែងមកស្លៀករត់តាមថេយ៍យ៉ុងដែលរត់ចេញមក ...
« ថេយ៍យ៉ុងមានរឿងអី !» ជាជូណា និង អ្នកស្រីចនដែលរត់ចេញពីផ្ទះធំមកដូចគ្នា
« អ្នកម៉ាក់ !» ថេយ៍យ៉ុងរត់ទៅអោបអ្នកស្រីចននិងយំមិនឈប់សូម្បីអ្នកស្រីចនក៍ឆ្ងល់តែពេលក្រឡេកទៅខាងក្រោយក៍ឃើញស៊ូហ៊ុនពាក់តែកន្សែងមកតាម
« ថេយ៍យ៉ុងស្តាប់បងសិន !» ស៊ូហ៊ុនមើលម្តាយនិងជូណា អារម្មណ៍ភ័យខ្លាចកំពុងរត់មករកខ្លួន..
« មានរឿងអី កូនហ្វឹង .. មិចក៍កូនចេញមកក្នុងសភាពនេះ !» អ្នកស្រីចន...
« គឺថា ... !» ហ្វឹងឡៃ
« ខ្ញុំចង់លែងលះ !» ថេយ៍យ៉ុង..
« បងមិនព្រម !»
