ភាគ16

2.3K 168 6
                                    

ភាគ១៦

ជាច្រើនថ្ងៃហើយដែលហាណាបានធ្វើខ្លួនជាកូនប្រសារល្អគ្រប់យ៉ាងតែនាងមិនបានក្នុងក្រសែភ្នែកអ្នកណាទាំងអស់ .. គ្រប់យ៉ាងគឺមានតែថេយ៍យ៉ុងទេដែលទទួលបានហើយ ទើបនាងក៍មានផែនការអោយបងស្រីនាងជួយដូចគ្នា
« ឯងអោយបងមកជួបរឿងអី ?» ហានសាក្នុងឈុតកាន់ទុក្ខបន្ទាប់ពីមានគេរកឃើញសាកសព ប៉ៃជីងដែលមានគេយកមកបោះចោលនៅតាមដងផ្លូវ .. ដោយមានពាក្យនិយាយថាជារឿងប្លន់សម្លាប់ ទើបហានសារើសជា កាន់ទុកអោយគូដណ្តឹង និងមិនទាន់រវល់ជាមួយការងាររបស់ក្រុមហ៊ុន
« ខ្ញុំចង់អោយបងធ្វើយ៉ាងមិចអោយថេយ៍យ៉ុងរលូតកូន !» ហាណា មិនបង្អន់យូរក៍និយាយចំតែម្តង
« អោយយើងធ្វើយ៉ាងមិចបើវាមិនដែលចេញទៅណាផង !» ហានសា
« ក៍រៀបផែនការអោយវាទៅភូមិគ្រិះគីមទៅ !» ហាណា
« នាងល្ងង់ ! បើវាទៅទីនោះហើយមានរឿងគេប្រាកដជាសង្ស័យ !» ហានសាថាអោយប្អូនរបស់ខ្លួន
« ចឹងធ្វើយ៉ាងមិច ?» ហាណា
« ក៍ធ្វើអោយមានឧបត្តហេតុទៅ !» ហានសា ..
« ល្អ ចឹងពឹងបងផង !» ហាណា
ភូមិគ្រិះចន
« អូនសម្លាញ់ ...បងចង់នៅជាមួយអូន» ជាច្រើនយប់ហើយដែលថេយ៍យ៉ុងដេញអោយស៊ូហ៊ុនទៅនៅជាមួយហាណាដោយលេសថាមានផ្ទៃពោះចង់អោយស៊ូហ៊ុននៅកំដរហាណា ជាជាង
« អឺ .. គឺថា យប់ឡើងអូនគេងមិនសូវលក់ទេ .. ខ្លាចរំខានបង !» លេសថ្មីមួយទៀត ធ្វើអោយស៊ូហ៊ុនដកដង្ហើមធំ .. ព្រោះតែថេយ៍យ៉ុងតែងរលេះថា ចាញ់កូន ឬ លើក ហាណាមកធ្វើជាលេសក៍មាន ..
« ក៍បាន .. ក៍បាន. តែស្អែកជាថ្ងៃសំរាក បងចង់នាំអូនទៅដើរshopping !»ស៊ូហ៊ុនអោបថេយ៍យ៉ុងក្នុងរង្វង់ដៃហើយនិងថើបនាយតូចតិចៗ
( ហេតុអ្វីយើងមិនដែលមានអារម្មណ៍ថា ថេយ៍យ៉ុងស្រលាញ់យើងចឹង !) ជាសំណួរគេសួរខ្លួនឯងរហូតដូចគ្នា ពេលខ្លះគេក៍ធុញទ្រាន់និងថេយ៍យ៉ុងដែលជាមនុស្សមិសៗ មិនចេះនិយាយស្តីឬធ្វើអ្វីឡើយ ...
ហាងអាហារ...
« គេមានកូន ? » ស្រ្តីចំណាស់មួយកំពុងនិយាយជាជុងហ្គុកដែលគេណាត់ជួបនាងមកថ្ងៃនេះព្រោះតែនិយាយរឿងនេះ
« កូនរបស់ខ្ញុំ !» ជុងហ្គុកនិយាយមួយៗ តែច្បាស់ៗ
« ពួកនាយ ? មិនអាចទេ !» អ្នកស្រីចាង
« មិចក៍អ្នកថាមិនអាច ? » ជុងហ្គុក
« ឯងកំពុងសងសឹកយើងមែនទេ ជុងហ្គុក!» អ្នកស្រីចាងទាញកន្រ្តាក់ ករអាវ អ្នកកំលោះដែលអង្គុយអស់សំណើច
« សងសឹក ? ខ្ញុំគួរតែមានសិទ្ធមែនទេ ?» នាយក្រាស់ ដកដៃរបស់អ្នកស្រីចាងចេញពីករអាវគេនិងរៀបអោយមានសណ្តាប់ធ្នាប់វិញ
« តើឯងចង់បានអីពីយើងទៀត. សព្វថ្ងៃយើងរស់ដូចជាស្លាប់ទៅហើយ ! ឯងលើកលែងអោយគេទៅ !» អ្នកស្រីចាងស្រក់ទឹកភ្នែកចុះនិងអោនគោរព ជុងហ្គុក
« អ្នកគិតថា ខ្ញុំដូចអ្នកមែនទេ ? តាំងពីដើមឡើយអ្នកគឺអត្មានិយមហើយគិតតែប្រយោជន៍ » ជុងហ្គុកនិយាយហើយក៍ទាញលុយដាក់លើ តុអាហារ និងដើរចេញធ្វើអោយអ្នកស្រីចាង អង្គុយចុះដោយអស់សង្ឃឹម
« អាយូមិ ..! ឯងកំពុងសងសឹកយើងដោយវិធីនេះមែនទេ !» អ្នកស្រីចាង ..
ផ្សារទំនើប ..
ស៊ូហ៊ុនបាននាំថេយ៍យ៉ុងមកដើរលេងដូចពាក្យនិយាយពិតមែនតែមើលទៅវាពិតជាសោះកក្រោះយ៉ាងខ្លាំង ...
« អូនចាំបងនៅចំណតឡានសិនទៅ ..! បងទៅធ្វើធុរះសិន » ស៊ូហ៊ុននិយាយចប់ក៍ដើរចេញទៅ តែគេមិនគិតថា ពេញមួយថ្ងៃនេះមានអ្នកតាមមើលពួកគេរហូត ..
« ហេ៎ ប្រុសស្អាត ! ចង់ទៅណា៎ !» Màn
« ពួកនាយជាអ្នកណា? » ថេយ៍យ៉ុងភ្ញាក់ផ្អើលដែលសុខៗ មានមួយមួយក្រុមចេញមកស្ទាក់ផ្លូវគេ ធ្វើអោយនាយតូចងាកឆ្វេងស្តាំដោយការភ័យខ្លាច
« រូបរាងស្អាតគ្រាន់បើ !» បរសម្នាក់បាននិយាយឡើងហើយក៍ចាប់ករដៃរាងតូចជាប់
« ឯងធ្វើអីលែងយើង ... ជួយ ជួយផង អ៊ុប !» ថេយ៍យ៉ុងស្រែកដោយការភ័យខ្លាច តែមិនទាន់បានស្រែកលើកទី២ ផងក៍ត្រូវខ្ទប់មាត់ជិត ..
« ពួកឯងាាប់ចាត់ការទៅ !» កាំបិតមុតស្រួចបានដកចេញមកធ្វើអោយថេយ៍យ៉ុងបើកភ្នែកធំដោយការភ័យខ្លាច ...តែទោះជាចង់ស្រែកក៍មិនកើតព្រោះត្រូវគេចាប់ដៃជើងជាប់
( ជុងហ្គុក... បងនៅឯណា៎ !) អ្នកទីមួយដែរគេនឹកដល់ធ្វើអោយថេយ៍យ៉ុងបិទភ្នែកដោយការភ័យខ្លាច តែគ្រប់យ៉ាងបែរជាស្ងាត់..
« ម្ចាស់តូច !» សម្លេងហៅធ្វើអោយថេយ៍យ៉ុងដែលឈររឹងខ្លួនបើកភ្នែកមើល ...
« ពួកនាយជាអ្នកណា៎ !» ក្រុមមនុស្សដែលចាប់គេអំបាញ់បានដេកស្លាប់លើដី យ៉ាងមិនគួរអោយជឿរតែមានបុរសបីនាក់ជាអ្នកអោនគោរពគេ
« ពួកខ្ញុំជាមនុស្សរបស់លោកម្ចាស់អោយតាមការពារម្ចាស់តូច ! សុំអភ័យទោសដែលធ្វើអោយម្ចាស់តូចភិតភ័យ !» អ្នកតំណាងម្នាក់បានអោនគោរពថេយ៍យ៉ុងហើយក៍បែរបញ្ជាកូនចៅអោយចាត់ចែងពួកក្រុមដែលមកធ្វើបាបថេយ៍យ៉ុង
« លោកម្ចាស់ ? ជុងហ្គុក?» ថេយ៍យ៉ុងស្ទួនពាក្យរបស់កូនចៅរាងក្រាស់ដែលគេក៍មិនស្មានដល់ដូចគ្នា
« បាទ ! យ៉ាងណា៎ ម្ចាស់តូចក៍ធ្វើធម្មតាទៅ ព្រោះពួកយើងតែងតាមការពារម្ចាស់តូចគ្រប់ពេល !» គេនិយាយហើយក៍ចាកចេញទៅទុកអោយថេយ៍យ៉ុងសម្រួលអារម្មណ៍និងហេតុការណ៍ដែលកើតឡើងភ្លាមៗ
« តែហេតុអ្វីក៍មានមនុស្សចង់ធ្វើបាបយើង ?» ថេយ៍យ៉ុងបានគិតក្នុងចិត្ត
« ថេយ៍យ៉ុង... បងរួចហើយតោះយើងទៅវិញ !» ស៊ូហ៊ុនដើរមកពីចំងាយឃើញថេយ៍យ៉ុងនៅឈររ៉េរ៉ ម្នាក់ឯង ប្រហែលជាគេចង់ត្រលប់ទៅវិញហើយ ..
ភូមិគ្រិះចន
ថេយ៍យ៉ុងដើរចូលផ្ទះធម្មតា តែអ្វីដែលប្រទះភ្នែកគឺជាវ៉ាលីខោអាវ
« នេះ វ៉ាលីរបស់អ្នកណា !» ថេយ៍យ៉ុងចង្អុលហើយសួរទៅ អ្នកបម្រើ
« របស់យើង ! យើងទៅប្រទេសជប៉ុនប៉ុន្មានថ្ងៃ !» ដោយសារទីនេះជាកន្លែងសាធារណះទើបជុងហ្គុកមិនអាចបង្ហាញកាយវិការអ្វីជាមួយថេយ៍យ៉ុងទេ តែ កាលបើគេដឹងរឿងរបស់ថេយ៍យ៉ុងនៅចំណតឡានគេសឹងតែកញ្ជ្រោលទៅហើយ ..
« អរ .. ចឹង សុំអោយពូ តូចសុខសប្បាយតាមផ្លូវ !» ស៊ូហ៊ុនញញឹមស្រស់ដាក់ជុងហ្គុកនិង ក្រសោបស្មាររាងតូចទៅខាងក្នុងដោយមានជុងហ្គុកតាមមើលតែមួយផ្នែកទៀតក៍មានហាណាដូចគ្នា
« យើងត្រូវតែចាត់ការគ្រប់យ៉ាងអោយលឿនបំផុត !»
ភូមិគ្រិះចនតូច ...
ហាណាបាន កាន់កែវទឹកភេសជ្ជះមកអោយថេយ៍យ៉ុងនៅដល់បន្ទប់ ..
« អ្នកម៉ាក់អោយយកមកអោយ !»ហាណាដាក់កែវទឹកនោះនៅលើតុហើមើលទៅថេយ៍យ៉ុងដែលកំពុងអានសៀវភៅដែលទើបនិងទិញ
« អរគុណ !» ថេយ៍យ៉ុង..
«មិនផឹកទេ ? ត្រូវហើយយើងត្រឹមជាប្រពន្ធចុង តើអោយ ប្រពន្ធដើមដូចជាឯងមកគោរពយើងដូចមុនមិចនិងកើត !» ហាណានិយាយហើយក៍បម្រុងដើរចេញទៅតែមិនភ្លេចងាកមកថាអោយថេយ៍យ៉ុងជាថ្មី..
« យ៉ាងណាក៍ផឹកទៅ អ្នកម៉ាក់ ក្មេកខំយកចិត្តទៅហើយតិចទៀតយើងមកយកកែវវិញ !» ហាណានិយាយចប់ក៍ឃើញថេយ៍យ៉ុងលើកែវនោះទៅផឹក ទើបនាងញញឹមចុងមាត់បិទទ្វារចេញទៅ...
២0នាទីក្រោយមក
ថេយ៍យ៉ុងបានយកអំបែងកែវទឹកនោះមកផ្ទះធំវិញអ្វើអោយអ្នកស្រីចនភ្ញាក់ផ្អើលយ៉ាងខ្លាំង
«នេះជាស្អី ថេយ៍យ៉ុង? មានរឿងអីមែនទេ ?»អ្នកស្រីចន
« គឺអោយខ្ញុំសុំទោសម៉ាក់ ព្រោះតែមិនប្រយ័ត្នទើបធ្វើអោយរបូតដៃ បែកកែវ !» ថេយ៍យ៉ុងនិយាយហើយក៍ងាកទៅ ហាណាម្តង
« បងវិលវល់ ហើយ មិនទាន់បានញុាំផងក៍របូតដៃ .. អោយបងសុំទោស!» ថេយ៍យ៉ុងស្រកទឹកភ្នែកបន្តិចហើយកាន់ដៃ ហាណាក្នុងបំណងសុំទោស ..
« មិន.. មិនអីទេ បងប្រុស !» ទោះជាពាក្យថា សុំទោសតែហាណាពិតជាខ្នើសចិត្តណាស់ដែលថេយ៍យ៉ុងមិនបានផឹកទឹកក្រូចនោះ ...
ថេយ៍យ៉ុងបានឃើញទឹកមុខនោះច្បាស់ណាស់! ជាទឹកមុខរបស់ហាណាដែលខឹងចិត្តព្រោះគេមិនបានផឹកទឹកក្រូចមួយកែវនោះដែលមានដាក់ថ្នំស្អីក៍មិនដឹង ...
២0 នាទីមុន
តឹង ..
( ក្នុងកែវទឹកមានថ្នាំ !) សារបានផ្ញើចូលមកក្នុងទូរស័ព្ទរបស់ថេយ៍យ៉ុងដែរជាលេខមិនមានប្រភពតែថេយ៍យ៉ុងជឿថាជារបស់ជុងហ្គុកទើបកែវដែលរាងតូចកំពុងកាន់បែរជាធ្លាក់ចុះពីដៃដោយការភ័យខ្លាច
« ថ្នាំ? កូន ?» ថេយ៍យ៉ុងអង្អែលលើពោះរាបស្មើរថ្នមៗ និងធូទ្រូងដែលមិនទាន់ផឹកទឹកក្រូចនេះ ...
ប្រលានយន្តហោះ ..
« ស្រីចង្រៃ .. នាងធ្វើអ្វីកុំស្មានថាយើងមិនដឹង !» ជុងហ្គុកមើលទៅcamera សុវត្ថិភាពទាំងឆេះឆួលបើគេមិនកំពុងទៅចាត់ចែងការងារដើម្បីនាំថេយ៍យ៉ុងចាកចេញទេ. ម្លេសគេអាចនិងទ្រាំមិនបានចាត់ការហាណាដែលហ៊ានដាក់ថ្នាំរាងតូច បើគេកុំតាមមើលcamera ជាប់មករហូត ..

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now