season2 ភាគ36

1.4K 109 5
                                    

ភាគ៣៦
ភូមិគ្រិះគីម
តុអាហារដ៍សែនស្ងប់ស្ងាត់ពេលដែលគ្មានវត្តមានរបស់លោកគីម ធ្វើអោយថេយ៍យ៉ុង និង អ្នកស្រីគីម មើលមុខគ្នា មិនចំ
« អ្នកមីងដូចជាភ្លេចអីហើយមែនទេ '» ថេយ៍យ៉ុងសម្លឹងមើល ម្តាយចុងដែលលេងឈុត ឆើតឆាយ ក្នុងពេលគេនៅកាន់ទុក្ខអោយម្តាយហើយសូម្បី ឪពុកគេក៍កំពុងនាំ ធាតុម្តាយគទៅកាន់ ទីបញ្ចុះសព ត្រកូលគីមតាមការស្នើរសុំរបស់ ថេយ៍យ៉ុង
« តើយើងមានអីគួរអោយសោកសៅ ?» អ្នកស្រីគីម
« អ្នកមីងក៍និយាយត្រូវ !» នាយតូចញញឹមបន្តិចហើយក៍បន្តញុាំអាហារ ទាំងមើលទៅម៉ោងរហូត ..
ភូមិគ្រិះចន
«នេះបងមិនគិតនៅផ្ទះខ្លះទេ?» ហាណាស្រែកអោយស៊ូហ៊ុនពេលដែលគេមិនដែនៅផ្ទះសូម្បីម្តង
« បងមានការប្រជុំនៅតាមខេត្ត !» ស៊ូហ៊ុនតបដោយធម្មតា និងបន្តរៀបវ៉ាលី ...
« ការងារ ... បេះ បងមានការងារ ឬ ជាប់ ស្រីឯណា ?» ហាណាសម្លក់ ស៊ូហ៊ុន
« នេះអូននិយាយឆ្កួតអី !» ស៊ូហ៊ុន
« រួចហើយឬនៅ ?» ជូណាស្រាប់តែមកបើកទ្វារបន្ទប់ហើយមើលមកហាណាដោយន័យអ្វីម្យ៉ាង
«អូនឃើញទេថា អ្នកមីងក៍ទៅដូចគ្នា !» ស៊ូហ៊ុនថា ហើយក៍អូស វ៉ាលីចេញដោយមាន ជូណាអូសវ៉ាលីមួយដូចគ្នា
« ហឹស! មកពីឯង... ថេយ៍យ៉ុង!» ហាណា

ភូមិគ្រិះគីម
« លោកប្តី ! អូនមានអីអោយបងមើល !» ថេយ៍យ៉ុងហុច រូបថតមិនប៉ុន្មានសន្លឹកអោយទៅជុងហ្គុកនិង ឯកសារខ្លះៗ
« នេះជាស្អី អូនសម្លាញ់ ?» ជុងហ្គុកទាញសាមីមកមើល ហើយក៍ភ្ញាក់ផ្អើលដីចគ្នាពេលឃើញថា ជា ស៊ូហ៊ុននិងស្រីដែលមានមុខមាត់ដូចគេ !
« គឺ អូនអោយ ធានយូរតាមសើបអស់ ជាច្រើនថ្ងៃហើយ ! បងចាំពេលដែលនាងលូកដៃមកដណ្តើមដាវពីអូនទេ. អូនបានយកស្នាមក្រយៅដៃនាងទៅពិនិត្យរួចហើយ នេះ ប្រវត្តិពិតរបស់នាង !» ថេយ៍យ៉ុងហុច ឯកសាថមួយទៀតអោយទៅជុងហ្គុក
« ហឹស , ការពិតនាងជាមនុស្សត្រកូលលី !» អ៊ីបី ទាញ ឯកសារមួយទៀតមកមើលទើបដឹងថា ប្រវត្តិនារីម្នាក់នេះជា ក្មួយរបស់ លោកស្រីធំ សោះ ទើបគាត់ហ៊ានធ្វើបែបនេះបាន
« អូនគិតថា ដល់ពេលហើយ បកមុខ ក្លែងក្លាយរបស់នាង. !» ថេយ៍យ៉ុងញញឹម ដាក់ ស្វាមី ដែល កំពុងញញឹមមានល្បិចដូចគ្នា
ភូមិគ្រិះចនថ្ងៃបន្ទាប់
វត្តមាន យ៉ាង ស្រស់ ស្អាត ស្រស់ សង្ហា របស់ ប្តីប្រពន្ធ អ៊ីចាន់ ក្នុងភូមិគ្រិះ ចនចំពេលលោកស្រីធំ កំពុងមើលឯកសារភាគហ៊ុនដែលធ្លាក់ចុះ ..
« សួស្តី ម៉ាក់ធំ !» ជុងហ្គុក
« ជុងហ្គុក?»
« ពួកឯងមកទីនេះវិញធ្វើអី !» ស៊ូហ៊ុនដែល លឺ សម្លេង របស់ ជុងហ្គុកក៍ដើរចេញពីបន្ទប់ទទួលភ្ញៀវមក ជាមួយនិងលោកចននិងអ្នកស្រីចន
« ទីនេះមិនស្វាគមន៍ មនុស្ស បោកប្រាស់ទេ!» ស៊ូហ៊ុន
« ជុជុ កុំអាលស្រែកដាក់យើង អី ក្មួយប្រុស ! » ជុងហ្គុកលើកម្រាម ចង្អុលដាក់ បបូរមាត់អោយ ស៊ូហ៊ុនរក្សា ការស្ងៀមស្ងាត់ សិន
« ឯណា៎ ជូណានោះ !» ថេយ៍យ៉ុងងាក ឆ្វេងស្តាំ ក៍ឃើញ នាងដើរចុះមកពីជាន់លើ
« ពួកគេមកទីនេះធ្វើអី !» ជូណា
« ពួកឯងមកធ្វើអី បើ មកបង្ករឿងក៍ទៅវិញទៅ !» លោកចន
« បងប្រុស .. ខ្ញុំមិនដែរឃើញបងប្រុសបង្ហាញកាយវិការបែបនេះឡើយ ... នេះបងទុកខ្ញុំជាអ្នកដទៃដែរមែនទេ ?» ជុងហ្គុកសម្លឹងលោកចនដោយអារម្មណ៍ហួសចិត្តតែ ថេយ៍យ៉ុងទេដែលយករូបថតចេញពីសាមី មកអោយគ្រប់គ្នាមើល
« នេះ......!» គ្រប់គ្នា មើលឯកសារដែលជាការវះកាត់កែសម្ភស្សរបស់មនុស្សស្រីដែលមានមុខដូចជា ជុងហ្គុកកាល តែងខ្លួនជាមនុស្ស ស្រី ជាពិសេស គឺ រូប ថត ស្និតស្នាលរបស់ ស៊ូហ៊ុននិង ជូណា នៅឯ សមុទ្រ
« នេះបង ក្បត់អូនមែនទេ ? » ហាណា ស្រែកយំនិង វាយដំលើទ្រូងមាំរបស់ ស៊ូហ៊ុនតែបានមកវិញនៅការច្រានចេញ
« នេះនាងទុកយើងជាស្អី ..! នាងគ្មានសិទ្ធមកធ្វើបែបនេះលើយើងទេ !» ស៊ូហ៊ុនច្រាន ហាណាអោយដួលលើឥត្ធ
« នេះជា ឯកសារក្លែងក្លាយ !» ជូណាស្រែកដោយរត់ទៅពួននៅក្រោយខ្នងលោកស្រីធំ
« ខ្ញុំមិនគិតថា ម៉ាក់ធំ ចង់កម្ចាត់ខ្ញុំដោយវិធី ឆោតល្ងង់បែបនេះសោះ !» ជុងហ្គុកញញឹមចម្អកដាក់គ្រប់គ្នា ហើយ ដើរទៅជិត លោកចន
« ខ្ញុំនិងបងជា បងប្អូននិងគ្នា .. សូម្បី តែបង ក៍មិនដឹងថា អ្នកណាកុហក ព្រោះអ្វីទេមែនទេ ?» ជុងហ្គុក
« ឯងនិងហើយ កុហក !» ជូណា
« ហឹស ! អ្នកម៉ាក់ អាយូមិជា អ្នកណា៎ ពិតប្រាកដ ពួកលោកប្រហែល មិនដឹងផង ? ឈ្មោះពិតរបស់គាត់ ឬ សូម្បីគាត់ជាកូនចៅអ្នកណា?» ជុងហ្គុក
« គាត់ជា កូនស្រីយាគូសា. ជាប្អូនស្រីរបស់ មេ យាគូសា បច្ចុប្បន្ន !» ថេយ៍យ៉ុងបន្ទរបន្ថែម
« ........!» សម្លេងស្ងាត់ជ្រាបរបស់ត្រកូលចនដោយមិនអាច បដិសេធបានពេលដែលឯកសារច្បាប់ដើមពិតជាត្រឹមត្រូវ
« បងជីដូនមួយ , ខ្ញុំសុំទោស ... គឺ ម៉ាក់ធំៗ. ម៉ាក់ធំជាអ្នកបង្គាប់ខ្ញុំទេ !» ជូណាស្រាប់តែរត់មកអោបជើងជុងហ្គុកហើយយំសស្រាក់ ... ព្រោះតែខ្លាចអំណាចជុងហ្គុកតាមពាក្យជាច្រើនដែលគេបានលឺ
« ស្រីចង្រៃ. នាងហ៊ានទាក់ទងប្តីយើងផង ... ស្រីកញ្ចាស់ !» ហាណា ខឹងទ្រាំក៍ស្ទុះទៅវាយជូណាទាំងកំរោលព្រោះតែរូបថត ស្និតស្នាលដែលបង្ហាញពីទំនាក់ទំនងពួកគេ
« អាយ ! នាងឆ្កួត លែងយើង !» ជូណាមិនចាញ់ក៍តបតរទៅវិញពេលដែលឃើញបែបនេះ ថេយ៍យ៉ុងឈរមើលដោយសមចិត្ត
« បានហើយ ! ពួកឯងឈប់ភ្លាម !» លោកចនស្រែកមួយវ៉ាស ធ្វើអោយគេឯង ឈប់ តែគាត់ បែរជាមានអាការះមិនស្រួលទៅវិញ ..
« បងប្រុស !»

ក្រុមហ៊ុនគីម
គ្រប់យ៉ាងកំពុងដំណើរការមិនរលូនព្រោះតែភាគហ៊ុនជាច្រើនកំពុងរង្គោះរង្គើរ
« នេះជាស្អីលោកគីម !» ភាគហ៊ុនមួយបាននិយាយមករកគាត់ ទាំងកំហឹងពេលឃើញថា លុយក្រុមហ៊ុនបែរជាចូលទៅក្នុងគរណីធនាគាររបស់លោកគីម ជាច្រើនរយលាន ហើយរឿងនិងក៍គេបានទទួលសារពី បុគ្គល លាក់ មុខដូចគ្នា
« មិនអាចទេ. លោកកុំនិយាយផ្តេសផ្តាស ជាច្រើនឆ្នាំមកនេះខ្ញុំមិនដែលក្បត់ពួកលោកទេ !» លោកគីម
« ត្រូវហើយលោកមិនក្បត់ពួកខ្ញុំពេលនោះ តែពេលនេះលោកជា ដន្លងជាមួយត្រកូលចន.... ហើយលោកក៍កំពុងអោយគ្រប់យ៉ាងទៅជាផលប្រយោជន៍របស់ពួកគេ !» ភាគហ៊ុនជាច្រើន ប្រកែកគ្រប់គ្នា និង លោកគីម ក៍មិនដឹងធ្វើយ៉ាងណា ព្រោះតែ គិតមិនយល់ថាហេតុអ្វី ទៅជាបែបនេះ !
« កុំនិយាយថា ជាស្នាដៃ ថេយ៍យ៉ុង?»
មន្ទីពេទ្យ ..
លោកចនត្រូវបាននាំមកជួយសង្គ្រោះបន្ទាន់ តែអាការគាំងបេះដូងរបស់គាត់ ធ្វើអោយ លោកស្រីធំ ពិបាកចិត្តនិងថា ត្រូវធ្វើយ៉ាងណាល្អ បើ ជុងហ្គុកពិតជាកូនលោកម្ចាស់ធំ ហើយបើសិនជាកូនប្រយស គាត់កើតអ្វីពិតមែន ជុងហ្គុកនិងហើយជអ្នកស្នងគ្រប់យ៉ាងរបស់ត្រកូលចន
« នេះត្រឹមតែត្រកូលចនទេ ... យើងគ្មានថ្ងៃអោយ ពួកឯងនៅបានសុខឡើយ !» ថេយ៍យ៉ុងមើលឃើញគ្រប់យ៉ាងនិងញញឹមសមចិត្តដែល ផែនការរបស់គេ ដើរដោយជោគជ័យ
« ខ្ញុំបាននៅជិតលោករៀនច្រើនពីលោកណាស់ ចនជុងហ្គុក. តែលោកក៍បានបង្រៀនខ្ញុំអោយចិត្តដាច់គ្រប់យ៉ាងដូចគ្នា !»
ប្រទេសជប៉ុន
« លោក អាគិរ៉ា !» កូនចៅម្នាក់ បានចូលមករក អ៊ុំរបស់ ជុងហ្គុកនិងនិយាយពីដំណើររឿងរបស់ខាង ប្រឆាំងជាមួយពួកគេ មករហូត ថា កំពុងធ្វើដំណើរទៅ ប្រទេស កូរ៉េ
« មិនអាចទេ. ហេតុផលអី ហូជិ ថាកាសិ ទៅទីនោះ !» លោកអាគីរ៉ា មានការងឿងឆ្ងល់ តែ សារលោតចូលមកគាត់ កាន់ធ្វើអោយគាត់ មិនប្រាកដចិត្តទេ.
( អ្នកដែលសម្លាប់ម៉ាក់ ខ្ញុំ , ទោះជាមនុស្សនៅជាមួយគ្នាក៍ខ្ញុំមិនទុកដែរលោកអ៊ុំ !ខ្ញុំនិងបញ្ជូន លីង លីងទៅជប៉ុនអោយលោកអ៊ុំជួយមើលផង ) ថេយ៍យ៉ុង
« មានរឿងហើយ ទាក់ទងទៅជុងហ្គុកភ្លាម !»
ជាច្រើនថ្ងៃបន្ទាប់ គ្រប់យ៉ាងមើលទៅស្ងប់ស្ងាត់តែវាមិនមែនបែបនេះទេ ! 

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now