Seaon3 ភាគបញ្ចប់

3.2K 95 2
                                        

ភាគបញ្ចប់

ភូមិគ្រិះដែលធ្លាប់ធំស្កឹមស្កៃពេលនេះវាត្រឹមជាផេះដែលគ្មានតម្លៃអ្វីឡើយ

« នេះជាអ្វីដែលឯងសម្រេចចិត្តមែនទេ ?» នាយតូចឈរមើល ប៉ូលីស ប្រមូលសាកសពដែលមិនទាន់បញ្ជក់ថាជារបស់អ្នកណានៅឡើយ

« ចៅហ្វាយ មានគេផ្ញើសារចូលក្នុងទូរស័ព្ទចៅហ្វាយ !» ឌិលែនយកសារនោះមកអោយរាងតូចនិងរាងក្តាស់ដែល មានរុំខ្លួនពីរបួស

« ហាណា !» ទឹកភ្នែករបស់នាយតូចហូរស្រក់ចុះពេលឃើញថា ហាណាជាអ្នកសាងគ្រប់យ៉ាង

« ខ្ញុំ សុំទោសបងប្រុស .. ខ្ញុំដឹងថាមួយជីវិតនេះខ្ញុំធ្វើបាបបងច្រើនណាស់ ... ខ្ញុំគ្រាន់តែច្រណែននិងអ្វីដែលគួរជារបស់បង ខ្ញុំគ្រាន់តែចង់បានភាព ល្អជាងគេទាំងដែលខ្ញុំមិនដែលអោយតម្លៃអ្នកណា ! ខ្ញុំជួយបងបញ្ចប់រឿងគ្រប់យ៉ាងបានត្រឹមនេះ ..! លាហើយបងប្រុស មើលថែខ្លួនផង !» នាយតូចស្រែកយំដាក់មនុស្សដែលគេមិនធ្លាប់ទទួលក្តីស្រលាញ់សោះតែអ្វីដែលគេទទួលបានពីនាងគឺជាពេលចុងក្រោយនៃជីវិតទៅវិញ

« បងប្រុស បងថ្លៃ !» លីង លីង ដើរចូលមកទាំងមានឯកសាររញ៉េរញ៉ៃ

« នេះជា ?» ជុងហ្គុកនិង ថេយ៍យ៉ុងមើលទៅឯកសារដែលជាឯកសារទ្រព្យសម្បត្តិត្រកូលចនគឺ ហាណា បានរក្សា ឯកសារដែលថេយ៍យ៉ុងអោយទៅកូនប្រុស គេ និងមានសំបុត្រចុងបញ្ចប់ដូចគ្នា

«សំរាប់ក្មួយប្រុសខ្ញុំ.. ជាអ្វីដែលមីងគេអាចសងអោយប៉ាតូចគេបាន !» សំបុត្រមួយឃ្លានោះ ធ្វើអោយគេ ឯងយល់បានថា ហាណា ក៍មិនបានអក្រក់ខ្លាំងព្រោះពេលនាងរៀនយល់ដឹងអ្វីខុសនិងត្រូវ នាងក៍ចេះរៀបចំគ្រប់យ៉ាងអោយទៅតាមផ្លូវល្អ

« បងប្រុស .. ខ្ញុំមានរឿងមួយទៀតចង់ប្រាប់បង !» លីង លីង

« មានអីមែនទេ ?» ថេយ៍យ៉ុង

« វ៊ូហា បានសម្លាប់ខ្លួនគេដូចគ្នាមុខផ្នូរកូនគេតែម្តង !» លីងលីង ដកដង្ហើមធំហើយក៍មើលទៅ អតីតភូមិគ្រិះដ៍ធំទូលាយដែលមិនសល់អ្វីសូម្បីបន្តិច

« បងថា ពួកយើងប្រគល់ទីនេះជាមណ្ឌលកុមារកំព្រាទៅ !» សុខៗ ជុងហ្គុកក៍និយាយឡើយធ្វើអោយគេឯងចាំស្តាប់

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now