Season 2 ភាគ1

2.6K 146 3
                                    



ជីវិតមនុស្សយើងមិនមែនកើតមកជាមួយសេចក្តីសុខទោះជារស់នៅលើគំនរទ្រព្យសម្បត្តិតែវាក៍មិនប្រាកដថាគ្រប់បែបយ៉ាងដែលមានគឺជាសេចក្តីសុខ ...

« ហឹក ហេតុអីក៍គ្រប់គ្នា ធ្វើបែបនេះចំពោះខ្ញុំ .. ហេតុអ្វី ?» ថេយ៍យ៉ុងដើរសន្សឹមៗ ទៅកាន់ កន្លែងមួយដែលមានភាពកក់ក្តៅអោបខ្លួនឯងដូចជាកូនសត្វវង្វេងមេ ពេលនឹកដល់រឿងដែលគេធ្វើបាបនិងការដែលមិត្តសម្លាញ់ត្រូវបង់ជីវិតដោយគំរោងការបែបនេះធ្វើអោយរាងតូចយំសោកស្តាយនិង កើតជាចិត្តស្អប់យ៉ាងខ្លាំង
« បើមានឪកាស ខ្ញុំនិងធ្វើអោយពួកឯងរស់យ៉ាងវេទនា ! ទោះចង់ស្លាប់ក៍ពិបាក !» តំណក់ទឹកភ្នែកជាមួយដង្ហើមចុងក្រោយនៃក្តីអស់សង្ឃឹម ភាពខ្មៅងងឹត ចងអាឃាត ធ្វើអោយកែវភ្នែកដែលមានតំណក់ទឹកប្រែជាក្រហម ... ព្រោះតែភាពពិការ ការប៉ះទង្គិចដែលមិនទាន់ជាសះស្បើយ
« ត្រលប់មកក្នុងរង្វង់ដៃយើង! គ្រប់យ៉ាងដែលឯងចង់បានយើងនិងប្រគល់អោយមិនថាជា នរក ឬ ឋានសួគ៍ គីម ថេយ៍យ៉ុង !» សម្លេងមាំ បង្ហាញខ្លួនជាមួយនិងស្នាមញញឹមឃោឃៅ តែ នាយតូចអាចដឹងពីភាពទន់ភ្លន់ពីក្នុងពាក្យសម្តីទាំងនោះ ...
« ជីវិតរបស់ខ្ញុំ គឺជារបស់លោក.. ចនជុងហ្គុក!»
ប្រទេសជប៉ុន ..
« ពិធីជប់លាង ? ទទួលទាយាទថ្មី !» ម្រាមដៃស្រឡូនកំពុងអូសលើអេក្រង់ទូរស័ព្ទដៃ ដែលពត៍មានធំកំពុងចុះផ្សាយ
« ចៅហ្វាយចង់ចូលរួមមែនទេ ?»
« ប្រាកដហើយ .. ពិធីរបស់ប្អូនស្រីខ្ញុំមួយទាំងមូលមិនអោយខ្ញុំចូលរួមយ៉ាងមិច !» ថេយ៍យ៉ុងញញឹមស្រទន់ដាក់ គ្នា ដែលគោរពស្រលាញ់នាយ ហ៊ានធ្វើគ្រប់យ៉ាងព្រោះតែបញ្ជាចៅហ្វាយធំ
ក្នុងភូមិគ្រិះដ៍ធំ កំពុងមានពិធីជប់លាង ដែលមានភ្ញៀវឡើងច្រើនកុះករ ពីវត្តមាន របស់កូនប្រសារស្រី ដែលកំពុងមានទាយាទបន្ទាប់ពី ៣ ខែ ដែលពិនិត្យផ្ទៃពោះក៍ដឹងថាជាកូនប្រុស ...
« លោកប្តី .. អូនចង់ញុាំអានេះ !» ហាណាចង្អុលអាហារដែលនាងត្រូវការព្រោះពេលនេះនាងដូចជាព្រះនាងយ៉ាងចឹង ចាប់តាំងពីថ្ងៃដែល ថេយ៍យ៉ុងបាត់ខ្លួនពីភូមិគ្រិះគីម គ្រប់យ៉ាងក៍ប្រែជាស្ងប់ស្ងាត់យ៉ាងចម្លែក សូម្បី ជុងហ្គុកក៍មិនដែលនិយាយអ្វី និងមានការងាររវល់ទៅ បរទេសរហូត ..តែថ្ងៃនេះក័មានវត្តមានគេមកដូចគ្នា
« គ្រប់គ្នា សុំមើលខាងនេះ !» សម្លេងរបស់ លោកចននិងអ្នកស្រីចនធ្វើអោយគេឯងតាមមើលមិនដាក់ភ្នែក
« ថ្ងៃនេះពួកខ្ញុំធ្វើពិធីជប់លាង ដែលទទួលបានទាយាទ របស់ ត្រកូលចនហើយក៍ជួនគ្នា ដែលសាខា នៅជប៉ុនក៍មានគំរោងធំដូចគ្នា ដោយគ្រប់យ៉ាង ទទួលការយកចិត្តទុកដាក់ពីខាង ប្អូនប្រុស របស់ ខ្ញុំ ចន ជុងហ្គុក! » លោកចនប្រកាស តាមអ្វីដែល អ្នកម៉ាក់ខ្លួនបញ្ជា ទោះគេមានចំងល់យ៉ាងណា ហើយសំលេងហ៊ោរក៍បានកើតឡើង ...ទើបមានបុរសរាងខ្ពស់ស្រឡះបានឡើងមកខាងលើឆាក ជាមួយសម្លេងទះដៃ
« ថ្ងៃនេះក៍ជាថ្ងៃពិសេស ដែលខ្ញុំបានទទួលការទុកចិត្តលើគំរោងថ្មីនេះ ចំពោះគំរោងដែលបន្តទៅមុខយ៉ាងណា ពួកយើងនិងអោយសម្ភសន៍នៅពេលបន្ទាប់ !»
« ចុះលោក ចនជុងហ្គុកគិតយ៉ាងណា៎ បន្ទាប់ពីបើកបង្ហាញថា លោកក៍ជាកូនប្រុស ទាយាទបន្ត តើក្នុងវ័យនេះលោកនិងគិតថា មានទំនាក់ទំនងអ្វីទេ '?» អ្នកកាសែត ដែលមកចូលរួមព្យាយាមតាមសើបពី ពាណិជ្ជករវ័យក្មេងដែលមានអាថ៍កំបាំនេះដូចគ្នា
« បើយ៉ាងនេះទៅហើយខ្ញុំក៍ សុំយកវេលានេះមកបង្ហាញមុខ ភរិយារបស់ខ្ញុំ មកក្នុងពិធីនេះដូចគ្នា .. » ជុងហ្គុក
« ភរិយា ? ជុងហ្គុកឯងនិយាយស្អី ?» លោកចន
« ភរិយាយ ? គេមានភរិយា !?» ហាណា ត្រកូលគីម ក៍ភ្ញាក់ផ្អើលតែអ្វីក៍មិនសំខាន់ពេលមានពន្លឺភ្លើងបាននាំ រាងកាយរបស់បុរសវ័យក្មេងដែលគ្រប់គ្នាសឹងតែចាំនិងស្គាល់ហើយថាជាអ្នកណាកំពុងដើរចូលមកក្នុងកឦ្មវិធីនេះ ..
« គីម .. ថេយ៍យ៉ុង?» អ្នកក្នុងត្រកូលគីម មិនចង់ជឿទេថា ជាថេយ៍យ៉ុងជាពិសេស ភ្នែកមួយគូរនោះ ដែលកំពុងបង្ហាញ ពន្លឺអោយគ្រប់គ្នាឃើញ
« ជា ថេយ៍យ៉ុងពិតមែន !» ស៊ូហ៊ុនដែលឈរជិត ហាណា ក៍មិននឹកស្មានថា និងជួបថេយ៍យ៉ុងម្តងទៀតដែល មើលគេពេលនេះពិតជាស្អាតគ្រប់យ៉ាង សឹងតែថាស្អាតជាងកាលពីមុនទៀត ...
« នេះ ចនថេយ៍យ៉ុងជាភរិយារបស់ខ្ញុំ ពួកយើងបានរៀបការនៅប្រទេសជប៉ុន !» ទោះជាអោយសម្ភាស៍បែបនោះតែ ជុងហ្គុកនៅអាចមើលតាមខ្សែរកន្ទុយភ្នែកពី ចំងល់គ្រប់គ្នា ដែលមើលមកពួកគេ ..
« អាប្រុសសាហាយ ស្មន់មួយគូរនេះ !» សូម្បីហានសាក៍មិននឹកស្មានថានិងឃើញថា ថេយ៍យ៉ុងត្រលប់មកវិញដោយស្អាតគ្រប់យ៉ាងបែបនេះ រយះពេល ៣ ខែ នេះគ្មានអ្នកណាដឹងឡើយថា នាយទៅណា នៅឯណា
« អេ. តែខ្ញុំចាំថា លោកគឺជា កូនប្រសារត្រកូលចន?» ន័យរបស់ អ្នកកាសែត ថេយ៍យ៉ុងស្តាប់បានច្បាស់ណាស់ និងយល់ន័យដូចគ្នា តែគេបែរជាអស់សំណើចទៅវិញ
« ត្រូវហើយលោកចាំមិនខុសទេ .. តែនោះជាអតីតកាលខ្ញុំជាប្រពន្ធរបស់ ស៊ូហ៊ុនតែគេបាន រៀបការជា ហាណាប្អូនស្រីខ្ញុំ. ពួកយើងបានលែងលះគ្នា រួចហើយ !» ថេយ៍យ៉ុងនិយាយហើយអ្នកកាសែត ក៍វិភាគ វែកញែក ក៍ដូចអ្នកក្នុងពិធីដូចគ្នា គិតថា ថេយ៍យ៉ុងនិយាយន័យ ហាណា ដើម្បីយក ស្វាមីបងខ្លួនឯង
« ត្រូវហើយ តែជានិស្ស័យក៍មិនដឹង... ពួកខ្ញុំ បែរជាមានចិត្តស្រលាញ់គ្នា ពេល ថេយ៍យ៉ុងទៅព្យាបាលភ្នែក ជប៉ុន ទើបពួកខ្ញិំរៀបការជាមួយគ្នាតែម្តង !» ជុងហ្គុកនិយាយបន្ថែមន័យនិងសើចតិចៗ ពេល ដែលកាមេរ៉ាព្យាយាមថតផ្តិតយករូបពួកគេ
« ថេយ៍យ៉ុង...!» សម្លេងលោកគីមបានហៅរាងតូចដែលចុះពីលើឆាក ធ្វើអោយនាយតូចងាកមកមើលទាំងភ័យខ្លាច ...
« លោក ... លោកប៉ា !» ថេយ៍យ៉ុងមើលទៅលោកគីម ដែលមើលមកដោយកំហឹង
« នេះជាស្អី ... !» លោកគីម
« ខ្ញុំ .. ខ្ញុំបានទៅនៅជាមួយអ្នកម៉ាក់ !» ថេយ៍យ៉ុងនិយាយប្រាប់អ្នកជាឪពុក
« ចុះរឿងឯងនិង ជុងហ្គុក?» លោកគីម សួរជាថ្មីតែក៍ភ្ញាក់ពេលរាងក្រាស់ដើរមកកៀកស្មារថេយ៍យ៉ុងនិងតបជំនួសទៅវិញ
« គឺដូចដែលប្រាប់នៅលើឆាករួចមកហើយ ! បើអត់មានការងារអីទេ ខ្ញុំសុំនាំភរិយាទៅសំរាកសិនហើយ សុខភាពគេនៅមិនទាន់ប្រសើរទេ !» ជុងហ្គុកនិយាយហើយក៍ទាញថេយ៍យ៉ុងចេញពីលោកគីមដែលកំពុងមានកំហឹងដែរមានគេមកជាន់គាត់ បែបនេះ
« ខ្ញុំមិននឹកគិតថា បងប្រុស បានជាសះស្បើយភ្នែក និង បានរៀបការថ្មីបែបនេះសោះ !» ហាណានិង ស៊ូហ៊ុនដើរមកជិតថេយ៍យ៉ុងដែលកំពុងឈរជាមួយជុងហ្គុក
« ពូតូច ជាបុរស ល្អគ្រប់យ៉ាង មិចក៍យករបស់ដដែរគេយ៉ាងចឹង ?» ស៊ូហ៊ុនមានបំណងថាអោយ ជុងហ្គុកនិងថេយ៍យ៉ុងតែរាងក្រាស់បែរជាអស់សំណើចនិងតបមកវិញ
« យើងទេ ដែលអរគុណឯងដែលបោះបង់ដុំពេជ្យចោលអោយយើងរើសយកមកដាក់ក្បែរខ្លួនទៅវិញ !» ជុងហ្គុក
« រឿងរបស់យើងបានចប់ហើយ ស៊ូហ៊ុនពេលនេះខ្ញុំក៍ជាកូនប្រសារត្រកូលចនដដែរ តែមិនមែនជាប្រពន្ធលោកទៀតទេ !» ថេយ៍យ៉ុង
« ព្រោះតែអូនខឹងបង សុំអូនលែងលះមែនទេទើបអូនរៀបការជាមួយលោកពូ ជំនួស ?» ស៊ូហ៊ុនប្រើពាក្យស្នេហា ជាមួយនិងថេយ៍យ៉ុងធ្វើអោយ ហាណាខឹងឡើងចង់វាយរាងតូចទៅហើយតែ គេនៅទប់ព្រោះតែកែវភ្នែករបស់ជុងហ្គុកសម្លឹងមក
( យើងធ្លាប់ធ្វើអោយឯងខ្ទាតចេញ. យើងក៍អាចធ្វើម្តងទៀតដែរថេយ៍យ៉ុង) ហាណា
« លោកនិយាយខុសហើយ ស៊ូហ៊ុនព្រោះតែលោកមិនធ្លាប់ស្រលាញ់ខ្ញុំទៅវិញទេ !» ថេយ៍យ៉ុងនិយាយហើយក៍អោនមុខដើរចេញួៅ ទុកអោយអ្នកត្តកូលចននង គីមតាមមើលគ្រប់យ៉ាងដោយចំងល់..
« យើងមិនយល់ទេហេតុអីឯងធ្វើបែបនេះ !» លោកស្រីធំ
« តែវា មិនគ្រប់គ្រាន់ទេឬ ? ម៉ាក់ធំ ដែលលុយ ជាង១000 លាន ចំណេញពីគំរោងលើកនេះគ្រាន់ប្តូរនិងការរៀបការរបស់ខ្ញុំ ?» ជុងហ្គុកដាក់សំណើរដ៍ធំនេះទើបលោកស្រីធំ ចនយល់ព្រមអោយ ថេយ៍យ៉ុងត្រលប់មកជាមនុស្សត្រកូលចនម្តងទៀត

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now