ភាគ៨

3.3K 164 3
                                        


ភាគ៨
កន្លងទៅ៣ ថ្ងៃហើយដែរខាង ត្រកូលចនមិនទាក់ទងមកថេយ៍យ៉ុងធ្វើអោយ ហានសា និង ហានណា ហាក់សមចិត្តមិនស្ទើរទេ
" យ៉ាងមិចហើយ បងប្រុស.. មិចមិនឃើញបងថ្លៃមកទទួលបងយ៉ាងចឹង , ចុះឯណានិយាយថា អោយបងមកលេងត្រឹម ២/៣ ថ្ងៃប៉ុណ្ណោះ !" ហានណាបង្ហាញភាពមិនចូលចិត្តអោយឃើញ តែថេយ៍យ៉ុងមិនចង់និងតបតរអ្វីឡើយ...
" អូនសម្លាញ់ ! " តែសម្លេងមួយបានមកជ្រែកការសន្ទនានេះ ជាពេលដែលហានណាចង់ភ្លឹកនិងរូបរាងកំលោះសង្ហាដែលបានឃើញដោយផ្ទាល់ភ្នែកតែម្តង
( នេះឬ អ្នកប្រុស ចនពិតជាសង្ហាណាស់ !) ហានណា មានអារម្មណ៍ចាប់ចិត្តលើស៊ូហ៊ុនភ្លាមទោះជាធ្លាប់ឃើញគេតាមពត៍មានហើយក្តីតែមិននឹកស្មានថា នៅខាងក្រៅគេក៍សង្ហា ដែរ
" ស៊ូហ៊ុន? មិចក៍បងមកទីនេះ ? " ថេយ៍យ៉ុងផ្ទាល់ក៍ភ្ញាក់ផ្អើលជាពិសេស ហ្វឹងឡៃមកជាមួយបាច់ផ្កាដ៍ធំទៀត
" គឺ បងមកទទួលអូនទៅផ្ទះវិញ ! រឿងរបស់ អេណា បងបានដោះស្រាយរួចហើយ !" ពាក្យរបស់ស៊ូហ៊ុនធ្វើអោយថេយ៍យ៉ុងជ្រួញចិញ្ចើមមិនយល់ទាល់សោះ អ្វីទៅ ដោះស្រាយហើយ ?
" មានន័យថាយ៉ាងមិច? " ថេយ៍យ៉ុង
" ចាំបងនិយាយអោយស្តាប់ ហើយនេះ អ្នកណា ? " កែវភ្នែកព្រានរេ ឃើញ បងប្អូនស្រីទាំងពីរតាំងដំបូងគ្រាន់តែមិនចង់បង្ហាញចំណាប់អារម្មណ៍អ្វីឡើយ !
" ខ្ញុំ ជា គីម ហានសា នេះ គីម ហានណា ពួកយើងជាប្អូនរបស់ បងថេយ៍យ៉ុង!" ហានសា និយាយទាំងហុចដៃ ចាប់ ស្វាគមន៍ទៅកាន់ស៊ូហ៊ុន,
" បាទ សួស្តី ! " ស៊ូហ៊ុនមិនសូវចាប់អារម្មណ៍ ហានសា ទេ តែ ជាហាណា ច្បាស់ណាស់នាងបានអង្អែលម្រាមដៃរបស់គេពេលដែលចាប់ដៃអំបាញ់មិញ
" នេះបងថ្លៃមកទទួលបងប្រុសត្រលប់ទៅវិញមែនទេ ? " ហានណា រត់មកអោបដៃ ថេយ៍យ៉ុងហើយក៍ញឹកញក់ដូចជាក្មេងធ្វើអោយរាងតូច សង្ស័យហើយ
( នេះពួកគេចង់ធ្វើអីទៀតហើយ)
" យ៉ាងមិចទៅ ប្អូនថ្លៃ ? កុំនិយាយថា មិនចង់បងយកប្រពន្ធបងទៅវិញណា៎ ? "
" គឺមិនមែនទេ / គឺមែន ! " សម្លេងរបស់ ហានសា និងហានណា គឺ ផ្ទុយពីគ្នា សំរាប់ហានសា ការចាកចេញរបស់ថេយ៍យ៉ុង គឺល្អបំផុត តែបើហានណា ក៍ត្រឹមជាការបន្ទន់ចិត្តប៉ុណ្ណោះ
" បងប្រុស រៀបការចូលគ្រួសារចន.. យ៉ាងណា៎ ក៍មិនអាចប្រកែកថា គាត់ ជាកូនប្រសារ ត្រកូលចនទេ តែថា បងប្រុសខ្ញុំមិនសូវនិយាយស្តីច្រើនទេ ថែមទាំងកម្របានមកលេងផ្ទះទៀត ខ្ញុំពិតជាមិនដាច់ចិត្តឡើយ .. " ហាណា
" បើ អញ្ចឹងទំនេរ អ្នកនាង នឹក បងប្រុសអ្នកនាង ,អ្នកនាងអាចទៅលេង ថេយ៍យ៉ុងបាន។ ត្រកូលចនសូមស្វាគមន៍ជានិច្ច " ស៊ូហ៊ុន
" ពិតមែនឬ ? បងប្រុស បងលឺ ទេ ? " ហានណា ងាកមកញញឹម កំណាចដាក់រាងតូចដែល ថេយ៍យ៉ុងយល់ច្បាស់ណាស់ទើបបានត្រឹមង៉ក់ក្បាលយល់ស្រប
" បើ...បើ ហាណា ចង់ទៅលេងក៍បាន !" ថេយ៍យ៉ុង
" ល្អៗ ..." ហាណា សប្បាយចិត្តហើយ មិនប៉ុន្មាននាទី បន្ទាប់អីវ៉ាន់របស់ថេយ៍យ៉ុង ក៍បានយកចុះមកហើយពួកគេក៍ចាកចេញទៅ
" ឯង ពេញចិត្ត បងថ្លៃមែនទេ ? ហាណា " ហានសា មើលដឹងពីប្អូនរបស់ខ្លួនយ៉ាងច្បាស់ជាងអ្នកណាទាំងអស់ ហើយក៍ពេញចិត្តបើបានធ្វើអោយថេយ៍យ៉ុងលំបាកវេទនា
" ចុះបង មិនចង់បានគាត់ជាប្អូនថ្លៃវិញទេ ?" ហានណា
" ក៍តាមនិងទៅ.. តែថា មើលទៅគេក៍ពេញចិត្តឯង !" ហានសា និយាយដូចជាអោយសង្ឃឹមទៅប្អូនស្រីខ្លួនទាំងការពិតគេចង់ធ្វើយ៉ាងមិចក៍ដោយអោយតែថេយ៍យ៉ុងរលាយ ..
ក្នុងឡាន ..
" បងមិនទាន់ប្រាប់ខ្ញុំទេ ! អ្វីទៅដែរថា ដោះស្រាយហើយ រឿងរបស់អេណា ?" ថេយ៍យ៉ុងងាកមកសួរ ស៊ូហ៊ុនដែលអង្គុយញញឹម ទាំងមិនយល់
" គឺ អ្នកម៉ាក់ ចាប់បានថា នាងម្នាក់នោះ មិនបានមានកូនជាមួយបងទេ តែនាងមានកូនជាមួយអាអ្នកថែសួនឯណោះ, បងធ្លាប់ មានអីជាមួយនាងមែន តែ យូរហើយកាលនោះបងស្រវឹងទើបនាងប្រល្បិច ហើយក៍ពង្រាយល្បិចបែបនេះ ! " ស៊ូហ៊ុននិយាយដើមហេតុប្រាប់ថេយ៍យ៉ុងដូចជាខ្លួនត្រូវគេទំលាក់កំហុសយ៉ាងចឹង
" ថាមិច ?" ថេយ៍យ៉ុងបើកភ្នែកធំៗ មិនចង់ជឿ មិចក៍រឿងក្រឡាប់ចាក់បែបនេះ មិនអាចទេ ចុះ នៅថ្ងៃរៀបការគេបានឃើញច្បាស់ណាស់ថា ស៊ូហ៊ុននៅជាមួយនាង .. តែ គេបែរជាបង្វែរដាន បែបនេះ
" ចុះពេលនេះនាងនៅឯណា?" ថេយ៍យ៉ុង
" បងមិនដឹងដែរ កាលនោះពួកយើងចាប់បានហើយនាងក៍រត់ទៅជាមួយអាម្នាក់នោះ ទើបបងមកទទួលយកអូនទៅផ្ទះវិញ !" ស៊ូហ៊ុននិយាយហាក់ដូចជាមិនមានអ្វីហើយឡានទំនើបក៍មកដល់ភូមិគ្រិះដ៍ធំនេះ..
" លោកប៉ាអ្នកម៉ាក់ ពួកខ្ញុំមកវិញហើយ ! " សម្លេងហៅរបស់ស៊ូហ៊ុនស្រែកពេញភូមិគ្រិះ តែមិនទាន់បានបោះជំហានទៅណាផង ថេយ៍យ៉ុងក៍ស្រែកឡើង
" អាយ.. ជួយផង !" ថេយ៍យ៉ុង
" ហ្ហើយ អូនសម្លាញ់ ! អេណា ? នាង នាងមកបានយ៉ាងមិច ?" ស៊ូហ៊ុនស្រែកដោយការភាន់ភាំងពេលរាងកាយមនុស្សស្រីស្មោកគ្រោក ដោយក្លិនស្អុយបាន កាន់កាំបិតតម្រង់ករ ថេយ៍យ៉ុង
" អេណា ? មិចក៍នាង..នាងលែងខ្ញុំទៅ !" ថេយ៍យ៉ុងក្រលេកបន្តិចក៍ឃើញ ខ្លួនប្រាណ អេណា ពោរពេញដោយឈាម និងមាន ក្លិនឆ្អាបស្អិតនៅលើដងខ្លួន ខុសពីពេលដែលជួបនាងលើកចុងក្រោយ
" ពួកឯង .. អាក្រក់ថោកទាបណាស់ ! " អេណា
" នេះមានរឿងស្អី .. នេះ នាងមិនទាន់ងាប់ទៀត !" អ្នកស្រីចននិងលោកចនដែលលឺសម្លេងខ្លាំងៗ ក៍ចេញមកតែមិននឹកស្មានថាបែរជាឃើញអេណានៅទីនេះ
" ព្រោះតែឯង .. ព្រោះតែឯងទើបយើងបាត់បង់កូន ! " អេណា ចង្អុលកាំបិតលើថ្ពាល់ថេយ៍យ៉ុងដែល ភ័យយ៉ាងខ្លាំង ហើយមិនមានអ្នកណាចូលមកជួយបានឡើយលើកលែងតែ ស៊ូហឺ ដែលបានដើរលបៗពីក្រោយហើយចាប់ អេណាជាប់ ទើបថេយ៍យ៉ុងបានឱកាសរត់ទៅជ្រុងម្ខាង ...
" អាយ .. លែង លែងយើង !" អេណា ស្រែកពេញនិងហើយកញ្រ្ជោលយ៉ាងខ្លាំង
" ឆាប់យកនាង ឆ្កួតនេះចេញទៅ ! " ស៊ូហ៊ុន ស្រែកធ្វើអោយអេណា ងាកមកសម្លក់គេ និងច្រាន ស៊ូហឺ ទៅជ្រុងម្ខាង
" ពួកមនុស្សតិរច្ឆាន អត្មានិយម.. ពួកឯងឃោឃៅណាស់ហ៊ានសម្លាប់សូម្បីសាច់ឈាមបង្កើតខ្លួនឯង !» អេណាពេលនេះដូចជាមនុស្សស្រីឆ្កួតកំរោលចូលធ្វើអោយគ្រប់គ្នាមិនហ៊ានចូលចិត្ត
« នេះ , មានរឿងអ្វី ? ហេតុអ្វីក៍នាងក្លាយជាបែបនេះ ! » ថេយ៍យ៉ុងសួរទាំងញ័រទទ្រើក
« មានរឿងអីមែនទេ ? សួរ អាប្តី ថោកទាបរបស់ឯងទៅ ថា វាធ្វើអ្វីលើយើង និងកូន .. ជា សាច់ឈាម របស់វា តែវា ហ៊ានសម្លាប់ចោល .. !»
៣ ថ្ងៃមុន
« ថេយ៍យ៉ុងចេញទៅហើយមែនទេ ?» លោកស្រីធំ សួរ ទៅចៅប្រុស ដែលដើរចូលមកក្នុងវិញ
« បាទ ! លោកយាយ !» ស៊ូហ៊ុន
« អ្នកស្រី .. ចឹងខ្ញុំ សុំ ទៅសំរាក សិនហើយ !» អេណា ធ្វើខ្លួនទន់ភ្លន់ បំផុតតែមិនទាន់បានឈានជំហានផង ក៍ត្រូវកូនចៅយាមកាម មកចាប់នាងក្រៀកឡើង ..
« នេះពួកឯងធ្វើស្អីនិង !»អេណា
« នាងគិតថាយើងព្រមអោយស្រីកញ្ជះដូចជានិងធ្វើអោយត្រកូលចនអាប់អោន ! ពួកឯងយកនាងទៅឃុំទៅ» អ្នកស្រីចននិយាយដោយបញ្ជាអោយគេយកនាងទៅ
« អត់ទេ .. អ្នកប្រុស អ្នកប្រុសជួយខ្ញុំផង !» ទោះជាអេណាព្យាយាមហៅយ៉ាងណាក៍ ស៊ូហ៊ុន នៅតែធ្វើមិនដឹងមិនលឺ ហើយក៍បែរខ្លួនទៅក្រៅបាត់
ជច្រើនម៉ោងក្រោយមក
ក្នុងបន្ទប់អ្នកបម្រើដែលនៅដាច់ដោយឡែក .. ឬ ហៅថា បន្ទប់ផ្ទះគេទុកចោល.អ្នកបម្រើស្រីរូបស្រស់កំពុងតែគោះទ្វារស្រែកយំអោយគេដោះលែង
« អ្នកប្រុស .. អ្នកប្រុសជួយខ្ញុំផង !»
ក្រាក
« អ្នក .. អ្នកស្រីចន?» អេណាមើលអ្នលដែលដើរចូលមកជាមួយនិងកែវទឹកអីម៉្យាង ..

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now