ភាគ៦
ប្រទេសកូរ៉េ ...
ពេលរាត្រីយប់យន់មកដល់ ថេយ៍យ៉ុងក៍កាន់កែវទឹកក្រូចមកអោយ ហ្វឹងឡៃដែលមានថ្នាំដែលជូណាអោយគេពិតមែន
« នេះអូនធ្វើសំរាប់បង ..!» ថេយ៍យ៉ុងហុចកែវទឹកអោយតែក៍ភ្ញាក់បន្តិចពេលចង្កេះតូចត្រូវទាញចូលទៅជិត
« អូនពិតជាក្រអូបណាស់អូនសម្លាញ់ » ស៊ូហ៊ុននិយាយបណ្តើរ លើកកែវទឹកក្រូចផឹកបណ្តើរ ហើយក៍ទាញ៊ាវចាន់ទៅលើគ្រែ ..
« បង .. បងចង់ធ្វើអី ?» ថេយ៍យ៉ុងសួរទាំងសម្លេងញ័រ
« គឺ បង .. ហឹក !» ស៊ូហ៊ុននិយាយមិនទាន់ចប់ផង ក៍ដេកសន្លប់បាត់
« ស៊ូហ៊ុន? លោកប្តី ?» ថេយ៍យ៉ុងអង្រួនគេតិចៗ តែមើលទៅគេដូចជាមិនភ្ញាក់ទេទើប ដកដង្ហើមធូរបន្តិច និង នាំខ្លួនឯងទៅគេងនៅ គ្រែម្ខាងទៀត
« ហេតុអ្វីក៍យើងត្រូវ ស្តាប់ អ្នកមីងតូច ? បើ ស៊ូហ៊ុនជាប្តីរបស់យើងសោះ !» ថេយ៍យ៉ុង..រអ៊ូម្នាក់ឯងហើយក៍គេងលក់បាត់ដោយមិនដឹងថាសកម្មភាពទាំងអស់ត្រូវបានមើលយ៉ាងពេញភ្នែកដោយ ជូណា នោះទេ
ប្រទេសជប៉ុន
« ក្មេងល្ងង់ ! ទោះឯងមិនដាក់ថ្នាំវា ក៍យើងមានវិធីមិនអោយវាធ្វើស្អីឯងដែរ !» ជូណា ( ជុងហ្គុក) មើលទៅ អេក្រង់ computer បណ្តើរ ញញឹមសមចិត្តបណ្តើរដែលក្មេងល្ងង់របស់ខ្លួនស្តាប់បង្គាប់បែបនេះ ហើយដែលគេដឹងនិងឃើញគ្រប់យ៉ាងព្រោះគេបញ្ជាកូនចៅអោយភ្ជាប់ camera នៅ ផ្ទះតូច..
« ចៅហ្វាយ !» ឌីលែនដើរចូលមកដោយមានឯកសារ និង អាយផេត នៅនិងដៃ ..
«មានរឿងអីមែនទេរ ? » ជុងហ្គុក
« ហ៊ុននៅ អុឺរ៉ុបកំពុងធ្លាក់ចុះ តើអោយធ្វើយ៉ាងមិចទៅចៅហ្វាយ !» ឌីលែនបានហុចអាយផេតអោយ ជុងហ្គុកមើល ហើយគេក៍ញញឹមឡើងមក
« ក៍តាមការស្មានរបស់យើងមិនខុស ហើយក្រុមហ៊ុននៅ ប្រទេសអាចច្របូកច្របល់ .. ពិតជា សប្បាយលេងណាស់ !» ជុងហ្គុកលើកប៊ិចបង្វិលលេងហើយក៍ងាកទៅមើល រាងតូចដែលគេងលង់លក់ចំណែកឌីលែនក៍មើលតាមដូចគ្នា
«ចៅហ្វាយ មិចក៍ចាប់អារម្មណ៍អ្នកប្រុសគីម ! មើលទៅគេ សើកមើក ណាស់ មិនគួរមានប្រយោជន៍អ្វីដល់យើងទេ .. » ឌីលែននិយាយហើយក៍ទំលាកមុខចុះពេលដែលអ៊ីបូងាកមកសម្លក់គេ..
