ភាគ ៥៥
(អ្នក.... មីង ! )រាងតូចត្រូវច្រានដួលលើពូកដែល មានតែផ្កាកុលាប យ៉ាងពេញ តែ អ្វីដែលចម្លែកគឺ អ្នកដែលនៅពីលើគេគឺជា អ្នកមីងរបស់កូនកំលោះទៅវិញ
(ឯងប្រហែលជា ទទួលយកមិនបានទេ ដែល កូនកំលោះនៅជាមួយស្រីផ្សេង នៅថ្ងៃមង្គលការ. ចឹងចាំយើងផ្តល់ក្តីសុខអោយឯងជំនួសគេ !)ជូណានិយាយហើយក៍អោនទៅថើបលើ បបូរមាត់នោះម្តងទៀត ធ្វើអោយថេយ៍យ៉ុងបើកភ្នែកធំ បន្ទាប់ពីភាំងនិងច្រាន អ្នកដែលកំពុងធ្វើរឿងទាំងនេះចេញ
(អ្នកឆ្កួតហើយ ... ខ្ញុំ .. ខ្ញុំ ជាប្រុសមែន តែ ... តែខ្ញុំ !)ថេយ៍យ៉ុងចង់និយាយណាស់ ថា គេជាប្រុស ដែលគួរនៅលើមនុស្សស្រី. ហេតុអ្វីក៍អោយមនុស្សស្រីមកនៅពីលើគេទៅវិញ ...
(ហាហា ... យើងប៉ះឯងបាន តែហាមឯងប៉ះយើងជាដាច់ខាត ក្មេងល្ងង់ !)ជូណាមិនត្រូវការ ការបកស្រាយអ្វីទេ តែ ពេលនេះគេកំពុងស្រេកឃ្លានលើរាងកាយតូចដែលស្រស់ស្អាតទៅវិញទេ ...
(អ្នកមីង ជាអ្វីអោយប្រាកដ ! )
(មានអីនិយាយឬអត់ ? )សម្លេង មាំនិយាយពេលដែលថេយ៍យ៉ុងចូលមកដល់ក្នុងឡាន
(គឺ ថាគ្មានទេ !)ថេយ៍យ៉ុងមិនហ៊ានមើលមុខជូណាទេ តែក៍អាចដឹងថា ប្រហែល អាក្រក់ខ្លាំងព្រោះសូម្បីអង្គរក្ស ក៍ទាញរនាំងបិទ ចន្លោះ មិនអោយឃើញថែមទៀត
(ឯងដឹងទេ ថាយើងមិនចូលចិត្តមនុស្សទន់ខ្សោយ !)ជូណាងាកទៅថាអោយថេយ៍យ៉ុងដែលអង្គុយអោនមុខ
(ខ្ញុំ ... ខ្ញុំ !)ថេយ៍យ៉ុង
(អាចង្រៃនោះវាធ្វើស្អីឯង !)ជូណាសួរម្តងទៀតហើយថេយ៍យ៉ុងក៍កាន់តែភ័យ
(យើងសួរថា វាធ្វើស្អីឯង !)សម្លេងមាំស្រែកម្តងទៀង
(មិន..មិនបានធ្វើអ្វីទេ ... អាយ អ្នកមីង !ឈឺ !)ថេយ៍យ៉ុងស្រែកពេលដែលម្រាមស្រឡូនលុកមកច្របាច់ករគេ
(ឯងនៅកុហកយើងទៀត !)ជូណាបន្តឹងដៃបន្តិចតែក៍មិនខ្លាំង ..
(ខ្ញុំ.. ខ្ញុំ មិនបានកុហកទេ!)ថេយ៍យ៉ុង
(យើងឃើញពេញភ្នែកថាវា ប៉ះឯង !)ជូណាស្រែកហើយក៍ក្រឡេកឃើញករដៃរបស់រាងតូចឡើងស្នាមជាំ..
