ភាគ17

2.9K 138 0
                                        

ភាគ១៧.
ជាច្រើនថ្ងៃកន្លងផុតទៅថេយ៍យ៉ុងមានការប្រុងប្រយ័ត្នខ្ពស់ណាស់ក្នុងទៅណាមកណា.. ជាពិសេសរឿងអាហារតែម្តង ..
« បងថ្លៃញុាំតិចម្លេស ? ឬ អាហារមិនត្រូវមាត់ ? ស៊ូហឺ ដែលអង្គុយញាុំជាមួយថេយ៍យ៉ុងនិង ហាណាព្រោះ អ្នកផ្សេងរវល់និងការងារ ..និងជាពិសេស ស៊ូហ៊ុនដែលជូន លោកស្រីធំទៅសៀងហៃ ព្រោះតែគាត់ថាមានការងារសំខាន់ត្រូវចាត់ការបន្ទាន់ ...
« មិន.. មិនអីទេគឺបងចាញ់កូនទើបមិនសូវឃ្លាន !» ថេយ៍យ៉ុងនិយាយហើយក៍ឆ្ងោកញុាំអាហារបន្តតែហាណាមើលឃើញភាពស្និតស្នាលរបស់ ស៊ូហឺ និង ថេយ៍យ៉ុងធ្វើអោយគេមានគំនិតមួយកើតឡើងមកភ្លាម
( បើក្នុងពេលឯងមានអ្នកគ្រប់គ្នាស្រលាញ់បែបនិង យើងនិងធ្វើអោយប្តីទាំង២ របស់ឯង សម្លាប់ឯងដោយផ្ទាល់ ) ហាណា ឆ្លៀតឪកាសនេះដើម្បីធ្វើបាបថេយ៍យ៉ុង.. ព្រោះតាមគេដឹង ជុងហ្គុកក៍អាចនិងមកវិញ នៅ ថ្ងៃស្អែកដូចគ្នា ..
ដេហ្គូ...
ត្រកូល ចន..
« លោកយាយនិយាយពិតមែនឬ ? » ចន អ៊ុនណា ដែលជាចៅក្មួយរបស់លោកស្រីចនសួរបញ្ជាក់ពេលដែលលោកស្រីត្រលប់មកទាំងទឹកមុខមិនស្រស់
« យើងមិនដែរគិតឡើយថាវាជាក្មេងមានល្បិចដល់ថ្នាក់នេះ !» លោកស្រីចនក៍មិនអាចធ្វើអ្វីបានក្នុងពេលដែលគ្រប់យ៉ាងគ្រប់គ្រងដោយជុងហ្គុកទើបគាត់ឆ្លៀតពេលនេះមករកកូនចៅត្រកូលលី ដែលជាចៅប្អូនប្រុសគាត់ អោយជួយទៅវិញ ..
« ចុះលោកយាយចង់អោយពួកយើងធ្វើបែបណា ?» អ៊ុនណា ជាចៅសំណព្វរបស់ លោកស្រីចនព្រោះនាយមានរូបរាងរាងមុខមាត់ដូចប្អូនគាត់ខ្លាំងទើបគាត់ ទុកគេស្មើរនិង ស៊ូហ៊ុនយ៉ាងអញ្ជឹង
« យើងនិងរៀបផែនការសិន !» លោកស្រីចន...
ថ្ងៃថ្មីក៍ចូលមកដល់តែសំខានគឺវត្តមានរបស់ស៊ូហ៊ុនដែលមកដល់ផ្ទះតូច ..
« ស៊ូហឺ ...! អាប្អូនគំរក់ !» អ្វីដែលគេមិននឹកស្មានដល់គឺបានឃើញ ស៊ូហឺនៅលើគ្រែជាមួយស៊វចាន់ ..
« អាយ .. បងប្រុស ! ប្អូនថ្លៃ !» ហាណាដែលរត់ចេញពីបន្ទប់មួយទៀតមកតាមសំលេងស្រែកដែលអ្នកជាស្វាមីស្រែកឡើងរំកង ...
« លោក.. ប្តី !» ថេយ៍យ៉ុងស្ទុះឡើងដោយការភ័យខ្លាចតែអ្វីក៍មិនស្មើរនិង ខ្លួនឯងដែលកំពុងនៅលើគ្រែជាមួយស៊ូហឺ .. ហើយសភាពពួកគេគឺមិនមានសំលៀកបំពាក់ឡើយ ..
« បងប្រុស ? មិចក៍ខ្ញុំមកនៅទីនេះ !» ស៊ូហឺ នៅធីងធោងនៅឡើយហើយក៍មិនយល់ថាអ្វីជាអ្វី !
« នេះខ្ញុំមិនធ្លាប់គិតថាបងហ៊ានក្បត់លោកប្តី !» ហាណា ឈរយំយ៉ាងខ្លាំងធ្វើអោយ ស៊ូហ៊ុនទៅទាញកន្រ្តាក់ដៃថេយ៍យ៉ុងយ៉ាងលឿន ..
« នេះឯងទុកយើងជាស្អីហា៎ .. ហើយឯងជាសហាយជាមួយប្រពន្ធយើង !» ស៊ូហ៊ុនស្រែកដាក់ ថេយ៍យ៉ុងហើយនិង ស៊ូហឺ តែអ្វីក៍មិនសំខាន់ពេលដែល លោកស្រីចននិង លោកចនក៍មកដល់ដូចគ្នា
« នេះជាស្អី !»
ភូមិគ្រិះធំ
« មិនអាចទេ ! យប់មិញ ខ្ញុំនៅបន្ទប់ខ្ញុំទេ !» ស៊ូហឺ ស្រែកប្រកែកយ៉ាងដាច់អហង្ការ ព្រោះតែគេនិងថេយ៍យ៉ុងជាមិត្តល្អនិងគ្នា
« ចុះអ្វីដែលយើងឃើញជាស្អី !» ស៊ូហ៊ុន
« ខ្ញុំនិង ស៊ូហឺ ជាមិត្តនិងគ្នា រាប់ឆ្នាំ .. ពួកខ្ញុំមិនដែរគិតបែបនេះទេ !» ថេយ៍យ៉ុងតបតរ រកភាពខុសត្រូវមកអោយខ្លួនវិញ ..
« ត្រូវហើយលោកប្តី .. បងប្រុស និងស៊ូហឺ ស្និតគ្នារាប់ឆ្នាំមកហើយ .. ទៅណាមកណាជាមួយគ្នាស្រាប់ !» ពាក្យដូចជាជួយបរិយាយតែស៊ូហ៊ុនជាមនុស្ស ជឿជាក់លើអ្វីដែលខ្លួនបានឃើញនិងអារម្មណ៍ដែលថាថេយ៍យ៉ុងមិនធ្លាប់ស្រឡាញ់គេឡើយ ចឹងពាក្យរបស់ ហាណាក៍ដូចជាសាំងចាក់បន្ថែមទៅវិញ
« ត្រូវហើយព្រោះតែពួកឯងក្បត់យើងតាំងពីមុនមកម្លេស !» សូម្បីលោកចននិង អ្នកស្រីចនក៍មើលទៅស៊ូហឺ ដើម្បីចង់ដឹងការពិតដូចគ្នា
« តែ បងប្រុសកំពុងមានកូនណា៎ !» ហាណា
« ឈប់ទៅ ហាណា នាងកំពុងតែបញ្ជោះបងប្រុសយើងអោយឈ្លោះគ្នា !» ស៊ូហឺស្រែកដាក់ហាណាវិញ ..
« បិទមាត់ឯងទៅអាប្អូនចង្រៃ ! កូននេះមិនមែនជាយើងទេមែនទេ ?» ស៊ូហ៊ុនស្រែកដាក់ ប្អូនប្រុសនិង ចង្អុលទៅពោះថេយ៍យ៉ុង..
« បងនិយាយស្អី ?» ថេយ៍យ៉ុងទៅជាញ័រពេលដែលស៊ូហ៊ុននិយាយបែបនេះ តែអ្នកស្រីចនក៍ឡូកមាត់
« ពួកឯងជាបងប្អូននិងគ្នា .. ហើយថេយ៍យ៉ុងក៍ជាប្រពន្ធឯង បើឯងសង្ស័យ ក៍ពិនិត្យ DNA ទៅ !» អ្នកស្រីចននិយាយហើយហាណាក៍ញញឹមចុងមាត់
( ហឹស ! ពិតល្អណាស់ ឯងនិងងាប់មិនខាន !) ហាណាគិតក្នុងចិត្តតែថេយ៍យ៉ុងបង្ហាញទឹកមុខភ្ញាក់ផ្អើលមកធ្វើអោយគ្រប់គ្នាសម្លឹងទៅថេយ៍យ៉ុង
« ជាប្តីប្រពន្ធបើមិនទុកចិត្តគ្នាក៍លែងលះទៅ !» ជុងហ្គុកដើរចូលមកគេធ្វើដំណើរមកយ៉ាងលឿនបន្ទាប់ចុះពីយន្តហោះ .. ឌីលែនក៍បានទៅយកគេឡើងប្រញាប់ហើយពេលមកដល់ក៍គិតមិនដល់ថា បែរជាមានរឿងបែបនេះទៅវិញ
( គេមកហើយ !) គ្រាន់តែឃើញជុងហ្គុកគេពិតជាចង់ទៅអោបរាងក្រាស់ខ្លាំងណាស់
( ចង្រៃយ៎ មកលឿនជាងការគិត !) ហាណា
« លោកប្តី ខ្ញុំថាជារឿងយល់ច្រលំទេ !» ហាណាដើរមកជិតស៊ូហ៊ុនដែលកំពុងខឹងឆេះឆួល តែស៊ូហឺ បែរជាចេញមុខមកនិយាយ
« បានហើយបងប្រុស ! ថេយ៍យ៉ុងជាមនុស្សល្អ ស្អាតស្អំ មករហូត .. ខ្ញុំមិនធ្លាប់គិតថានិងមានរឿងដល់ថ្នាក់នេះទេ បើ អ្នកទាំងអស់គ្នាគិតថា ពួកខ្ញុំពិតជាប្រព្រឹត្តបែបនេះមែន ចឹងខ្ញុំនិងនាំស៊វចាន់ទៅក្រៅ .. ហើយការពិតនៅជាការពិត !» ស៊ូហឺនិយាយចប់ក៍ទាញដៃ ថេយ៍យ៉ុងចេញភ្លាម
« ពួកឯងកុំចង់ចេញទៅដោយបែបនេះ !» ស៊ូហ៊ុនស្រែកទៅស៊ូហឺ ដែលមិនបញ្ឈប់សកម្មភាពអីឡើយ ហើយជុងហ្គុកក៍រត់ចេញទៅតាមព្រោះស៊ូហឺ បាន ចរានថេយ៍យ៉ុងចូលក្នុងឡានយ៉ាងលឿន ...
« ស៊ូហឺ .. កុំបង្ករឿង ថេយ៍យ៉ុងកំពុងមានផ្ទៃពោះ !» ជុងហ្គុករត់ទៅគោះទ្វារឡាន.. តែស៊ូហឺ មិនស្តាប់និងបើកឡានចេញទៅ ទើប ជុងហ្គុកយកឡានមួយទៀតបើកចេញទៅតាមដូចគ្នា សូម្បី ស៊ូហ៊ុនក៍យកឡានមួយទៀតចេញទៅដែរ ..
( ជាឧកាសល្អណាស់ !) ហាណាបានទាញទូរស័ព្ទ តេ ទៅ ហានសា
« ចាត់ការវាទៅ ... ទោះជាលះបង់មនុស្សត្រកូលចនក៍ដោយ !» ហាណា និយាយហើយ ក៍ឈរញញឹមមើល រឿងដែលកំពុងពុះកញ្ជ្រោល ..
តាមផ្លូវ
« ស៊ូហឺ ... ឯងកុំខឹងបែបនេះ ..!» ថេយ៍យ៉ុងដែលកាន់ខ្សែក្រវ៉ាត់ឡានឡើងជាប់ព្រោះតែល្បឿនដែលបើកគឺលឿនខ្លាំងណាស់
« បងថ្លៃមិនមើលទេហី ថាពួកគាត់នៅមិនបញ្ចប់.. នៅតែចង់រករឿងពួកយើង !» ស៊ូហឺ និយាយផងងាកទៅក្រោយឃើញឡានរបស់ ជុងហ្គុកនិង ស៊ូហ៊ុន
« អត់ទេ .. ពួកយើងអាចនិយាយគ្នាបាន .. ឯងកុំធ្វើបែបនេះ !» ថេយ៍យ៉ុងកាន់ដៃ ស៊ូហឺជាប់
« បងក៍ដឹង ថា ពូតូចជាមនុស្ស បែបណា ! នេះរឿងពាក់ព័ន្ធនិងទាយាទរបស់ ត្រកូលចនតើគាត់អាចមិនរវល់ទេ !» ស៊ូហឺ និយាយដល់ជុងហ្គុកដែលគេដឹងថា បុរសម្នាកៀនេះកាលពីនាមជាមនុស្សស្រីសាហាវឃោឃៅ ទៅហើយចុះទំរាំដល់ជាមនុស្សប្រុសទៀត
« ជុងហ្គុកមិនធ្វើអីខ្ញុំទេ .. ខ្ញុំអង្វរឯងឈប់ទៅ !» ថេយ៍យ៉ុងចាប់ផ្តើមយំកាន់តែខ្លាំងព្រោះតែ ស៊ូហឺមិនស្តាប់សម្តីគេ
« បងថ្លៃមិនស្គាល់គាត់ដូចខ្ញុំទេ ... បើគាត់ មិនខ្លាំងម្លេសលោកយាយមិនទុកគាត់នៅក្នុងត្រកូលចនឡើយ !» ស៊ូហឺ មើលទៅឡាន ជុងហ្គុកដែលបើកមកជិតហើយថែមល្បឿនបន្ថែមទៀត
« ខ្ញុំប្រាប់ហើយថាគាត់និងមិនធ្វើអីខ្ញុំទេ !» ថេយ៍យ៉ុងមើលទៅជុងហ្គុកដែល ចង្អុលមកពួកគេអោយឈប់ឡាន ដោយទ្រាំមិនបានស្រែកដាក់ស៊ូហឺជាមួយទឹកភ្នែកហូរមិនឈប់ ធ្វើអោយ ស៊ូហឺ ភាំងដូចគ្នា ព្រោះថេយ៍យ៉ុងមិនធ្លាប់និយាយខ្លាំងៗ ឬ ស្រែកឡើយ
« ថេយ៍យ៉ុង?ហេតុអីក៍ជឿជាក់យ៉ាងនេះ» ស៊ូហឺ មើលមុខរាងតូចដែលយំឡើងញ័រអស់ទាំងខ្លួន
« គេ មិនធ្វើអីខ្ញុំនិងកូនទេ ! ឯងឈប់ឡានទៅ .. ក្មេងក្នុងពោះខ្ញុំជាកូនរបស់គេ .. ជាកូនរបស់ជុងហ្គុក!» ពាក្យមួយឃ្លា រួមទាំងការញ័រទទ្រើកធ្វើអោយស៊ូហឺ គាំងខ្លាំងនិងមិនមានអារម្មណ៍ក្នុងការបើកឡាន..
« បងថ្លៃនិយាយថាមិច ?» គេមិនចង់ជឿអ្វីដែលលឺទាល់តែសោះ ..
« ខ្ញុំមានកូនជាមួយជុងហ្គុក... ឯងលឺទេ ! ស៊ូហឺ ឡាន !!!!» រវល់តែស្រែកដាក់ ស៊ូហឺ ទើបអ្នកបើកមិនមានស្មារតីរហូតមានឡានធំបើកកាត់មុខធ្វើអោយឡានរបស់ស៊ូហឺបុកមួយមួយទំហឹងបណ្តាលអោយក្រឡាប់ឡើងផ្ងារ តែអ្វីដែលមិនសំខាន់ស្មើរនិង ស៊ូហឺ ដែលនៅដឹងខ្លួនកំពុងតែមើលទៅថេយ៍យ៉ុង
« គីម... ថេយ៍យ៉ុង!» ស៊ូហឺ ដែលរបួសធ្ងន់.. មិនអាចកម្រើកបាន មើលមករាងតូចដែលមានរបួសពេញខ្លួន និងឈាមហូរដូចទន្លេ
« ថេយ៍យ៉ុង.. ថេយ៍យ៉ុងយ៉ាងមិចហើយ !»ជុងហ្គុកបានឃើញហេតុការណ៍ពេញភ្នែកគេសឹងមិនជឿថាថេយ៍យ៉ុងនៅក្នុងនោះទើបគេរត់មកជួយភ្លាម
« ជុង  ជុង ! » មួយឃ្លាយ៉ាងខ្លីហើយក៍លែងពាក្យឆ្លើយតបបានពីថេយ៍យ៉ុង
« ថេយ៍យ៉ុង.. អូមនិងកូនមិនអីទេ បងនិងយកអូនទៅពេទ្យ !» ជុងហ្គុកបានទាញថេយ៍យ៉ុងយ៉ាងតិចៗបំផុត ព្រោះតែអំបែងកញ្ចក់បានគ្របដណ្តប់លើរាងកាយនិងផ្ទៃមុខរបស់ថេយ៍យ៉ុង..
« ពូតូច .. ជួួយថេយ៍យ៉ុងផង !» ស៊ូហឺក៍ព្យាយាមរើខ្លួនតិចៗ ពីឡានតែវាមិនបានផលទើបគេក្រឡេកមកឃើញថេយ៍យ៉ុងត្រូវជុងហ្គុកទាញចេញពីឡានហើយ ..
« ថេយ៍យ៉ុងកុំទៅចោលបង.. ពួកយើងកំពុងមានកូនជាមួយគ្នា អូននិងកូនត្រូវតែមិនអី !» ជុងហ្គុកនិយាយទាំងដង្ហក់ខ្យល់ ព្រោះតែបីរាងតូចទៅឡានរបស់ខ្លួន តែពេលក្រឡេកទៅឡានដែលក្រឡាប់ឃើញស៊ូហឺព្យាយាមចេញពីឡាន
« ស៊ូហឺ .. យើងមកជួយឯងហើយ ! » ជុងហ្គុកព្យាយាមជួយស៊ូហឺ អោយលឿន តែជើងរបស់គេជាប់និងឡានទៅហើយណាមួយរបស់គេក៍ធ្ងន់យ៉ាងខ្លាំង
« ពូតូច ខ្ញុំសុំទោស .. ពូឆាប់យកថេយ៍យ៉ុងចេញទៅ !» ស៊ូហឺ រុញជុងហ្គុកហើយដេញគេចេញទៅ ព្រោះគេក៍អាចដឹងដែរថាគេនិងមិនសល់ជីវិតទេ
« អត់ទេ យើងនិងជួយឯងចេញទៅ !» ជុងហ្គុកនៅតែមានះ និងទាញ ស៊ូហឺ
« ទៅ .. ថេយ៍យ៉ុងនិងកូន .. ខ្ញុំសុំទោស !» ស៊ូហឺនិយាយហើយក៍ដាច់ខ្យល់ស្លាប់តែម្តង ធ្វើអោយជុងហ្គុកគាំងនៅមួយកន្លែង ..
« អត់ទេ..ហ្វឹង... ស៊ូហឺ !» ជុងហ្គុកស្រែកយ៉ាងខ្លាំងស្របពេលឡានរបស់ស៊ូហ៊ុនក៍មកទាន់ពេលដូចគ្នា...
« ស៊ូហឺ .. ថេយ៍យ៉ុង!» ស៊ូហ៊ុន

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now