Season 2 ភាគ2

2.3K 139 1
                                    


ភាគ២

បន្ទប់Taekook
« អូនប្រហែលជាហត់ហើយ !» នាយក្រាស់គ្រារាងតូចមកលើបន្ទប់បន្ទាប់ពីពិធីជប់លាងបានបញ្ចប់ ...
« មិនអីទេ ! អូនមិនបានធ្វើអីឯណា៎ !» នាយតូចអោបជុងហ្គុកដោយក្តីស្រលាញ់ ព្រោះតែរយះពេលគេវះកាត់ភ្នែកនៅឯជប៉ុនមានតែគេទេ ដែរនៅក្បែរខ្លួន
៣ ខែមុន ..
ជុងហ្គុកបានបីថេយ៍យ៉ុងចេញពីឃ្លាំងទុកចោលនោះទាំងមានការអោបត្រលប់មកវិញយ៉ាងណែននិងភ័យញ័រអស់ទាំងអស់ទាំងខ្លួន ក្នុង ឡាន
« ឆាប់រៀបចំសំបុត្រយន្តហោះទៅប្រទេសជប៉ុន .. ហើយបិទពត៍មានគ្រប់យ៉ាងទាក់ទងនិងថេយ៍យ៉ុង!» ជុងហ្គុកប្រាប់ទៅឌីលែននិងឈីស៊ុង
« ហេតុអីក៍លោកមិនជួយស៊ូហឺ !» សុខៗ រាងតូចដែល អង្គុយលើភ្លៅមាំបែរជាមកសួរគេវិញបន្ទាប់ពីអ្នកកំលោះបានយកអាវក្រាស់មករុំពីលើខ្លួនដែរទទឹកសើម និង បានដោះវាចេញដោយមិមអោយអ្នកណាបានឃើញស្បែរសរស្អាតនេះឡើយ ..
« បងជួយគេហើយ ... តែមិនទាន់ !» ជុងហ្គុកឆ្លើយតបនិង ផ្តេករាងតូចមកលើដើមទ្រូងរបស់គេ ..
« ហេតុអ្វីក៍ពួកគេធ្វើបែបនេះមកលើខ្ញុំហេតុអ្វីមិនជួយខ្ញុំពេលគេធ្វើបាបខ្ញុំ? លោកដឹងទេថាខ្ញុំឈឺប៉ុណ្ណា ?!» ថេយ៍យ៉ុងត្អូញត្អែរគ្រប់យ៉ាងកំឡុងពេលទទួលបានភាពកក់ក្តៅ..
« ថេយ៍យ៉ុងស្តាប់បង ..អូនត្រូវរឹងមាំ ...មិនមែនបងមិនចង់ជួយអូនទេ តែបងចង់អោយស៊ូហ៊ុនលែងលះជាមួយអូនអោយដាច់ស្រាច់ .. អូនដឹងទេ ថាបងចង់តែវៃបំបែកមុខវាទៅហើយ តែបងត្រូវខាំមាត់អោយអូនលែងលះជាមួយគេអោយបាន !» ជុងហ្គុកថើបលើថ្ងាសដែលជោគដោយញើសនិងរិតបន្តឹងដៃដែលទទួលការអោបមកវិញយ៉ាងណែន ..
« តែអូនពិការហើយ ..! អូនមិនអាចធ្វើអ្វីបានទេ !» ថេយ៍យ៉ុង
« បងកំពុងរៀបចំគ្រប់យ៉ាងអោយអូន .. អូននិងបានមើលឃើញវិញឆាប់ៗ ! » ជុងហ្គុក
២ សប្តាហ៍បន្ទាប់
ថេយ៍យ៉ុងដែលទទួលបានការបរិច្ចាគកែវភ្នែកថ្មីបន្ទាប់ពីជុងហ្គុកបានបញ្ជូនគេមកប្រទេសជប៉ុនមិនប៉ុន្មានថ្ងៃសោះ ..
« ភ្នែករបស់ខ្ញុំ ?» នាយតូចមិនចង់ជឿទេថាគេបានមើលឃើញម្តងទៀត .. ដោយមានជុងហ្គុកឈរញញឹមមកកាន់គេ ... និងអោនគោរពគ្រូពេទ្យ ដែលត្រួតពិនិត្យអោយច្បាស់ថា ថេយ៍យ៉ុងពិតជាអាចមើលឃើញពិតមែន
« ជុងហ្គុក!» ស្នាមញញឹមស្រទន់នោះដូចជាទឹកសន្សើមនៅលើផ្កា បន្ទាប់ពីភ្លៀងដ៍អួអាប់បានបញ្ឈប់ ..
« អូនមើលឃើញវិញហើយ '!» ជុងហ្គុកអោបថេយ៍យ៉ុងយ៉ាងណែនតែរាងតូចបែរជារុញគេចេញបន្តិច
« អូនចង់ដឹងថាអ្នកណា បរិច្ចាគកែវភ្នែកនេះអោយអូន !» ថេយ៍យ៉ុងជឿថាម្នាក់នេះមិនអាចជាមនុស្សធម្នតា ឯណាទេ ទោះជាគេចង់បានលុយយ៉ាងណាក៍មិនអាចប្តូរនិងកែវភ្នែកមានតម្លៃនេះដែរ
« បងថា.../ អូនចង់ដឹង !» ជុងហ្គុកចង់ប្រកែកក៍មិនកើតពេ
លថេយ៍យ៉ុងពិតជាចង់ដឹងពិតជាចង់ដឹងទើបគេ គ្រានាយតូចចុះពីគ្រែហើយ ដាក់លើរទេះរុញ ..
បន្ទប់VIP
ទ្វារបន្ទប់ ត្រូវបើកធ្វើអោយថេយ៍យ៉ុងឃើញ លីង លីង និង អ្នកមានឋានះជាពុកចុងកំពុងអង្គុយចិត្យផ្លែប៉ោមមកអោយមនុស្សស្រីដែលកំពុងនៅលើគ្រែដោយភ្នែករបស់គាត់កំពុងរុំរបួស ..
« អ្នកម៉ាក់ ? មិនពិតទេមែនទេជុងហ្គុក?» ថេយ៍យ៉ុងលើកដៃខ្ទប់មាត់ បន្ទាប់ពីជុងហ្គុកង៉ក់ក្បាល ធ្វើអោយនាយតូចព្យាយាមក្រោកឈរ និងផ្តួលខ្លួនអោបម្តាយ
« ហេតុអី អ្នកម៉ាក់ធ្វើបែបនេះ .. ហឹក .. ហេតុអីក៍ជាកែវភ្នែករបស់អ្នកម៉ាក់ ?» ថេយ៍យ៉ុងយំដោយអត់មិនបានដែលដឹងថាអ្នកបរិច្ចាគកែវភ្នែកនេះការពិតជាម្តាយរបស់គេសោះ
« ថេយ៍យ៉ុងកុំយំ កូន ... កូនទើបវះកាត់ហើយទេ !» អ្នកស្រីចាង អង្អែលផ្ទៃមុខកូនប្រុសថ្នមៗ និងញញឹមទៅកាន់គេ ដោយមានអ្នកមើលមកដោយរំជួលចិត្តដូចគ្នា !
« ហឹក ... អ្នកម៉ាក់ ហេតុអី !» ថេយ៍យ៉ុង
« ម៉ាក់ជំពាក់ ជុងហ្គុកនិងកូនច្រើនណាស់ .. ម្តាយគេក៍ស្លាប់ដោយសារម៉ាក់ កូនក៍មិនទទួលភាពកក់ក្តៅព្រោះម៉ាក់ ចាត់ទុកថានេះជាសំណងសំរាប់កូនទាំង២ !» អ្នកស្រីចាង ញញឹម បន្តិច និងរាវ រកដៃរបស់ជុងហ្គុកដែលនាយក្រាស់ក៍ចាប់តបមកវិញ ...
« សន្យានិងខ្ញុំ ... ថា លោកនិងការពារគេ .. ខ្ញុំប្រគល់កែវភ្នែកដួងចិត្តរបស់ខ្ញុំអោយលោកហើយ !» អ្នកស្រីចាង និយាយហើយ ថេយ៍យ៉ុងនិងជុងហ្គុកមើលមុខគ្នា
« បាទ ! ខ្ញុំសន្យា !» ជុងហ្គុកនិយាយយកជាការហើយក៍ញញឹមតបទៅកាន់ថេយ៍យ៉ុងដែលមើលមកគេដោយអារម្មណ៍ចម្លែកយ៉ាងខ្លាំង
( បងសន្យាហើយជុងហ្គុក... សុំកុំអោយអូនខកបំណងអោយសោះ)
បច្ចុប្បន្ន ..
« លោកប្តី ! បងគិតថាពួកគេនិងធ្វើបាបអូនទៀតឬអត់ ?» ថេយ៍យ៉ុងអោបជុងហ្គុកយ៉ាងណែន ៣ ខែ មកនេះទោះគេជាគេហោះហើរទៅមក កូរ៉េ និង ជប៉ុន តែគេតែងស្ថិតក្នុងអារម្មណ៍ ថេយ៍យ៉ុងជានិច្ច
« ទោះជាគ្រាន់គិតក៍គ្មានឪកាសដែរ អូនសម្លាញ់ ! » នាយក្រាស់ សន្យាហើយថានិងការពាររាងតូចនេះមិនអោយមានរឿងអ្វី ទៀតឡើយ .. ត្រឹមគេឈរមើល ថេយ៍យ៉ុងត្រូវគេធ្វើបាប ដោយមិនអាចជួយត្រឹមតែម្តងបានហើយ

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now