season2 ភាគ 35

2.1K 128 2
                                        

ភាគ៣៥
« គឺ ប្អូនស្រីអូន ចង់រក ប្តីម្នាក់ទៀតអោយអូន !» ថេយ៍យ៉ុង
« ស្អី ? ស្អីគេ ?» ជុងហ្គុកបញ្ឈប់ជូតសក់អោយថេយ៍យ៉ុងហើយក៍ទាញរាងតូចអោយបែរចំពីមុខ
« គឺរឿងវា បែបនេះ ....!» ថេយ៍យ៉ុងនិយាយហេតុការណ៍ទាំងអស់ធ្វើអោយជុងហ្គុកស្ទុះពីលើគ្រែនិងបើកថតទូរយក កាំភ្លើងភ្លាម
« ជុងហ្គុកនេះបងចង់ធ្វើអី ?» ថេយ៍យ៉ុង
« សម្លាប់អ្នកចង់ធ្វើបាបអូន !» ជុងហ្គុក
« កុំ ... កុំអាល. បងចាំមើលឆាកល្ខោនសិនទៅ !» ថេយ៍យ៉ុងកាន់ដៃជុងហ្គុកជាប់ និងព្យាយាមធ្វើអោយគេចិត្តត្រជាក់ តែនិយាយមិនទាន់ផុតផង ក៍មាន អ្នកមកគោះទ្វារហើយទាំងពេលនេះក៍ចូលជាពេលយប់ហើយដែរ.
តុក តុក....
« ទុកអោយអូនអ្នកបើក !» ថេយ៍យ៉ុងយកអាវឃ្លុំមកពាក់ពីលើ និងសម្រួលទឹកមុខដើរទៅបើកទ្វារទាំងពិបាកព្រោះតែនៅជាមួយជុងហ្គុកច្រើនម៉ោងមកហើយ.
ក្រៅបន្ទប់
« លោកប៉ា ..អ្នកបម្រើប្រាប់ថា លោកពូ នៅខាងក្នុង !» ហាណា និយាយប្រាប់ឪពុក និងមានមា្តយធ្វើសាក្សី ប្រាកដ ជាបានឃើញម្នាក់
« នេះវា ហ៊ានបង្អាប់មុខមាត់ ត្រកូលគីមផង !» លោក គីម កាន់រំពាត់ដែលធ្លាប់វាយរាងតូចមកពីមុខបន្ទប់ ហើយបន្ទប់ក៍បើកមកដូចគ្នា
« លោកប៉ា ? នេះលោកប៉ាមានរឿងអីមែនទេ ?» នាយតូចសម្លេងមុខគ្រប់គ្នា ហើយជាពិសេសកែវភ្នែកថ្លា មើលទៅរំពាត់ ក្នុងដៃ
« ឯណា ឡុង ហ្វាង !» លោកគីម ស្រែកភ្លាមៗ ធ្វើអោយថេយ៍យ៉ុងភ្ញាក់ព្រើត
« លោកពូ ? ក្រែងគាត់ទៅវិញហើយមិនចឹង ?» នាយតូច ទាំងសមហលឹងទៅ ហាណា
« ឯងកុហក មានគេឃើញ លោកពូ ឡុងចូលមកបន្ទប់ឯង !» ហាណា
« អ្នកណាថ្លើមធំម្លេសហ៊ានចូលបន្ទប់ខ្ញុំបានបើខ្ញុំនៅទីនេះរហូត !» ជុងហ្គុកពាក់អាវឃ្លុំហើយថើរមកឈរពីក្រោយខ្នងថេយ៍យ៉ុងធ្វើអោយ ម្តាយកូននោះមើលមុខគ្នា
« ជុងហ្គុក? ឯងនៅទីនេះដែរ ?» លោកគីម
« អៅ លោកប៉ា. ទីនេះជាបន្ទប់ប្រពន្ធខ្ញុំ ហេតុអីខ្ញុំនៅមិនបាន ?» ជុងហ្គុកសួរបកមកវិញ ស្របពេលដែលមានសម្លេងពីបន្ទប់ម្លងនិង
« ឬ ក៍ ? ហានណា ?» អ្នកទាំងអស់ស្រូតរត់ទៅ បើកទ្វារមើល ក៍ឃើញ លោកឡុងកំពុងស្លៀកពាក់ ឯ គីម ហានណា កំពុងយកភួយបាំងរាងកាយយំលើគ្រែ
« ហានណា ?» អ្នកស្រី គីម រត់ទៅរកកូនដែលយំមិនឈប់
« ឡុង ហ្វាង ?» លោកគីម ហៅឈ្មោះមិត្តរបស់ខ្លួនដែលងាកមកធម្មតា តែកែវភ្នែកពិឃាតមើលទៅថេយ៍យ៉ុងដែលនៅក្នុងរង្វង់ដៃអ្នកផ្សេង
« នេះមិចក៍រឿងទៅជាបែបនេះ !» ហាណា មើលរឿងដែរក្រឡាប់ចាក់ ជាពិសេស គីម ហានណា ដែល ស្រែកយំ
« អ្នកម៉ាក់ .. គេរំលោភខ្ញុំ ហឹក .. ព្រោះវា .. ថេយ៍យ៉ុង. ព្រោះឯង !» ហានណាដូចជាមនុស្សឆ្កួតស្រែកយំនិងគប់គ្រប់យ៉ាង
« នេះឯងនិយាយអីនិង ហានណា. បងមានទៅធ្វើអីឯង !» ថេយ៍យ៉ុង
« មិចក៍ធ្វើបែបនេះលើកូនយើងហា៎ អាឡុង !» លោកគីម ស្ទុះទៅ ដាល់ លោកឡុង តែកូនចៅរបស់ជុងហ្គុកដែលលឺសម្លេងស្រែករត់ឡើងមកឃាត់
« បានហើយ លោកប៉ា ... កុំឈ្លោះគ្នា បើរឿងជាបែបនេះហើយ !» ជុងហ្គុកមកឈរកណ្តាល អ្នកទាំងពីរ
« ជាកំហុស ខ្ញុំ , ខ្ញុំនិងទទួលខុសត្រូវលើនាង !» លោកឡុងនិយាយហើយអោនគោរពអ្នកមាននាមជាមិត្ត
« លោកពូ ចង់ទទួលខុសត្រូវយ៉ាងណា៎ លើប្អូនស្រីខ្ញុំ ?» ថេយ៍យ៉ុង
« ខ្ញុំនិងរៀបការជាមួយនាង !» ទោះជាមាត់ និយាយបែបនោះតែកែវភ្នែក ខកចិត្តដែលចាញ់ល្បិច ព្រោះតណ្ហានាំមុខធ្វើអោយជុងហ្គុកឃើញ ថា លោកឡុង កំពុងមានការគុំគួននិង គីម ហានណា. ហើយក៍ដូចជា ថេយ៍យ៉ុង ..
« ខ្ញុំមិនការ អាយ ... ហេតុអី ខ្ញុំត្រូវ រៀបការជាមួយតាកញ្ចាស់នេះ !» ហានណា
ផាច់ ...
អូយ
ផាច់ ..
« លោកប៉ា ហេតុអីវៃខ្ញុំ !» ហានណា ស្រែកអោបម្តាយពេលលោកគីម យករំពាត់នោះមកវាយលើនាង
« នាងកូន អាក្រក់. ឯងខូចខ្លួនយ៉ាងនេះហើយ គិតថាអ្នកណានិងយកក្បាលនាងជាប្រពន្ធ ? ហើយតាចាស់ ដែលនាងថា ជាមិត្តយើង ហើយគេក៍យល់ព្រមទទួលខុសត្រូវ !» លោកគីម និយាយទាំងកំហឹង និងដើរចេញបាត់ ទុកអោយអ្នកស្រីគីម អោប ហានណាជាប់
« យើងទទួលនាងជាប្រពន្ធ ពេញច្បាប់ យ៉ាងណា៎ក៍ល្អជាងសុីនាងចោលដែរ ហានណា !» លោកឡុង និយាយហើយក៍ដើរចេញដូចគ្នា ដោយគាត់ សម្រេចចិត្តបានតែពិននិង.
« អាយ ... ហេតុអី ! » ហានណា ស្រែកឡូឡា ស្របពេល ថេយ៍យ៉ុងដើរមកកៀកពួកគេ
« ហេតុអី ? ឬ មកពី ពួកនាង ចាញ់ល្បិចខ្លួនឯង ? » ថេយ៍យ៉ុងបន្ថែមល្បោយ ហើយក៍ដើរអោបដៃ ជុងហ្គុកចេញទៅ ទុកអោយបីនាក់ម៉ាក់កូនមើលមុខគ្នាមិនត្រូវព្រោះតែ ល្បិចនេះគឺខ្លួនអ្នករៀបតែបែរជាមកជាប់ដោយខ្លួនឯងដូចគ្នា
បន្ទប់ taekook
« និយាយអញ្ចឹង អ្នកម៉ាក់អូនមិនមកជាមួយបងទេ ?» ថេយ៍យ៉ុងស្រាប់តែនឹកឃើញក្រែងទៅទទួលម៉ាក់ នាយមិនចឹង ?
« គាត់ថា មានការងារត្រូវធ្វើ !» ជុងហ្គុកប្រាប់រាងតូចធ្វើអោយគេជ្រួញចិញ្ចើមបន្តិចព្រោះតាមមិនទាន់ម្តាយដែលវិលទៅមក ..
« អរ. ចុះរឿងរបស់បង ?» នាយតូចសួរទៅអ្នកជាប្តី អំពីរឿងរ៉ាវ ដែលថា និងធ្វើយ៉ាងណា៎បើកមុខអ្នកបន្លំខ្លួនរបស់គេ ...
« ក៍និងចាត់ការមិនយូរទេ !» ជុងហ្គុក
ក្នុងវិស័យជំនួញកំពុងកក្រើកព្រោះតែត្រកូលចននិងត្រកូលគីម មានរឿងប្លែកៗ ដំណាលគ្នា ..
ប្រទេសជប៉ុន....
« នេះកូនប្រុស របស់ លីយីង ពិតមែន ? គេបានធ្វើជា ប្រពន្ធរបស់ មេ យាគូសា ទៀត !» មនុស្សស្រីម្នាក់ កំពុងអង្គុយលើរទេះរុញ មើលមករូបថតដែលកូនចៅថតបាននិងយំដោយក្តីរីករាយ ..
« គេ គឺ ជាទាយាទ របស់ ហូជិ .. ទោះគេមិនមែនជាឈាមរបស់ ហិស៊ូគិ តែគេជាកូនប្អូនរបស់បង .. គេនិងត្រូវសងសឹកគ្រប់គ្នា ដែលធ្វើបែបនោះមកលើ ពួកយើង, អៃកូ នាងទ្រាំអស់ជាច្រើនឆ្នាំមកហើយ !» ម៉ៃដា ងាកមកមើល រូបថត អ្នកជាប្តីនិង ប្អូនថ្លៃ ហើយក៍ញញឹមកំណាច ...
ជាច្រើនថ្ងៃកន្លងផុតទៅ.
ហានណា បានត្រឹមរៀបការក្នុងព្រះវិហារជាមួយនិង លោកឡុងដែលមានត្រកូលគីមដឹងលឺ ជាមួយកូនៗ ប្រពន្ធមុនលោកឡុង... ដែលជាក្តីអាម៉ាសរបស់ គីមជីនយ៉ាងខ្លាំង ចំណែកត្រកូលចនក៍មានរឿងមិនលោះពេលសូម្បីស៊ូហ៊ុនក៍គ្រប់គ្រងមិនកើត
ភូមិគ្រិះគីម
« អ្នកប្រុស មានសំបុត្រ !» ថេយ៍យ៉ុងដែលកំពុងជូតដាវក្នុងបន្ទប់ ក៍បើកទ្វារមកមើលឃើញជាឈីស៊ុង
« សំបុត្រ ? » ថេយ៍យ៉ុងជ្រួញចិញ្ចើម ហើយក៍ទាញមកមើល
« អ្នកម៉ាក់ !»

ពិធីបុណ្យសពរបស់ អ្នកស្រីចាង បានចាត់ចែងយ៉ាងសមគួរ តែលីង លីង ជាប្អូនស្រីនាយតូចទេ ដែរមិនមកចូលរួម ទាល់តែសោះ
« លីងលីង ! » នាយតូចដើរចូលផ្ទះចាស់ នៅជាយក្រុង ឃើញ នាងតូចអង្គុយអោបរូបថតម្តាយ
« បងប្រុស ... ហឹក !» ស្រីតូច ចាប់ផ្តើមយំ ហើយអោបថេយ៍យ៉ុងជាប់
« បងមកទទួលឯងហើយ !» នាយតូច ត្រូវបានឪពុកលីងលីង ផ្ញើអោយ នាយមើលថែរក្សា នាងតូចព្រោះគាត ចង់ទៅកន្លែងដែលអាច កាត់ចិត្តនិងរឿងការលាចាកលោករបស់ភរិយា យ៉ាងលឿន
« បងប្រុស ត្រូវ សងសឹកអោយអ្នកម៉ាក់ ! » នាងតូច ងើយមុខមើលមក អ្នកជាបង ជាប់
« បងនិងសងសឹក ... គ្មានថ្ងៃបងអោយ នាងឃាតករនោះរួចខ្លួនឡើយ !» ថេយ៍យ៉ុងអោបប្អូនស្រីបន្ទាប់ពីដឹងថា ម្តាយ ត្រូវគេសម្លាប់ ហើយយក សព មកចោល នៅផ្ទះជាយក្រុង
« តែ ពួកយើងមិនដឹងថាគេជាអ្នកណាឡើយ !» លីងលីងនិយាយហើយក៍ហុច ខ្សែដៃមួយអោយរាងតូចមើល
« នេះជារបស់ដែលលោកប៉ាឃើញនៅជិតអ្នកម៉ាក់ »
ភូមិគ្រិះគីម
ថេយ៍យ៉ុងបើកទ្វារចូលបន្ទប់ដោយអារម្មណ៍ហោះហើយតែអ្វីដែលនាយតូចចាប់អារម្មណ៍នោះគឺជុងហ្គុកដែលកំពុងរុករកអ្វីម្យ៉ាង
« ជុងហ្គុក.. បងធ្វើអីនិង ?» ថេយ៍យ៉ុងដើរទៅជិតរាងក្រាស់ដែលនៅបន្ត ស្វែងរក
« បងរកខ្សែដៃ ... បងចាំថាដោះទុកនៅទីនេះ!» ជុងហ្គុកនៅតែនិយាយហើយ និងបើករាល់ថតតុ
« ខ្សែដៃ នៅនិងអូន !» ថេយ៍យ៉ុងទាញ ខ្សែដៃ ដែលដូចខ្លួនអោយទៅ ជុងហ្គុក
« ហា៎ .. បងខំតែដើររក !» ជុងហ្គុកលា ករដៃ អោយនាយតូចពាក់អោយតែក៍ចាប់អារម្មណ៍មើលទឹកមុខប្រពន្ធមិនល្អឡើយ
« ម៉ាក់ក្មេក គាត់ទៅបានសុខហើយអូនកុំពិបាកចិត្តអី !» ជុងហ្គុកទាញរាងតូចមកអោបនិងថើបសក់ទន់រលោងក្រអូប ..
« តែអូននិងសម្លាប់អ្នកដែលធ្វើបែបនេះលើម៉ាក់អូនដោយផ្ទាល់ដៃ !» 

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now