ភាគ18

3K 148 7
                                        

ភាគ១៨

គ្រប់យ៉ាងដូចជាក្តីស្រមៃត្រឹមមួយភ្លែត តែវាកន្លងទៅ ២ សប្តាហ៍ហើយសំរាប់គ្រប់គ្នា ជាពិសេស សំរាប់ត្រកូលចន
ពិធីបុណ្យសពរបស់កូនប្រុសពៅត្រកូលចនបានធ្វើយ៉ាងធំព្រោះជាពេលវេលាចុងក្រោយនិងលឿនរហូតមិនអាចបរិយាយបាន តែគ្រប់គ្នា គ្មានអ្នកណាហ៊ានលើករឿងថ្ងៃនោះមកនិយាយឡើយ ក៍រិតតែមិនមានអ្នកណាអើរពើរនិង កូនប្រសារធំ ដែលនៅក្នុងបន្ទប់ ICU រាល់ថ្ងៃមានតែ ជុងហ្គុកដែលចេញចូលមកមើលគេ ទោះជាត្រកូលគីម ក៍សឹងមិនចាប់អារម្មណ៍ ធ្វើដូចជារឿងគ្រប់យ៉ាងមិនមានអ្វីសោះ
មន្ទីពេទ្យ ..
រាងកាយរបស់ មនុស្សប្រុស ធ្លាប់តែស្រស់ស្អាតប្រែជាដេកលង់លក់តាមដោយអុកហ្សីហ្សែននិងខ្សែ រញ៉េរញ៉ៃជាច្រើនជាពិសេស ភ្នែកដែលរុំជិតឆឹង ផ្ទៃមុខនិងដងខ្លួនពោរពេញដោយស្នាមរបួស
« អ៊ី.. ជុងហ្គុក!» បបូរមាត់ក្រៀមបានបង្ហើបតិចៗ តាមដោយកាយវិការភ្ញាក់របស់ក្មេងតូចដែលអង្គុយជិត ..
« បងប្រុស ! បងប្រុសដឹងខ្លួនហើយ !» សំលេងហៅរបស់ក្មេងតូចធ្វើអោយដុកទ័រជាច្រើនអ្នកបានចូលមកសូម្បីជុងហ្គុកដែលមកជិតបន្ទប់ថេយ៍យ៉ុងហើយក៍រត់ចូលមកយ៉ាងលឿន ..
« ថេយ៍យ៉ុង.. ថេយ៍យ៉ុងអូនដឹងខ្លួនហើយមែនទេ !» ជុងហ្គុកបាន ប្រជ្រៀតមកជិតរាងតូចដែលដៃរបស់គេកំពុងរាវរកអ្វីម្យ៉ាង
« អ៊ី.. ជុងហ្គុក.. បងនៅឯណា !» ថេយ៍យ៉ុងបានទាញ ក្រណាត់ចេញពីភ្នែកគេ តែកំលាំងគេខ្សោយខ្លាំងទើបបានជា ដុកទ័រហាម
« អ្នកប្រុស .. មិនទាន់មានកំលាំងទេ,របួសអ្នកប្រុសក៍មិនទាន់ជាសះដូចគ្នា លោកជួយឃាត់គាត់បន្តិចផង » ដុកទ័រប្រាប់ថេយ៍យ៉ុងហើយក៍ងាកមកនិយាយជាមួយជុងហ្គុកដូចគ្នា
« ថេយ៍យ៉ុង.. អូនទើបតែដឹងខ្លួន! អូនសម្រាកសិនទៅ !» ជុងហ្គុកកាន់ដៃរបស់ថេយ៍យ៉ុងយ៉ាងជាប់ព្រោះនាយតូចទាំងភ័យនិងញ័រទទ្រើក
« ខ្ញុំ .. ខ្ញុំកើតអី ! មិចក៍ទីនេះងងឹតចឹង ? មិចក៍រុំភ្នែករបស់ខ្ញុំ ?» ថេយ៍យ៉ុងនិយាយតិចៗ និង រាវ រកអ្នកដែលនៅក្បែរខ្លួនគេ ..
« ក្មេងល្ងង់បងនៅជាមួយអូនហើយ !» ជុងហ្គុកបានអង្គុយកាន់ដៃរបស់ថេយ៍យ៉ុងរហូតគេគេងលង់លក់ ម្តងទៀតនិងងើបមកនៅពេល ២ ម៉ោងក្រោយ ..គ្រាន់តែដឹងខ្លួនភ្លាមថេយ៍យ៉ុងក៍ចាប់ផ្តើមសួរដោយសឹងជុងហ្គុកត្រៀមមិនទាន់
« អូនមានគ្រោះថ្នាក់ចរាចរណ៍ ! » ជុងហ្គុកនិយាយហើយដក ដង្ហើមធំ ..
« បងប្រុស មិនអីទេ ! អ្នកម៉ាក់ទៅផ្ទះចម្អិនអាហារមកហើយ !» នាងតូចដែលជាក្មេងឆ្លាត កំពុងរត់មករកថេយ៍យ៉ុងបន្ទាប់ពីបានតេ ទៅប្រាប់ម្តាយរួចហើយ ..
« លីង..លីង ? មិចក៍ឯងនៅទីនេះ ?» អ្វីដែលថេយ៍យ៉ុងមិននឹកស្មានដល់គឺ ប្អូនស្រីឪពុកដទៃរបស់ថេយ៍យ៉ុងនៅទីនេះទៅវិញ ជាពិសេស ជុងហ្គុកដែលមិននិយាយអ្វី
« ចុះ ស៊ូហឺ .. ស៊ូហឺមិនអីទេ មែនទេ ? គេនៅឯណា ខ្ញុំចង់ទៅជួបគេ !» នាុតូចស្រាប់តែនឹកឃើញដល់ មិត្តសំលាញ់ក៍ស្ទុះងើបភ្លាមតែមកពីរបួសនិង ក្រណាត់រុំភ្នែកធ្វើអោយគេសឹងដេកដួលទាំងជំហរ
« ស៊ូហឺ មិនអីទេ .. អូនសម្រាកសិនទៅ !» ជុងហ្គុកនិយាយមួយៗ ជាមួយថេយ៍យ៉ុងគេមិនទាន់ហ៊ានប្រាប់រឿងរបស់ស៊ូហឺនៅឡើយទេតែសំខាន់គឺ សភាពរបស់ ថេយ៍យ៉ុងក៍មិនល្អដូចគ្នា
«កូន ? កូនយើង ... នោះ ?» ថេយ៍យ៉ុងសួរបញ្ជាក់តែគេជាអ្នកពពោះ ក្នុងខ្លួនគេមានរឿងអ្វីស្មានតែគេមិនដឹងមែនទេ
« កូន..គេទៅហើយ !» ចប់ពាក្យទាំងនេះថេយ៍យ៉ុងក៍យំភ្លាម .. គេយំយ៉ាងខ្លាំងនិងទាញក្រណាត់រុំភ្នែកនោះចេញ ធ្វើអោយ ជុងហ្គុកចាប់ដៃរាងតូចសឹងមិនទាន់
« កូន .. ហឹក កូនគេទៅណា ! ហេតុអី .. ជុងហ្គុកហេតុអីមិនជួយកូន !» នាយតូចច្រានជុងហ្គុកចេញមួយទំហឹងនិងស្រែកយំឡើងលាន់លឺ
« យកក្រណាត់នេះចេញទៅ ហេតុអីក៍រុំភ្នែកខ្ញុំ !» ថេយ៍យ៉ុងព្យាយាមទាញក្រណាត់ដែលរុំភ្នែកជាច្រើនតង់ បូករូមទាំងថេយ៍យ៉ុងកំពុងយំផង .. ទឹកភ្នែកដែលមានពណ៍សរ ប្រែជាឈាម ក្រហម ឆ្អិនឆ្អៅ កំពុងហូរជ្រាបពីក្នុងក្រណាត់
« អត់ទេ ថេយ៍យ៉ុងកុំដោះវាចេញ .. អូនកុំយំ ...! បងសុំទោស ដែលជួយកូនមិនបាន បងសុំទោស !» ជុងហ្គុកទាញរាងតូចមកអោបដោយក្តីអាណិត គេមិនចង់ជឿ ថា វាកើតឡើងលឿនយ៉ាងនេះ គេមិនចង់ជឿ ថាផែកការដែលគេកំពុងរៀបចំប្រែក្លាយជាផេះដោយមិនទាន់បានធ្វើអ្វីឡើយ
« ភ្នែកខ្ញុំកើតអី .. ជុងហ្គុកភ្នែករបស់ខ្ញុំ ហឹក ..!» ថេយ៍យ៉ុងបានទាញក្រណាត់ចេញទាំងអស់តែអ្វីដែលគេនិយាយមិនចង់បាន គឺគេនៅតែងងឹត គេមិនបានឃើញអ្វីទាំងអស់ ...
« បងនិងជួយអូន .. បងនិងរកកែវភ្នែកដែលសាកសមនិងអូន ... អូននិងអាចមើលឃើញម្តងទៀត !» គេមិនហ៊ាននិយាយថា ថេយ៍យ៉ុងបានពិការភ្នែកព្រោះអំបែងបានចូលក្នុងភ្នែករបស់គេទេ តែការពិតនៅជាការពិត.
« ហឹក .. មិនពិតទេ ! ភ្នែករបស់ខ្ញុំ ... កូនខ្ញុំ !» ថេយ៍យ៉ុងសឹងទទួលយកមិនបានដែលត្រូវបាត់បង់ទាំងកូនិងកែវភ្នែកក្នុងពេលតែមួយ ធ្វើគេទទួលយកមិនបានសន្លប់ក្នុងពេលនោះម្តងទៀត ...
ជាង១ម៉ោងក្រោយមកអ្នកស្រីចាងបានរុះរ៉ាន់មកមន្ទីពេទ្យបន្ទាប់ពីដឹងរឿងដែលថេយ៍យ៉ុងដឹងខ្លួន តែមកដល់ក៍ត្រឹមឃើញ ក្រុមគ្រូពេទ្យកំពុង រុំរបួសអោយថេយ៍យ៉ុងម្តងទៀតពេលស្តាប់គ្រប់យ៉ាងពីកូនស្រី, នាងក៍រន្ធត់ចិត្តយ៉ាងខ្លាំងនិងបានចូលមកមើលថេយ៍យ៉ុងក៍ឃើញជុងហ្គុកនៅ តែអង្គុយកំដរថេយ៍យ៉ុងដូចរាល់ថ្ងៃ តាំងពីពេលកើតហេតុមកដល់ពេលនេះ ...
« ជុងហ្គុក..!» អ្នកស្រីចាងហៅ រាងក្រាស់ ដែលងាកមកមើលគាត់ .. ហើយពួកគេក៍ងាកទៅឃើញថេយ៍យ៉ុងនៅតែលង់លក់នៅឡើយ ...ស្រាប់តែលុតជង្គង់ មុខជុងហ្គុកទៅវិញ
«អ្នកស្រីធ្វើអី !» ជុងហ្គុកផ្ទាល់ក៍ភ្ញាក់ ដែលអ្នកស្រីចាង លុតជង្គង់មុខគាត់ ..
« ជុងហ្គុក.. ខ្ញុំ សុំអង្វរឯង ដោះលែងម្តាយកូនយើងទៅ ..! ខ្ញុំបានលះបង់អស់ហើយ គ្រួសារនិងកូនរបស់ខ្ញុំ .. សូម្បីតែដៃមួយចំហៀងនេះ .. ខ្ញុំអង្វរឯង ថេយ៍យ៉ុងមិនធ្លាប់ដឹងរឿងអ្វីទេ !» អននកស្រីចាងស្រែកយំនិងអោនក្បាលគោរព ទៅជុងហ្គុកដែលងាកមុខចេញពីគាត់
« រឿងថេយ៍យ៉ុង.. ខ្ញុំចេះដោះស្រាយហើយ ! » ជុងហ្គុកនិយាយ យ៉ាងខ្លី ហើយគេក៍ក្រោកឈរឡើងមើលទៅបង្អួច ..ដោយមានអ្នកស្រីចាងនៅតែតាមសុំអង្វរគេ
« រឿងទាំងអស់ព្រោះជាកំហុសខ្ញុំ .. ដៃរបស់ខ្ញុំ ក៍ត្រូវឯងកាត់ដាច់សរសៃរអស់ហើយ. តើឯងនៅចង់បានអីទៀត ! » អ្នកស្រីចាង លើកដៃម្ខាងដែលមិនអាចកម្រើកបានមកបញ្ជាក់ប្រាប់ជុងហ្គុក
« ចុះអ្នកគិតថា ត្រឹមដៃរបស់អ្នកអាចធ្វើអោយកំហុសអ្នកសាងលើ អ្នកម៉ាក់ខ្ញុំ រួចគ្នាមែនទេ?» ជុងហ្គុកងាកមកថាអោយអ្នកស្រីចាង ដែលគាត់ជាគ្រូបង្រៀនជនជាតិកូរ៉េ ដែលនៅឯជប៉ុន..
« ខ្ញុំសុំទោស ..កាលនោះខ្ញុំពិតជាកំហុសខ្ញុំពិតមែន !» អ្នកស្រីចាង
១៧ ឆ្នាំមុន ..
« អាយូមិ ក្រែងគេជាកូនប្រុស ? មិចក៍អ្នកស្រី អោយគេតែងតួជាស្រីចឹង ?» បន្ទាប់ពីទទួលបានការងារពិសេស ជាគ្រូបង្រៀនពិសេស ទើបដឹងថា កូនសិស្ស របស់ខ្លួនជាក្មេងប្រុសទេ ..
« ខ្ញុំមិនអាចនិយាយប្រាប់អ្នកទេ. រិតតែមិនអាចបង្ហាញអត្តសញ្ញាណពិតរបស់ កូនខ្ញុំ !» ដំបូង អាយូមិពិតជាត្រៀមខ្លួនដើម្បីសម្លាប់ គ្រូពិសេស នេះណាស់ព្រោះតែមកដឹងរឿងរបស់ពួកគេ តែពេលនាងនិាយាដោយផ្ទាល់ថានិងលាក់រឿងនេះទើបគេទុកជីវិតអោយនាង .
អាផាតមិន
« បងប្រុស ! ..ខ្ញុំដូចជារកឃើញ កន្លែងរបស់អ្នកនាងតូច យាគូសា !» អៃកូ បាន និយាយប្រាប់បងប្រុសខ្លួនដែលពួកក្រុមដើរជាមួយមនុស្សយាគូសា អស់ពេលជាច្រើនឆ្នាំហើយតែមិនមានអ្នកណាដឹងឡើយថាគេមានបំណងចង់ធ្វើធំ ក្នុងបក្ស នេះ ..
« ពិតមែន ?» ហិស៊ូគិ សួរប្អូនស្រីបញ្ជាក់ ទើបនាងនិយាយគ្រប់យ៉ាងប្រាប់ទៅកាន់បងប្រុស
« បងចង់ធ្វើយ៉ាងមិច ?» អៃកូ
« ខ្ចីដៃ អ្នកក្នុងត្រកូលចនសម្លាប់នាងចោលទៅ !» គិតរួច ហិស៊ូគិ ក៍រៀបផែនការ ផ្ញើភស្តតាងរបស់ អាយូគិនិង ជុងហ្គុកទៅកាន់ លោកចនដែល អៃកូ ទៅធ្វើជាគ្រូបង្រៀនពិសេស និងតាមដាន ម្តាយកូននេះ តែវាជាអកុសល ដែល នាងបង្រៀនពិសេស មិនដល់ប៉ុន្មានខែ ផង. អាយូមិ ក៍សុំមិនអោយនាងជាគ្រូបង្រៀនអ្វីទៀតឡើយដោយផ្អែកថា ពួកគេត្រូវធ្វើដំណើរមកប្រទេសកូរ៉េ
« បងប្រុស ច្បាស់ជាខឹងហើយ ! » អៃកូនិយាយហើយក៍បញ្ឈប់មកបង្រៀន ជូណាទៀតឡើយ ហើយក៍ដាក់ពាក្យចូលធ្វើការក្រុមហ៊ុនមួយដែលមានតួនាទី នៅ ប្រទេសកូរ៉េ ឯ ហិស៊ូគិ ក៍នៅមិនអាចធ្វើអី្វបាននិងបញ្ឈប់ត្រឹមពាក់កណ្តាលទី តែគេបានបំបិតផ្លូវគ្រប់យ៉ាងមិនអោយយាគូសាតាមស្វែងរកដំណឹង របស់ អាយូគិបានឃើញទេ ..
៥ ឆ្នាំ កន្លងផុតទៅ ..
បន្ទាប់ពីបានរៀបការជាមួយ លោកគីម ដែលជាកូនប្រុសម្ចាស់ក្រុមហ៊ុន ដែល អៃកូធ្វើការ. នាងក៍ប្រើឈ្មោះជា ជនជាតិ កូរ៉េ ប្តូរឈ្មោះ ចាង លីយីង វិញ ! ហើយក៍បាន ក្លាយជាអ្នកស្រីគីម ..
« នោះជា ? អាយូមិ តើ !» លីយីង ឬ អៃកូ បានពត៍មាន ប្រទេសកូរ៉េ ដែល ពេលនេះនាងកំពុងនៅជាមួុកូនប្រុស នៅក្នុងភោជនីយ៍ដ្ឋានមួយ
« ការពិតនាងជាអ្នកស្រីទី២ របស់ ត្រកូលចន!» បន្ទាប់ពីដឹងរឿងទាំងអស់ លីយីង ក៍ទាក់ទងទៅបងប្រុសខ្លួនដែលបាន ផ្តាច់ទំនាក់ទំនងគ្នាជាច្រើនឆ្នាំមកហើយ ..
« យើងស្មានតែឯងបំភ្លេចយើងបាត់ទៅហើយ» ហិស៊ូគិ និយាយតាមទូរស័ព្ទ បន្ទាប់ពីដឹងរឿងគ្រប់យ៉ាង ផែនការដែលកប់អស់ពេលជាយូរត្រូវលើកមកប្រើប្រាស់
១ ខែ ក្រោយមក
គ្រប់យ៉ាងដូចអំបិលត្រូវទឹក ទោះជា អាយូមិ បានស្លាប់ពិតមែនតែកូនប្រុសគេនៅរស់ ទើប ហិស៊ូគិ មិនអាចរង់ចាំថា និងបានក្លាយជាមេយ៉ាគូសា នៅពេលណាឡើយ ទើបគំនិតចង់សម្លាប់ផ្តាច់ពូជក៍កើតឡើង ..
« មិននឹកស្មានថាម្តាយឯងងាប់យ៉ាងស្រួលដោយរបៀបនិងសោះ តែយើងគ្មានថ្ងៃអោយឯងមកបានគ្រប់យ៉ាងដោយស្រួលយ៉ាងចឹងទេ !» ហិស៊ូគិកាន់ដាវវែងមកកាន់ ក្មេងប្រុសដែលកំពុងដេកលង់លក់ តែគ្រប់យ៉ាងមិនងាយដូចការគិតរបស់ ហិស៊ូគិពេលដែលមាន ដាវ២ កំពុងភ្ជុងមកកាន់គេវិញ ..
« លោកគិតថា ខ្ញុំ ល្ងង់ណាស់មែនទេដែរមិនអាចមើលដឹងថា អ្នកណាកំពុងមានបំណងកម្ចាត់ខ្ញុំ !» ជុងហ្គុកនិយាយចំពេល លោកអាគីរ៉ា ក៍មើល មកកូនចៅជំនិតរបស់គាត់ .. គាត់មិនដែលគិតឬ សង្ស័យឡើយតែ ជុងហ្គុកទើបមកបានមិនប៉ុន្មានថ្ងៃសោះក៍មើលដឹងពីគ្រប់យ៉ាង
« មិន .. មិនអាចទេមិចក៍ឯងដឹងរឿងរបស់យើង !» ហិស៊ូគិ មិនធ្លាប់គិតឡើយថាក្មេងម្នាក់នេះឆ្លាតខ្លាំងកំរិតនេះ
« បើលោកកុំធ្វើប្រហែសនិយាយជាមួយមនុស្សស្រីម្នាក់នោះ !» ជុងហ្គុកបានទៅលឺ រឿងរបស់ បងប្អូនទាំងពីរនិយាយគ្នា ពីគំរោងកំម្ចាត់ជុងហ្គុកហើយក៍មិនធ្លាប់គិតថា នាងគឺ ជាអតីត គ្រូបង្រៀនគេសោះ ...
« ឯង ..!» ហិស៊ូគិ មិនអាចនិយាយបានពេលដែលគេត្រូវចាប់យកទៅដាក់ទោសតាមច្បាប់របស់ក្រុម ហើយ ជុងហ្គុកក៍ចាប់ផ្តើមផែនការមកប្រទេសកូរ៉េវិញ ..
« លោកពូ ខ្ញុំប្រហែលត្រូវសុំឈ្មោះរបស់ យាគូសា ដើម្បីចូលទៅក្នុងត្រកូលចនវិញហើយ !» ជុងហ្គុកនិយាយប្រាប់ពីផែនការរបស់គេ និង បំណងសើបពី អៃកូ ដែលកំពុងរស់នៅប្រទេសកូរ៉េ ..
១ ខែ ក្រោយមក
ក្មេងស្រីវ័យ ១៨ ឆ្នាំដែលមានឋានះជា អ្នកនាងទី ២ ត្រកូលចនដែលធ្លាប់ពួកយាគូសា ចាប់ទៅព្រោះវិវាទ ជំនួញ ធ្វើអោយមាន ការល្បី គ្រប់ប្រទេស ទើប អ្នកស្រី ចនក៍មិនដឹងធ្វើយ៉ាងណាដោយគ្រាន់តែធ្វើគហរប់យ៉ាងដើម្បីអោយជូណា រស់នៅក្នុងជីវិតដែលល្អជៀសវាងមានឈ្មោះអាក្រក់ផ្សេងៗ
ត្រកូលគីម ...
« បង .. ចង់មានន័យថាយ៉ាងមិច ?» អ្នកស្រី លីយីង កំពុងមានរឿងជាមួយលោកគីម ដែលគេគ្រប់គ្នា កំពុងចោទប្រកាន់ថា កូនប្រុស ច្បង ត្រកូលគីម មិនមែនជា កូនបង្កើតលោកគីមឡើយ
« បង... គ្រាន់តែចង់ដឹង. ហើយប្រុសម្នាក់នោះជាអ្នកណា !» លោកគីម តវ៉ា និង ប្រពន្ធខ្លួនពេលដែល អតីតគូដណ្តឹងបានប្រមូលភស្តតាងនាង មានទំនាក់ទំនងជាមួយប្រុសម្នាក់ ថែមទាំងតេ រកគ្នា ជាញឹកញាប់ទៀត
« គាត់ជាអ្នកណា ក៍បងកុំខ្វល់តែ បងកំពុងតែមិនជឿជាក់អូនហើយ !» អ្នកស្រី លីយីង មិនចង់រំលឹកដល់ បងប្រុសខ្លួនដែលខ្លាច ត្រកូលគីម ដឹងរឿងរបស់ពួកគេ តែវានៅតែបែកការ
« ល្អ .. ចឹងបងនិងពិនិត្យ ឈាម របស់ ថេយ៍យ៉ុង!» លោកគីម
« ហឹស ទីបំផុតបងក៍មិនជឿអូន .. អូននិងនាំកូនចាកចេញពីទីនេះ !» អ្នកស្រី លីយីង បាន ទាញដៃ ថេយ៍យ៉ុងចេញពី ភូមិគ្រិះគីម ដោយមិនក្រឡេកមើលក្រោយឡើយ តែនាងមិនដឹងថា ការចាកចេញលើកនេះអាច និងផ្លាស់ប្តូរជីវិតរបស់នាងនិងកូនឡើយ ..
ផ្ទះជាយក្រុង ..
« អូយ .. ឈប់ទៅ ! កុំធ្វើអីខ្ញុំនិងកូន !» សម្លេងស្រែករបស់ លីយីង បានលឺពេញបន្ទប់ទារុណកម្មពេលដែលកូនប្រុសកំពុងគេងលក់ដោយអំណាចថ្នាំនៅជិតនោះ ..
« អ្នកគ្រូ គិតថា ខ្ញុំនិងធ្វើអីគេ ? » ជុងហ្គុកសម្លឹងមើល លីយីង ដែលមានរាងកាយពេញដោយរបួស នាយតាមសើបមកអស់ជាច្រើនខែ ទើបដឹងថា អ្នកគ្រូ អៃកូ របស់ខ្លួន បានប្តូរនាមត្រកូល មកជាជនជាតិកូរ៉េ និងរៀបការជាមួយ លោកគីម
« សុំអង្វរ .. ជុងហ្គុក.. គេមិនដឹងរឿងអីទេ ! » លីយីង មើលកូនប្រុសមិនដាក់ភ្នែក ពេលដែលឃើញ រាងកំលោះរបស់ អតីតសិស្ស ដែលគេអាចដឹងថា ទាំងកំណាចឃោឃៅ ..
« ត្រូវហើយគេមិនដឹងអីទេ !» ក្មេងប្រុស វ័យ ៦ ឆ្នាំ មុខមូល ថ្ពាល់ប៉ោងៗរោមភ្នែកវែងងរ ធ្វើអោយជុងហ្គុកចាប់ភ្លឹកនិងសម្រស់ នេះណាស់
« ដោះលែងគេទៅ .. ទោះឯងចង់បានអ្វីក៍យើងព្រម !» លីយីង
« គ្រប់យ៉ាងចឹងឬ ? » ជុងហ្គុកសួរបញ្ជាក់ហើយលីយីង ក៍ង៉ក់ក្បាលយ៉ាងលឿន
« ចុះបើខ្ញុំចង់បានក្មេងម្នាក់នេះ ?» ជុងហ្គុក

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now