Seaon 3 ភាគ៤៩

1.4K 68 1
                                        




ភាគ៤៩

បន្ទប់សំងាត់ ..

« ថេយ៍យ៉ុង.... អឺ..អូនលែងបងភ្លាម !» ជុងហ្គុកស្រែកអោយនាយតូចដែលដើរចូលមក និងមានកូនចៅដែលតាមគេជាប់មករហូត គឺ អៃដូ

« នាយចេញសិនទៅ !» នាយតូចបញ្ជា ហើយអៃដូ ក៍ដើរចេញ

« វាដូចជាលឿនពេកហើយដែលអោយបងដឹងថាជាអូន ! បងដឹងទេថា ៣ ឆ្នាំមកនេះ.. អូនពិតជានឹកបង.. នឹកណាស់ !» ថេយ៍យ៉ុងក្នុងឈុតថ្មីបន្ទាប់បញ្ជាអោយកូនចៅយកជុងហ្គុកមកឃុំ

« អូនគិតថា ពិននិងអាចធ្វើអីបងបានមែនទេ ?» ជុងហ្គុកសម្លឹងមើលរាងតូចដែលមានចរឹកឆ្នាស់ឆ្នើម គេពិតជាទើសភ្នែកខ្លាំងណាស់ពេលដែលឃើញនាយតូចបែបនេះ

« ធ្វើបានឬ មិនបានលោកក៍ជាប់នៅទីនេះហើយ !» ថេយ៍យ៉ុងតប យ៉ាងមានអំនួតតែក៍ភ្ញាក់ពេលដែល អ្នកកំលោះ កន្រ្តាក់ដៃជាមួយច្រវ៉ាក់ហើយវា ក៍របូតចេញមកពិតមែន

« លោក ..!»

« អូនគិតថា ល្បិចរ៉ាក់ៗ បែបនេះធ្វើអីបងបានមែនទេ ថេយ៍ហ្សី យាម៉ាគូឈិ !» នាយក្រាស់ដើរចូលមករកនាយតូចដែលដើរថយក្រោយទៅកាន់ ដាវ ដែលព្យួរទុក

« លោកជឿថាខ្ញុំនិងសម្លាប់លោកទេ ?» ថេយ៍យ៉ុងចង្អុលដាវទៅរកនាយក្រាស់ តែគេចាប់ចុងដាវនោះជាប់

« បើអូនហ៊ាន ក៍សម្លាប់បងទៅ!» ជុងហ្គុកសម្លឹងមុខថេយ៍យ៉ុងយ៉ាងជាប់ ...

« លោកកុំគិតថាខ្ញុំមិនហ៊ានអោយសោះ .. តួនាទីខ្ញុំត្រលប់មកវិញគឺ សម្លាប់លោក !» ថេយ៍យ៉ុងនិយាយហើយចំជាពេលមានគេកាន់សារំាងថ្នាំ មកចាក់ជុងហ្គុកពីក្រោយ

« ហឹក ... ថេយ៍យ៉ុង!» ជុងហ្គុកងាកក្រោយបន្តិចក៍ស្រុតជើងដួលនៅមុខរាងតូចតែម្តង

« ខ្ញុំមិនអោយលោកស្លាប់ទេព្រោះខ្ញុំមិនទាន់បានគ្រប់យ៉ាងរបស់ត្រកូលចននិង យាគូសា  ត្រូវតែជារបស់អាសឺ ! » នាយតូចសម្រូតខ្លួនបន្តិចចំជាពេលជុងហ្គុកអស់សតិជាលើកចុងក្រោយ

មន្ទីពេទ្យ

« ជុងហ្គុក... បងកុំកើតអីអោយសោះ !» រាងកាយតូចល្អិតដើរទៅមក មុខបន្ទប់ ពេទ្យ ហើយវត្តមាន របស់ លីង លីង និង គ្រប់គ្នា របស់ត្រកូលចនដូចគ្នា

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now