Seaon 3ភាគ៥៣

1.4K 78 6
                                        

ភាគ៥៣

ក្រុម ថាកាសិ

« ឆាប់ទៅសម្លាប់វាទៅ .. កូនយើងបញ្ជាក់មកហើយថា វាក្បត់ .. អារមិលគុណ ទាំងយើងជួយវា ពីសេចក្តីស្លាប់ !» លោកស្រី យ៉ាម៉ាគូឈិ ក្តាប់ ទូរស័ព្ទដៃជាប់ គាត់ព្យាយាម យ៉ាងខ្លាំងដើម្បីជួយ ក្មេងនោះអោយរួចពីក្តីស្លាប់តែគេនៅប្រកាន់ភ្ជាប់ចិត្តគំនិតដដែរ

ភូមិគ្រិះ ឡុង

« នេះអស់ហើយ ... គ្រប់យ៉ាងត្រូវ ប្រមូលដោយក្មេងម្នាក់នោះ ?» លោកឡុង មលល ឯកសារភាគហ៊ុនរបស់ ត្រកូលគីម ដែលធ្លាប់ ដេញថ្លៃឡើងដោយសម្ងាត់តែមានអ្នកយកមុន ការពិតគឺ ជាថេយ៍យ៉ុង..

« មិនអាចទេ ... វា ..មិចនិងមានលុយមហាសាលបែបនេះ !» គីមជីន ..

« នាងល្ងង់ គេឆ្លាតជាងនាងណាស់ មិនមែនដេកសុីចាយដូចជានាងទេ !» លោកឡុងថា អោយ គីមជីន និងដើរចេញដោយកំហឹងព្រោះតែ គាត់ នៅចាញ់គេគ្រប់គ្នាទៅវិញ

ជាច្រើនថ្ងៃ កន្លងផុតទៅ

« វាមិនអាចទេ ... !» លោកគីម ដែលមករកហាណា ពីបញ្ហា ហាងរប់សគាត់ដែលកំពុងមានបញ្ហា តែបែរជាឃើញនាយតូចកំពុងអង្គុយលេងជាមួយកូនប្រុស

« សួស្តី លោកប៉ា !» ថេយ៍យ៉ុងងើបមករកអ្នកមាននាមជាឪពុក

« ពិតជាថេយ៍យ៉ុង? នេះប៉ាមិនយល់សប្តិ ម្តងទៀតទេ ?» លោកគីម

« ហឹស.. លោកប៉ា គិតថា កូនជាខ្មោច ?» នាយតូចសើចដាក់លោកគីម

« ចុះអ្នកដែលប៉ាឃើញថ្ងៃមុន ?» លោកគីម ជ្រួញចិញ្ចើម មិនយល់ តែនាយតូចបម្រុងនិយាយអី្វហើយក៍ឃើញ លីង លីង ដើរចូលមក

«  នេះ អូនគិតទៅណា ?» នាយតូចហៅ អ្នកមាននាមជាប្អូនស្រីតែគេបែរជាទទួលបានការសម្លក់មកវិញ

« ខ្ញុំទៅមើល បងថ្លៃ !» នាងតូចនិយាយហើយដើរសំដៅទៅយ៉ាងលឿន

« អ្នកមីង .. អ្នកមីងមកលេងជាមួយអូនសិនទេ ?» អាសឺ រត់ទៅ តាម លីង លីង តែគេបែរជាតបបែបមិនពេញចិត្ត

« មីងមិនទំនេរ ហើយមីងក៍មិនចូលចិត្តលេងអត់ប្តយោជន៍ចឹងដែរ !» នាងក្រមុំឡើងទៅលើភ្លាម

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now