ភាគ៣៣
ឡានទំនើបជាច្រើនគ្រឿងបានមកឈប់នៅមុខភូមិគ្រិះចនដោយមានកូនចៅ មិនតិចជាងរយនាក់ទេ ជាពិសេស ផ្លាកអាវរបស់ក្រុមយាគូសា តែម្តងធ្វើអោយអ្នកក្នុងភូមិគ្រិះចនមានអារម្មណ៍លំបាក ជាពិសេស ហាណាដែលខឹងចិត្តព្រោះថេយ៍យ៉ុងមានខ្នងបង្អែកធំ ជាងនាងគិត មិនត្រឹមពិននិង ការពិត នាយគឺ ជាអ្នកក្រោយខ្នងគ្រប់រឿងដែលកើតឡើង
« ចុះរឿងកូនដែលរលូត ?» ហាណាគិតម្តងទៀតតើអាចទេជាផែនការធ្វើបាបនាងទើបនាងទាក់ទងទៅខាងត្រកូលគីមភ្លាមដូចគ្នា
« មិនអាចទេ ! នេះ គេ ?» លោកគីម បន្ទាប់ពីបានដឹងរឿងទាំងអស់ហើយក៍ភាន់ភាំងស្មារតីតែម្តងព្រោះតែ គាត់ទើបតែអនុម័ត កិច្ចការថ្មីអោយ ថេយ៍យ៉ុង
« បងឃើញទេ ! នេះបងធ្វើអី !» អ្នកស្រីគីម ស្រែកថាអោយលោកគីម ស្របពេលដែលវត្តមាន ឡានទំនើបជាច្រើនកំពុងចូលមក
« លោកប៉ា .. នោះ .. នោះថេយ៍យ៉ុង» ហានសា ចង្អុលទាំងញ័រដៃ ពេលដែលរាងតូចកំពុងចុះពីឡានជាមួយនិងជុងហ្គុក
« សួស្តីលោកប៉ា !» ថេយ៍យ៉ុងញញឹមស្រស់ដក់ឪពុក តាមរយះទឹកមុខនាយតូចអាចដឹងហើយថា ពួកគេបានដឹងរឿងដែលកើតឡើង
« ថេយ៍យ៉ុង? ជុងហ្គុក?» លោក គីម
« ពួកឯងមកទីនេះធ្វើអី ?» អ្នកស្រីគីម
« អា៎ អ្នកស្រី .. ថេយ៍យ៉ុងជាកូនច្បងផ្ទះនេះ .. តើគេមិនអាចមកលេងផ្ទះបានទេ ?» ជុងហ្គុកនិយាយទាំងអោបស្មារថេយ៍យ៉ុងជាប់ ..
« មិន.. មិនមែនចឹងទេ តែថា ហេតុអីពួកឯងមកទីនេះ ?» អ្នកស្រីចន
« ខ្ញុំចង់មកលេងលោកប៉ា ប៉ុន្មានថ្ងៃ ហើយក៍ចង់និយាយរឿងភាគហ៊ុន ដែលរួមសហការណ៍គ្នានោះដែរ !» ថេយ៍យ៉ុងញញឹមដាក់ឪពុក និងដើរទៅអោបគាត់
« ភាគហ៊ុនត្រកូលគីមក្នុងដៃខ្ញុំ ជិត ៥0% ហើយលោកប៉ា !» ថេយ៍យ៉ុងខ្សឹបតិចហើយក៍ឃើញថា លោកគីម សឹងនិយាយអីមិនបានទៅហើយ
ពេល ល្ងាច
« ចង្រៃយ៎ នេះវាមកគ្របគ្រងផ្ទះនេះច្បាស់ណាស់ !» ហានណាតវ៉ា និងឪពុក ហើយ ហាណា ក៍មកដល់ដូចគ្នា
« លោកប៉ា ដេញវាចេញទៅ ! តើ លោកប៉ា យល់ព្រមអោយវា ចូលមកផ្ទះរបស់យើងធ្វើអី ?» ហាណា
« ហឹស ! ឯងដូចជាព្រហើនដាក់បងពេកហើយ ហាណា ! យ៉ាងណា៎ ក៍បងជាបងប្រុសរបស់ឯង » ថេយ៍យ៉ុងនិយាយហើយក៍មិនគិតស្តាប់អ្វីនិងដើរទៅខាងលើបាត់ទុកអោយមនុស្សត្រកូលគីម ចំហ៎រមាត់ មិននឹកស្មានថា រាងតូចហ៊ាននិយាយបែបនេះទាល់តែសោះ
បន្ទប់ ថេយ៍យ៉ុង...
« អូនមិនយល់ ! ថា ម្នាក់នោះជាអ្នកណា ? គេមានមុខមាត់ដូចបងខ្លាំងណាស់ !» គ្រាន់មកដល់ភ្លាម ថេយ៍យ៉ុងក៍ងាកទៅសួរជុងហ្គុកដែលកំពុង ដោះលេវអាវ មួយគ្រាប់២
« គឺជាល្បិច ម៉ាក់ធំ និងហើយ គាត់ចង់កម្ចាត់បង. អូនក៍ដឹងថាអំណាចក្នុងត្រកូលចននៅក្នុងដៃបង !» ជុងហ្គុក
