ប្តូរកាយវង្វេងស្នេហ៍(១១)

315 9 1
                                        


ភាគ១១

" ប្រច័ណ្ឌ "

សាលកីឡា
ក្រឹកៗ
សំឡេងចាក់សោទ្វាដាស់ឲ្យកំលោះក្រមុំដែលគេងឱបគ្នាស្អិតរមួតពេញមួយយប់បើកភ្នែកឡើង។ រីកគី ភ្ញាក់មុននាង ទើបរហ័សថយចេញពីនាងដើម្បីមិនឲ្យនាងបើកភ្នែកឡើងឃើញគេគេងឱបនាងក៏ស្រែកផ្អើលអស់មួយសាលា។
« ភ្លឺហើយមែនទេ? » ហេអុីន បើកភ្នែកឡើងឃើញខ្នងក្រាស់អង្គុយនៅជិតនាង ទើបប្រញាប់ក្រោកអង្គុយដែរ។
ក្រាក!
ទ្វាធំបើកចំហរឡើងជះពន្លឺមកពេញៗភ្នែករបស់កំលោះក្រមុំទាំងគូឲ្យចាំងមើលអ្វីមិនច្បាស់ ឃើញតែស្រមោលជើងមនុស្សប៉ុន្មាននាក់ដើរញាប់ចូលមករកពួកគេ។
« រីកគី ហេអុីន តើអ្នកទាំងពីរកំពុងធ្វើអីនឹង? » យេរីន ស្រែកសួរកំលោះក្រមុំដែលអង្គុយទន្ទឹមគ្នាជាមួយសភាពដូចទើបក្រោកពីគេងទាំងអារម្មណ៍ឈឺចាប់ ជាពិសេសពេលសម្លឹងឃើញអាវក្រៅរបស់ រីកគី នៅលើឥដ្ឋក្រោយខ្នងរបស់ ហេអុីន ធ្វើឲ្យនាងកាន់តែមិនគិតមិនបានថាពួកគេមិនមានអ្វីនឹងគ្នានោះ។
រីកគីនិងហេអុីន ងាកសម្លឹងមុខគ្នារកពាក្យពន្យល់គ្រប់គ្នា ពេលឃើញ យេរីន ដាអេ ចូលមកជាមួយលោកគ្រូបន្ទុកថ្នាក់ជាមួយទឹកមុខដូចជាយល់ច្រឡំបែបនេះ។
« ហេតុអ្វីពីរនាក់ឯងគេងនៅទីនេះ? » លោកគ្រូបន្ទុកថ្នាក់ចូលមកសួរសិស្សទាំងពីរតាមសម្រួល។
« គឺយប់មិញពួកយើងត្រូវជាប់នៅក្នុងនេះព្រោះតែសន្តិសុខចាក់សោពីខាងក្រៅ » ហេអុីន និយាយប្រាប់លោកគ្រូតាមត្រង់។
« ពួកយើងចេញទៅមិនបាន ទើបគេងនៅទីនេះ ប៉ុន្តែពួកយើងមិនបានធ្វើអ្វីទេ គ្រាន់តែគេងធម្មតាប៉ុណ្ណោះ » រីកគី ព្យាយាមពន្យល់ឲ្យលោកគ្រូយល់។
« លោកគ្រូដឹងហើយ ពួកឯងឆាប់ទៅថ្នាក់រៀនទៅ » លោកគ្រូមើលតាមស្ថានភាពនៅកន្លែងពួកគេគេងហើយក៏ជឿថាអ្វីដែលពួកគេនិយាយគឺជាការពិត ទើបមិនដេញដោលទៀតទេ។
" បាទ/ចាស " ហេអុីននិងរីកគី ឆ្លើយតបតំណាលគ្នាហើយក៏ក្រោកដើរចេញទៅ។
« ហេអុីន ចាំខ្ញុំផង » ដាអេ សម្លឹងមុខ យេរីន ដែលមិនសុខចិត្តហើយក៏ប្រញាប់រត់ទៅតាម ហេអុីន ព្រោះបើ យេរីននិងហេអុីន ឈ្លោះគ្នាមែន នាងច្បាស់ជានៅខាង ហេអុីន ។
យេរីន ឈរក្តាប់ដៃខាំមាត់ទប់កំហឹងចំពោះ ហេអុីន ព្រោះនាងមិនអាចធ្វើអ្វី ហេអុីន បានទេ ទោះបានឃើញច្បាស់ថា ហេអុីន ព្យាយាមដណ្តើម រីកគី ពីនាងទៅក៏ដោយ។
« កុំផ្សព្វផ្សាយរឿងនៅថ្ងៃនេះចេញទៅក្រៅឲ្យសោះលឺទេ? » លោកគ្រូបន្ទប់ថ្នាក់ប្រាប់ យេរីន ហើយទើបដើរចេញទៅ។
« អា៎! » យេរីន ក្តាប់ដៃស្រែកឡើងខ្លាំងៗដើម្បីបញ្ចេញកំហឹងមកខាងក្រៅ។
« ហេអុីន ខ្ញុំនឹងសម្លាប់នាងនៅថ្ងៃណាមួយ ហេអុីន ស្រីចង្រៃ! » យេរីន ស្រែកជេរ ហេអុីន ហើយរុញរបស់របបក្នុងសាលឲ្យខ្ទេចខ្ទីអស់គ្មានសល់។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now