ប្តូរកាយវង្វេងស្នេហ៍(២៨)

41 3 0
                                    


ភាគ២៨

" សារភាពកំហុស "

ក្រោយចេញពេលរៀន អារ៉ាន់និងរីកគី ក៏ចេញទៅខាងក្រៅដើម្បីញុំអាហារពេលល្ងាចជាមួយគ្នាតាមការស្នើរសុំរបស់ រីកគី កាលពីពេលព្រឹកមិញ។ អ្នកទាំងពីរមិនបានត្រឡប់ទៅផ្ទះដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់សិស្សចេញនោះទេ ព្រោះមិនចង់ខាតពេលវេលា ទើប អារ៉ាន់ គ្រាន់តែពាក់អាវដៃវែងម៉ាកល្បីមួយពីលើអាវសាលារបស់នាង ចំណែក រីកគី គេក៏ធ្វើដូចគ្នាដោយពាក់អាវស្បែកពណ៌ខ្មៅរបស់គេពីលើអាវសាលា។
ពេលម៉ូតូធំរបស់ រីកគី ឈប់នៅមុខហាងដ៏ប្រណិតមួយ អារ៉ាន់ ក៏ចុះពីលើម៉ូតូហើយចាប់ផ្តើមដោះមួកការពារដោយខ្លួនឯង ប៉ុន្តែភ្លាមៗ រីកគី ក៏ប្រញាប់មកជួយដោះមួកឲ្យនាងដោយកាយវិការទន់ភ្លន់បំផុត។ នាងស្រលាញ់ពីរៀបដែលគេព្យាយាមលើកមួកចេញក្បាលនាងថ្នមៗដោយខ្លាចធ្វើឲ្យនាងឈឺចាប់ដោយអ្វីមួយ ជាពិសេសគឺកែវភ្នែកស្រទន់ដែលគេសម្លឹងមើលមកនាងដោយក្តីស្រលាញ់និងយកចិត្តទុកដាក់ចំពោះនាង។
« អរគុណ » នាងរៀបចំសក់ហើយញញឹមអរគុណគេ ទើបគេញញឹមតបមកវិញ។
រីកគី យកមួកទុកនៅលើម៉ូតូហើយក៏ងាកមករកនាងទាំងហុចដៃរបស់គេមកឲ្យនាង។
« តោះ » រីកគី ញញឹមដាក់នាងហើយសម្លឹងទៅដៃរបស់គេប្រាប់ឲ្យនាងចាប់ដៃរបស់គេ ហើយមិនបង្អង់យូ នាងក៏រហ័សលូកមកចាប់ដៃរបស់គេភ្លាមៗជាមួយស្នាមញញឹមស្រស់នៅលើផ្ទៃមុខរបស់នាង ហើយគេអាចប្រាប់បានថានាងគួរឲ្យស្រលាញ់បំផុតពេលញញឹមបែបនេះ ។ គេដឹកដៃនាងចូលទៅក្នុងអាហារដែលបំភ្លឺដោយអំពូលស្រាលស្រទន់ ធ្វើឲ្យបរិយាកាសក្នុងហាងងងឹតបន្តិច ដែលជាចេតនារបស់ម្ចាស់ហាងដែលធ្វើឲ្យពន្លឺក្នុងហាងមានកម្រិតទាបបែបនេះ ព្រោះពួកគេត្រូវដុតទាននៅលើតុ ។ រីកគី បាននាំមិត្តស្រីរបស់គេទៅកាន់តុដែលគេបានកក់ទុកជាស្រេចដែលនៅដាច់ឆ្ងាយពីតុដ៏ទៃឯទៀតក្នុងហាង ព្រោះគេចង់បានភាពឯកជន។ គេជួយទាញកៅអីឲ្យនាងចូលអង្គុយហើយទើបគេដើរទៅកាន់កៅអីរបស់ខ្លួនឯងដែលនៅទល់មុខនាង។
« អរគុណ » អារ៉ាន់ ញញឹមអរគុណគេដែលជួយទាញកៅអីឲ្យនាង។
« យើងនឹងហៅអាហារឥឡូវនេះ » រីកគី និយាយឡើងខណះអ្នករត់តុយកមីនុយមកប្រគល់ឲ្យគេនឹងនាង។ គេចាប់ផ្តើមហៅអាហារឆ្ងាញ់ៗប្រចាំហាងដែលគេគិតថានាងនឹងអាចចូលចិត្ត ព្រោះគេក៏ដឹងពីចំណូលចិត្តរបស់នាងខ្លះដែរ តាំងនាងនិងគេធ្លាប់ទៅញុំអាហារជាមួយគ្នាហើយនាងក៏ចូលចិត្តនិយាយពីអាហារដែលនាងចូលចិត្តប្រាប់គេ នាងជាមនុស្សដែលចូលអាហារហឹរហើយក៏ជាអ្នកគាំទ្របង្អែមផ្អែមដែរ ទើបគេហៅអាហារនិងបង្អែមតាមចំណូលចិត្តរបស់នាង ហើយនាងក៏បានហៅមួយមុខដែរ ចាប់តាំងពីនាងប្រាប់ថានាងមិនដឹងហៅអ្វីទេ។

♡ប្តូរកាយវង្វេងស្នេហ៍♡ Where stories live. Discover now