ប្តូរកាយវង្វេងស្នេហ៍(២៣)

91 4 0
                                    

ភាគ២៣

" ឈឺចាប់ដូចជាត្រូវគេក្បត់ "

រីកគី បើកភ្នែកឡើងព្រោះតែពន្លឺដែលជះតាមបង្កួចនៅបន្ទប់ទទួលភ្ញៀវ ដោយយល់ថាពន្លឺខ្លាំងពេកគេក៏រហ័សលើកដៃបាំងពន្លឺហើយភ្លាមៗក៏ចាប់អារម្មណ៍នឹងទម្ងន់ធ្ងន់ដែលសង្កត់លើខ្លួនមួយចំហៀងរបស់គេ រហូតគេមានអារម្មណ៍ស្ពឹកស្រពន់ ពេលងាកទៅមើលក៏បានឃើញទម្រង់មុខស្រស់ស្អាតដែលគេនៅលើដើមទ្រូងរបស់គេ ដៃរបស់នាងឱបរាងកាយមាំរបស់គេហើយគេងយ៉ាងស្កប់ស្កល់។ ស្នាមញញឹមស្រទន់លេចមកលើមុខមាំ ពេលបានឃើញថានាងគួរឲ្យស្រលាញ់ប៉ុណ្ណា មុនពេលដែលនាងភ្ញាក់ដឹងខ្លួនគេក៏ឈោងដៃយឺតឱបនាងហើយទាញឲ្យនាងខិតចូលមកកាន់តែជិតគេយ៉ាងថ្នមដៃបំផុត ដោយខ្លាចនាងនឹងភ្ញាក់ដោយតែគេ។ ពេលនេះទើបតែម៉ោងប្រាំពីរប៉ុណ្ណោះ ដោយយប់មិញពួកគេចូលគេងយប់ជ្រៅខ្លាំង គេរំពឹងថានាងនឹងអាចនៅគេងបែបនេះពីរទៅបីម៉ោងទៀត ហើយគេក៏ចង់ចំំណាយពេលពីរបីម៉ោងនេះគេងជាមួយនាងដែរ ដោយគេងឱបនាងបែបនេះ។

បីម៉ោងក្រោយមក
អារ៉ាន់ ភ្ញាក់ពីគេងទាំងភ្នែកនៅបិទ តែនាងមានអារម្មណ៍ទទួលដឹងពីភាពកក់ក្តៅខុសពីធម្មតា ទើបនាងបង្ហើបត្របកភ្នែកបន្តិចមើលទើបប្រទះនឹងទឹកមុខញញឹមញញែមរបស់អ្នកដែលនៅជិតនឹងនាងបំផុត នាងអាចទទួលដឹងពីខ្យល់ដង្ហើមក្តៅរបស់គេមកលើថ្ងាសរបស់នាងបានយ៉ាងច្បាស់។
« អរុណសួស្តី » រីកគី ញញឹមស្រស់និយាយទៅកាន់អ្នកដែលមិនទាន់ស្វាងងងុយមួយរយភាពរយ។
« ហ៊ឹម! » នាងបញ្ចេញសំឡេងតបហើយក៏ស្រវ៉ាឱបគេបិទភ្នែកគេងវិញ ប៉ុន្តែភ្លាមៗស្រាប់តែខួរក្បាលរបស់នាងចាប់ផ្តើមដំណើរការហើយនឹកឃើញថានាងកំពុងតែស្ថិតនៅត្រង់ណាហើយកំពុងតែធ្វើអ្វី។ អារ៉ាន់ បើកភ្នែកមកវិញម្តងទៀតធំៗជាងមុនទ្វេដងងើបសម្លឹងមុខស្រស់សង្ហាទាំងភ្ញាក់ផ្អើលនិងតក់ស្លុត។
រីកគី ដឹងថាហេតុអ្វីនាងធ្វើមុខបែបនេះ? ទើបគេប្រញាប់បកស្រាយមុនពេលនាងធាក់គេទម្លាក់សាឡុន។
« គឺនាងគេងនៅលើខ្ញុំហើយថែមឱបខ្ញុំណែនទៀត ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីឱបនាងវិញនោះទេ » គេញញឹមខូចខិលដាក់នាង ទើបនាងរហ័សផ្លាស់ទីក្រោកចេញពីគេយ៉ាងលឿន។
« សុំ...សុំទោស លោកប្រហែលស្ពឹកខ្លួនហើយ » អារ៉ាន់ និយាយទាំងគេចភ្នែកពីគេ ដោយព្យាយាមសម្រួលចង្វាក់បេះដូងដែលលោតស្ទើរចេញមកខាងក្រៅពេលនេះ។
« មិនអីទេ » រីកគី ក្រោកឡើងពត់ខ្លួនឲ្យសរសៃរដំណើរបន្តិច ព្រោះនាងគេងលើគេរហូតមួយចំហៀងខ្លួនឯងគេឈឺស្ពឹកអស់ទៅហើយ។
« ខ្ញុំទៅងូតទឹកហើយ » អារ៉ាន់ និយាយហើយក៏រហ័សក្រោកឈរឡើងរត់ទៅបន្ទប់យ៉ាងលឿន ទុកឲ្យ រីកគី អង្គុយមើលនាងពីលើសាឡុនហើយញញឹមដូចមនុស្សឆ្កួត។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now