ភាគ០១
" ហេតុការណ៍គ្រោះថ្នាក់ "
ថ្នាក់ទី១២បន្ទាប់លេខ០១
អារ៉ាន់ ដើរមកដល់ជិតមាត់ទ្វាថ្នាក់រៀន ក៏ឈប់ជើងមួយកន្លែងទាំងស្ទាក់ស្ទើរនិងភ័យខ្លាចមិនហ៊ានប្រឈមមុខនឹងសិស្សរួមថ្នាក់គ្រប់គ្នាឡើយ។
« ខ្ញុំអាចធ្វើបាន » អារ៉ាន់ ស្តាប់ដៃណែនដង្ហើមវែងៗហើយក៏ឈានជើងចូលថ្នាក់រៀនទាំងឱនមុខចុះ ប៉ុន្តែទោះបីជានាងមិនសម្លឹងមើលមុខមនុស្សគ្រប់គ្នាក៏ដោយក៏ នាងនៅតែអាចលឺសំឡេងខ្សឹបខ្សៀវសើចចំអករបស់ពួកគេ។
" មានរឿងខ្មាស់គេដល់ថ្នាក់នេះហើយនាងនៅមានមុខមករៀនទៀតមែនទេ? បើជាខ្ញុំវិញ ខ្ញុំរត់ទៅផ្ទះហើយឈប់មកជាន់សាលារៀននេះអស់មួយជីវិត "
" អេ! ឯងភ្លេចហើយមែនទេថានាងជាក្មេងកំព្រា នាងគ្មានលុយប្តូរសាលារៀនទេ នាងរៀននៅទីនេះពឹងលើអាហារូបករណ៍ តើនាងអាចប្តូរទៅសាលាណាផ្សេងបានទៅ? "
" ពួកក្មេងក្រីក្រចង់តោងចាប់ប្រុសអ្នកមានពិតជាគួរឲ្យស្អប់ណាស់ "
អារ៉ាន់ ដើរមកដល់តុរបស់នាងដែលនៅជួរកណ្តាលតុទីបី ប៉ុន្តែពេលនេះក៏មានសិស្សផ្សេងមកអង្គុយកន្លែងរបស់នាង។
« ខ្ញុំលែងអង្គុយជាមួយនាងហើយ នាងទៅអង្គុយតុផ្សេងទៅ » សិស្សដែលធ្លាប់អង្គុយជិតនាងស្រែកដេញនាងឲ្យទៅអង្គុយតុផ្សេង។
អារ៉ាន់ មិនចង់មានរឿងបន្ថែមទៀត ទើបព្រមដើរចេញទៅតុចុងក្រោយគេជិតជញ្ជាំងដែលមានអ្នកយកកាតាបរបស់នាងទៅដាក់នៅលើតុនោះជាស្រេច ប៉ុន្តែពេលនាងដើរទៅដល់ក៏ត្រូវគាំងមួយកន្លែង ព្រោះអក្សរជេរស្តីនិងពាក្យមើលងាយអាក្រក់ៗជាច្រើនត្រូវសរសេរនៅលើតុនោះហើយថែមមានក្រដាសជាច្រើនបិទនៅលើកាតាបរបស់នាងទៀតផង។
" ហាសហា មើលមុខរបស់នាងទៅគួរឲ្យអស់សំណើចណាស់ "
" ហាសហា "
សំឡេងសើចចំអកបន្លឺឡើងលាន់ត្រហឹងពេញត្រចៀករបស់នាងធ្វើឲ្យនាងចាប់ផ្តើមឈឺក្បាលស្ទើរផ្ទុះ សំឡេងរបស់ពួកគេប្រែជាគួរឲ្យខ្លាចចំពោះនាងខ្លាំងណាស់ដឹងទេ បើមិនដោយសារតែការសិក្សានាងប្រហែលជារត់ចេញពីថ្នាក់រៀននេះបាត់ទៅហើយ ព្រោះនាងមិនអាចទ្រាំនឹងពាក្យសម្តីមើលងាយរបស់ពួកគេបានទេ។
ក្រាក!
សំឡេងបើកទ្វាបន្លឺឡើងហើយសំឡេងសើចចំអកនិងសំឡេងខ្សឹបខ្សៀវទាំងប៉ុន្មានមុននេះក៏ស្ងាត់បាត់ទៅ ទើប អារ៉ាន់ ងើបមុខឡើងចោលភ្នែកទៅសម្លឹងមើលអ្នកដែលមានឥទ្ធិពលលើសិស្សគ្រប់គ្នានោះ។
រាងស្តើងស្រស់ស្អាតប្រៀបដូចព្រះនាងដើរចូលមកក្នុងថ្នាក់ព្រមជាមួយមិត្តភក្តិរបស់នាងគឺ ដាអេ ។ ហេអុីន ចូលទៅអង្គុយតុរបស់នាងនៅមុខគេតាមធម្មតា ប៉ុន្តែថ្ងៃ នេះ អារ៉ាន់ ទើបតែគត់សម្គាល់ឃើញថា ហេអុីន មានឥទ្ធិពលប៉ុណ្ណានៅក្នុងសាលាមួយនេះ បើនាងអាចក្លាយជាមិត្តរបស់ ហេអុីន បាន នាងនឹងលែងត្រូវគេធ្វើបាបទៀតមិនខាន។
« គ្រប់គ្នាចូលតុបានហើយ ខ្ញុំមានរៀនចង់និយាយ » ថេហ៊ូ កាន់ក្រដាសមួយចូលមកក្រោយ ហេអុីននិងដាអេ បន្តិច គេជាប្រធានថ្នាក់ ដូច្នេះទើបគេឈរនៅកន្លែងតុរបស់គ្រូដើម្បីប្រកាសព័ត៌មានខ្លះៗជំនួសលោកគ្រូ។
« តើមានរឿងអ្វីទៀតហើយ? » លី ហាន់ស៊ូ ជាបងធំប្រចាំសាលាស្រែកសួរប្រធានថ្នាក់ទាំងមួរម៉ៅ។
« គឺនៅសប្តាហ៍ក្រោយពួកយើងមានការប្រឡងប្រចាំខែហើយ ដូច្នេះលោកគ្រូមានម៉ោងសិក្សាបន្ថែមនៅពេលព្រលប់ បើអ្នកណាចង់រៀនក៏កត់ឈ្មោះមកណា »
« តើចាប់ផ្តើមពីថ្ងៃណាទៅ? »
« គឺនៅថ្ងៃស្អែកនេះ »
" លឿនពេកហើយពួកយើងសម្រេចចិត្តមិនទាន់ទេ " គ្រប់គ្នារអ៊ូរទាំតាមទម្លាប់ខ្ជិលរៀន លើកលែងតែ អារ៉ាន់ ដែលអង្គុយស្ងៀម ព្រោះនាងមិនរៀនមិនបានទេ ទោះត្រូវគេជេរស្តីមើលងាយធ្វើបាបយ៉ាងណាក៏នាងត្រូវតែខំរៀនដែរ ព្រោះបើនាងមិនរៀនទេអនាគតរបស់នាងនឹងលំបាកមិនខាន ព្រោះនាងជាសិស្សក្រីក្រត្រូវពឹងលើការប្រឡងដើម្បីបានចូលរៀននៅសកលវិទ្យាល័យហើយរកការងារដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯង នាងគ្មានឪពុកម្តាយអាងដូចជាពួកគេទេ ទើបនាងចុះឈ្មោះរៀនដោយមិនស្ទាក់ស្ទើរ។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡
Misterio / Suspensoសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...