ប្តូរកាយវង្វេងស្នេហ៍(៥៦)

317 7 0
                                        

“ គ្រោះថ្នាក់ ”

  ថ្ងៃបន្ទាប់ រីកគី បានចេញទៅខាងក្រៅដើរលេងជាមួយ ហេអុីន ដើម្បីស៊ើបអង្កេតពីនាង ប៉ុន្តែអស់រយៈពេលមួយថ្ងៃពេញក្រៅពីដើរផ្សារទិញទំនិញនិងញុំអាហារជាមួយគ្នានៅហាងទំនើប គេមិនទទួលបានតម្រុយអ្វីគួរឲ្យសង្ស័យពី ហេអុីន សោះ ពេលខ្លះគេក៏អស់សង្ឃឹមហើយចង់តែចាប់ ហេអុីន សម្លុតសួរតែម្តង ប៉ុន្តែគេត្រូវប្រាប់ខ្លួនឯងឲ្យស្ងប់អារម្មណ៍ហើយអត់ធ្មត់តទៅទៀត។ គេបានត្រឡប់មកដល់ផ្ទះវិញនៅពេលរសៀលហើយក៏ត្រូវស្វាគមន៍ដោយអ្នកមីង ស៊ូហ៊ីនិងលោកប៉ារបស់គេដែលកំពុងរងចាំដំណឹងពីគេ។
    « តើរកឃើញតម្រុយអ្វីខ្លះទេ? » លោក ផាក សួរកូនប្រុសដែលដើរទៅទម្លាក់ខ្លួនអង្គុយលើសាឡុនដោយទឹកមុខអស់សង្ឃឹម។
     « មិនមានអ្វីទេ នាងមិនបានធ្វើសកម្មភាពគួរឲ្យសង្ស័យអ្វីសោះ » រីកគី លើកដៃឈ្លីថ្ងាសបន្ធូរអារម្មណ៍តានតឹងនិងព្រួយបារម្ភដែលនៅជាប់ក្នុងខ្លួនរបស់គេប៉ុន្មានថ្ងៃមកនេះ កន្លងផុតទៅបីថ្ងៃហើយដែល អារ៉ាន់ បានបាត់ខ្លួនទៅ ហើយគេស្ទើរតែឆ្កួតទៅហើយដោយសារតែរកនាងមិនឃើញ ។
     « យប់នេះជាយប់ព្រះច័ន្ទពេញវង់ហើយ ពួកយើងត្រូវរក អារ៉ាន់ ឲ្យឃើញហើយចាប់ ហេអុីន ឲ្យទៅប្តូររាងកាយជាមួយនាងវិញ » អ្នកមីង ស៊ូហ៊ី កំពុងកាន់គម្ពីរក្រាស់អានយ៉ាងយកចិត្តទុកដាក់ ប្រហែលជាកំពុងរកវិធីផ្សេងទៀតដើម្បីឲ្យ អារ៉ាន់និងហេអុីន ផ្លាស់ប្តូររាងកាយគ្នាបានយ៉ាងពិតប្រាកដ។
     រីកគី បានត្រឹមងក់ក្បាលតបនឹងអ្នកមីង ស៊ូហ៊ី ហើយក៏មកអង្គុយគិតដល់នារីដែលគេស្រលាញ់ម្តងទៀត គេចង់ដឹងថាពេលនេះនាងយ៉ាងម៉េចហើយ សុខសប្បាយដែរទេ? ថេហ៊ូនិងហេអុីន មានធ្វើបាបនាងដែរទេ? បីថ្ងៃហើយដែលមិនបានលឺសំឡេងរបស់នាង គេនឹកនាង គេនឹកគ្រប់យ៉ាងពីនាង ពេលនេះគេចង់ឱបនាងម្តងទៀត គេចង់មានពេលវេលាជាមួយនាងតែពីរនាក់ម្តងទៀតដូចពេលដែលគេនិងនាងបានចំណាយនៅលើភ្នំក្នុងភូមិតូចកាលពីប៉ុន្មានថ្ងៃមុននោះ។
     “ សង្ឃឹមថាអូននឹងមិនកើតអ្វី អារ៉ាន់ ” គេគិតក្នុងចិត្តពេលកំពុងដកដង្ហើមធំ ទើបទទួលបានការទះស្មាលួងលោមពីលោកប៉ារបស់គេដែលអង្គុយនៅជិតគេ។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now