“ ខកចិត្ត ”
អារ៉ាន់និងរីកគី កាន់គ្នាដើរចុះជណ្តើរពីជាន់លើដំបូលមកវិញបន្ទាប់ពីម៉ោងសម្រាកបានបញ្ចប់។ ភាពស្ងប់ស្ងាត់យ៉ាងសុខស្រួលមួយកំពុងរុំព័ន្ធអ្នកទាំងពីរ ទោះគ្មាននរណាម្នាក់និយាយអ្វីក៏អ្នកទាំងពីរអាចទទួលបានភាពកក់ក្តៅនិងរីករាយពីគ្នាបានដែរ។
ទីង!
សំឡេងសារពីទូរស័ព្ទរបស់ អារ៉ាន់និងរីកគី លោតឡើងតំណាលគ្នាជារឿងចៃដន្យបំផុត ធ្វើឲ្យគូស្នេហ៍ក្រឡេកមើលមុខគ្នាហើយក៏ផ្ទុះសំណើច។
« សូម្បីតែទូរស័ព្ទរបស់ពួកយើងក៏ដឹងចិត្តគ្នាដែរ » រីកគី និយាយលេងសើច ទទួលបានការសើចយ៉ាងរីករាយពីស្រីក្រមុំនៅក្បែរខ្លួនយ៉ាងខ្លាំង។
« ពួកយើងគួរតែបំបែកគ្នាត្រឹមនេះ » អារ៉ាន់ សម្លឹងទៅទ្វាបន្ទប់រៀនដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងគេនិងនាងកំពុងឈរ ហើយក៏សុំឲ្យគេលែងដៃនាង ព្រោះមិនចង់ត្រូវមិត្តរួមថ្នាក់ស្រែកហ៊ោពេលឃើញពួកគេដើរចូលទៅក្នុងថ្នាក់ទាំងកាន់ដៃគ្នា។
« យល់ព្រម » រីកគី លែងដៃហើយក៏លោមុខមកថើបបបូរមាត់នាងមួយខ្សឺតមុននឹងរត់ទៅថ្នាក់ទាំងលើដៃក្រវីលានាង ជាមួយស្នាមញញឹម ធ្វើឲ្យ អារ៉ាន់ ឈរញញឹមដូចឆ្កួតម្នាក់ឯង។
ពេល រីកគី ចូលទៅក្នុងថ្នាក់បាត់ អារ៉ាន់ ក៏លើកទូរស័ព្ទរបស់នាងមកបើកមើលហើយដើរទៅមុខជារឿយៗ។ សំឡេងសារដែលលោតមកមុននេះជាសារពីគ្រុបក្លឹបសិក្សាពិសេស ពិតមែនហើយគ្មានអ្វីពិសេសទេពួកគេគ្រាន់តែសរសេរសារអបអរពីការបើកក្លឹបឡើងវិញ ប៉ុន្តែភ្លាមៗនាងក៏ឈប់ដើរពេលចិត្តរបស់នាងចាប់ផ្តើមនឹកឃើញសារពីទូរស័ព្ទរបស់ រីកគី នាងកំពុងងឿងឆ្ងល់ថាតើគេទទួលបានសារពីអ្នកណា? មិនចៃដន្យពេកទេឬ?ដែលសាររបស់ទូរស័ព្ទមនុស្សពីរនាក់លោតមកដំណាលគ្នា មិនមែនទេវតាពិតជាឃើញថាពួកគេជាគូដល់ថ្នាក់សូម្បីតែសារចៃដន្យក៏អាចលោតមកតំណាលគ្នាដែរទេដឹង? ហើយបើរឿងនេះមិនមែនជារឿងចៃដន្យ ចឹងអាចទេដែល រីកគី ទទួលបានសារពីគ្រុបសិក្សាពិសេសដូចនាងដែរ តើគេអាចជាសមាជិកម្នាក់នៅក្នុងគ្រុបសិក្សាពិសេសដែរទេ? ។
« មិនអាចទេ » អារ៉ាន់ បន្លឺសំឡេងប្រឆាំងនឹងចិត្តសង្ស័យរបស់ខ្លួនឯង ព្រោះនាងមិនអាចសង្ស័យ រីកគី បានទេ បើគេជាសមាជិកម្នាក់នៅក្នុងក្លឹបនោះមែន គេគួរតែប្រាប់នាង។ ប៉ុន្តែទោះបីជាមាត់របស់នាងព្យាយាមបដិសេធការសង្ស័យចំពោះគេខ្លាំងៗប៉ុណ្ណា ក៏ចិត្តរបស់នាងនៅតែទាញទៅរកភស្តុតាងដែលនាំឲ្យនាងមានការសង្ស័យចំពោះគេកាន់តែច្រើនឡើង។ ទីមួយគេជាសិស្សម្នាក់ក្នុងចំណោមសិស្សអ្នកមាននិងមានឥទ្ធិពលនៅក្នុងសាលានេះ ទោះជាពេលនេះគ្រួសារគេកំពុងជួបបញ្ហាធំក៏ដោយ តែរឿងមួយនេះនៅមិនទាន់ដឹងលឺដល់សាលារៀនឡើយ មានន័យថាគេនៅជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលមានឥទ្ធិពលដដែល ទីពីរគេជាធ្លាប់ទាក់ទងនឹង យេរីន និង មីនយូ ដែលសុទ្ធសឹងជាសមាជិកសំខាន់ក្នុងក្លឹបសិក្សាពិសេស មានភាគរយតិចណាស់ដែលគេមិនដឹងអ្វីសោះពីក្លឹបសិក្សាពិសេសនោះ។
« ឈប់! ឯងមិនអាចគិតថាគេកំពុងបោកប្រាស់ឯងបានទេ? ឯងមិនជឿជាក់គេទេឬ? » អារ៉ាន់ ស្តីបន្ទោសចិត្តរបស់ខ្លួនឯងហើយក៏ដាក់ទូរស័ព្ទចូលហោប៉ៅអាវក្រៅវិញទាំងដកដង្ហើមធំនៅតែរវង្វេងនឹងគំនិតសង្ស័យ រីកគី មិនឈប់ដដែល។ ចុះបើគេជាអនុប្រធានក្លឹបម្នាក់នោះ? អនុប្រធានក្លឹបសិក្សាពិសេសទំនងជាមនុស្សដែលចូលចិត្តប្រើអំពើហិង្សាព្រោះនាងបានឃើញសភាពរបួសរបស់ ដាអេ ដែលបង្កឡើងដោយអនុប្រធានក្លឹបនោះច្បាស់ណាស់ ហើយ រីកគី ក៏ជាមនុស្សដែលចូលចិត្តវាយតប់ផងដែរ។
« មិនអាចទេ! » អារ៉ាន់ ស្រែកបដិសេធខ្លាំងៗរហូតសិស្សនិងគ្រូដែលនៅក្នុងថ្នាក់ទាំងអស់ចោលភ្នែកមកសម្លឹងមុខរបស់នាងដែលឈរគាំងនៅមាត់ទ្វា។ នាងប្រញាប់ឱនសុំទោសលោកគ្រូដែលនៅក្បែរក្ដាខៀនទាំងខ្មាស់អៀនពេលដឹងថានាងកំពុងស្រែកឡូឡានៅមុខគ្រប់គ្នា។ អារ៉ាន់ លើកដៃទប់មុខដែលខ្មាស់គេហើយប្រញាប់ដើរទៅតុរបស់ខ្លួនឯងទាំងមិនហ៊ានសម្លឹងមុខរបស់អ្នកណាសោះ។ នាងកំពុងធ្វើអីនឹង ពិតជាខ្មាស់គេខ្លាំងណាស់។
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Детектив / Триллерសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
