ផ្ដើមរឿង+ភាគ០១

4.5K 103 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ផ្ដើមរឿង+ភាគ០១

និទាឃរដូវមួយនាទីក្រុងសេអ៊ូលប្រទេសកូរ៉េ នៅតាមដងក៏មានតែភាពមមាញឹកនឹងភាពអ៊ូអរត្បិតពេលវេលានេះជាពេលវេលាដែលមិនថាភ្ញៀវទេសចរណ៍រឺក៏ប្រជាជនក្នុងប្រទេសឡើយ គ្រប់គ្នាសុទ្ធតែចូលចិត្តនឹងយកពេលវេលានេះជាពេលវេលាដែលពួកគេអាចចំណាយពេលដើរកំសាន្តជាមួយនឹងក្រុមគ្រួសាររបស់ខ្លូន។
"សាយន្ត័សួស្ដី" វត្តមានរបស់ក្រុមដូនជីប៉ុន្មាននាក់ដែលដើរតាមដងផ្លូវក៏នាំឲ្យអ្នកដែលមានវត្តមាននៅជិតនោះនាំគ្នាក្រោកនឹងរាក់ទាក់ជាមួយនឹងពួកគាត់ ស្នាមញញឹមស្រស់ស្រាយបូកផ្សំជាមួយនឹងភាពផ្អែមល្ហែមបង្កប់នៅក្នុងនោះជាសញ្ញាណសម្គាល់សម្រាប់អ្នកកាន់ធម៌អាថ៌ដូចជាពួកគាត់ស្រាប់ទៅហើយ។
"ថ្ងៃនេះអាកាសធាតុល្អដល់ហើយ តែថាហេតុអីបានជាពួកយើងមកទីនេះ?" ក្នុងចំណោមពួកគាត់ទាំងអស់គ្នាក៏មានដូនជីម្នាក់លើកឡើងនូវសំនួរមួយឃ្លាប្រយោគដែលនាំឲ្យអ្នកឯទៀតមិនអាចឆ្លើយបាន។
"វាជាគំនិតរបស់សុីសស្ទឺ(sister)អេននី គាត់និយាយគាត់ដូចជាមានអារម្មណ៍ចម្លែកម៉្យាងនាំឲ្យគាត់មកទីនេះ ពួកយើងក៏មកជាមួយនឹងគាត់ដែរទៅ ពិតទេសុីសស្ទឺ?" គ្រប់គ្នាក៏ងាកសំឡឹងមើលទៅសុីសស្ទឺម្នាក់ដែលមានវ័យចំណាស់ចាស់ទុំជាងគេនៅទីនោះ គាត់ក៏ដកភ្នែកពីសៀវភៅកំណត់ត្រាដែលគាត់តែងតែយកមកតាមខ្លួនជានិច្ចនោះរួចក៏ផ្ដោតមកលើសុីសស្ទឺផ្សេងទៀតដែលកំពុងតែដាក់ចម្ងល់មកលើគាត់នាគ្រានោះ។
"ខ្ញុំក៏មិនដឹងគ្រាន់តែមានអារម្មណ៍ថាព្រះជាម្ចាស់បង្ហាញផ្លូវឲ្យពួកយើងមកទីនេះ វាអាចជាបំណងរបស់ទ្រង់ក៏ថាបាន អ្នកណាទៅដឹងទៅ?" គ្រប់គ្នាក៏ងក់ក្បាលឆ្លើយតបហាក់ដូចជាយល់ស្របនឹងឃ្លាប្រយោគរបស់សុីសស្ទឺអេននី គ្រប់គ្នាក៏នាំខ្លួនបន្តដំណើរទៅមុខទៀតទាំងក្នុងដៃកំពុងតែកាន់សៀវភៅកំណត់ត្រារៀងៗខ្លួន។
ង៉ា!ង៉ា
សុខៗក៏បែរជាមានសំឡេងអ្វីម៉្យាងចូលមកក្នុងសតិវិញ្ញាណរបស់សុីសស្ទឺខូលីនដែលជាសុីសស្ទឺដែលមានវ័យក្មេងជាងគេ សំឡេងយំខ្សាវៗដែលស្ទើរតែមិនអាចលឺច្បាស់ទើបបានជាសុីសស្ទឺផ្សេងទៀតមិនបានលឺ មានតែសុីសស្ទឺខូលីនម្នាក់ប៉ុណ្ណោះដែលបានលឺ ហើយវាក៏បានធ្វើឲ្យគាត់ឈប់មួយកន្លែងតែម្នាក់ឯង។
"សុីសស្ទឺខូលីន? មិនមកទេរឺ?" សុីសស្ទឺផ្សេងទៀតក៏សួរនាំភ្លាមកាលបើងាកមកឃើញថាសុីសស្ទឺខូលីនមិនបានទៅតាមពួកគាត់ ដោយសារតែសុីសស្ទឺខូលីនមិនព្រមមកនឹងបង្ហាញទឹកមុខបែបមិនប្រក្រតីរបស់គាត់ សុីសស្ទឺអេននីក៏បកត្រឡប់នាំខ្លួនទៅរកសុីសស្ទឺខូលីន តែពេលគាត់ដើរទៅជិតដល់សុីសស្ទឺខូលីនក៏នាំខ្លួនចេញពីទីនោះរួចក៏សម្ដៅទៅកាន់មាត់ទន្លេដែលនៅក្បែរនោះរួចគាត់ក៏អោនទម្លាក់ត្រចៀកស្ដាប់នៅនឹងចន្លោះមួយជាទីកន្លែងអាចមើលឃើញទៅក្រោមស្ពាន។
"មានរឿងអីសុីសស្ទឺខូលីន?"
"សុីសស្ទឺមានបានលឺអ្វីទេ? មានបានលឺទេ?" សុីសស្ទឺខូលីនក៏ស្រាប់តែមានស្មារតីមិនប្រក្រតីត្បិតថាគ្រប់គ្នាបង្ហាញទឹកមុខបែបមិនយល់មកកាន់គាត់ សុីសស្ទឺខូលីនក៏ប្រញាប់នាំខ្លួនដើររកមើលផ្លូវដែលអាចឲ្យគាត់ចុះទៅខាងក្រោមនោះបាន តែវាក៏មិនមានផ្លូវ។
ប្រូង! សុីសស្ទឺ
រាងកាយក្នុងឈុតកាតូលិកក៏លោតប្រូងចុះទៅកាន់ទឹកដែលកំពុងតែហូរខ្លាំងនៅក្រោមនោះ សុីសស្ទឺផ្សេងទៀតក៏នាំគ្នាឆោឡោភ្លាមនឹងព្យាយាមរកមើលជំនួយ លើកលែងតែសុីសស្ទឺអេននីដែលនាំខ្លួនទៅឈរក្បែរបង្កាន់ដៃនោះរួចក៏បិទភ្នែកហាក់បួងសួងឲ្យសុីសស្ទឺខូលីនមានសុវត្ថិភាព។
.....

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now