ភាគ៨៣

1K 32 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ៨៣

ព្រឹកថ្ងៃថ្មី...
តុក!តុក..
ទ្វារបន្ទប់បន្លឺសំឡេងគោះតុកៗពីខាងក្រៅមកទាំងព្រឹកព្រលឹមតែម្ដង មិនមែនតែម្ដងឡើយតែគោះជាប់រហូតដល់សំឡេងនោះលឺរណ្ដំរំខានដល់ត្រចៀកម្ចាស់កាយមាំទាំដែលកំពុងតែលង់លក់ដំណេកស្ងប់សុខព្រមទាំងមានមនុស្សស្រីជាទីស្រឡាញ់នៅគេងអោបក្រសោបខ្លួនគេជាប់តាំងពីសង្គ្រាមស្នេហាកាលពីទៀបភ្លឺត្រូវបានបញ្ចប់រួចមក។
អ៊ែនហ្សូញ៉ោចចិញ្ចើមឡើងតិចៗ ទឹកមុខគេក៏ប្រែប្រួលដូចជាធុញទ្រាន់នឹងសំឡេងដែលរំខានមួយនោះរហូតដល់គេត្រូវសម្រេចបើកភ្នែកឡើងទាំងនៅងងុយនៅឡើយ។
"អ្នកណា?!" អ៊ែនហ្សូក៏មិនបានឆ្លើយតបតែបែរជានាងតូចដែលកំពុងតែអោបទ្រូងគេឯណោះជាអ្នកឆ្លើយទៅវិញ រីនក៏ងាកមើលទៅទ្វារបន្តិចរួចងើបដាក់ក្បាលកើយលើសាច់ទ្រូងហាប់ណែនរបស់អ៊ែនហ្សូ។
(គឺកូន..អូនអ៊ីវ៉ែនណា៎ម៉ាក់ ហិហិ)
"អ៊ីវ៉ែន?! ហ៉ើយ!!!" ភាពងងុយទាំងអម្បាល់ម៉ាននោះក៏ត្រូវរសាត់ឆ្ងាយពីខ្លួនពួកគេទាំង២នាក់ ជាពិសេសនោះគឺរីននឹងឯង នាងតូចប្រញាប់នាំខ្លួនក្រោកទាំងដៃកាន់ក្ដាប់ភួយជាប់ អ៊ែនហ្សូឯណោះក៏ងាកសំឡឹងមើលទៅនាងរួចញញឹមបន្តិច។
"អូនមិនបានអាក្រាតឯណា បងបានច្រកអាវយឺតឲ្យអូនរួចស្រេចហើយតើ" រីននាងក៏អោនមើលទៅអាវយឺតដែលនៅលើខ្លួននាងរួចព្រលែងខ្យល់ដង្ហើមបែបធូរចិត្តបន្តិច នាងក៏ក្រោកឡើងស្របនឹងរាងកាយមាំទាំចូលទៅកាន់បន្ទប់ទឹកដើម្បីតុបតែងរៀបចំនឹងលាងសម្អាតខ្លួន។
រីននាងក៏ដើរសម្ដៅទៅកាន់ទ្វារបន្ទប់បន្តិចរួចដកដង្ហើមចេញចូលញាប់ មុននឹងលូកទាញបើកទ្វារព្រមជាមួយនឹងស្នាមញញឹម តែនាងក៏ភ្ញាក់កាលបើកូនចូលមកអោបនាងជាប់ណែន សន្សើមតក់ៗក៏ស្រក់ពីភ្នែកគេមកសើមនឹងអាវនាងនាំឲ្យនាងឆ្ងល់។
"នេះមានរឿងអីទៅម៉ែដោះ? អ៊ីវ៉ែនមានរឿងអីកូន?" អ៊ីវ៉ែនខាំមាត់ពេបតិចៗមុននឹងងាកភ្នែកឃើញវត្តមានបុរសម្នាក់ចេញពីបន្ទប់ទឹកមកទាំងកន្សែងពោះគោនៅជាប់ចង្កេះ ម៉ែដោះដែលមកជាមួយអ៊ីវ៉ែនកាលបើឃើញនាងក៏អាចកាត់ន័យដឹងនឹងសើចញឹមៗដាក់រីនបន្តិច។
"ម៉ាក់..ហ៊ឹកៗយប់មិញពូៗធ្វើបាបម៉ាក់មែន វ៉ៃម៉ាក់មែនហ៊ឹកៗ" រីនជ្រួញចិញ្ចើមបន្តិចរួចក៏លូកដៃកាន់ស្មាកូនប្រុសជាប់មិនលែង នាងក៏មិនភ្លេចងាកមើលទៅម៉ែដោះហាក់ចង់ដឹងហេតុផលតែអ្នកម្ខាងទៀតក៏មិនដឹងដូចគ្នា។
"មិចក៏កូននិយាយចឹងអ៊ីវ៉ែន? កូនបានលឺអី?" រីនក៏ឆ្លៀតសួរនាំទៅកាន់ម្ដាយ ម៉ែដោះឯណោះកាលបើឃើញអ៊ែនហ្សូនាយចូលមករកពួកគេកាន់តែជិតនាងក៏សុំខ្លួនទៅធ្វើការបន្តព្រោះមិនចង់ដឹងលឺពីរឿងចៅហ្វាយនាយទៀត។
"ហ៊ឹក អ៊ីវ៉ែនលឺម៉ាក់ស្រែកថា ឈឺ..ឈឺណាស់ ថ្នមៗបានទេ? ហ៊ឹកគាត់វ៉ៃម៉ាក់មែនទេ?" រីនក៏បើកភ្នែកធំៗកាលបើលឺកូននិយាយបែបនោះ ថ្ពាល់នាងក៏ក្រហមងាំងស្របនឹងវត្តមាននាងសង្ហាដែលលុបលាងខ្លួនរួចចូលមក អ៊ែនហ្សូក៏លូកដៃអោបចង្កេះរីនទាំងនៅនឹងមុខកូនរួចក៏លូកលើកបីអ៊ីវ៉ែនឡើងជាប់ចង្កេះយកទៅកាន់គ្រែគេងដែលមានសភាពរញ៉េរញ៉ៃបន្តិច។
"ក្មេង..តែខូចគឺគេវ៉ៃហើយអ៊ីវ៉ែន..គ្រាន់តែវ៉ៃនៅកន្លែងខុសគ្នា.." អ៊ែនហ្សូនិយាយពាក្យទាំងអស់នេះនាំឲ្យរីនកាន់តែអៀនខ្មាសនិយាយអីលែងចេញបានត្រឹមតែទម្លាក់ខ្លួនដេកលើគ្រែរួចលើកភួយមកគ្របមុខ។
"តែម៉ាក់អូនមិនមែនក្មេងផងពូពូ.." អ៊ីវ៉ែននិយាយឡើងទាំងមិនយល់ការណ៍ ហើយភាពមិនដឹងខ្យល់របស់គេមួយនេះហើយដែលនាំឲ្យអ្នកជាឪពុកនោះសើចកាច់ករ គេក៏អោនថើបថ្ពាល់កូនបន្តិចមុននឹងមានសំឡេងមួយបន្លឺរំខានត្រចៀករបស់គេ។
គ្រូក! គ្រូក..
សំឡេងកូរពោះបន្លឺឡើងពីលើគ្រែនេះគ្រាន់តែមិនដឹងថាជាសំឡេងមកពីម្ចាស់កាយមួយណាប៉ុណ្ណោះ អ៊ែនហ្សូចងចិញ្ចើមបន្តិចរួចលូកដៃកាន់ប៉ះពោះអ៊ីវ៉ែនបន្តិច។
"អ៊ីវ៉ែនកូរពោះមែនទេកូន? ចង់ញ៊ាំអីទេ ចាំពូធ្វើឲ្យកូនញ៊ាំណា៎ ហើយរីន.." អ៊ែនហ្សូងាកមើលទៅអ្នកជាម្ដាយបំណងចង់ឲ្យនាងទៅរៀបចំអាហារឲ្យកូន តែគេក៏បិទមាត់បន្តិចកាលបើនាងតូចបង្ហាញអាការៈចម្លែក។
"ហ៊ឹម..ចុកចង្កេះ ចុកខ្នង អត់មានកម្លាំងទៅធ្វើអីញ៊ាំទេ" រីនរំអួយរួចគេងស្ពាបនៅលើពូក កែវភ្នែកងាកមើលទៅនាយកម្លោះដូចជាកំពុងតែចង់ប្រើគេតែនាងមិននិយាយចំ អ៊ីវ៉ែនក៏ចុះពីការអោបរបស់អ៊ែនហ្សូរួចចូលទៅទម្លាក់ខ្លួនទ្រាលក្បែរម្ដាយ អ៊ែនហ្សូក៏ងាកមើល២នាក់ម្ដាយកូននេះរួចក្រវីក្បាលបែបហួសចិត្តបន្តិច។
"រំអួយណាស់ស្រីច្រម៉ក់ យប់មិញអ្នកណាបញ្ជាបងមិនឲ្យឈប់.." អ៊ែនហ្សូក៏លើករឿងនោះមកនិយាយជាថ្មីនាំឲ្យរីនក្ដាប់មាត់ខ្នាញ់គេ នាងក៏ខិតខ្លួនចូលជិតគេរួចលើកដៃបំណងនឹងវ៉ៃគេតែ៖
ផ្លាច់!!
"អ៊ីវ៉ែន មិចវ៉ៃពូចឹងកូន?" ក៏មានមនុស្សម្នាក់វាយអ៊ែនហ្សូជំនួសនាងបាត់ទៅហើយ អ៊ីវ៉ែនក្ដាប់មាត់ក្រោយពីវាយនាយកម្លោះរួចមក រីនក៏ក្រោកអង្គុយរួចអោបទាញកូនមកជិតនាងបន្តិច។
"ពូឯងអាក្រក់ណាស់ វ៉ៃម៉ាក់អូនឡើងចុកខ្នងហើយនៅមកថាម៉ាក់អូនខូចទៀត.. ពូហ្សូអាក្រក់.." អ៊ីវ៉ែនគេនិយាយរួចក៏ចូលទៅអោបអ្នកម៉ាក់របស់គេជាប់ណែនហាក់ដូចជាប្រាប់ដល់ម្ដាយគេថាគេនឹងការពារម៉ាក់គេមិនថាក្នុងពេលបែបណាក៏ដោយគេនឹងនៅខាងម៉ាក់គេជានិច្ច។
អ៊ែនហ្សូក៏មិនបាននិយាយអីតែក៏ញញឹមកាលបើឃើញកូនប្រុសរបស់គេការពាររីន នឹងក្រោកឡើងដើម្បីម្ដាយបែបនេះ នាយក៏ចុះពីគ្រែរួចលើកពរអ៊ីវ៉ែនឡើងទាំងគេនៅពាក់កន្សែងពោះគេនៅឡើយ។
"អ្នកណាចង់ញ៊ាំអូម៉ាលែតសាច់ក្រកខ្លះ?"
"អូនៗ ហិហិ អូ! ហើយធ្វើឲ្យម៉ាក់មួយផងពូពូ ហិហិ" អ៊ីវ៉ែនបង្ហាញកាយវិការគួរឲ្យស្រឡាញ់ដាក់នាយរួចលើកដៃអោបករគេជាប់ រីនឯណោះក៏ក្រោកឡើងពីលើពូករួចដើរទៅក្បែរនោះតែនាងក៏ត្រូវបានដៃមាំលូកកាន់ក្រសោបម្រាមដៃជាប់ណែន ព្រមទាំងអោនទម្លាក់បបូរមាត់ថើបនាងកាលបើអ៊ីវ៉ែនគេភ្លេចខ្លួននាំឲ្យនាយតូចក្ដាប់មាត់បន្តិច។
"និយាយអញ្ចឹងអូននៅចងចាំវ៉ូយ៉ននឹងយ៉ុនហាន់ទេ?"
"យ៉ុនហាន់?!"
"លឺលោកប៉ានិយាយថាពួកគេជិតភ្ជាប់ពាក្យហើយ.."

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now