លង់ស្នេហ៍នាយកកម្លោះ
ភាគ១៤(មានកំហុស...)
ថ្ងៃថ្មីក៏ឈានចូលមកដល់ ខេតធឺរីននាងក៏ជិះតាក់សុីមកធ្វើការធម្មតាតាមទម្លាប់ រយៈពេល៣ឆ្នាំមកនេះបើទោះជានាងធ្វើការមានប្រាក់ខែសមរម្យរួចក៏ហើយក្ដីក៏នាងនៅតែមិនភ្លេចពីដើមកំណើតរបស់ខ្លួន។
ស្រីតូចដើរចូលមកកាន់ក្រុមហ៊ុនព្រមជាមួយនឹងការញញឹមនឹងទទួលស្វាគមន៍ពីបុគ្គលិកដែលនៅទីនោះ ស្រីតូចក៏ងាកមើលទៅនាឡិកាបន្តិចរួចក៏ឃើញថាវាទើបតែម៉ោង៨កន្លះតែប៉ុណ្ណោះ នាងអាចមានពេលរៀបចំការងារជូនលោកអគ្គនាយកបាន។
"អរុណសួស្ដីអ្នកនាងលេខាស្អាត.." មកដល់ជណ្ដើរយន្តក៏មានបុគ្គលិកស្រីប៉ុន្មាននាក់ចូលមករួមដំណើរឡើងទៅកាន់ជាន់ខាងលើជាមួយនាងដែរ។
"ពួកបងមានការងារនៅខាងលើហេស៎? នេះខ្ញុំគួរណាស់តែមកឲ្យលឿនក្រែងបានជួយរៀបចំបន្ទប់លោកអគ្គនាយកខ្លះ.." ខេតធឺរីនក៏ពោលពាក្យខ្លះចេញមក បុគ្គលិកឯទៀតក៏ញញឹមរួចស្រាប់តែនឹកឃើញដល់អ្វីម៉្យាង។
"ខ្ញុំភ្លេចប្រាប់ទៅ លោកអគ្គនាយកមកដល់តាំងពីព្រឹកព្រលឹមម៉្លេះ ព្រោះគាត់បានហៅបុគ្គលិកអនាម័យឲ្យទៅជូតសម្អាត គាត់ដូចជាមកជាមួយនឹងអ្នកនាងវ៉ូយ៉នក្មួយស្រីរបស់គាត់ឯណោះ.." គ្រាន់តែបានលឺឈ្មោះវ៉ូយ៉នភ្លាមខេតនាងក៏នៅធ្មឹងបន្តិចហាក់ធ្វើខ្លួនមិនត្រូវ តែនាងក៏ញញឹមតបទៅកាន់អ្នកដែលប្រាប់នោះវិញ។
"អញ្ចឹងក៏ល្អដែរ ព្រោះខ្ញុំក៏មិនបាច់សម្អាតទៅដល់ក៏ធ្វើការតែម្ដង.. អូ! ដល់ល្មម" គាប់ជួនជាគ្រានោះជណ្ដើរយន្តក៏បើកឡើងល្មម ខេតធឺរីនក៏សូមខ្លួនចេញទៅមុនរួចប្រញាប់ដើរទៅកាន់បន្ទប់ទឹកឯណោះ។
គ្រឹប!
ទ្វារបន្ទប់ទឹកបិទលាន់គ្រឹប រាងកាយតូចក្នុងឈុតជាលេខាក៏ទម្លាក់ចុះស្របនឹងភាពនឿយហត់ ដៃម្ខាងលូកស្ទាបទ្រូងខ្លួនឯងបន្តិចរួចក៏បិទភ្នែករំងាប់អារម្មណ៍តានតឹងនាគ្រានោះ។
(យើងប្រហែលជាត្រូវទៅក្រោមសិនហើយ មុននេះខាងការិយាល័យធំប្រាប់មកថាឲ្យយើងចាត់ចែងទិញរបស់ញ៊ាំឲ្យអ្នកនាងវ៉ូយ៉នឯណោះ..) ពួកបុគ្គលិកប៉ុន្មាននាក់ដែលជិះជណ្ដើរយន្តជាមួយខេតមុននោះក៏ចូលមកក្នុងបន្ទប់ទឹកដូចគ្នា។
(ពួកឯងមិនដឹងទេហេស៎លោកអគ្គនាយកគាត់មិនដែលយកចិត្តទុកដាក់ជាមួយអ្នកណាក្រៅពីអ្នកនាងតូចវ៉ូយន ក្មួយក្រៅសាច់ឈាមរបស់គាត់នោះទេ ឲ្យតែលឺថាអ្នកនាងតូចត្រូវការគាត់ក៏ទៅរកភ្លាម... យើងមិនឆ្ងល់ទេថាមូលហេតុអីបានជាលោកអគ្គនាយកយកខេតមកដើរតួជាស្រីកំណាន់ជំនួសរហូត ព្រោះថា..) សម្ដីដែលពួកនាងនិយាយក៏នាំឲ្យអ្នកដែលអង្គុយនៅខាងក្នុងនោះផ្ទៀងស្ដាប់ជាប់ ព្រោះនាងក៏ចង់ដឹងដូចគ្នាដែរ។
(ប្រហែលជាចង់ប្រើប្រាស់នាងពន្យារពេលចាំរហូតដល់អ្នកនាងវ៉ូយនធំសិនទេដឹង?) ឃ្លាប្រយោគមួយដែលដូចគ្នាទៅនឹងការគិតទុកជារបស់ខេតធឺរីន នាងមិនបានភ្ញាក់ផ្អើលតែពាក្យមួយឃ្លាក្នុងប្រយោគនោះវាហាក់ធ្ងន់ធ្ងរសម្រាប់នាងបន្តិចដែរ។
"ប្រើប្រាស់ខ្ញុំ?..." ខេតធឺរីនក៏លាន់មាត់បន្តិចទាំងទឹកមុខធ្មឹងបន្តិច នាងនៅអង្គុយរង់ចាំរហូតដល់ពួកបុគ្គលិកទាំងអស់នោះចេញទៅអស់ទើបនាងនាំខ្លួនចេញពីបន្ទប់ទឹកនោះទៅ។
"ធ្វើខ្លួនឲ្យសប្បាយៗទៅខេត តែប៉ុន្មានម៉ោងទៀតក៏ដល់ម៉ោងទៅផ្ទះហើយស្អែកជាថ្ងៃសម្រាករបស់ឯងផងដែរណា៎ ស៊ូៗ" ខេតធឺរីនក៏នាំខ្លួនចេញពីបន្ទប់ទឹកទាំងទឹកមុខញញឹមពព្រាយ ស្រីតូចដើរសម្ដៅមកកាន់ការិយាល័យអគ្គនាយកយ៉ាងស្វាហាប់ មុននឹងទុចដំណើរកាលបើបានឃើញវត្តមានរបស់វ៉ូយ៉ននឹងអ៊ែនហ្សូអង្គុយក្បែរគ្នា នាងក៏ចុចថេបលេតបង្ហាញទៅកាន់លោកពូក្រៅសាច់ឈាមនាងជារឿយៗ ចំណែកឯអ៊ែនហ្សូឯណោះក៏ញញឹមរួចលើកដៃឈ្លីក្បាលនាងទៅមក ស្នាមញញឹមចម្លែកតែមើលទៅកក់ក្ដៅដែលនាំឲ្យអ្នកចូលរួមមើលពីចម្ងាយនោះព្រលែងខ្យល់ដង្ហើមបន្តិច មុននឹងរុញទ្វារចូលទៅក្នុង។
"អរុណសួស្ដីលោកនាយក" ខេតធឺរីនក៏អោនគំនាបដល់ចៅហ្វាយនាយរួចមិនភ្លេចអោនគំនាបដល់វ៉ូយ៉នដូចគ្នាផងដែរ ស្រីតូចមុខបែបកូនកាត់ក៏ងាកមើលមកនាងរួចញញឹមបែបស្រគត់ស្រគំតែក៏គួរឲ្យស្រឡាញ់ជាខ្លាំង។
(មិនឆ្ងល់ទេថាហេតុអីបានជាលោកនាយកតែងតែញញឹមពេលនៅជាមួយអ្នកនាងតូច ព្រោះអ្នកនាងគួរឲ្យស្រឡាញ់ខ្លាំងណាស់)
"ខេតមកល្អហើយ! ខ្ញុំមានឯកសារឲ្យនាងរៀបចំដែរ ម៉ោង២ខាងទីផ្សារគេនឹងឡើងមកយកហើយ.."
"ចាស៎លោកនាយក" ខេតធឺរីនក៏ចូលខ្លួនទៅអង្គុយនៅកន្លែងធ្វើការរបស់មាងរួចចាត់ចែងធ្វើការងារភ្លាមមិនបង្អង់យូរ អ៊ែនហ្សូឯណោះក៏អង្គុយគងអន្ទាក់ខ្លារួចពិនិត្យមើលឯកសារដោយមានក្មួយស្រីនៅអង្គុយជាប់ក្បែរនោះដូចគ្នាដែរ។
"ពូហ្សូជួយគិតបន្តិចទៅមើលថាវ៉ូយ៉នគួរទិញមួយណា៎?" គ្រាន់តែវ៉ូយ៉នសុំជំនួយភ្លាមអ៊ែនហ្សូក៏ទុកការងារមួយឡែករួចខិតជិតនាងព្រមទាំងមើលទៅអ្វីដែលនាងបង្ហាញនោះទាំងមិនបដិសេធសោះ។
(បើជាខ្ញុំហៅកាត់បែបនេះ ប្រាកដជាត្រូវមាត់ជាមិនខាននោះឡើយ..) ខេតធឺរីនដែលនៅអង្គុយរៀបចំឯកសារនោះក៏នៅឆ្លៀតរអ៊ូក្នុងចិត្តតិចៗដែរ ព្រោះតែអាការៈរបស់អគ្គនាយកផ្លាស់ប្ដូរ៣៦០ដឺក្រេតែម្ដង។
"ខេស៎ៗ" វ៉ូយ៉នក៏ស្រាប់តែក្អកឡើងបន្តិចនាំឲ្យអ្នកដែលកំពុងតែភ្លឹកមើលសកម្មភាពពួកគេនោះប្រញាប់ចេញទៅខាងក្រៅយកទឹកមកភ្លាម។
"វ៉ូយ៉ន..មិនអីទេហេស៎? ខេត..." អ៊ែនហ្សូក៏ងាករកមើលខេតធឺរីនបម្រុងនឹងប្រើនាងតែក៏មិនឃើញ នាយក៏ក្រពុលមុខបន្តិចរួចប្រញាប់នាំខ្លួនក្រោកឡើងបំណងនឹងចេញទៅយកទឹកតែក៏ជ្រុលបុកនឹងអ្នកដែលទើបតែលើកទឹកក្ដៅៗមកនាំឲ្យនាងជ្រុលកំពប់ទឹកនោះលើអ្នកដែលកំពុងតែឈ្លក់នោះ។
"អូយ៎ ក្ដៅៗ.." វ៉ូយ៉នក៏លាន់មាត់បន្តិចរួចនាងក៏ក្រោកឡើងបោសសំពត់នឹងដៃរ៉ូបនាងនាគ្រានោះ អ៊ែនហ្សូក៏អង្គុយចុះរួចទាញក្រដាសមកជួយជូតនាង រួចមិនភ្លេចងាកភ្នែកមើលទៅលេខារបស់ខ្លួនផង។
"ថ្ងៃក្រោយធ្វើការឲ្យប្រយត្ន័ប្រយែងបន្តិចទៅខេត.."
"តែលោកនាយកជាអ្នកក្រោកមកប៉ះខ្ញុំ.."
"យើងមិនចង់បានពាក្យដោះសារ! សុំទោសវ៉ូយ៉ន.."
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន