ភាគទី១២

788 48 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ១២

"បើមិនបានព្រមក៏ល្អ.."
"អេ៎លោកនាយក..អុញ៎ងរទៅបាត់ទៀតហើយ?" ខេតលាន់មាត់បន្តិចកាលបើអគ្គនាយកបោះសម្ដីតបនាងតែមួយឃ្លារួចក៏ជ្រែងហោប៉ៅដើរចេញទៅបាត់តែម្ដង យ៉ុនហាន់ក៏តាមមើលការចាកចេញរបស់បងប្រុសក្រៅសាច់ឈាមបន្តិចរួចក៏ក្រវីក្បាលអស់សំណើចបន្តិច។
"បងហ្សូមិនដែលហួងហែងមនុស្សស្រីណាចឹងទេ តិចគាត់ចាប់អារម្មណ៍នឹងនាងទៅខេត?" សំនួរចោទសួររបស់នាយក៏នាំឲ្យខេតធឺរីនព្រឺរោមដៃបន្តិច នាងក៏លើកដៃអង្អែលប៉ះដើមដៃខ្លួនឯងបន្តិចទាំងអស់សំណើច។
"ចាប់អារម្មណ៍ឯណា? ផ្ដាច់ការត្រូវជាង..លោកមិនឃើញទេហេស៎ខ្ញុំមិនទាន់ទាំងបានអារកាត់អ្វីផងគាត់ក៏លើកយកការងារមកកាត់មុខបាត់ទៅហើយ" ខេតធឺរីនមិនបានទុកមាត់ឡើយពោលគឺនាងតែងតែនិយាយតាមការគិតរបស់នាងជានិច្ច ហើយចំណុចមួយនេះឯងដែលធ្វើឲ្យយ៉ុនហាន់ចូលចិត្តនឹងរាប់អាននាងតាំងពីនៅរៀននោះ។
"អញ្ចឹងខេតទៅតាមបងហ្សូចុះណា៎ ហើយនេះនាមបណ្ណ័ខ្ញុំមានការអីអាចខលហៅបានគ្រប់ពេលណា៎" យ៉ុនហាន់ក៏ហុចនាមបណ្ណ័ខ្លួនអោយទៅនាង ខេតក៏លើកវាយកមកមើលរួចក៏លាន់មាត់៖
"ហីយ៉ា! ជានាយទាហ៊ានជើងទឹកផងណ៎ ពូកែនឹងក្លាហានតាំងតែពីនៅរៀនរហូតដល់បានចូលបម្រើជួរទ័ពបែបនេះ"
"ខេតក៏អញ្ចឹង ឆ្លាតនឹងស្អាតទាំងពីនៅរៀនរហូតមកដល់ពេលនេះតែម្ដង.." ខេតធឺរីនក៏ញញឹមឆ្លើយតបនឹងពាក្យសរសើររួចប្រញាប់ស្នើរខ្លួនចេញពីការសន្ទនារួចប្រញាប់ទៅតាមកប៉ាល់ភ្លើងដែលចេញទៅមុននោះ។
"ទេនេះមិនដឹងជាដើររឺក៏ហោះទេ មួយប៉ព្រិចភ្នែកក៏ទៅបាត់តែម្ដងណ៎" ខេតក៏រអ៊ូរទាំបន្តិចមុននឹងចេញទៅកាន់កន្លែងបន្ទប់ប្រជុំធំដែលនៅក្បែរនោះ ស្រីតូចឈរនៅពីមុខទ្វាររួចព្រលែងខ្យល់ដង្ហើមធំបន្តិច...
"មិនអីទេខេត! នេះជាការប្រជុំដំបូងតាំងពីឯងផ្ដើមការងារមក ស៊ូៗ..."
៣ឆ្នាំកន្លងទៅ..
ដៃតូចស្រឡូនរុញចូលមកកាន់ខាងក្នុងបន្ទប់ប្រជុំដដែលស្របនឹងក្រសែភ្នែកស្រទន់សំឡឹងមើលទៅកាន់បន្ទប់ប្រជុំដែលនាងចេះចូលអស់ជាង៣ឆ្នាំទៅហើយនោះ នាងក៏មានអារម្មណ៍ថាពេលវេលាវាដើរលឿន..លឿនជាងការគិតរបស់នាងទៅទៀត ស្រីតូចក៏ប្រញាប់ទម្លាក់ទឹកមុខជាក្រម៉ូវបន្តិចកាលបើទទួលបានការសំឡឹងចម្លែកពីលោកអគ្គនាយកអ៊ែនហ្សូមក ស្រីតូចក៏ប្រញាប់នាំខ្លួនចូលទៅកាន់កន្លែងអគ្គនាយករួចទាញកៅអីអង្គុយជិតគាត់។
"មកដល់មិនព្រមចូល ធ្វើខ្លួនដូចជាអ្នកទើបហាត់ការងារដំបូង នាងនេះ..ប្រាប់មិនចេះចាំមែន"មិនថាពេលវាកន្លងទៅ៣ឆ្នាំរួចទៅហើយក្ដីតែអគ្គនាយកម្នាក់នេះនៅតែមិនទាន់អាចប្រើភាសាល្អជាមួយនាងបាន តែនាងក៏មិនបានប្រកាន់អីដែរ វាឡើងស៊ាំទៅហើយ។
"លោកអគ្គនាយកគួរតែយកពេលរអ៊ូដាក់ខ្ញុំនេះទៅមើលឯកសារវិញទៅចាស៎ នាងខ្ញុំអារម្មណ៍មិនល្អទេថ្ងៃនេះ.." នាងមិនត្រឹមតែមិនខ្លាចថែមទាំងហ៊ានតមាត់ជាមួយនឹងអគ្គនាយកថែមទៀត កាយវិការត្រជាក់ស្រេងរបស់នាងប្រៀបដូចជាសាំងចាក់លើខ្លួនកម្លោះសង្ហាដែលអង្គុយក្បែរនឹងអញ្ចឹងដែរ នាយក៏ទល់អណ្ដាតបន្តិចរួចងាកបែរមកមើលឯកសារប្រជុំព្រមជាមួយនឹងភាពគុំកួនក្នុងចិត្តជាប់...
(នាងចាំមើលចុះ)
....
មួយម៉ោងក្រោយពីការប្រជុំបានបញ្ចប់វាក៏យប់បន្តិចទៅហើយ តែកាលវិភាគការងាររបស់ខេតធឺរីនក៏នៅមិនទាន់ចប់នៅឡើយព្រោះគេមានការណាត់ជាមួយនឹងដៃគូការងារឯណោះ គេជាដៃគូជំនួញថ្មីដែលសហការលើការបង្ហាញម៉ូដគ្រឿងអលង្ការថ្មីមួយដែលហៀបនឹងចូលមកដល់នេះ។
ខេតធឺរីនអង្គុយទាញសារ៉េដៃរ៉ូបរាត្រីដែលនាងគ្រងនោះបន្តិចរួចលើកដង្កៀបបួងសក់ខ្លួនឯងឡើងទាំងនៅអង្គុយក្នុងឡានជាមួយអ៊ែនហ្សូនៅឡើយ។
"ធ្វើខ្លួនឲ្យវាល្មមៗបានហើយ នាងមិនមែនទៅបង្ហាញខ្លួនឲ្យគេដេញថ្លៃទេខេតធឺរីន ម៊ែររី"
"ត្រូវតែងខ្លួនឲ្យសមសួន កុំឲ្យបាក់មុខយើងជាអគ្គនាយក នាងខ្ញុំនៅចាំបានទាំងអស់លោកនាយក ហើយនាងខ្ញុំក៏អនុវត្តបានយ៉ាងខ្ជាប់ខ្ជូនទៀតផង" ខេតធឺរីនក៏ឆ្លើយតបទាំងមិនបានមើលមុខអ៊ែនហ្សូ នាយក៏មិនបានតបរួចងាកមើលទៅកញ្ចក់ខាងក្រៅ។
មួយសន្ទុះឡានក៏បើកចូលមកសណ្ឋាគារផ្កាយ៥ដែលមានពន្លឺភ្លឺចិញ្ចាចតែម្ដង អ្នកយាមក៏ចូលមកបើកទ្វារជូនអ៊ែនហ្សូ ចំណែកឯខេតធឺរីនឯណោះក៏បើកចេញមកដោយខ្លួនឯងមិនរង់ចាំគេ អ៊ែនហ្សូចុះពីលើឡានមកព្រមជាមួយនឹងទឹកមុខស្មើធេង កម្លោះក្រមុំទាំង២ក៏នាំគ្នាដើរឡើងទៅតាមបុគ្គលិកដែលនាំផ្លូវរហូតចូលមកដល់ជាន់ដែលជាបន្ទប់ណាត់ជួបនោះ។
"សូមអញ្ជើញលោកនាយក.." ខេតក៏លូកដៃបើកទ្វារជូនគេ តែអ៊ែនហ្សូក៏ងាកមើលទៅនាងរួចក្រសោបកាន់ដៃនាងជាប់ណែនឲ្យចូលទៅជាមួយគេ។
"ហីយ៉ា! សូមស្វាគមន៍លោកអគ្គនាយកអ៊ែនហ្សូ ហីយ៉ា!នេះមាននាំអូនស្រីមកជាមួយទៀត.."
"នាងគឺខេត មនុស្សរបស់ខ្ញុំ! លោកអាចនិយាយស្វាគមន៍នឹងប្រើសព្វនាមឲ្យសមរម្យជាមួយនាងបាន.." ខេតធឺរីនក៏ងាកមើលទៅកាន់អ៊ែនហ្សូបន្តិចហាក់មិនយល់ មួយសន្ទុះនាងក៏លែងឆ្ងល់កាលបើបានឃើញវត្តមានមនុស្សស្រីម្នាក់ចូលមកព្រមជាមួយនឹងស្នាមញញឹមពព្រាយតែក៏ធ្លាក់ទឹកមុខបន្តិចកាលបើបានឃើញអ៊ែនហ្សូកាន់ដៃខេតធឺរីនបែបនេះ។
"សួស្ដីឡៃឡា.. នេះមកជាមួយលោកប៉ាដែររឺ?" ឡៃឡាជាកូនស្រីរបស់អ្នកសហការណ៍នឹងឯង ហើយនាងក៏ជាក្មេងដែលតាមអ៊ែនហ្សូមករាប់ឆ្នាំទៅហើយ សូម្បីតែខេតក៏នាងមិនបានចម្លែកចិត្តដែរ។
"លោកនាយកមិចក៏មិនប្រាប់នាងខ្ញុំជាមុន..នឹងអាលខ្ញុំបានតប់ម៉្សៅឲ្យក្រាស់ជាងនាងនេះបន្តិច.." ខេតក៏អោនទៅខ្សឹបត្រចៀកអ៊ែនហ្សូបន្តិចនាំឲ្យគេអស់សំណើច។
"មិនបាច់ចង់ឈ្នះរឿងម៉្សៅទេ សម្ដែងជាស្រីកំណាន់យើងឲ្យតែសមទៅ.."
"ក៏បានតែសុំធីបថែមថ្លៃសម្ដែងផងចាស៎"
"ចំមែន..."


លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now